ព័ត៌មានជាតិ

កងវរៈសេនាតូចលេខ១ បានជួយប្រមូលផលដំឡូងមីរបស់កសិករ ដែលត្រូវទឹកភ្លៀងជន់លិចផលដំណាំ​បានទាន់ពេលវេលា

ក្រចេះ៖ កងវរៈសេនាតូចលេខ១ ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងក្រចេះ ដឹកនាំដោយលោក គង្គ បានហួន មេបញ្ជាការរងកងវរ:សេនាតូចលេខ១ បានដឹកនាំកម្លាំងយោធា ចុះអន្តរាគមន៍ជួយដកដំណាំដំឡូងមីរបស់ប្រជាកសិករនៅភូមិខ្នងពស់ ស្ថិតក្នុងឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។

ក្នុងពេលចុះជួយអន្តរាគមន៍ដល់ពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់ដោយសារជំនន់​ទឹកភ្លៀង កងអន្តរាគមន៍វរ:សេនាតូចលេខ១ បានបញ្ជូនកម្លាំងចំនួន ២១នាក់ ប្រជាការពារភូមិ ៤នាក់ ចែកជាពីរក្រុម ដើម្បីជួយដកដំណាំដំឡូងមីរបស់ប្រជាពលរដ្ឋ បានចំនួន៦គ្រួសារ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ និងបន្តជួយដូចភ្លៀងរលឹមក្នុងករណីដែលប្រជាពលរដ្ឋ កំពង់ជូបគ្រោះធម្មជាតិ ។

ពលរដ្ឋរស់នៅក្នុងភូមិខ្នងពស់ ឃុំដារ បានឲ្យដឹងថា ដោយសារស្ថានភាពទឹកភ្លៀងក្នុងឆ្នាំនេះ មានការកើនឡើងលឿន ទើបធ្វើឲ្យពួកគាត់ប្រមូលផលដំណាំដំឡូងមីរបស់ ពួកគាត់មិនទាន់ ទើបធ្វើឲ្យមានការលិចអស់ជាច្រើន ហើយពួកគាត់ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ដល់កងកម្លាំងយោធាដែលបានជួយអន្តរាគមន៍បានទាន់ពេលវេលា។

បើតាមការបញ្ជាក់ពីលោក ឈាង វត មេឃុំដារ បានឲ្យដឹងថា ភាពជំនន់ទឹកភ្លៀង នៅក្នុងឃុំដា គឺមកដល់ពេលនេះ បានប៉ះពាល់ចំនួនមួយភូមិដែលកំពុងរងផលប៉ះពាល់ខ្លាំងនោះ​គឺភូមិ ខ្នងពស់ ជំនន់ទឹកភ្លៀងធ្វើឲ្យប៉ះពាល់ផលដំណាំរួមមាន ដំឡូងមី ចំនួន ៤១ហិកតា និងពោតក្រហម ចំនួន ៥ ហិកតា ស្រែវស្សាចំនួន ២៥ហិកតា៕

 

ytt

Leave a Reply

Your email address will not be published. Required fields are marked *