ភ្នំពេញ៖ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានា ដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រូវលក់សាំងធម្មតាតម្លៃ ៤,០០០រៀល និងម៉ាស៊ូតត្រូវលក់ ៣,៨៥០រៀល ក្នុង១លីត្រ។
ដោយអនុវត្តតាមគោលការណ៍ដែលចុះដោយ សម្តេចតេជោ ហ៊ុន សែន និង សម្តេចបវធិបតី ហ៊ុន ម៉ាណែត ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជាផងនោះទើប បានអនុញ្ញាតឱ្យបន្តបញ្ចុះតម្លៃលក់រាយនៃប្រេងសាំងបន្តទៀត៕