បាត់ដំបង៖ទឹកស្ទឹងសង្កែកំពុងហក់ឡើងខ្លាំងបណ្តាលអោយលិចភូមិនិងផ្លូវមួយចំនួនក្នុងស្រុកបាណន់ ស្រុកសង្កែ ស្រុកឯកភ្នំ និង ក្រុងបាត់ដំបង។ ដោយផ្អែកលើស្ថានភាពកម្រិតកម្ពស់ទឹក គិតត្រឹមវេលាម៉ោង៩និង០៦នាទី ព្រឹក ថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ២០២៤ នេះ មានកម្ពស់១៣.៦៨ ម៉ែត្រ។ ចំណែកអាជ្ញាធរ និង សមត្ថកិច្ច កំពុងត្រៀមកម្លាំង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាននៅតំបន់ទំទាប និង រស់នៅតាមដងស្ទឹងសង្កែ បែកខាងក្រោម ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ សូមបង ប្អូន ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន អោយបានខ្ពស់ ជៀសវាងកុំអោយមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ៕
Month: July 2024
ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត ប្រគេនទៀនវស្សា និងបច្ច័យដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន ៥វត្ត នៅក្នុងស្រុកស្នួល
ក្រចេះ៖ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្ដម គង់ គឹមនី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកស្នួល និងឯកឧត្តម ប៉ាង ណាត រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្នួល ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ អភិបាលស្រុក ប្រធានមន្ទីរ អង្គភាព និងពុទ្ធបរិស័ទបានយកនូវទៀនព្រះវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន ៥វត្ត ដែលពិធីនេះ បានប្រារព្វធ្វើឡើងនៅវត្តវត្តសុគន្ធារាម (វត្តសេះស) ភូមិថ្ពង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។ ឯកឧត្ដម គង់ គឹមនី មានប្រសាសន៍ថា ការចូលកាន់ព្រះវស្សា គឺជាបុណ្យមួយដែលមានសារ:សំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យឱ្យបានខ្ជាប់ខ្ជួន តាមពុទ្ធឱវាទរយៈពេល០៣ខែ ចាប់ផ្តើមពីថ្ងៃ០១រោច ខែទុតិយាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ។ ហើយទៀនព្រះវស្សាព្រមទាំង គ្រឿងឧបភោគ បរិភោគ និងបច្ច័យយកមកវេរប្រគេន ព្រះសង្ឃ នាពេលនេះ គឺជាការគោរពប្រពៃណី សាសនា ព្រះពុទ្ធត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេលអស់មួយត្រីមាស ដែលព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងទីវត្ត […]
កងវរៈសេនាតូចលេខ១ បានជួយប្រមូលផលដំឡូងមីរបស់កសិករ ដែលត្រូវទឹកភ្លៀងជន់លិចផលដំណាំបានទាន់ពេលវេលា
ក្រចេះ៖ កងវរៈសេនាតូចលេខ១ ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងក្រចេះ ដឹកនាំដោយលោក គង្គ បានហួន មេបញ្ជាការរងកងវរ:សេនាតូចលេខ១ បានដឹកនាំកម្លាំងយោធា ចុះអន្តរាគមន៍ជួយដកដំណាំដំឡូងមីរបស់ប្រជាកសិករនៅភូមិខ្នងពស់ ស្ថិតក្នុងឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។ ក្នុងពេលចុះជួយអន្តរាគមន៍ដល់ពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង កងអន្តរាគមន៍វរ:សេនាតូចលេខ១ បានបញ្ជូនកម្លាំងចំនួន ២១នាក់ ប្រជាការពារភូមិ ៤នាក់ ចែកជាពីរក្រុម ដើម្បីជួយដកដំណាំដំឡូងមីរបស់ប្រជាពលរដ្ឋ បានចំនួន៦គ្រួសារ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ និងបន្តជួយដូចភ្លៀងរលឹមក្នុងករណីដែលប្រជាពលរដ្ឋ កំពង់ជូបគ្រោះធម្មជាតិ ។ ពលរដ្ឋរស់នៅក្នុងភូមិខ្នងពស់ ឃុំដារ បានឲ្យដឹងថា ដោយសារស្ថានភាពទឹកភ្លៀងក្នុងឆ្នាំនេះ មានការកើនឡើងលឿន ទើបធ្វើឲ្យពួកគាត់ប្រមូលផលដំណាំដំឡូងមីរបស់ ពួកគាត់មិនទាន់ ទើបធ្វើឲ្យមានការលិចអស់ជាច្រើន ហើយពួកគាត់ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កងកម្លាំងយោធាដែលបានជួយអន្តរាគមន៍បានទាន់ពេលវេលា។ បើតាមការបញ្ជាក់ពីលោក ឈាង វត មេឃុំដារ បានឲ្យដឹងថា ភាពជំនន់ទឹកភ្លៀង នៅក្នុងឃុំដា គឺមកដល់ពេលនេះ បានប៉ះពាល់ចំនួនមួយភូមិដែលកំពុងរងផលប៉ះពាល់ខ្លាំងនោះគឺភូមិ ខ្នងពស់ ជំនន់ទឹកភ្លៀងធ្វើឲ្យប៉ះពាល់ផលដំណាំរួមមាន ដំឡូងមី ចំនួន ៤១ហិកតា និងពោតក្រហម ចំនួន ៥ […]
ជំនន់ទឹកភ្លៀងត្រឹមតែប៉ុន្មានថ្ងៃធ្វើឲ្យកម្ពស់ទឹកទន្លេមេគង្គនៅខេត្តក្រចេះកើនឡើងជាលំដាប់
ក្រចេះ៖ បើគិតត្រឹមព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ បានហក់ឡើងជាបន្តបន្ទាប់ គឺមានកម្ពស់ ១៥.៣១ម៉ែត្រ ខណៈដែលស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់រៀងរាល់ថ្ងៃនៅតាមបណ្តាស្រុក ក្រុងទាំង៧ នៅទូទាំងខេត្តក្រចេះ និងបណ្ដាលឲ្យស្រុកមួយចំនួនមានការជន់លិចផ្លូវលំ និងស្ពានមួយចំនួនផងដែរ ។ ជាក់ស្ដែងនៅថ្ងៃទី១៧ ខែកក្កដានេះ ស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់ស្រោចស្រព ក្នុងភូមិសាស្ត្រនៃខេត្តក្រចេះ ដែលបណ្ដាលឱ្យទឹកអូរ ព្រែក មួយចំនួន មានការជន់ឡើង បង្កឱ្យមានការលិចផ្លូវលំ ឬស្ពានមួយចំនួន តែទោះជាយ៉ាងណាអាជ្ញាធរថា មិនទាន់មានការប៉ះពាល់ធ្ងន់ធ្ងរនៅឡើយនោះទេ។ ដោយឡែកនៅស្រុកអូរគ្រៀងសែនជ័យ លោក ឈា ផល្លី អភិបាលស្រុកបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែកក្កដានេះ លោកបានដឹកនាំក្រុមការងារស្រុកចុះពិនិត្យមើលជាក់ស្ដែងអំពីស្ថានភាពរស់នៅបងប្អូនប្រជាពលរដ្ឋ ស្ថានភាពជំនន់ទឹកភ្លៀង និងផលប៉ះពាល់ផ្សេងៗ ដោយសារជំនន់ទឹកភ្លៀង និងដើម្បីត្រៀមបង្កា អន្តរាគមន៍ជួយសង្គ្រោះ ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ លោកបានបន្តថា ជំនន់ទឹកភ្លៀងធ្វើបានប៉ះពាល់ដល់ផ្លូវចំនួន២ខ្សែ ទី១-ផ្លូវលំបំបែកតភ្ជាប់ពីចំណុចមណ្ឌលសុខភាពក្បាលដំរីទៅស្រុកសំបូរ កសាងឡើងដោយក្រសួងអភិវឌ្ឍន៍ជនបទ នៅម្តុំស្ពានអូរតាណឹង ទឹកហូរកាត់ និងច្រោះផ្លូវអស់ប្រវែង១៥០ម៉ែត្រ និងទី២-ផ្លូវលំ កសាងឡើងដោយឃុំ នៅម្តុំស្ពានអូតាណឹងដែរ ទឹកហូរកាត់ និងច្រោះផ្លូវប្រវែង ប្រហែល៥០០ម៉ែត្រ និងទំនប់ ១កន្លែង […]
បញ្ជូនជនជាតិវៀតណាមម្នាក់ និងជនជាតិចិនម្នាក់ ទៅសាលាដំបូងពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន
បន្ទាយមានជ័យ៖ ដោយទទួលបានព័ត៌មានពីសន្តិសុខថា មានករណីលក់គ្រឿងញៀននៅចំណុចកាស៊ីណូនាគទិព្ធ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត នៅវេលាម៉ោង០០និង៣០នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះដល់ចំណុចខាងលើ ហើយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១-ឈ្មោះ ធី អ៊ុកលឺម ហៅ រិ ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបរអ្នកបកប្រែ បច្ចុប្បន្នស្នាក់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត(ជួញដូរ និងប្រើប្រាស់)។ ២-ឈ្មោះ ឈិន ជូជូ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត(ជួញដូរ រក្សាទុក និងប្រើប្រាស់)។ ក្នុងប្រតិបត្តិការនោះកម្លាំងសមត្ថកិច្ចបានដកហូតយកវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទម្ស៉ៅម៉ត់ពណ៌ស (កេតាមីន) ចំនួន០៨ថង់កិប ស្មើនឹងទម្ងន់១៦៨,១០ក្រាម, កញ្ចប់ម្ស៉ៅរូបតុក្កតាឆ្មារពណ៌ផ្ទៃមេឃ (អ៊ិចស្តាស៊ី) ចំនួន១កញ្ចប់ ទម្ងន់ ៧០៨,៨០ក្រាម, […]
វគ្គបណ្តុះបណ្តាល រំលឹកឡើងវិញស្តីពី បែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយរាជធានីខេត្ត
ក្រចេះ៖ កាលព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលខេត្តក្រចេះ សហការណ៍ជាមួយអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានរៀបចំវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពី បែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយរាជធានីខេត្ត ជូនថ្នាក់ដឹកនាំ និងបុគ្គលិកពាក់ព័ន្ធរបស់អង្គភាពច្រកចេញចូលតែមួយ ក្រោមអធិបតីភាព ឯកឧត្តម បួន ហេង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងលោក ស្រេង សុភាព អភិបាលរងខេត្តក្រចេះ ។ លោក ស្រេង សុភាព អភិបាលរងខេត្តក្រចេះ មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល០៣ថ្ងៃ រៀបចំឡើងដោយនាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក្នុងគោលបំណងបង្កើនចំណេះដឹង និងបទពិសោធន៍លើការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅអង្គភាពច្រកចេញចូលតែមួយ ជូនថ្នាក់ដឹកនាំខេត្ត មន្ទីរ និងបុគ្គលិកពាក់ព័ន្ធ ពិសេសមន្ត្រីអង្គភាពច្រកចេញចូលតែមួយខេត្ត ដែលបានផ្លាស់ប្ដូរថ្មី រួមទាំងមន្ត្រីបុគ្គលិកដែលមិនធ្លាប់ទទួលបានការបណ្តុះបណ្តាលនាពេលកន្លងមក។ ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះដែរ ឯកឧត្តម បួន ហេង បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះយកទៅអនុវត្ដឱ្យបានជោគជ័យ […]
ឈ្មួញឈើឈ្មោះ ដេវីត និងឈ្មោះ តាសារឿន កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ចេញពីព្រៃបរិស្ថានស្រែឈូកកាត់តាមផ្លូវផ្សារ១១៥ គ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ យ៉ាងសកម្មតែគេពុំទាន់ឃើញកម្លាំងប៉េអឹមស្នាក់ការលេខ៧០៩ ចុះបង្ក្រាប
ខេត្តក្រចេះ៖ ឈ្មួញឈើឈ្មោះដេវីត កាលពីពេលថ្មីៗនេះប្រជាពលរដ្ឋបាននិយាយថា ឈ្មួញឈើរូបនេះបាននឹងកំពុងបង្កើនការដឹកជញ្ជូនឈើគ្មានច្បាប់អនុញ្ញាតចេញពីព្រៃការពារបរិស្ថានចំណុចស្រែឈូកស្រុកកែវសីមាខេត្តមណ្ឌលគិរី ដឹកឆ្លងតាមផ្លូវផ្សារ១១៥ ឃុំគ្រញូងសែនជ័យស្នួលខេត្តក្រចេះ យ៉ាងសកម្ម តែបើកម្លាំងប៉េអឹមស្នាក់ការសន្តិសុខ៧០៩ វិញបានរក្សាភាពស្ងៀមស្ងាត់។ ពលរដ្ឋបាននិយាយទៀតថា បន្ទាប់ពីមានការដឹកជញ្ជូនឈើតាមរយៈរថយន្តសាំយ៉ុង និងគោរយន្តកែឆ្នៃដឹកឈើរបស់លោក តាសារឿន ដឹកអុសសង្ស័យមានបង្កប់ឈើប្រណិត ឆ្លងដែនទៅលក់នៅប្រទេសវៀតណាម តាមច្រកប៉ុស្តិ៍ព្រំដែនជ័យឃ្លាំង យ៉ាងគគ្រឹក គគ្រេងយ៉ាងនេះហើយ កម្លាំងអាវុធហត្ថស្នាក់ការ៧០៩ ត្រូវគេឃើញគ្មានចំណាត់ការទៅលើឈ្មួញឈើទាំងនេះឡើង។ ជាក់ស្តែង នៅរាត្រីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋបានឃើញសមត្ថកិច្ចស៊ីវិលមួយចំនួនបានឃាត់សួរនាំឈ្មួញឈើឈរូបនេះមួយចំអិនកំពឹស ក៍ត្រូវគេឃើញប្រលាញឱ្យរថយន្តដឹកឈើពណ៍ខៀវពាក់ស្លាកលេខ ភ្នំពេញ2AH.0814 បន្តដំណើរទៅមុខទៀតដោយរលូន។ យ៉ាងណាក៍ដោយ ករណីដឹកជញ្ជូនបទល្មើសព្រៃឈើចេញពីស្រែឈូកកាត់តាមផ្លូវផ្សារ១១៥ ស្ថិតនៅចំណុចភូមិគ្រញូងសែនជ័យឃុំគ្រញូងសែនស្រុកស្នួលខេត្តក្រចេះខាងលើនេះ ពលរដ្ឋស្នើរសុំឱ្យលោកប្រធានស្នាក់ការប៉េអឹម(PM)៧០៩ ចុះធ្វើការបង្ក្រាបបទល្មើសព្រៃឈើទាំងនេះអោយទាន់ពេលវេលាផង កុំឱ្យប្រជាពលរដ្ឋរិះគន់៕
ប្រសិនបើគ្មានអ្វីប្រែប្រួលទេ ឯកឧត្តមគួច ចំរើន នឹងត្រូវចូលកាន់តំណែងជាអភិបាលនៃគណៈអភិបាលខេត្តកណ្តាលជាផ្លូវការ នៅព្រឹកថ្ងៃទី០១ខែកក្កដាឆ្នាំ២០២៤ស្អែកនេះ ជំនួសឯកឧត្តម គង់ សោភ័ណដែលត្រូវឡើងទៅជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
ឯកឧត្តម គួច ចំរើន មានឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ១ដែលមុននេះមានមុខតំណែងជាមន្ត្រីកងទព័ ជាអភិបាលរងខណ្ឌចំការមន ជាអភិបាលខណ្ឌមានជយ័ ជាអភិបាលខណ្ឌដូនពេញ ជាអគ្គនាយករងរដ្ឋបាលក្រសួងមហាផ្ទៃ ជាអភិបាលខេត្តកំពង់ចាម និង ជាអភិបាលខេត្តព្រះសីហនុត្រូវបានព្រះរាជក្រឹត្យចុះថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២៤ត្រាស់បង្គាប់អោយធ្វើជាអភិបាលនៃគណៈអភិបាលខេត្តកណ្តាល។ ឯកឧត្តម គួច ចំរើន ( Kuoch Chamroeun ) កើតនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ១៩៧២ សញ្ជាតិខ្មែរ នៅភូមិតាពរ័លើ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ។ បច្ចុប្បន្នមានអាសយ័ដ្ឋានអចិន្ត្រៃយ៍នៅរាជធានីភ្នំពេញ។ ក្រោយថ្ងៃរំដោះថ្ងៃ៧មករាឆ្នាំ១៩៧៩ ឯកឧត្តម គួច ចំរើន ដែលស្ថិតនៅក្នុង វយ័កុមារនៅឡើយ បានចូលរៀនថ្នាក់ដំបូងក្រោមផ្ទះមួយនៅក្នុងភូមិត្រាចថ្មី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ចូលដល់ថ្នាក់ទី២ បានទៅរៀននៅសាលាគំរូកំពង់ក្តី បន្ទាប់មកបានបន្តការសិក្សារហូតដល់ចប់ចំណេះដឹងទូទៅនៅសាលា១០មករាសៀមរាបនៅថ្ងៃទី១៨ខែមិថុនាឆ្នាំ១៩៨៩។ នៅឆ្នាំ១៩៩០ ឯកឧត្តម គួច ចំរើន បានចូលរៀននៅមហាវិទ្យាលយ័បច្ចេកទេសកងទព័ ប្រទេសវៀតណាម ក្រោយមកនៅថ្ងៃ២៨ខែមីនាឆ្នាំ១៩៩៣ បានសិក្សាបន្តនៅមហាវិទ្យាលយ័និតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលបញ្ចប់នៅថ្ងៃទី២២ខែកក្កដាឆ្នាំ១៩៩៧ ដោយទទួលបានបរិញ្ញាបត្រ័វិទ្យាសាស្ត្រសេដ្ឋកិច្ច ។ នៅថ្ងៃទី០១ខែតុលាឆ្នាំ២០០៤ […]