អាជ្ញាធរអាហ្វ្រិកខាងត្បូងថា មិនអាចធានាសន្តិសុខនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ទៅកាន់សាធារណរដ្ឋនេះបានទេ ដោយសារតែដីការចាប់ខ្លួនចេញដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) សម្រាប់ប្រមុខរដ្ឋរុស្ស៊ី។ នេះបើយោងតាមឯកអគ្គរដ្ឋទូតអាហ្វ្រិកខាងត្បូងប្រចាំនៅប្រទេសរុស្ស៊ី លោក Mzuvukile Jeff ។
លោក Mzuvukile បាននិយាយថា យើងនឹងមិនផ្លាស់ប្តូរច្បាប់របស់យើងសម្រាប់គោលបំណងរបស់បុគ្គលម្នាក់នោះទេ ខ្ញុំគិតថា វាមានសារៈសំខាន់សម្រាប់ពួកយើង។
គួរបញ្ជាក់ថា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៣ ស្ថាប័ន ICC បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងស្នងការប្រធានាធិបតីរុស្ស៊ី សម្រាប់សិទ្ធិកុមារ Maria Lvova-Belova ដោយចោទប្រកាន់ថាពួកគេទទួលខុសត្រូវចំពោះការនិរទេសកុមារអ៊ុយក្រែនដោយខុសច្បាប់៕