(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចផ្ដល់ថវិកាចំនួន ៦០លានដុល្លារអាមេរិកក្នុងរយៈពេលបីឆ្នាំ សម្រាប់ធ្វើការវិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងបណ្ដាញទឹកស្អាត ដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅ ៥ខេត្ត។ សម្ដេចធិបតី បានមានប្រសាសន៍ថា៖ ការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ គឺជាកិច្ចការមួយដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងជាច្រើនអាណត្តិមកហើយ។ ជាលទ្ធផល រាជរដ្ឋាភិបាលបានកសាងបណ្ដាញទឹកស្អាតដែលគ្របដណ្ដប់តំបន់ជាច្រើន នៅតាមបណ្ដារាជធានី-ខេត្ត នៅទូទាំងប្រទេស។ ទោះជាយ៉ាងនេះក៏ដោយ ដោយសារកំណើនប្រជាពលរដ្ឋ ដែលធ្វើឱ្យតម្រូវការផ្គត់ផ្គង់ទឹកស្អាតកាន់តែមានច្រើនឡើងជាលំដាប់ ជាពិសេសនៅតំបន់ជនបទ និងតំបន់ដែលកកើតថ្មីៗជុំវិញទីក្រុងនិងទីប្រជុំជនធំៗ។ ដើម្បីឆ្លើយតបនឹងការកើនឡើងនៃតម្រូវការរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានធ្វើការវិនិយោគជាបន្តបន្ទាប់នៅក្នុងការបង្កើនសមត្ថភាពផលិតទឹកស្អាតផ្ដល់ជូនប្រជាពលរដ្ឋ។ ថ្មីៗនេះ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល ខ្ញុំបានសម្រេចផ្ដល់ថវិកាចំនួន ៦០លានដុល្លារអាមេរិកក្នុងរយៈពេលបីឆ្នាំ តាមសំណើរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ធ្វើការវិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងបណ្ដាញទឹកស្អាត ដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅ ៥ខេត្ត ដែលរួមមាន ÷ ១/ រដ្ឋករទឹកកំពត ខេត្តកំពត ២/ រដ្ឋករទឹកស្វាយរៀង ខេត្តស្វាយរៀង ៣/ រដ្ឋករទឹកក្រុងស្ទឹងសែន ខេត្តកំពង់ធំ ៤/ រដ្ឋករទឹកមណ្ឌលគីរី ខេត្តមណ្ឌលគីរី ៥/ រដ្ឋករទឹកពោធិ៍សាត់ […]
Month: February 2025
សមាគមន៍សុខាភិបាលខ្មែរនៅសហរដ្ឋអាមេរិកមកដល់មន្ទីរពេទ្យបង្អែកខេត្តក្រចេះ និងបានអនុវត្តជំនាញរបស់ខ្លួនដើម្បីពិនិត្យ ព្យាបាលជម្ងឺជូនដល់ប្រជាពលរដ្ឋទូទៅដោយឥតគិតថ្លៃ
ក្រចេះ ៖ សមាគមន៍សុខាភិបាលខ្មែរនៅសហរដ្ឋអាមេរិក បានមកដល់មន្ទីរពេទ្យបង្អែកខេត្តក្រចេះ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ រហូតមកដល់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានអនុវត្តការងារជំនាញរបស់ខ្លួន ពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋនៅមន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុកសំបូរ និងមន្ទីរពេទ្យបង្អែកស្រុកឆ្លូង។ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ អង្គភាពសារព័ត៌មាន បានពិនិត្យសុខភាពជាមួយនឹងសមាគមន៍សុខាភិបាលខ្មែរនៅសហរដ្ឋអាមេរិកដោយមិនគិតថ្លៃ ហើយក៏បានធ្វើបទសម្ភាសន៍ជាមួយលោកវេជ្ជបណ្ឌិត សុង តាន់ ពីគោលបំណងដែលលោកដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះមកជួយព្យាបាលជម្ងឺទូទៅជូនប្រជាពលរដ្ឋខ្មែរដោយមិនគិតថ្លៃផងដែរ។ លោកវេជ្ជបណ្ឌិត សុង តាន់ បានប្រាប់មកអ្នកសារព័ត៌មានយើងថា ការដែលបង្កើតសមាគមសុខាភិបាលខ្មែរនៅអាមេរិកនេះឡើងបានដោយសារតែការចូលរួមពីប្រជាជនខ្មែរដែលរស់នៅសហរដ្ឋអាមេរិក នៅក្នុងទីក្រុងឡុងប៉ិចគឺសម្បូរដោយជនជាតិខ្មែរ ហើយសមាគមនេះបង្កើតមិនមែនមានតែជនជាតិខ្មែរដែរ គឺមានជនជាតិឥណ្ឌា ជនជាតិស្បែកស ជនវៀតណាម និងជនជាតិផ្សេងទៀតដែរមានគោលដៅជួយព្យាបាលជម្ងឺទូទៅដល់ប្រជាពលរដ្ឋកម្ពុជា។ លោកបានមានប្រសាសន៍បន្ថែមទៀតថា សមាគមន៍របស់លោកបានចុះមកប្រទេសកម្ពុជារៀងរាល់មួយឆ្នាំម្តង គិតចាប់តាំងពីឆ្នាំ២០១០មករហូតមកដល់ឆ្នាំ២០២៥នេះជាលើកទី១៣ ហើយដែលសមាគមន៍បានចុះមកព្យាបាលបើកុំតែមានវិបត្តិកូវីត១៩កុំអីឆ្នាំនេះជាលើកទី១៦ហើយនៅឆ្នាំនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្តចូលរួមមកកាន់ប្រទេសកម្ពុជាមានចំនួន១៤៥នាក់ ហើយថ្នាំដែលពួកយើងយកមកនោះគឺមានចំនួនជិត២តោន ហើយយើងមកនេះមិនមែនមកតែព្យាបាលមួយមុខនោះទេ យើងក៏មានអប់រំ និងបង្រៀនដល់និស្សិតពេទ្យនៅប្រទេសកម្ពុជាយើងមានចំនួន៩០នាក់ទៀត។ លោក សុង តាន់ បានប្រាប់មកអង្គភាពព័ត៌មានយើងថា អ្នកស្ម័គ្រចិត្តចូលរួមក្នុងសមាគមន៍គឺមិនមានប្រាក់ខែទេ គឺចំណាយទាំងពេលវេលា ចំណាយថ្លៃសំបុត្រយន្តហោះ និងចំណាយស្នាក់ផ្សេងៗដោយខ្លួនឯងទាំងអស់គឺមិនមានជំនួយទេ គឺមានតែបានមកពីសប្បុរសធម៌របស់ពលរដ្ឋខ្មែរនៅអាមេរិករៃអង្គាសគ្នាដើម្បីទិញថ្នាំ និងបរិក្ខាពេទ្យមួយចំនួនដើម្បីយកប្រើប្រាស់ព្យាបាលអ្នកជម្ងឺជូនប្រជាពលរដ្ឋខ្មែរដោយមិនគិតថ្លៃ។ លោកបានបន្តទៀតថា […]
អតីតយុទ្ធជនពិការមួយគ្រួសារបានកើតទុក្ខមិនសុខចិត្តចំពោះការកាត់ឆ្វៀលដីអាស្រ័យផលរបស់គាត់ពីមន្ត្រីសុរិយោដីមិនយុត្តិធម៌ ដោយគាត់បានខំប្រឹងកាប់រៀនធ្វើចម្ការតាំងពីឆ្នាំ២០០០មក
កោះកុង៖ លោក ម៉ែន ឃុន អាយុ៦៣ឆ្នាំ ជាអតីតយោធាជនពិការ រស់នៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង បានទៅកាប់ព្រៃរើរៀនតាំងតែពីរឆ្នាំ២០០០ ដើម្បីធ្វើអាស្រ័យផលរហូតដល់បច្ចុប្បន្ននេះបាន២៥ឆ្នាំហើយ រហូតដល់ចុងខែវិច្ឆិកា ឆ្នាំ២០២៣ ទើបគាត់សុំអាជ្ញាធរស្រុកចុះវាស់ធ្វើប្លង់កាន់កាប់ ឃើញដីអាស្រ័យផលរបស់គាត់ចំនួន២ហិកតា៨០អា តែពេលមន្ត្រីសុរិយោដីចុះវាស់ជាប្រព័ន្ធដែលមានលោក ស្រាន់ ជាប្រធានចុះវាស់វែងជួយ ឃុំអណ្តូងទឹក ស្រុក បូទុមសាគ បានមានប្រសាសន៍ប្រាប់ម៉ែន ឃុន ថាឱ្យគាត់ទទួលយកដីចំនួនបានតែ៥៧អា តែប៉ុណ្ណោះ។ យោងតាមប្រភពពីលោក ម៉ែន ឃុន និងប្រពន្ធឈ្មោះ អោក ស្រ៊ន់ អាយុ ៥៤ឆ្នាំមានកូនប្រុសម្នាក់ឈ្មោះ ញ៉ ម៉េងហុង មានអាយុ២០ឆ្នាំ មានសតិមិនគ្រប់ផងនោះ បានប្រាប់មកកាន់អង្គភាពខ្មែរឦសាន និងអង្គភាព យុវជនថ្មីថា គាត់បានមកកាប់រានដីធ្វើចម្ការនៅភូមិឃុំខាងលើនេះតាំងពីឆ្នាំ២០០០ រហូតដល់បច្ចុប្បន្ននេះបាន២៥ឆ្នាំហើយ លុះនៅចុងឆ្នាំ២០២៣ អាជ្ញាធរបានចុះវាស់វែងលើកទីមួយ មានខាងស្រុកអីមកជាមួយដែរ បានវាស់ដីរបស់គាត់ឃើញដីអាស្រ័យផលចំនួន២ហិកតា៨០អា ដោយពេលដែលលោកបានដាក់ពាក្យសុំធ្វើប័ណ្ណកម្មសិទ្ធិនោះលោកដាក់ក្នុងទំហំដីចំនួន៤ហិកតា។ លោក ម៉ែន ឃុន បានបន្ថែមថា កាលពីឆ្នាំ២០១៣ ខាងវ៉ៃអេដ និងខាងបរិស្ថានបានទៅបោះបង្គោលព្រំដើម្បីកំណត់ដីរបស់រដ្ឋ […]
ករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូ និងរថយន្ត បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នាបណ្តាលឱ្យសិស្សស្រីម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់បញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម
រតនគិរី÷ សិស្សសាលាម្នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តនិងម៉ូតូ បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា នៅវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅត្រង់ចំណុចផ្លូវចូលផ្ទះតាមុនី តាមបណ្តោយផ្លូវជាតិលេខ៧៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ(៨៥-៨៦)ស្ថិតក្នុងភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។ យោ ងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា រថយន្តម៉ាកToyota Land Cruiser ឆ្នាំផលិត 2008 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2CE-9868 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត បានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ហើយអ្នកបើកបររថយន្តនៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយរថយន្តបានធ្លាក់ចូលទៅក្នុងគន្លងខាងម៉ូតូ។ ចំណែកឯម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ2018 ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី 1E-3437 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅលិច បានបត់ ហើយបុកចំពីមុខរថយន្តយ៉ាងពេញទំហឹង អ្នកបើកបរម៉ូតូឈ្មោះ ឆែម គង្គារ ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្នភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី រងរបួសធ្ងន់ បច្ចុប្បន្នកំពង់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យប្រទេសវៀតណាម ដោយមានឈាមកកនៅខួរក្បាល […]
ករណីឃាតកម្មប្លន់សម្លាប់យកទ្រព្យសម្បត្តិកាលពីថ្ងៃទី១១នោះ សមត្ថកិច្ចចាប់ខ្លួនឃាតករបានហើយ ទើបដឹងថាការសម្លាប់នោះមិនមែនជាអំពើប្លន់នោះទេ
កំពត៖ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១២និង១០នាទី នៅភូមិតាព្រុំ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត មានករណី ឃាតកម្មលើស្ត្រីម្នាក់ឈ្មោះ អឹម ទូច ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិឃុំកើតហេតុ បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណ ហើយស្ត្រីម្នាក់ត្រូវបានឃាតករចាក់បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមនៅក្នុងផ្ទះ បន្ទាប់ពីចាក់សម្លាប់ស្ត្រីរងគ្រោះ ឃាតករបានរត់គេចខ្លួនបាត់។ យោងតាមប្រភពពីប្រជាពលរដ្ឋបានលើកឡើងថា ករណីនេះ គឺជាករណីប្លន់សម្លាប់យកទ្រព្យសម្បត្តិ ហើយសម្ភារៈដែលបាត់បង់រួមមាន ទូរស័ព្ទដៃចំនួន២គ្រឿង, ក្រវិលមាសទម្ងន់១ជី, ចិញ្ចៀនមាសទម្ងន់២ជី, ខ្សែដៃប្លាទីន១តម្លឹង និងខ្សែកប្លាទីន ទម្ងន់៣ជី ប៉ុន្តែសមត្ថកិច្ចបានអះអាងថា មិនមែនជាករណីប្លន់សម្លាប់នោះទេ។ ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការ ជាមួយស្នងការដ្ឋាននគរបាលខេត្តកំពត និងខេត្តតាកែវ បានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ […]
ក្រសួងពាណិជ្ជកម្មធ្វើសេចក្តីជូនដំណឹងដល់សារធាណៈជនសម្រាប់តម្លៃសាំងធម្មតាត្រូវលក់តម្លៃ ៤,០០០រៀល និងម៉ាស៊ូតលក់តម្លៃ ៣,៨៥០រៀល ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥
ភ្នំពេញ៖ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានា ដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រូវលក់សាំងធម្មតាតម្លៃ ៤,០០០រៀល និងម៉ាស៊ូតត្រូវលក់ ៣,៨៥០រៀល ក្នុង១លីត្រ។ ដោយអនុវត្តតាមគោលការណ៍ដែលចុះដោយ សម្តេចតេជោ ហ៊ុន សែន និង សម្តេចបវធិបតី ហ៊ុន ម៉ាណែត ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជាផងនោះទើប បានអនុញ្ញាតឱ្យបន្តបញ្ចុះតម្លៃលក់រាយនៃប្រេងសាំងបន្តទៀត៕
មន្ដ្រីអាវុធហត្ថខេត្តក្រចេះ បានបាញ់រះទៅលើសមាជិកគ្រួសារនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បណ្ដាលឱ្យស្លាប់២នាក់ និងរបួសធ្ងន់៣នាក់ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ
ត្បូងឃ្មុំ៖ មន្ដ្រីអាវុធហត្ថខេត្តក្រចេះម្នាក់ប្រដាប់ដោយអាវុធAK ស្វាយបត់ បានបាញ់ប្រហារទៅលើសមាជិកគ្រួសាររបស់ខ្លួនបណ្ដាលស្លាប់ចំនួន២នាក់ និងរងរបួសធ្ងន់ចំនួន៣នាក់ រួចខ្មាន់កាំភ្លើងបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។ ហេតុការណ៍នេះបានកើតឡើងនៅព្រលប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ យោងតាមរបាយការណ៍បន្ថែមពីសម្ថកិច្ចបានប្រាប់មកកាន់អង្គភាពព័ត៌មានយើងខ្ញុំ កាលពីព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ខ្មាន់កាំភ្លើងឈ្មោះ ហ៊ីង សុវណ្ណារិទ្ធិ អាយុ៤៩ឆ្នាំ ជាមន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ បានបើករថយន្តម៉ាក ISUZU ពណ៌សស្លាកលេខខេមរៈភូមិន្ទ (2-1364) ចូលដល់មុខផ្ទះជនរងគ្រោះរួចក៏ធ្វើសកម្មភាពដកកាំភ្លើងបាញ់រះទៅលើជនរងគ្រោះ បណ្តាលឱ្យមានមនុស្សស្លាប់ និងរងរបួសសរុបចំនួន៦នាក់ទាំងជនបង្កផងដែរ។ ប្រភពបានបន្តថា ជនរងគ្រោះដែលបាត់បង់ជីវិត និងរងរបួសរួមមាន ទី១ ឈ្មោះ ឈឿង ប៊ុនធឿន ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរកសិករ ត្រូវជាឪពុកក្មេក (ស្លាប់កន្លែកើតហេតុ) ទី២ឈ្មោះ អោក ចាន់សាទ ភេទស្រី អាយុ៦៥ឆ្នាំ មុខរបរកសិករ ត្រូវជាម្តាយក្មេក (ស្លាប់កន្លែកើតហេតុ) ទី៣ ឈ្មោះ ប៊ុន រតនា […]