ព័ត៌មានថ្មីៗក្នុងស្រុក

ព័ត៌មានជាតិ

រដ្ឋាភិបាលកម្ពុជាផ្ដល់ថវិកា ៦០លានដុល្លារអាមេរិក ធ្វើការវិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ៥ខេត្ត

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចផ្ដល់ថវិកាចំនួន ៦០លានដុល្លារអាមេរិកក្នុងរយៈពេលបីឆ្នាំ សម្រាប់ធ្វើការវិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងបណ្ដាញទឹកស្អាត ដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅ ៥ខេត្ត។ សម្ដេចធិបតី បានមានប្រសាសន៍ថា៖ ការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ គឺជាកិច្ចការមួយដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងជាច្រើនអាណត្តិមកហើយ។ ជាលទ្ធផល រាជរដ្ឋាភិបាលបានកសាងបណ្ដាញទឹកស្អាតដែលគ្របដណ្ដប់តំបន់ជាច្រើន នៅតាមបណ្ដារាជធានី-ខេត្ត នៅទូទាំងប្រទេស។ ទោះជាយ៉ាងនេះក៏ដោយ ដោយសារកំណើនប្រជាពលរដ្ឋ ដែលធ្វើឱ្យតម្រូវការផ្គត់ផ្គង់ទឹកស្អាតកាន់តែមានច្រើនឡើងជាលំដាប់ ជាពិសេសនៅតំបន់ជនបទ និងតំបន់ដែលកកើតថ្មីៗជុំវិញទីក្រុងនិងទីប្រជុំជនធំៗ។ ដើម្បីឆ្លើយតបនឹងការកើនឡើងនៃតម្រូវការរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានធ្វើការវិនិយោគជាបន្តបន្ទាប់នៅក្នុងការបង្កើនសមត្ថភាពផលិតទឹកស្អាតផ្ដល់ជូនប្រជាពលរដ្ឋ។ ថ្មីៗនេះ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល ខ្ញុំបានសម្រេចផ្ដល់ថវិកាចំនួន ៦០លានដុល្លារអាមេរិកក្នុងរយៈពេលបីឆ្នាំ តាមសំណើរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ធ្វើការវិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងបណ្ដាញទឹកស្អាត ដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅ ៥ខេត្ត ដែលរួមមាន ÷ ១/ រដ្ឋករទឹកកំពត ខេត្តកំពត ២/ រដ្ឋករទឹកស្វាយរៀង ខេត្តស្វាយរៀង ៣/ រដ្ឋករទឹកក្រុងស្ទឹងសែន ខេត្តកំពង់ធំ ៤/ រដ្ឋករទឹកមណ្ឌលគីរី ខេត្តមណ្ឌលគីរី ៥/ រដ្ឋករទឹកពោធិ៍សាត់ […]

ព័ត៌មានជាតិ

សមាគមន៍សុខាភិបាលខ្មែរនៅសហរដ្ឋអាមេរិកមកដល់មន្ទីរពេទ្យបង្អែកខេត្តក្រចេះ និងបានអនុវត្តជំនាញរបស់ខ្លួនដើម្បីពិនិត្យ​ ព្យាបាល​ជម្ងឺជូនដល់​ប្រជាពលរដ្ឋ​ទូទៅដោយឥតគិតថ្លៃ  

ក្រចេះ ៖ សមាគមន៍សុខាភិបាលខ្មែរនៅសហរដ្ឋអាមេរិក បានមកដល់មន្ទីរពេទ្យបង្អែកខេត្តក្រចេះ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ រហូតមកដល់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានអនុវត្តការងារជំនាញរបស់ខ្លួន ពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋនៅមន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុកសំបូរ និងមន្ទីរពេទ្យបង្អែកស្រុកឆ្លូង។ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ អង្គភាព​សារព័ត៌មាន​ ​បាន​ពិនិត្យ​សុខ​ភាព​ជា​មួយ​នឹង​សមាគមន៍សុខា​ភិបាល​ខ្មែរនៅ​សហរដ្ឋ​អាមេរិក​ដោយ​មិន​គិត​ថ្លៃ ហើយ​ក៏​បាន​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​លោក​វេជ្ជបណ្ឌិត សុង តាន់ ពីគោល​បំណង​ដែល​លោក​ដឹក​នាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ចុះ​មក​ជួយព្យាបាល​ជម្ងឺ​ទូទៅ​ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ដោយ​មិន​គិតថ្លៃផងដែរ។ លោកវេជ្ជបណ្ឌិត សុង​ តាន់​ បាន​ប្រាប់​មក​អ្នក​សារព័ត៌មានយើងថា ការ​ដែល​​បង្កើត​សមាគមសុខាភិបាល​ខ្មែរនៅអាមេរិក​នេះឡើង​បាន​ដោយ​សារតែ​ការ​ចូល​រួម​ពី​ប្រជាជន​ខ្មែរ​ដែល​រស់​នៅ​សហរដ្ឋអាមេរិក នៅក្នុងទីក្រុងឡុងប៉ិចគឺ​សម្បូរដោយ​ជនជាតិខ្មែរ ហើយសមាគម​នេះ​បង្កើត​មិនមែន​មាន​តែ​ជនជាតិខ្មែរ​ដែរ គឺមានជនជាតិឥណ្ឌា ជនជាតិស្បែកស ជន​វៀតណាម​ និងជនជាតិផ្សេងទៀតដែរមានគោលដៅ​ជួយព្យាបាលជម្ងឺទូទៅ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា។ លោក​បាន​មាន​ប្រសាសន៍បន្ថែមទៀតថា សមាគមន៍​របស់​លោក​បាន​ចុះ​មកប្រទេស​កម្ពុជា​រៀង​រាល់​មួយឆ្នាំ​ម្តង​ គិតចាប់​តាំង​ពី​ឆ្នាំ​២០១០មករហូតមកដល់​ឆ្នាំ​២០២៥​នេះ​ជា​លើក​ទី​១៣ ហើយ​ដែល​សមាគមន៍បាន​ចុះ​មកព្យាបាលបើកុំ​តែ​មានវិបត្តិកូវីត១៩កុំអី​ឆ្នាំ​នេះ​ជាលើក​ទី១៦​ហើយ​នៅ​ឆ្នាំ​នេះក្រុមគ្រូពេទ្យស្ម័គ្រចិត្តចូលរួមមកកាន់​ប្រទេស​កម្ពុជា​មាន​ចំនួន​១៤៥នាក់ ហើយ​ថ្នាំ​ដែល​ពួក​យើង​យក​មក​នោះគឺ​មាន​ចំនួន​ជិត២តោន ហើយយើង​មក​នេះ​មិន​មែន​មក​តែ​ព្យាបាល​មួយមុខនោះទេ យើងក៏មាន​អប់​រំ​ និងបង្រៀន​ដល់​និស្សិត​ពេទ្យ​នៅ​ប្រទេស​កម្ពុជា​យើង​មាន​ចំនួន​៩០នាក់​ទៀត។ លោក​ សុង តាន់ បាន​ប្រាប់មក​អង្គភាពព័ត៌មានយើងថា  អ្នកស្ម័គ្រ​ចិត្ត​ចូល​រួម​ក្នុង​សមាគមន៍គឺ​មិន​មាន​ប្រាក់​ខែ​ទេ ​គឺ​ចំណាយទាំង​ពេលវេលា ចំណាយថ្លៃសំបុត្រយន្តហោះ និងចំណាយស្នាក់ផ្សេងៗដោយខ្លួនឯងទាំងអស់គឺមិនមានជំនួយទេ គឺមានតែបាន​មកពី​សប្បុរស​ធម៌របស់​ពលរដ្ឋ​ខ្មែរ​នៅអាមេរិក​រៃអង្គាស​គ្នា​ដើម្បី​ទិញ​ថ្នាំ និងបរិក្ខា​ពេទ្យ​មួយ​ចំនួន​ដើម្បី​យក​ប្រើ​ប្រាស់​ព្យាបាល​អ្នកជម្ងឺជូន​ប្រជាពលរដ្ឋខ្មែរដោយ​មិនគិតថ្លៃ។ លោកបានបន្តទៀតថា […]

ព័ត៌មានជាតិ

អតីតយុទ្ធជនពិការមួយគ្រួសារបានកើតទុក្ខមិនសុខចិត្តចំពោះការកាត់ឆ្វៀលដីអាស្រ័យផលរបស់គាត់ពីមន្ត្រីសុរិយោដីមិនយុត្តិធម៌ ដោយគាត់បានខំប្រឹងកាប់រៀនធ្វើចម្ការតាំងពីឆ្នាំ២០០០មក

កោះកុង៖ លោក ម៉ែន ឃុន អាយុ៦៣ឆ្នាំ ជាអតីតយោធាជនពិការ រស់នៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង បានទៅកាប់ព្រៃរើរៀនតាំងតែពីរឆ្នាំ២០០០ ដើម្បីធ្វើអាស្រ័យផលរហូតដល់បច្ចុប្បន្ននេះបាន២៥ឆ្នាំហើយ រហូតដល់ចុងខែវិច្ឆិកា ឆ្នាំ២០២៣ ទើបគាត់សុំអាជ្ញាធរស្រុកចុះវាស់ធ្វើប្លង់កាន់កាប់ ឃើញដីអាស្រ័យផលរបស់គាត់ចំនួន២ហិកតា៨០អា តែពេលមន្ត្រីសុរិយោដីចុះវាស់ជាប្រព័ន្ធដែលមានលោក ស្រាន់ ជាប្រធានចុះវាស់វែងជួយ ឃុំអណ្តូងទឹក ស្រុក បូទុមសាគ បានមានប្រសាសន៍ប្រាប់ម៉ែន ឃុន ថាឱ្យគាត់ទទួលយកដីចំនួនបានតែ៥៧អា តែប៉ុណ្ណោះ។ យោងតាមប្រភពពីលោក ម៉ែន ឃុន និងប្រពន្ធឈ្មោះ អោក ស្រ៊ន់ អាយុ ៥៤ឆ្នាំមានកូនប្រុសម្នាក់ឈ្មោះ ញ៉ ម៉េងហុង មានអាយុ២០ឆ្នាំ មានសតិមិនគ្រប់ផងនោះ បានប្រាប់មកកាន់អង្គភាពខ្មែរឦសាន និងអង្គភាព យុវជនថ្មីថា គាត់បានមកកាប់រានដីធ្វើចម្ការនៅភូមិឃុំខាងលើនេះតាំងពីឆ្នាំ២០០០ រហូតដល់បច្ចុប្បន្ននេះបាន២៥ឆ្នាំហើយ លុះនៅចុងឆ្នាំ២០២៣ អាជ្ញាធរ​បានចុះវាស់វែងលើកទីមួយ មានខាងស្រុកអីមកជាមួយដែរ បានវាស់ដីរបស់គាត់ឃើញដីអាស្រ័យផលចំនួន២ហិកតា៨០អា ដោយពេលដែលលោកបានដាក់ពាក្យសុំធ្វើប័ណ្ណកម្មសិទ្ធិនោះលោកដាក់ក្នុងទំហំដីចំនួន៤ហិកតា។ លោក ម៉ែន ឃុន បានបន្ថែមថា កាលពីឆ្នាំ២០១៣ ខាងវ៉ៃអេដ និងខាងបរិស្ថានបានទៅបោះបង្គោលព្រំដើម្បីកំណត់ដីរបស់រដ្ឋ […]

ព័ត៌មានសន្តិសុខសង្គម

ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ និងរថយន្ត បើកបរក្នុង​ទិសដៅបញ្ច្រាសទិសគ្នាបណ្តាល​ឱ្យ​សិស្សស្រីម្នាក់ស្លាប់ និង​ម្នាក់ទៀតរងរបួសធ្ងន់​បញ្ជូនទៅ​ព្យាបាល​នៅ​ប្រទេសវៀតណាម

រតនគិរី÷ សិស្សសាលាម្នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តនិងម៉ូតូ បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា នៅវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅត្រង់ចំណុចផ្លូវចូលផ្ទះតាមុនី តាមបណ្តោយផ្លូវជាតិលេខ៧៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ(៨៥-៨៦)ស្ថិតក្នុងភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។ យោ     ងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា រថយន្តម៉ាកToyota Land Cruiser ឆ្នាំផលិត 2008 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2CE-9868 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត បានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ហើយអ្នកបើកបររថយន្តនៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយ​រថយន្ត​បាន​ធ្លាក់​ចូល​ទៅ​ក្នុងគន្លង​ខាងម៉ូតូ។ ចំណែកឯម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ2018 ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី 1E-3437 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅលិច បានបត់ ហើយបុកចំពីមុខរថយន្តយ៉ាងពេញទំហឹង អ្នកបើកបរម៉ូតូឈ្មោះ ឆែម គង្គារ ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្នភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី រងរបួសធ្ងន់ បច្ចុប្បន្នកំពង់​សង្គ្រោះ​បន្ទាន់នៅ​មន្ទីរ​ពេទ្យប្រទេសវៀតណាម ដោយ​មាន​ឈាម​កក​នៅ​ខួរក្បាល​ […]

ព័ត៌មានសន្តិសុខសង្គម

ករណីឃាតកម្ម​ប្លន់​សម្លាប់​យក​ទ្រព្យសម្បត្តិ​កាលពីថ្ងៃទី១១នោះ សមត្ថកិច្ចចាប់ខ្លួនឃាតករបាន​ហើយ ទើបដឹងថាការ​សម្លាប់​នោះ​មិន​មែន​ជា​អំពើប្លន់នោះទេ

កំពត៖ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១២និង១០នាទី នៅភូមិតាព្រុំ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត មានករណី ឃាតកម្មលើស្ត្រីម្នាក់ឈ្មោះ អឹម ទូច ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិឃុំកើតហេតុ បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណ ហើយស្ត្រីម្នាក់ត្រូវបានឃាតករចាក់បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមនៅក្នុងផ្ទះ បន្ទាប់ពីចាក់សម្លាប់ស្ត្រីរងគ្រោះ ឃាតករបានរត់គេចខ្លួនបាត់។ យោងតាម​ប្រភព​ពីប្រជាពលរដ្ឋបានលើកឡើងថា ករណីនេះ គឺជាករណីប្លន់សម្លាប់យកទ្រព្យសម្បត្តិ ហើយ​​សម្ភារៈដែល​បាត់បង់រួមមាន ទូរស័ព្ទដៃចំនួន២គ្រឿង, ក្រវិលមាសទម្ងន់១ជី, ចិញ្ចៀនមាសទម្ងន់២ជី, ខ្សែដៃប្លាទីន១តម្លឹង និងខ្សែកប្លាទីន ទម្ងន់៣ជី ប៉ុន្តែ​សមត្ថកិច្ច​បាន​អះ​អាង​ថា មិនមែន​ជា​ករណី​ប្លន់​សម្លាប់​នោះទេ។ ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការ ជាមួយស្នងការដ្ឋាននគរបាលខេត្តកំពត និងខេត្តតាកែវ បានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ […]

ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្មធ្វើសេចក្តីជូនដំណឹងដល់​សារធាណៈជនសម្រាប់តម្លៃសាំងធម្មតាត្រូវលក់តម្លៃ ៤,០០០រៀល និងម៉ាស៊ូតលក់តម្លៃ ៣,៨៥០រៀល ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥

 ភ្នំពេញ៖  នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានា ដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រូវលក់សាំងធម្មតាតម្លៃ ៤,០០០រៀល និងម៉ាស៊ូតត្រូវលក់ ៣,៨៥០រៀល ក្នុង១លីត្រ។ ដោយអនុវត្តតាមគោលការណ៍​ដែល​ចុះដោយ សម្តេចតេជោ ហ៊ុន សែន និង​ សម្តេចបវធិបតី ហ៊ុន ម៉ាណែត ក្នុងគោលបំណង​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជា​ពលរដ្ឋ​ និង​ដោយមាន​ការ​ចូលរួម​ចំណែក​ពី​ក្រុមហ៊ុន​ចែក​ចាយ​ប្រេង​ឥន្ធនៈនៅកម្ពុជាផងនោះទើប បាន​អនុញ្ញាតឱ្យ​បន្តបញ្ចុះតម្លៃលក់រាយនៃប្រេងសាំងបន្តទៀត៕

ព័ត៌មានសន្តិសុខសង្គម

មន្ដ្រីអាវុធហត្ថខេត្តក្រចេះ  បានបាញ់រះទៅលើសមាជិកគ្រួសារនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បណ្ដាលឱ្យស្លាប់២នាក់ និងរបួសធ្ងន់៣នាក់ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ

 ត្បូងឃ្មុំ៖ មន្ដ្រីអាវុធហត្ថខេត្តក្រចេះម្នាក់ប្រដាប់ដោយអាវុធAK ស្វាយបត់ បានបាញ់ប្រហារទៅលើសមាជិកគ្រួសាររបស់ខ្លួនបណ្ដាលស្លាប់ចំនួន២នាក់ និងរងរបួសធ្ងន់ចំនួន៣នាក់ រួចខ្មាន់កាំភ្លើងបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។ ហេតុការណ៍នេះបានកើតឡើងនៅព្រលប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ យោងតាមរបាយការណ៍បន្ថែមពីសម្ថកិច្ច​បាន​ប្រាប់​មក​កាន់​អង្គភាព​ព័ត៌មានយើងខ្ញុំ កាលពីព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ខ្មាន់កាំភ្លើងឈ្មោះ ហ៊ីង សុវណ្ណារិទ្ធិ អាយុ៤៩ឆ្នាំ ជាមន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ បានបើករថយន្តម៉ាក ISUZU ពណ៌សស្លាកលេខខេមរៈភូមិន្ទ (2-1364) ចូលដល់មុខផ្ទះជនរងគ្រោះរួចក៏ធ្វើសកម្មភាពដកកាំភ្លើងបាញ់រះទៅលើជនរងគ្រោះ បណ្តាលឱ្យមានមនុស្សស្លាប់ និងរងរបួសសរុបចំនួន៦នាក់ទាំង​ជន​បង្កផងដែរ។ ប្រភព​បាន​បន្តថា ជនរងគ្រោះដែលបាត់បង់ជីវិត និងរងរបួសរួមមាន ទី១ ឈ្មោះ ឈឿង ប៊ុនធឿន ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរកសិករ ត្រូវជាឪពុកក្មេក (ស្លាប់កន្លែកើតហេតុ) ទី២ឈ្មោះ អោក ចាន់សាទ ភេទស្រី អាយុ៦៥ឆ្នាំ មុខរបរកសិករ ត្រូវជាម្តាយក្មេក (ស្លាប់កន្លែកើតហេតុ) ទី៣ ឈ្មោះ ប៊ុន រតនា […]

ព័ត៌មានជាតិ

ទឹកស្ទឹងសង្កែបានហក់ឡើងខ្លាំងហូរចូលប្រឡាយ បណ្តាល​ឲ្យ​លិច​ភូមិ​និងស្រុកចំនួន៣

បាត់ដំបង៖ទឹកស្ទឹងសង្កែកំពុងហក់ឡើងខ្លាំងបណ្តាលអោយលិចភូមិនិង​ផ្លូវមួយចំនួនក្នុងស្រុកបាណន់ ស្រុកសង្កែ ស្រុកឯកភ្នំ និង ក្រុង​បាត់ដំបង។ ដោយផ្អែកលើស្ថានភាពកម្រិតកម្ពស់ទឹក គិតត្រឹមវេលា​ម៉ោង​៩និង​០៦នាទី ព្រឹក ថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ២០២៤ នេះ មានកម្ពស់១៣.៦៨ ម៉ែត្រ។ ចំណែកអាជ្ញាធរ និង សមត្ថកិច្ច កំពុងត្រៀមកម្លាំង ដើម្បីជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាននៅតំបន់ទំទាប និង រស់នៅ​តាមដងស្ទឹងសង្កែ បែកខាងក្រោម ក្នុងស្រុកឯកភ្នំ ខេត្ត​បាត់ដំបង។ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ សូមបង ប្អូន ប្រជាពលរដ្ឋ បង្កើន​ការប្រុងប្រយ័ត្ន អោយបានខ្ពស់ ជៀសវាង​កុំអោយមាន​គ្រោះថ្នាក់​កើត​ឡើងជាយថាហេតុ៕

ព័ត៌មានជាតិ

ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត ប្រគេនទៀនវស្សា និងបច្ច័យដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន ៥វត្ត នៅក្នុងស្រុកស្នួល

ក្រចេះ៖ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្ដម គង់ គឹមនី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកស្នួល និងឯកឧត្តម ប៉ាង ណាត រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្នួល ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ អភិបាលស្រុក ប្រធានមន្ទីរ អង្គភាព និងពុទ្ធបរិស័ទបានយកនូវទៀនព្រះវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន ៥វត្ត ដែលពិធីនេះ បានប្រារព្វធ្វើឡើងនៅវត្តវត្តសុគន្ធារាម (វត្តសេះស) ភូមិថ្ពង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។ ឯកឧត្ដម គង់ គឹមនី មានប្រសាសន៍ថា ការចូលកាន់ព្រះវស្សា គឺជាបុណ្យមួយដែលមានសារ:សំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យឱ្យបានខ្ជាប់ខ្ជួន តាមពុទ្ធឱវាទរយៈពេល០៣ខែ ចាប់ផ្តើមពីថ្ងៃ០១រោច ខែទុតិយាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ។ ហើយទៀនព្រះវស្សាព្រមទាំង គ្រឿងឧបភោគ បរិភោគ និងបច្ច័យយកមកវេរប្រគេន ព្រះសង្ឃ នាពេលនេះ គឺជាការគោរពប្រពៃណី សាសនា ព្រះពុទ្ធត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេលអស់មួយត្រីមាស ដែលព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងទីវត្ត […]

ព័ត៌មានជាតិ

កងវរៈសេនាតូចលេខ១ បានជួយប្រមូលផលដំឡូងមីរបស់កសិករ ដែលត្រូវទឹកភ្លៀងជន់លិចផលដំណាំ​បានទាន់ពេលវេលា

ក្រចេះ៖ កងវរៈសេនាតូចលេខ១ ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងក្រចេះ ដឹកនាំដោយលោក គង្គ បានហួន មេបញ្ជាការរងកងវរ:សេនាតូចលេខ១ បានដឹកនាំកម្លាំងយោធា ចុះអន្តរាគមន៍ជួយដកដំណាំដំឡូងមីរបស់ប្រជាកសិករនៅភូមិខ្នងពស់ ស្ថិតក្នុងឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។ ក្នុងពេលចុះជួយអន្តរាគមន៍ដល់ពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់ដោយសារជំនន់​ទឹកភ្លៀង កងអន្តរាគមន៍វរ:សេនាតូចលេខ១ បានបញ្ជូនកម្លាំងចំនួន ២១នាក់ ប្រជាការពារភូមិ ៤នាក់ ចែកជាពីរក្រុម ដើម្បីជួយដកដំណាំដំឡូងមីរបស់ប្រជាពលរដ្ឋ បានចំនួន៦គ្រួសារ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ និងបន្តជួយដូចភ្លៀងរលឹមក្នុងករណីដែលប្រជាពលរដ្ឋ កំពង់ជូបគ្រោះធម្មជាតិ ។ ពលរដ្ឋរស់នៅក្នុងភូមិខ្នងពស់ ឃុំដារ បានឲ្យដឹងថា ដោយសារស្ថានភាពទឹកភ្លៀងក្នុងឆ្នាំនេះ មានការកើនឡើងលឿន ទើបធ្វើឲ្យពួកគាត់ប្រមូលផលដំណាំដំឡូងមីរបស់ ពួកគាត់មិនទាន់ ទើបធ្វើឲ្យមានការលិចអស់ជាច្រើន ហើយពួកគាត់ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ដល់កងកម្លាំងយោធាដែលបានជួយអន្តរាគមន៍បានទាន់ពេលវេលា។ បើតាមការបញ្ជាក់ពីលោក ឈាង វត មេឃុំដារ បានឲ្យដឹងថា ភាពជំនន់ទឹកភ្លៀង នៅក្នុងឃុំដា គឺមកដល់ពេលនេះ បានប៉ះពាល់ចំនួនមួយភូមិដែលកំពុងរងផលប៉ះពាល់ខ្លាំងនោះ​គឺភូមិ ខ្នងពស់ ជំនន់ទឹកភ្លៀងធ្វើឲ្យប៉ះពាល់ផលដំណាំរួមមាន ដំឡូងមី ចំនួន ៤១ហិកតា និងពោតក្រហម ចំនួន ៥ […]

ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀងត្រឹមតែប៉ុន្មានថ្ងៃធ្វើឲ្យកម្ពស់ទឹកទន្លេមេគង្គនៅខេត្តក្រចេះកើនឡើងជាលំដាប់

ក្រចេះ៖ បើគិតត្រឹមព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ បានហក់ឡើងជាបន្តបន្ទាប់ គឺមានកម្ពស់ ១៥.៣១ម៉ែត្រ ខណៈដែលស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់រៀងរាល់ថ្ងៃនៅតាមបណ្តាស្រុក ក្រុងទាំង៧ នៅទូទាំងខេត្តក្រចេះ និងបណ្ដាលឲ្យ​ស្រុកមួយចំនួនមានការជន់លិចផ្លូវលំ និងស្ពានមួយចំនួនផងដែរ ។ ជាក់ស្ដែងនៅថ្ងៃទី១៧ ខែកក្កដានេះ ស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់ស្រោចស្រព ក្នុងភូមិសាស្ត្រនៃខេត្តក្រចេះ ដែលបណ្ដាលឱ្យទឹកអូរ ព្រែក មួយចំនួន មានការជន់ឡើង បង្កឱ្យមានការលិចផ្លូវលំ ឬស្ពានមួយចំនួន តែទោះជាយ៉ាងណាអាជ្ញាធរថា មិនទាន់មានការប៉ះពាល់ធ្ងន់ធ្ងរនៅឡើយនោះទេ។ ដោយឡែកនៅស្រុកអូរគ្រៀងសែនជ័យ លោក ឈា ផល្លី អភិបាលស្រុកបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែកក្កដានេះ លោកបានដឹកនាំក្រុមការងារស្រុកចុះពិនិត្យមើលជាក់ស្ដែងអំពីស្ថានភាពរស់នៅបងប្អូនប្រជាពលរដ្ឋ ស្ថានភាពជំនន់ទឹកភ្លៀង និងផលប៉ះពាល់ផ្សេងៗ ដោយសារជំនន់ទឹកភ្លៀង និងដើម្បីត្រៀមបង្កា អន្តរាគមន៍ជួយសង្គ្រោះ ប្រជាពលរដ្ឋឲ្យ​បានទាន់ពេលវេលា។ លោកបានបន្តថា ជំនន់ទឹកភ្លៀងធ្វើបានប៉ះពាល់ដល់ផ្លូវចំនួន២ខ្សែ ទី១-ផ្លូវលំបំបែកតភ្ជាប់ពីចំណុចមណ្ឌលសុខភាពក្បាលដំរីទៅស្រុកសំបូរ កសាងឡើងដោយក្រសួងអភិវឌ្ឍន៍ជនបទ នៅម្តុំស្ពានអូរតាណឹង ទឹកហូរកាត់ និងច្រោះផ្លូវអស់ប្រវែង១៥០ម៉ែត្រ និងទី២-ផ្លូវលំ កសាងឡើងដោយឃុំ នៅម្តុំស្ពានអូតាណឹងដែរ ទឹកហូរកាត់ និងច្រោះផ្លូវប្រវែង ប្រហែល៥០០ម៉ែត្រ និងទំនប់ ១កន្លែង […]

ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជនជាតិវៀតណាមម្នាក់ និងជនជាតិចិនម្នាក់ ទៅសាលាដំបូងពាក់ព័ន្ធករណីជួញដូរ  និងប្រើប្រាស់គ្រឿងញៀន

     បន្ទាយមានជ័យ៖  ដោយទទួលបានព័ត៌មានពីសន្តិសុខថា មានករណីលក់គ្រឿងញៀននៅចំណុចកាស៊ីណូនាគទិព្ធ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត នៅវេលាម៉ោង០០និង៣០នាទី  ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះដល់ចំណុចខាងលើ ហើយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១-ឈ្មោះ ធី អ៊ុកលឺម ហៅ រិ ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបរអ្នកបកប្រែ បច្ចុប្បន្នស្នាក់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល  ក្រុងប៉ោយប៉ែត(ជួញដូរ និងប្រើប្រាស់)។ ២-ឈ្មោះ ឈិន ជូជូ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល  ក្រុងប៉ោយប៉ែត(ជួញដូរ រក្សាទុក និងប្រើប្រាស់)។ ក្នុងប្រតិបត្តិការនោះកម្លាំងសមត្ថកិច្ចបានដកហូតយកវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទម្ស៉ៅម៉ត់ពណ៌ស (កេតាមីន) ចំនួន០៨ថង់កិប ស្មើនឹងទម្ងន់១៦៨,១០ក្រាម, កញ្ចប់ម្ស៉ៅរូបតុក្កតាឆ្មារពណ៌ផ្ទៃមេឃ (អ៊ិចស្តាស៊ី) ចំនួន១កញ្ចប់ ទម្ងន់ ៧០៨,៨០ក្រាម, […]

ព័ត៌មានជាតិ

វគ្គបណ្តុះបណ្តាល រំលឹកឡើងវិញស្តីពី បែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយរាជធានីខេត្ត

  ក្រចេះ៖ កាលព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលខេត្តក្រចេះ សហការណ៍ជាមួយអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានរៀបចំវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពី បែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយរាជធានីខេត្ត ជូនថ្នាក់ដឹកនាំ និងបុគ្គលិកពាក់ព័ន្ធរបស់អង្គភាពច្រកចេញចូលតែមួយ ក្រោមអធិបតីភាព ឯកឧត្តម បួន ហេង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងលោក ស្រេង សុភាព អភិបាលរងខេត្តក្រចេះ ។ លោក ស្រេង សុភាព អភិបាលរងខេត្តក្រចេះ មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល០៣ថ្ងៃ រៀបចំឡើងដោយនាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក្នុងគោលបំណងបង្កើនចំណេះដឹង និងបទពិសោធន៍លើការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅអង្គភាពច្រកចេញចូលតែមួយ ជូនថ្នាក់ដឹកនាំខេត្ត មន្ទីរ និងបុគ្គលិកពាក់ព័ន្ធ ពិសេសមន្ត្រីអង្គភាពច្រកចេញចូលតែមួយខេត្ត ដែលបានផ្លាស់ប្ដូរថ្មី រួមទាំងមន្ត្រីបុគ្គលិកដែលមិនធ្លាប់ទទួលបានការបណ្តុះបណ្តាលនាពេលកន្លងមក។ ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះដែរ ឯកឧត្តម បួន ហេង បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះយកទៅអនុវត្ដឱ្យបានជោគជ័យ […]

ព័ត៌មានជាតិ

ឈ្មួញឈើឈ្មោះ ដេវីត និងឈ្មោះ តាសារឿន កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ចេញពីព្រៃបរិស្ថានស្រែឈូកកាត់តាមផ្លូវផ្សារ១១៥ គ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ យ៉ាងសកម្មតែគេពុំទាន់ឃើញកម្លាំងប៉េអឹមស្នាក់ការលេខ៧០៩ ចុះបង្ក្រាប

ខេត្តក្រចេះ៖ ឈ្មួញឈើឈ្មោះដេវីត កាលពីពេលថ្មីៗនេះប្រជាពលរដ្ឋបាននិយាយថា ឈ្មួញឈើរូបនេះបាននឹងកំពុងបង្កើនការដឹកជញ្ជូនឈើគ្មានច្បាប់អនុញ្ញាតចេញពីព្រៃការពារបរិស្ថានចំណុចស្រែឈូកស្រុកកែវសីមាខេត្តមណ្ឌលគិរី ដឹកឆ្លងតាមផ្លូវផ្សារ១១៥ ឃុំគ្រញូងសែនជ័យស្នួលខេត្តក្រចេះ យ៉ាងសកម្ម តែបើកម្លាំងប៉េអឹមស្នាក់ការសន្តិសុខ៧០៩ វិញបានរក្សាភាពស្ងៀមស្ងាត់។ ពលរដ្ឋបាននិយាយទៀតថា បន្ទាប់ពីមានការដឹកជញ្ជូនឈើតាមរយៈរថយន្តសាំយ៉ុង និងគោរយន្តកែឆ្នៃដឹកឈើរបស់លោក តាសារឿន ដឹកអុសសង្ស័យមានបង្កប់ឈើប្រណិត ឆ្លងដែនទៅលក់នៅប្រទេសវៀតណាម តាមច្រកប៉ុស្តិ៍ព្រំដែនជ័យឃ្លាំង យ៉ាងគគ្រឹក គគ្រេងយ៉ាងនេះហើយ កម្លាំងអាវុធហត្ថស្នាក់ការ៧០៩ ត្រូវគេឃើញគ្មានចំណាត់ការទៅលើឈ្មួញឈើទាំងនេះឡើង។ ជាក់ស្តែង នៅរាត្រីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋបានឃើញសមត្ថកិច្ចស៊ីវិលមួយចំនួនបានឃាត់សួរនាំឈ្មួញឈើឈរូបនេះមួយចំអិនកំពឹស ក៍ត្រូវគេឃើញប្រលាញឱ្យរថយន្តដឹកឈើពណ៍ខៀវពាក់ស្លាកលេខ ភ្នំពេញ2AH.0814 បន្តដំណើរទៅមុខទៀតដោយរលូន។ យ៉ាងណាក៍ដោយ ករណីដឹកជញ្ជូនបទល្មើសព្រៃឈើចេញពីស្រែឈូកកាត់តាមផ្លូវផ្សារ១១៥ ស្ថិតនៅចំណុចភូមិគ្រញូងសែនជ័យឃុំគ្រញូងសែនស្រុកស្នួលខេត្តក្រចេះខាងលើនេះ ពលរដ្ឋស្នើរសុំឱ្យលោកប្រធានស្នាក់ការប៉េអឹម(PM)៧០៩ ចុះធ្វើការបង្ក្រាបបទល្មើសព្រៃឈើទាំងនេះអោយទាន់ពេលវេលាផង កុំឱ្យប្រជាពលរដ្ឋរិះគន់៕

ព័ត៌មានជាតិ

ប្រសិនបើគ្មានអ្វីប្រែប្រួលទេ ឯកឧត្តមគួច ចំរើន នឹងត្រូវចូលកាន់តំណែងជាអភិបាលនៃគណៈអភិបាលខេត្តកណ្តាលជាផ្លូវការ នៅព្រឹកថ្ងៃទី០១ខែកក្កដាឆ្នាំ២០២៤ស្អែកនេះ ជំនួសឯកឧត្តម គង់ សោភ័ណដែលត្រូវឡើងទៅជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

ឯកឧត្តម គួច ចំរើន មានឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ១ដែលមុននេះមានមុខតំណែងជាមន្ត្រីកងទព័ ជាអភិបាលរងខណ្ឌចំការមន ជាអភិបាលខណ្ឌមានជយ័ ជាអភិបាលខណ្ឌដូនពេញ ជាអគ្គនាយករងរដ្ឋបាលក្រសួងមហាផ្ទៃ ជាអភិបាលខេត្តកំពង់ចាម និង ជាអភិបាលខេត្តព្រះសីហនុត្រូវបានព្រះរាជក្រឹត្យចុះថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២៤ត្រាស់បង្គាប់អោយធ្វើជាអភិបាលនៃគណៈអភិបាលខេត្តកណ្តាល។ ឯកឧត្តម គួច ចំរើន ( Kuoch Chamroeun ) កើតនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ១៩៧២ សញ្ជាតិខ្មែរ នៅភូមិតាពរ័លើ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ។ បច្ចុប្បន្នមានអាសយ័ដ្ឋានអចិន្ត្រៃយ៍នៅរាជធានីភ្នំពេញ។ ក្រោយថ្ងៃរំដោះថ្ងៃ៧មករាឆ្នាំ១៩៧៩ ឯកឧត្តម គួច ចំរើន ដែលស្ថិតនៅក្នុង វយ័កុមារនៅឡើយ បានចូលរៀនថ្នាក់ដំបូងក្រោមផ្ទះមួយនៅក្នុងភូមិត្រាចថ្មី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ចូលដល់ថ្នាក់ទី២ បានទៅរៀននៅសាលាគំរូកំពង់ក្តី បន្ទាប់មកបានបន្តការសិក្សារហូតដល់ចប់ចំណេះដឹងទូទៅនៅសាលា១០មករាសៀមរាបនៅថ្ងៃទី១៨ខែមិថុនាឆ្នាំ១៩៨៩។ នៅឆ្នាំ១៩៩០ ឯកឧត្តម គួច ចំរើន បានចូលរៀននៅមហាវិទ្យាលយ័បច្ចេកទេសកងទព័ ប្រទេសវៀតណាម ក្រោយមកនៅថ្ងៃ២៨ខែមីនាឆ្នាំ១៩៩៣ បានសិក្សាបន្តនៅមហាវិទ្យាលយ័និតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលបញ្ចប់នៅថ្ងៃទី២២ខែកក្កដាឆ្នាំ១៩៩៧ ដោយទទួលបានបរិញ្ញាបត្រ័វិទ្យាសាស្ត្រសេដ្ឋកិច្ច ។ នៅថ្ងៃទី០១ខែតុលាឆ្នាំ២០០៤ […]

ព័ត៌មានជាតិ

ស្លាកយីហោស្រាបៀរអាន់ឆ័រ (ANCHOR) យ៉ាងធំនៅលើដំបូលផ្សារសហគមន៍ដីសម្បទាន នៅស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវ​បាន​ដកចេញ​ហើយ

ក្រចេះ៖ កាលពីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ប្រជាពលរដ្ឋរស់នៅភូមិដីសម្បទានកាកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ បានឃើញ​ក្រុម​ការងារ​មួយក្រុមបាន​មក​ដកស្លាក​យីហោ​ស្រាបៀរអាន់ឆ័រ (ANCHOR) ដក​ចេញ​ពីលើដំបូលផ្សារសហគមន៍ដីសម្បទាន ពួក​គាត់មាន​រំភើប​ចិត្តយ៉ាងខ្លាំងចំពោះ​ចំណាត់​ការ​របស់​អាជ្ញាធរពាក់ព័ន្ធ។ គួររំលឹកផងដែរថា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ អង្គភាព​សារព័ត៌មានយើង​ខ្ញុំ​បាន​ដាក់ចុះផ្សាយ​ពីស្លាក​យីហោស្រាបៀរ​អាន់ឆ័រ​នេះ ​(ANCHOR)  នៅលើដំបូល​ផ្សារដីសម្បទាន​ ខេត្តក្រចេះ ម្តងរួចមកហើយ ទើប​តែ​នៅ​ថ្ងៃទី១៤ ខែ​មិថុនា ឆ្នាំ២០២៤ ស្លាក​យីហោ​នេះ​ត្រូវ​បាន​ដក​ចេញ​ពី​លើដំបូល​ផ្សារ​សហគមន៍ដីសម្បទាន ស្ថិតនៅភូមិដីសម្បទានកាកុត ឃុំសំបុក ស្រុក​ចិត្របុរី ខេត្តក្រចេះ ដោយជោគជ័យហើយ។ ប្រភព​ពី​ប្រជា​ពលរដ្ឋ​បាន​ប្រាប់​មកអង្គភាព​សារព័ត៌មាន​យើង​ខ្ញុំថា ពួក​គាត់​ពិត​ជា​រំភើប​ និង​ត្រេក​អរ​ក្រៃលែង​ ដោយ​អាជ្ញាធរមានសមត្ថកិច្ច​ បាន​ចាត់​វិធានការ​ដកស្លាក​យីហោ​ស្រាបៀរ​ អាន់ឆ័រ (ANCHOR) ​នេះ​ចេញ​ពី​លើ​ដំបូល​ផ្សារដីសម្បទាន​នេះខ្លាំងណាស់ ដោយ​កន្លងមកពួកគាត់មិនចង់ឱ្យ​ដាក់តាំងស្លាកស្រាបៀរនៅលើដំបូលផ្សារនេះទេ ព្រោះគឺជាកន្លែងដែល​មិន​ស័ក្តិសម​នឹង​ដាក់​សា្លកយីហោស្របៀរនោះទេ។ ប្រភព​បន្តថា តំបន់​ផ្សារ​សហគមន៍​ដី​សម្បទាននេះ​គឺ​ស្ថិត​នៅ​ជិត​សាលា​បឋមសិក្សា និងស្ថិតនៅ​ជិត​វត្តទៀត ពេល​ដែល​កូនសិស្សចេញ​ពីសាលារៀន អ្វី​ដែល​ពួក​គេ​ឃើញ​មុន​គេ​នោះគឺ ស្លាកយីហោស្របៀរអាន់ឆ័រ តើកូនៗរបស់ពួកគាត់នឹងក្មេងដទៃទៀត​នោះ ​នឹងមានភ្នត់គំនិតយ៉ាងមិចដែរបើឃើញដូច្នេះ? សាលាឋមសិក្សាគឺ​ថ្នាលដំបូងដែលអប់រំធនធានជំនាន់ក្រោយ​ឱ្យ​ដឹង​ពី​អ្វី​ត្រូវ និងអ្វីដែលមិនត្រឹមត្រូវ ពួកគេនៅក្មេងកំពង់រៀនសូត្រមេរៀនល្អៗ និងទង្វើល្អៗ តែបើ​ដាក់​ស្លាកយីហោធំយ៉ាងនេះនៅក្បែរសាលារៀនរបស់​ពួកគេហើយ តើអនាគតពួកគេនឹង​ទៅ​ជា​យ៉ាងណា? ហើយស្លាកនេះក៏នៅចំពីមុខវត្តថែមទៀត។ […]

ព័ត៌មានជាតិ

ព្រៃសហគមន៍ ភ្នំ​សេះ កំពង់រងការកាប់ទន្ទ្រាន​ពី​សំណាក់​អ្នកមានលុយ​ដោយ​បានឲ្យ​ប្រជា​ពលរដ្ឋក្រីក្រមិនចេះអក្សរ​កាប់រានយកដី​ជាថ្នូរនឹងការចែកដីឲ្យខ្លះ

  ក្រចេះ៖ ព្រៃសហគមន៍ ភ្នំសេះ មាន​ទី​តាំង​ស្ថិតនៅឃុំអូរកណ្តៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ កំពង់រងការកាប់ទន្ទ្រានរាប់រយហិកតាពីសំណាក់​អ្នក​ដែល​មាន​លុយ​បាន​ប្រើ​មធ្យោ​បាយ​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ និងមិនចេះ​អក្សរ​កាប់​រាន​យកដី​ជា​ច្រើន​ហិកតា ខ្លះ​ជាប្រាក់កម្រៃស៊ីឈ្នួល និងខ្លះជាថ្នូរ​នឹងការ​ចែក​ដី​ឲ្យ​។ អង្គភាព​សារព័ត៌មាន​យើង​ខ្ញុំ​បានចុះ​ទៅ​ដល់​ទីតាំង​ផ្ទាល់ និងបានសាកសួរ​ទៅ​ប្រជាពលរដ្ឋ​អំពី​ករណី​កាប់​រាន​យក​ដី​ព្រៃ​សហគមន៍ ភ្នំសេះ ពួក​គាត់​បាន​ប្រាប់​មក​អ្នកសារព័ត៌មានថា ការ​កាប់​រាន​យក​ដី​នេះមើលទៅដូចប្រទាក់ក្រឡារកមេក្លោងមិនឃើញនោះទេ ហើយពួកទាំងនោះពេលសមត្ថកិច្ចចុះមក​ ក៏ផ្អាកពេលសមត្ថកិច្ចចេញវិញ ពួកគេកាប់រានលើសមុនទៀត។ ប្រភព​បាន​បន្តថា ក្នុងនោះមានឈ្មោះ   មាន ណារិន ហៅ មហាម៉ាត់ ណូវ៉ាន់ និងប្រពន្ធឈ្មោះ យាយឡី   គាត់គឺជាជនជើងចាស់មិនងាយអ្នកណាធ្វើអ្វីបាននោះទេ ម្យ៉ាងទៀតបទពិសោធន៍​របស់ពួកនេះគឺប្រើមធ្យោបាយខ្ចីដៃមនុស្សដែលមិនចេះអក្សមកប្រើដោយឲ្យឈ្មោះ ភក្រ័ កាប់រានដីព្រៃទៅគាត់នឹងឲ្យ៥ហិកតា តែផ្ទុយទៅវិញលទ្ធផល តា ណូវាន់ យកដីលក់ឲ្យឈ្មោះ សលីហីន ដោយឲ្យឈ្មោះ ភក្រ័ ជាអ្នកផ្តិតមេដៃជាថ្នូរនិងបានលុយតែ៧០ម៉ឺនរៀលប៉ុណ្ណោះ នេះតាមកាបញ្ជាក់ពីឈ្មោះ ភក្រ័។ ប្រភព​បាន​បន្ថែមថា ឈ្មោះ ណោណាន ហៅតាវែនតា ដែលសមត្ថកិច្ចចាប់មិនជាប់ពោលគឺចាប់បានហើយរបូតទៅវិញរហូត បើយើងមើលទៅដីព្រៃល្វឹងល្វើយដាច់កន្ទុយភ្នែកត្រូវគេកាប់ឆ្ការឡើងវាលបោះតង់ជារោងតង់ស្នាក់នៅថ្មីៗឈូសឆាយបណ្តើរបាញ់ថ្នាំដាំកៅស៊ូជាស្រេចជាបណ្តើរហើយ ដោយគេប្រើយុទ្ធសាស្ត្រកាប់ព្រៃបណ្តើរដាំបណ្តើរធ្វើឲ្យអង្ករក្លាយជាបាយជាកាស្រេច។ ករណីខាងលើនេះ​អង្គភាព​យើង​ខ្ញុំ​បាន​ធ្វើការ​សាកសួរទៅលោក ហ៊ា សំអឿន ប្រធានសហគមន៍ភ្នំសេះលោកប្រាប់ថា ព្រៃនៅមិនដល់១ពាន់ហិកតានោះទេ ក្នុងទំហំសរុបរួម៣០៨១ហិកតា […]

ព័ត៌មានជាតិ

ខ្នង លោក ឆាយ ធំប៉ុណ្ណាទើបហ៊ានល្មើសដឹកឈើម៉ៅផ្តាច់មុខរាប់ខែមកហើយ  ដឹកចេញពីតំបន់មេម៉ង់មកទុកនៅក្រុងសែនមនោរម្យដោយសុវត្ថិភាព

មណ្ឌលគិរី៖ រូបភាពវីដេអូររថយន្ត lexus 470 បានដឹកឈើចេញពីតំបន់មេម៉ង់មកទម្លាក់នៅក្រុងសែនមនោរម្យ ត្រូវបានចែកចាយបន្តពេញក្នុងបណ្តាញសង្គម ធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះបញ្ហាមហន្តរាយព្រៃឈើ នៃដែនជម្រកសត្វនៅក្នុងខេត្តមណ្ឌលគិរី។ ប្រភពបានរាយការណ៍ថា រថយន្ត Lexus 470 នោះ បានដឹកឈើតាំងពីមុនចូលឆ្នាំខ្មែរ រហូតដល់ពេលបច្ចុប្បន្ននេះ ដោយមិនអាជ្ញាធរពាក់ព័ន្ធណាមួយធ្វើអីលោកនោះទេ ព្រោះអាងអំណាចមន្ត្រីធំនៅខេត្តមណ្ឌលគិរី ទើបគ្មាននរណាហ៊ានប៉ះពាល់។ អភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន បានដឹងអំពីមហន្តរាយព្រៃឈើដែលពួកឈ្មួញ កំពុងធ្វើសកម្មភាពដឹកជញ្ជូនរាល់ថ្ងៃចេញ ពីតំបន់អភិរក្សមេម៉ង់នោះដែរឬទេ? សកម្មភាពនៃការដឹកជញ្ជូនឈើរបស់ឈ្មួញម្នាក់នេះ ត្រូវគេអះអាងថា គ្មាននរណាហ៊ានក្បែរនោះឡើយ។ពីព្រោះលោកមានអំណាចនិងខ្សែរយៈធំខ្លាំងណាស់។ បុរសដែលមានឥទ្ធិពល និងអំណាចខ្លាំង ដឹកឈើជាន់ផ្អៀង ខេត្តមណ្ឌលគិរីសព្វថ្ងៃនេះមានឈ្មោះហៅក្រៅថា បង ឆាយ ហើយ គាត់​ជាអតីតជាមន្ត្រីបម្រើការងារ នៅអគ្គិសនីខេត្តមណ្ឌលគិរី ដែលត្រូវគេបណ្ដេញ បើតាមប្រភពប្រាប់ថា បើទោះបីជាគាត់ដឹកឈើទាំងថ្ងៃ ក៏គ្មាននរណាហ៊ានសួរនាំ ឬហ៊ានដើរក្បែររថយន្ត Lexus 470 នោះដែរ។ ប្រភពព័ត៌មានបានរាយការណ៍ឲ្យដឹងថា រថយន្តម៉ាក lexus 470 ពាក់ផ្លាកលេខភ្នំពេញ2AB -4126 ដែលមានភិនភាគដូចរូបភាពខាងលើ គេកត់សម្គាល់ឃើញបើកឆ្លងកាត់តាមផ្លូវពូត្រុំ មួយ​ថ្ងៃ២ជើង និងពេលខ្លះរហូត […]

ព័ត៌មានជាតិ

មេឈ្មួញចាស់វស្សាឈ្មោះ ចែស្រី មានអំណាចធំប៉ុនណា? បានជារំដោះរថយន្តដឹកឈើចេញពីដៃសមត្ថកិច្ចជាច្រើនស្ថាប័នយ៉ាងរលូន

ក្រចេះ៖ នៅព្រឹកថ្ងៃទី១៦ ឧសភា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថស្នាក់ការ៧០៨ ដោយមានកិច្ចសហការជាមួយកម្លាំងកងអាវុធហត្ថលើផ្ទៃប្រទេសបានចុះទៅឃាត់រថយន្តដឹកបទល្មើសព្រៃឈើមួយគ្រឿងម៉ាកសាំយ៉ុងស្ថិតនៅចំណុចភូមិអូរពោធិ៍ ឃុំក្បាលដំរី ស្រុកអូរគ្រៀង​សែនជ័យ ខេត្តក្រចេះ មួយសន្ទុះក្រោយមកគេឃើញក្រុមឈ្មួញបានឡាំប៉ាយ៉ាងខ្លាំង រួចហើយ​ក៏​បានរំដោះយករថយន្តដឹកឈើនោះចេញបាត់ដោយសុវត្ថិភាព ។ យោង​តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុខាងលើបានឱ្យដឹងថា រថយន្តសាំយ៉ុងដឹកឈើពេញប្រៀបមួយគ្រឿងនេះម្ចាស់ឈ្មោះចែស្រី ផ្ទះនៅភូមិរកាកណ្ដល បានយកមក​លាក់ទុកនៅចំណុចភូមិអូរពោធិ៍ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ នៅព្រឹកថ្ងៃ១៦ ខែឧសភា ឆ្នាំ២០២៤ ខាងលើដោយមិនដឹងមូលហេតុ។ ឃើញដូច្នេះ ប្រជាពលរដ្ឋនៅក្បែរនោះ បានរាយការណ៍ទៅកម្លាំងកងរាជអាវុធហត្ថស្នាក់ការ៧០៨ ឱ្យចុះមកត្រួតពិនិត្យភ្លាមៗ គេឃើញមានកម្លាំងកងរាជអាវុធហត្ថស្នាក់ការ៧០៨ និងមានកងរាជអាវុធហត្ថលើផ្ទៃប្រទេសចុះមកដល់ទីតាំងខាងលើ ប៉ុន្តែមិនដឹងជាមានរឿងអ្វីកើតឡើងទេ យមកគេឃើញក្រុមឈ្មួញបានរំដោះយករថយន្តដឹកឈើនោះចេញបាត់ ដោយសុវត្ថិភាព ឯកម្លាំងជំនាញដែលចុះទៅបង្រ្កាបនោះ បានត្រឹមឈរសម្លឹងមើលមុខគ្នាឡេងឡង់ៗរៀងៗខ្លួនតែប៉ុណ្ណោះ។ ​ ប្រជាពលរដ្ឋ​ដែលនៅ​នឹងកន្លែងកើតហេតុសម្ដែងការហួសចិត្តជាខ្លាំង ព្រោះក្នុងនាមជាអាជ្ញាធរដែលទទួលបានការចាត់តាំងពីមន្ត្រីថ្នាក់លើឱ្យចុះមកបង្រ្កាប និងការពារទប់ស្កាត់បទល្មើស​ធនធានធម្មជាតិព្រៃឈើ តែបែរជាបណ្តោយឱ្យក្រុមជនល្មើសរំដោះរថយន្តប្រព្រឹត្តបទល្មើសចេញពីដៃរបស់ខ្លួនបានយ៉ាងងាយស្រួលបែបនេះទៅវិញ។ ប្រភពបានបន្តទៀតថា មេឈ្មួញឈើចាស់វស្សាម្នាក់នេះឈ្មោះ ចែស្រី ដែលគេស្គាល់ថា ជាមេឈ្មួញប្រចាំខេត្តក្រចេះ តែងធ្វើសកម្មភាពដឹកឈើជាប្រចាំ ចេញពីឃុំរលួស កាត់មុខស្នាក់ការរដ្ឋបាលព្រៃឈើ ឃុំរលួស ស្រុកអូរឃៀងសែនជ័យ ដែលជាភូមិសាស្ត្ររបស់លោក រុន តូនី គ្រប់គ្រង និងបានឆ្លងកាត់ក្រុងក្រចេះយ៉ាងរលូន។ តើមេឈ្មួញជួញឈើចាស់វស្សា​ម្នាក់នេះមានខ្នងបង្អែក ជាមន្ត្រីខិលខូចមួយចំនួនដូចមជ្ឈដ្ឋានចោទប្រកាន់មែនឬ? ដោយបានលាភសក្ការៈជាកញ្ចប់ រាប់ចាប់ពីមន្ត្រីជំនាញពាក់ព័ន្ធ […]

ព័ត៌មានជាតិ

យើងខ្ញុំទាំងអស់គ្នាសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ​សព​ផង

ខ្ញុំបាទ ចាងហ្វាងគេហទំព័រយុវជនថ្មី ព្រមទាំងបុគ្គលិក​ទាំង​អស់​សូម​ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ​ចំពោះ​ការ​បាត់បង់​យោធិនចំនួន២០នាក់ ក្នុង​​ពេល​បំពេញ​បេសកកម្ម​ដើម្បី​បុព្វហេតុការពារ​បម្រើជាតិ​​មាតុភូមិ​យើង​។ យើង​ខ្ញុំទាំងអស់គ្នាសូមបួងសួង​ដល់ដួងវិញ្ញាណក្ខន្ធយោធិន​ទាំង​អស់ ទៅកាន់សុគតិភព ដោយស្ងប់ស្ងាត់កុំបីឃ្លៀងឃ្លាតឡើយ យើងខ្ញុំទាំងអស់គ្នាសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ​សព​ផង​ដែរ៕   

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី សោ សារឿន ជាមេបញ្ជាការកងរាជអាវុធហត្ថថ្មី  ជំនួសលោកឧត្តម សេនីយ៍ត្រី ថាវ យ៉េន ក្រោមអធិបតីភាពរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញប្រកាសមុខតំណែង មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី

រតនគីរី៖ ពិធីប្រកាសត្រូវបានប្រារព្ធធ្វើឡើងនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី នាព្រឹកថ្ងៃពុធទី២៤ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុម​​ប្រឹក្សាខេត្ត ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ប្រធានអនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត និងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទផងដែរ។ យោងតាមប្រកាសរបស់ក្រសួងការពារជាតិ សម្រេចតែងតាំង លោកឧត្តមសេនីយ៍ត្រី សោ សារឿន ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ជំនួសលោកឧត្តម សេនីយ៍ត្រី ថាវ យ៉េន  ដែលត្រូវទៅទទួលភារកិច្ចថ្មី។ បន្ទាប់ពី ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីមានប្រសាសន៍ស្វាគមន៍ រួចមក ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានឱ្យដឹងថា យោងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល​ស្តីពីកំណែទម្រង់កងកម្លាំងប្រដាប់ អាវុធ និងយុទ្ធសាស្ត្រធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ៥ឆ្នាំ កងរាជអាវុធហត្ថបានសម្រួចការធ្វើកំណែទម្រង់ឆ្ពោះទៅ ប្រមូលផ្តុំ រៀបរយ, ទំនើបកម្ម និងប្រសិទ្ធភាព។ ឯកឧត្តមបន្តថា ការតែងតាំងដំឡើង […]

ព័ត៌មានសន្តិសុខសង្គម

ស្លាប់មនុស្ស៤នាក់ និងរងរបួស២នាក់ ក្នុងករណីផ្ទះគ្រាប់មីនស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ លោក ងិន សុវិមាន អភិបាលខេត្តស្តីទី និង លោកស្រី វិន ស៊ីធួន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត មណ្ឌល គិរី រួមទាំងអាជ្ញាធរក្រុងសែនមនោរម្យ មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន សមាជិក សមាជិកាសាខា អនុសាខា និងយុវជនជាច្រើនរូប បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកសម្ភារៈ និងថវិកាមួយចំនួន ចូលរួមរំលែកទុក្ខ និងសោកស្តាយចំពោះគ្រួសារសព ០៤នាក់ ដែលបានស្លាប់ ដោយសារករណីផ្ទុះគ្រាប់មិនទាន់ផ្ទុះ និងរងរបួស ២នាក់ ស្ថិតនៅតំបន់ការពារធនធានធម្មជាតិត្រពាំងទុង ភូមិស្រែអ៉ី សង្កាត់ រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។ លោក ងិន សុវិមាន អភិបាលខេត្តស្តីទី និងលោកស្រី វិន ស៊ីធួន អនុប្រធានគណៈកម្មាធិការសាខាក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន […]

ព័ត៌មានសន្តិសុខសង្គម

មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅលើផ្លូវព្រះសុរាម្រឹត (មាត់ទន្លេ) ត្រង់ចំណុចមុខសាលាខេត្តក្រចេះ ស្ថិតក្នុងភូមិក្រចេះ សង្កាត់ក្រចេះ  ក្រុងក្រចេះ

ក្រុងក្រចេះ ៖ នៅវេលាម៉ោង២២:០០នាទីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅលើផ្លូវព្រះសុរាម្រឹត (មាត់ទន្លេ) ត្រង់ចំណុចមុខសាលាខេត្តក្រចេះ ស្ថិតក្នុងភូមិក្រចេះ សង្កាត់ក្រចេះ  ក្រុងក្រចេះ ខេត្តក្រចេះ  រវាងរថយន្តនិងម៉ូតូ (ច្រាស់ទិសគ្នា)បង្កដោយរថយន្តម៉ាកRX.400h ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2Z.9008 បើកបរដោយឈ្មោះ រុន ចាប ភេទប្រុស អាយុ 31 ឆ្នាំ ទីលំនៅភូមិ ស្រែតាហែន ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ បើកបរក្នុង (ស្ថានភាពស្រវឹង) បើកបរពីទិសខាងត្បូង ទៅទិសខាងជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកនឹងម៉ូតូ០១គ្រឿង ម៉ាកឌ្រីមC.125  ពណ៌ខ្មៅ ពាក់ស្លាកលេខក្រចេះ1F.0706 បើកបរដោយឈ្មោះ សាន សុផល ភេទប្រុស អាយុ៣៥ឆ្នាំ (របួសស្រាល)  និងអ្នករួមដំណើរឈ្មោះ ឈឹង ស្រីរ៉ាន់  អាយុ៤២ឆ្នាំ ត្រូវជាប្រពន្ឋ (របួសធ្ងន់) និងឈ្មោះ សាន កក្កដា ភេទស្រី អាយុ […]

ព័ត៌មានជាតិ

លោក សៅ សុខា ប្រធានគណៈកម្មការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ​បាន​នាំកម្លាំង​ចុះ​បង្ក្រាបការទន្ទ្រានយកដីរដ្ឋ​នៅខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិបង្រ្កាបបទល្មើសធនធានធម្មជាតិ បានដឹកនាំកម្លាំងចម្រុះ គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធចុះត្រួតពិនិត្យការទន្ទ្រានយកដីរដ្ឋក្នុងទំហំធំមហាសាលលាតសន្ធឹងលើដែនជម្រកសត្វព្រៃភ្នំណាមលៀរ ភូមិសាស្ត្រស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ នៅក្នុងកិច្ចប្រជុំជាមួយកម្លាំងជំនាញពាក់ព័ន្ធនៅសាលាខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃ២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា បានដាក់បទបញ្ជាម៉ឺងមាត់ឲ្យមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ទាំងថ្នាក់ខេត្ត និងថ្នាក់ក្រសួងស្ថាប័នរៀងៗខ្លួន ត្រូវស្រាវជ្រាវវែកមុខរកមេខ្លោង មេខ្យល់ ដែលបំផុសឲ្យមានការកាប់ទន្ទ្រានយកដីរដ្ឋក្នុងទ្រង់ ទ្រាយច្រើនបែបនេះ ហើយប្រសិនរកឃើញថាមានមន្ត្រីរាជការ ឬកងកម្លាំង មានការពាក់ព័ន្ធ ត្រូវមានវិធានផ្លូវច្បាប់ ទោះបីមន្ត្រីរបស់ខេត្តមណ្ឌលគិរី ឬមន្ត្រីនៅរាជធានីភ្នំពេញក៏ដោយ ។ ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា បានបញ្ជាឲ្យកម្លាំងជំនាញទាំងអស់សហការគ្នាកំណត់ទំហំជាក់ស្ដែងនៃការទន្ទ្រានយកដីរបស់រដ្ឋគ្រប់ក្រុងស្រុកក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី ពិសេសគឺនៅដែនជម្រកសត្វព្រៃភ្នំណាមលៀរ ដែលលាតសន្ធឹងលើស្រុកពេជ្រាដា និងស្រុកអូររាំង ។ ឯកឧត្ដមបន្តថា ស្រង់ទិន្និន័យឲ្យបានច្បាស់លាស់ ប្រសិនប៉ះប្រជាពលរដ្ឋដែលគ្មានដីធ្លីពិតប្រាកដមែន នឹងមានការលើកលែង ប៉ុន្តែបើមានមេខ្លោងដោយការប្រើប្រាស់រូបភាព ជនចំណាក់ស្រុកពីខេត្តដទៃមកទន្ទ្រានយកដីនៅមណ្ឌលគិរីគឺត្រូវឃាត់ខ្លួន ។ ឯកឧត្ដមប្រធានគណៈកម្មការជាតិបង្រ្កាបបទល្មើសធនធានធម្មជាតិបញ្ជាក់ថា ឯកឧត្ដមនឹងសុំគោលការណ៍ប្រមុខរាជរដ្ឋាភិបាល ដើម្បីផ្ដល់ជូនដីធ្លីទៅអ្នកក្រលំបាកគ្មានដីពិតប្រាកដ មិនអនុញ្ញាតឲ្យដីធ្លីទាំងនេះធ្លាក់លើដៃមនុស្សមួយក្រុមឡើយ ។ ហើយសូមមន្ត្រីជំនាញ ពិសេសគឺមន្ត្រីបរិស្ថាន និងកសិកម្ម ត្រូវអនុវត្តកិច្ចការងារនេះឲ្យមានប្រសិទ្ធិភាព ដោយមានកម្លាំងអាវុធហត្ថ […]

ព័ត៌មានសន្តិសុខសង្គម

២ខែ ដើមឆ្នាំ២០២៤ សមត្ថកិច្ចបង្ក្រាប ល្បែង ខុសច្បាប់៣០០ទីតាំង ឃាត់ខ្លួនមនុស្ស ជិត៥០០នាក់

ភ្នំពេញ ៖ លោក ទូច សុឃៈ (សុខៈ) អ្នកនាំ ពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ថា គិតពី ថ្ងៃទី១ ខែមករា  ដល់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបង្ក្រាបល្បែង ស៊ីសងខុសច្បាប់ ចំនួន៣០០ទីតាំង លើ១៩រាជធានីខេត្ត ដោយឃាត់ខ្លួន មនុស្សសរុបចំនួន៤៩៦នាក់។  ក្នុងចំណោម ទាំង៣០០ទីតាំង សមត្ថកិច្ចនគរបាលបាន ចាត់វិធានការច្បាប់ចំនួន៦៩ទីតាំង លើ១៥រាជធានី-ខេត្ត ពោលគឺកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅកាន់តុលាការ ដែលមានជនសង្ស័យ១៩៤នាក់ផងដែរ។ លោក ទូច សុឃៈ អះអាងថា ក្នុងចំណោម៦៩ទីតាំងដែលបញ្ជូនទៅតុលាការនេះ ក៏មាន Game Online ខុសច្បាប់ចំនួន១ទីតាំង និងឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់។ ការលេងល្បែងភ្នាល់តាម Internet ជ្រកក្រោមផ្លាកអាជីវកម្ម ឬអាជ្ញាប័ណ្ណចំនួន៧ទីតាំង ឃាត់ខ្លួនជនសង្ស័យចំនួន៣១នាក់។ ក្រៅពីនេះ មានល្បែងផ្សេងៗដែលកើតតាមមូលដ្ឋានចំនួន៦១ទីតាំង ដោយឃាត់ខ្លួនជនសង្ស័យចំនួន១៥៧នាក់។

ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនជនជាតិកូរ៉េ ២នាក់ប្តីប្រពន្ធ ដែលប៉ុនប៉ងដឹកជញ្ជូនគ្រឿងញៀនពីកម្ពុជាទៅកូរ៉េខាងត្បូង ដោយរឹបអូសបានថ្នាំញៀនជាង ២គីឡូក្រាម

រាជធានីភ្នំពេញ៖ សមត្ថកិច្ចគយ និងរដ្ឋាករ ប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានសហការជាមួយកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលពីឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ឃាត់ខ្លួនអ្នកដំណើរចំនួន ២នាក់ ប៉ុនប៉ងដឹកជញ្ជូនគ្រឿងញៀន តាមជើងយន្តហោះពីកម្ពុជាទៅកាន់ប្រទេសកូរ៉េខាងត្បូង។ ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ដោយឃាត់ខ្លួនជនល្មើស ២នាក់ គឺឈ្មោះ Kim jangeun ភេទប្រុស ជនជាតិកូរ៉េ (ប្ដី) និងឈ្មោះ Lee hyeran  ភេទស្រី ជនជាតិកូរ៉េ (ប្រពន្ធ)។ ចំណែកថ្នាំញៀន ដែលឃាត់យកបានរួមមាន៖ សារធាតុញៀនប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់ ១២៩០.៧៩ក្រាម (ប្ដី) និងសារធាតុញៀនប្រភេទ កេតាមីន(Ketamine) ទម្ងន់ ៩៨៧.៤២ក្រាម (ប្រពន្ធ)។ សរុបទម្ងន់ ២២៧៩.២១ក្រាម (២គីឡូក្រាម និង២៧៩,២១ក្រាម)។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕

ព័ត៌មានអន្តរជាតិ

អាហ្វ្រិក​ខាងត្បូង ថា​មិនអាច​ធានា​សុវត្ថិភាព​សម្រាប់​ដំណើរ​ទស្សនកិច្ច​លោក ពូ​ទីន បានទេ ដោយសារ​ដីកាចាប់ខ្លួន ICC

អាជ្ញាធរ​អាហ្វ្រិក​ខាងត្បូងថា​ មិនអាច​ធានា​សន្តិសុខ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក ​វ្ល៉ា​ឌី​មៀ ពូ​ទីន ទៅកាន់​សាធារណរដ្ឋ​នេះ​បានទេ ដោយសារតែ​ដីការចាប់ខ្លួន​ចេញ​ដោយ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) សម្រាប់​ប្រមុខរដ្ឋ​រុស្ស៊ី​។ នេះ​បើ​យោងតាម​ឯកអគ្គរដ្ឋទូត​អាហ្វ្រិក​ខាងត្បូង​ប្រចាំ​នៅ​ប្រទេស​រុស្ស៊ី លោក Mzuvukile Jeff ។​ លោក Mzuvukile បាន​និយាយថា យើង​នឹងមិន​ផ្លាស់ប្តូរ​ច្បាប់​របស់​យើង​សម្រាប់​គោលបំណង​របស់​បុគ្គល​ម្នាក់​នោះទេ​ ខ្ញុំ​គិតថា​ វា​មាន​សារៈសំខាន់​សម្រាប់​ពួកយើង​។ គួរ​បញ្ជាក់ថា នៅ​ថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៣ ស្ថាប័ន ICC បានចេញ​ដីកាចាប់ខ្លួន​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin និង​ស្នងការ​ប្រធានាធិបតី​រុស្ស៊ី សម្រាប់​សិទ្ធិ​កុមារ Maria Lvova-Belova ដោយ​ចោទប្រកាន់ថា​ពួកគេ​ទទួលខុសត្រូវ​ចំពោះ​ការ​និរទេស​កុមារ​អ៊ុយ​ក្រែ​ន​ដោយ​ខុសច្បាប់​៕

ព័ត៌មានជាតិ

សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស យាងសោយព្រះទីវង្គត នៅវេលាម៉ោង៥៖៤០នាទីល្ងាច ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ៩៣ព្រះវស្សា

ភ្នំពេញ៖ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស យាងសោយព្រះទីវង្គត នៅវេលាម៉ោង ៥៖៤0នាទីល្ងាច ថ្ងៃច័ន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា ដោយព្រះជរាពាធ នៅមន្ទីរពេទ្យកាលម៉ែត្រ។ ព្រះសពរបស់ព្រះអង្គ បាននឹងកំពុងរៀបចំនៅវត្តវត្តឧណ្ណាលោម រាជធានីភ្នំពេញ៕

ព័ត៌មានជាតិ

សម្តេច​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីបានអញ្ជើញ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥

​ថ្ងៃ​អាទិត្យ ទី២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន​សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ នៅ​​​ការិយាល័យ ៣០០១ មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ ហ៊ុន សែន ខេត្ត​កណ្តាល​។​ ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នេះមាន​គណបក្សនយោបាយ​ចំនួន​៤ បាន​ចូលរួម​ប្រកួតប្រជែង ក្នុងនោះ​រួមមាន​៖ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វ៊ុន​ស៊ីនប៉ិច គណបក្ស​កម្លាំង​ជាតិ និង​គណបក្ស​ឆន្ទៈ​ខ្មែរ​។​ ​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ រួមមាន​៖ សមាជិក​រដ្ឋសភា​ក្នុង​តំណែង​ចំនួន ១២៥​រូប សមាជិក​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់​ក្នុង​តំណែង​ចំនួន ១១,៦២២ សរុប ១១,៧៤៧​រូប ស្រី ២,៥៨៤​រូប​៕

ព័ត៌មានជាតិ

តើមានអាថ៌កំបាំងអ្វីនៅពីក្រោយ? អធិការដ្ឋាននគរបាលស្រុកស្ទឹងហាវបានឃាត់ខ្លួនអ្នកសារព័ត៌មាន៣រូបជិត១០ម៉ោង និងបានឱ្យធ្វើកិច្ចសន្យាមិនផ្សាយវីដេអូដែលបានថត ថែមទាំងវាស់កម្ពស់ពួកគាត់ដោយចោទថារំលោភដែនសមត្ថកិច្ច

ក្រុងព្រះសីហនុ៖ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ អ្នកសារព័ត៌មានចំនួនបីរូបត្រូវបានកងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ ឃាត់ខ្លួនអស់រយៈពេលជិត១០ម៉ោងដោយចោទថាបានរំលោភដែនសមត្ថកិច្ច និងបានឱ្យធ្វើកិច្ចសន្យាមិនឲ្យចុះផ្សាយ ក្រុមអ្នកសារព័ត៌មានទាំងបីនាក់បានចុះខ្ញុំព័ត៌មានពីប្រជាពលរដ្ឋបញ្ហាវិវាទដីធ្លី។ កាលពីនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើបណ្តាញផ្សព្វផ្សាយសង្គមបានផុសរូបវាស់កម្ពស់របស់អ្នកសារព័ត៌មានចំនួន៣រូបដែលមកពីសារព័ត៌មាន សាន ព្រហ្ម គឺរួមមាន ១- លោក ហ៊ុយ ឧត្តម ២- លោក គង់ កាន ៣- លោក ពាត់ ពន្នរិន បង្ហោះនៅក្នុងប្រព័ន្ធតេលេក្រាមធ្វើឱ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម និងបណ្តារអ្នកសារព័ត៌មានទូទាំងប្រទេស។ លោក ហ៊ុយ ឧត្តម បានរៀបរាប់ថា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ នោះលោកនិងក្រុមការងារ បានធ្វើដំណើរទៅក្រុងព្រះសីហនុដើម្បីកម្សាន្តទេ តែទៅដល់ក៏មានប្រជាពលរដ្ឋបានខលមកគាត់ថា បើទៅដល់ទីនោះឈាងចូលមកសម្ភាសន៍ពួកគាត់ផង រួចគាត់បានខលទៅប្រាប់លោក សាន ព្រហ្ម លោកក៏ឱ្យគាត់ចូលយកព័ត៌មាននៅទីនោះទៅ លុះទៅដល់ធ្វើការសម្ភាសន៍ប្រជាពលរដ្ឋរួចហើយបានផ្តិតយករូបភាពខ្លះៗរួច ក៏មានកងកម្លាំងចម្រុះអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវបានចុះមក លោកចូលទៅសាកសួរព័ត៌មានបន្ថែម តែកងកម្លាំងនគរបាលបាននិយាយថា ចាំទៅដល់អធិការដ្ឋានសិនចាំលោកផ្តល់ចម្លើយតែដល់ពេលទៅដល់បែជាមិនផ្តល់បទសម្ភាសន៍ហើយ​បាន​ឃាត់ខ្លួនពួកគាត់អស់ជិត១០ម៉ោង ហើយបានឱ្យធ្វើកិច្ចសន្យាមិនធ្វើវីដេអូផ្សព្វផ្សាយ ដោយអាងថាគាត់ជាអ្នកសារព័ត៌មាននៅភ្នំពេញគ្មានសិទ្ធិមកផ្សាយនៅខេត្តគេផ្សេងទេ។ លោក ហ៊ុយ ឧត្តម បានបន្តថា […]

October 2025
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031