អាជ្ញាធរអាហ្វ្រិកខាងត្បូងថា មិនអាចធានាសន្តិសុខនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ទៅកាន់សាធារណរដ្ឋនេះបានទេ ដោយសារតែដីការចាប់ខ្លួនចេញដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) សម្រាប់ប្រមុខរដ្ឋរុស្ស៊ី។ នេះបើយោងតាមឯកអគ្គរដ្ឋទូតអាហ្វ្រិកខាងត្បូងប្រចាំនៅប្រទេសរុស្ស៊ី លោក Mzuvukile Jeff ។ លោក Mzuvukile បាននិយាយថា យើងនឹងមិនផ្លាស់ប្តូរច្បាប់របស់យើងសម្រាប់គោលបំណងរបស់បុគ្គលម្នាក់នោះទេ ខ្ញុំគិតថា វាមានសារៈសំខាន់សម្រាប់ពួកយើង។ គួរបញ្ជាក់ថា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៣ ស្ថាប័ន ICC បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងស្នងការប្រធានាធិបតីរុស្ស៊ី សម្រាប់សិទ្ធិកុមារ Maria Lvova-Belova ដោយចោទប្រកាន់ថាពួកគេទទួលខុសត្រូវចំពោះការនិរទេសកុមារអ៊ុយក្រែនដោយខុសច្បាប់៕
Month: February 2024
សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស យាងសោយព្រះទីវង្គត នៅវេលាម៉ោង៥៖៤០នាទីល្ងាច ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ៩៣ព្រះវស្សា
ភ្នំពេញ៖ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស យាងសោយព្រះទីវង្គត នៅវេលាម៉ោង ៥៖៤0នាទីល្ងាច ថ្ងៃច័ន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា ដោយព្រះជរាពាធ នៅមន្ទីរពេទ្យកាលម៉ែត្រ។ ព្រះសពរបស់ព្រះអង្គ បាននឹងកំពុងរៀបចំនៅវត្តវត្តឧណ្ណាលោម រាជធានីភ្នំពេញ៕
សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីបានអញ្ជើញបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥
ថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នៅការិយាល័យ ៣០០១ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នេះមានគណបក្សនយោបាយចំនួន៤ បានចូលរួមប្រកួតប្រជែង ក្នុងនោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ីនប៉ិច គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ។ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ រួមមាន៖ សមាជិករដ្ឋសភាក្នុងតំណែងចំនួន ១២៥រូប សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងតំណែងចំនួន ១១,៦២២ សរុប ១១,៧៤៧រូប ស្រី ២,៥៨៤រូប៕
តើមានអាថ៌កំបាំងអ្វីនៅពីក្រោយ? អធិការដ្ឋាននគរបាលស្រុកស្ទឹងហាវបានឃាត់ខ្លួនអ្នកសារព័ត៌មាន៣រូបជិត១០ម៉ោង និងបានឱ្យធ្វើកិច្ចសន្យាមិនផ្សាយវីដេអូដែលបានថត ថែមទាំងវាស់កម្ពស់ពួកគាត់ដោយចោទថារំលោភដែនសមត្ថកិច្ច
ក្រុងព្រះសីហនុ៖ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ អ្នកសារព័ត៌មានចំនួនបីរូបត្រូវបានកងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ ឃាត់ខ្លួនអស់រយៈពេលជិត១០ម៉ោងដោយចោទថាបានរំលោភដែនសមត្ថកិច្ច និងបានឱ្យធ្វើកិច្ចសន្យាមិនឲ្យចុះផ្សាយ ក្រុមអ្នកសារព័ត៌មានទាំងបីនាក់បានចុះខ្ញុំព័ត៌មានពីប្រជាពលរដ្ឋបញ្ហាវិវាទដីធ្លី។ កាលពីនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើបណ្តាញផ្សព្វផ្សាយសង្គមបានផុសរូបវាស់កម្ពស់របស់អ្នកសារព័ត៌មានចំនួន៣រូបដែលមកពីសារព័ត៌មាន សាន ព្រហ្ម គឺរួមមាន ១- លោក ហ៊ុយ ឧត្តម ២- លោក គង់ កាន ៣- លោក ពាត់ ពន្នរិន បង្ហោះនៅក្នុងប្រព័ន្ធតេលេក្រាមធ្វើឱ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម និងបណ្តារអ្នកសារព័ត៌មានទូទាំងប្រទេស។ លោក ហ៊ុយ ឧត្តម បានរៀបរាប់ថា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ នោះលោកនិងក្រុមការងារ បានធ្វើដំណើរទៅក្រុងព្រះសីហនុដើម្បីកម្សាន្តទេ តែទៅដល់ក៏មានប្រជាពលរដ្ឋបានខលមកគាត់ថា បើទៅដល់ទីនោះឈាងចូលមកសម្ភាសន៍ពួកគាត់ផង រួចគាត់បានខលទៅប្រាប់លោក សាន ព្រហ្ម លោកក៏ឱ្យគាត់ចូលយកព័ត៌មាននៅទីនោះទៅ លុះទៅដល់ធ្វើការសម្ភាសន៍ប្រជាពលរដ្ឋរួចហើយបានផ្តិតយករូបភាពខ្លះៗរួច ក៏មានកងកម្លាំងចម្រុះអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវបានចុះមក លោកចូលទៅសាកសួរព័ត៌មានបន្ថែម តែកងកម្លាំងនគរបាលបាននិយាយថា ចាំទៅដល់អធិការដ្ឋានសិនចាំលោកផ្តល់ចម្លើយតែដល់ពេលទៅដល់បែជាមិនផ្តល់បទសម្ភាសន៍ហើយបានឃាត់ខ្លួនពួកគាត់អស់ជិត១០ម៉ោង ហើយបានឱ្យធ្វើកិច្ចសន្យាមិនធ្វើវីដេអូផ្សព្វផ្សាយ ដោយអាងថាគាត់ជាអ្នកសារព័ត៌មាននៅភ្នំពេញគ្មានសិទ្ធិមកផ្សាយនៅខេត្តគេផ្សេងទេ។ លោក ហ៊ុយ ឧត្តម បានបន្តថា […]
ព្រោះតែឥទ្ធិពលគ្រឿងញៀនបានធ្វើឱ្យបុរសម្នាក់សុំលុយម្តាយទិញថ្នាំមិនបានបែកថ្នាំដុតផ្ទះម្តាយរបស់ខ្លួនឆេះគ្មានសល់ស្ថិតនៅក្នុងភូមិដីសម្បទានកាកុត ឃុំសំបុក ស្រុកចិត្របូរី ខេត្តក្រចេះ
ក្រចេះ៖ នៅថ្ងៃ២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវេលាម៉ោងប្រហែល ៣ និង៤៥នាទីល្ងាចមានករណីភ្លើងឆេះផ្ទះរបស់ប្រជាពលរដ្ឋដែលបណ្តាលមកពីកូនប្រុសរបស់គាត់បែកថ្នាំដុតផ្ទះឆេះគ្មានសល់ ខណៈពេលដែលម្តាយបានទៅបេះផ្លែចន្ទីនៅចំការក្រោយផ្ទះ។ បើយោងតាមការរៀបរាប់របស់អ្នកស្រី វិត យ៉េ ត្រូវជាម្តាយបុរសដែលបានដុតផ្ទះនោះថា មុនពេលកើតហេតុគាត់បានឮកូនប្រុសរបស់គាត់រអ៊ូតិចៗថា គាត់ចាស់ហើយមិចមិនឆាប់ស្លាប់ឱ្យផុតៗទៅ គាត់ឮដូច្នេះគាត់ខ្ជិលនៅស្តាប់ក៏ចុះទៅបេះផ្លែស្វាយចន្ទីនៅចំការក្រោយផ្ទះទៅ ក្រោយមកក៏មានក្មេងរត់ទៅប្រាប់គាត់ថា ផ្ទះរបស់គាត់ឆេះអស់ហើយ គាត់ក៏រត់មកមើលតែមិនទាន់ភ្លើងបានឆាបឆេះផ្ទះរបស់គាត់គ្មានសល់។ គាត់បានបន្តថា ភ្លើងឆេះគ្មានសល់អីទេគឺសល់តែខោអាវមួយចង្កេះដែលគាត់ពាក់នៅនឹងខ្លួននេះឯង គាត់បានប្រាប់ទាំងទឹកភ្នែកថា ឱ្យគាត់រំពឹងអីទៀតបើរាល់ថ្ងៃនេះគាត់រកព្រឹកខ្វះល្ងាចចិញ្ចឹមកូនប្រុសរបស់គាត់ឈ្មោះ ស៊្រុន បូរ៉ា អាយុ២៦ឆ្នាំ មិនចង់គ្រប់ផងហើយកូនគាត់ញៀនថ្នាំខ្លាំងទៀត ម្យ៉ាងគាត់ជាស្ត្រីម៉េម៉ាយផង។ ប្រភពពីប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្ទះរបស់អ្នកស្រី វិត យ៉េ បានប្រាប់សារព័ត៌មានយើងថា កូនរបស់គាត់ញៀនថ្នាំយូរហើយៗរូបគេតែងតែធ្វើឱ្យអ្នកជិតខាងភិតភ័យជារៀងរាល់ថ្ងៃ។ ប្រភពបានបន្តថា ម្តាយរបស់គាត់បារម្ភដែរតែធ្វើម្តេចបើគាត់គ្មានលទ្ធភាពបញ្ជូនកូនគាត់ទៅមណ្ឌលកែប្រែ ព្រោះគាត់ធ្លាប់ចង់ឱ្យកូនគេចាប់ទៅមណ្ឌលកែប្រែតែគាត់ប្រាប់ថា គេយកក្នុងមួយ១០០ដុល្លារទើបគាត់មិនអាចបញ្ជូនកូនគាត់ទៅបាន។ អ្នកស្រី វិត យ៉េ បានសុំឱ្យមហាជនក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ជាន់ថ្នាក់ និងសប្បុរសជនមេត្តាជួយគាត់ផង ព្រោះរាល់ថ្ងៃនេះគាត់ក្រណាស់ជីវភាពខ្វះខាតរកព្រឹកខ្វះល្ងាច ហើយគាត់សុំសំណូមពរដល់អាជ្ញាធរ និងក្រសួងមានសមត្ថកិច្ចមេត្តាចាត់វិធានការចំពោះកូនប្រុសគាត់ដែលបែកថ្នាំនេះ បើពុំដូច្នោះទេថ្ងៃក្រោយនឹងមានគ្រោះថ្នាក់ខ្លាំងជាងនេះទៀត ពិសេសទៀតនោះគឺរំខានដល់ការរស់នៅរបស់អ្នកជិតខាងដែលរស់នៅជិតគាត់ផងដែរ៕
នគរបាលស្រុកថ្មគោលឃាត់ខ្លួនជនសង្ស័យម្នាក់ប្រើប្រាស់អាវុធខុសច្បាប់ ខណៈកំពុងឆែកឆេរ គ្រឿងញៀន គ្រឿងស្រវឹង អាវុធជាតិផ្ទុះ
បាត់ដំបង៖ នៅវេលាមោង៧:០០នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល ដឹកនាំកម្លាំងចុះល្បាតត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន គ្រឿងស្រវឹង លើមធ្យោបាយធ្វើដំណើរតាមបណ្តោយដងផ្លូវជាតិលេខ 57B ដែលមានកម្លាំងសរុប ចំនួន៣០នាក់។ នៅវេលាម៉ោង ៩:១៩នាទី យប់ថ្ងៃដដែល កម្លាំងជំនាញបានធ្វើការឆែកឆេរ និងបានឃាត់ខ្លួនជនសង្ស័យម្នាក់បានប្រើប្រាស់កាំភ្លើងខ្លីមួយដើមខុសច្បាប់ ជនសង្ស័យមានឈ្មោះ យើន ថាវ័ន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ ក្នុងភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ជិះម៉ូតូហុងដាឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AT-7163 រកឃើញអាវុធខ្លីមួយដើម ម៉ាក ZORAKI M906 ពណ៌ខ្មៅ បង់ចំនួន១ គ្រាប់ចំនួន៥គ្រាប់ និង លុយបាតចំនួន១២៦០០បាត (មួយម៉ឺនពីរពាន់ប្រាំរយបាត)។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលជំនាញឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ចាត់ការបន្តទៅតាមនីតិវិធី៕
កងទ័ពអ៊ុយក្រែនសារភាពចំពោះការចុះចាញ់ និងដកថយចេញទីតាំងនៅទីក្រុង Avdeyevka ខណការបាត់បង់កងទព័ធ្ងន់ធ្ងរ
មេបញ្ជាការក្រុមលោក Alexander Tarnavsky បាននិយាយនៅលើបណ្តាញ Telegram របស់គាត់ថា ក្រុមទាហានយុទ្ធសាស្ត្រប្រតិបតិ្តការអ៊ុយក្រែន ដែលទទួលខុសត្រូវលើការគ្រប់គ្រងទីក្រុង Avdeyevka បានបាក់ទព័ និងចុះចាញ់នៅទីតាំងរបស់ខ្លួននៅក្នុងទីក្រុងមួយនេះ ខណៈដែលកងទព័មួយចំនួនត្រូវបានកងទព័រុស្ស៊ីចាប់ខ្លួន។ លោកបាននិយាយថា កងទ័ពអ៊ុយក្រែនធ្វើការដកទព័ចេញពីទីតាំងដែលត្រូវបានបំផ្លាញ ហើយបើចាំបាច់ពួកគេទៅកាន់ទីតាំងថ្មី ជាអកុសលពេលដែលកំពង់ធ្វើការដកទព័ទាហានរបស់យើងជាច្រើននាក់ត្រូវបានចាប់ខ្លួនថែមទៀត។ លោក Tarnavsky បានរាយការណ៍កាលពីថ្ងៃសុក្រថា ទីតាំងថ្មីត្រូវបានរៀបចំសម្រាប់កងទ័ពអ៊ុយក្រែនដែលឈរជើងនៅទីក្រុង Avdeyevka ខណៈពេលដែលកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតបន្ទាយថ្មីនៅតែបន្ត។ គាត់បានប្រាប់អំពីស្ថានភាពនៅ Avdeyevka ថា “ពិបាក ប៉ុន្តែអាចគ្រប់គ្រងបាន” ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកជំនាញយោធាបាននឹងកំពុងហៅស្ថានការណ៍នៅទីក្រុង Avdeyevka ថាធ្ងន់ធ្ងរដោយប្រៀបធៀបវាទៅនឹងទីក្រុង Artyomovsk (Bakhmut) ដែលកងកម្លាំងអ៊ុយក្រែនបានទទួលរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរក្នុងការប៉ុនប៉ងកាន់កាប់ទីក្រុងនេះ។ កាលពីដើមសប្តាហ៍នេះតំណាងកងពលតូចមេកានិចទី110 ដែលឈរជើងក្នុងទិសដៅទីក្រុង Avdeyevka បានសារភាពថា អង្គភាពនេះមិនមានសមត្ថភាពក្នុងការកាន់កាប់បន្តទៀតទេ។ កងពលតូច Assault Brigade ទី3 ដែលបានផ្លាស់ប្តូរទីតាំងទៅទីក្រុង Avdeyevka សម្រាប់ការពង្រឹងក៏បានរាយការណ៍អំពីស្ថានភាពកំពង់ “ធ្ងន់ធ្ងរបំផុត” នៅផ្នែកនៃសមរភូមិជួរមុខ ដែលនឹងមិនអាចទ្រទ្រង់បានទ្បើយ។ នៅចុងខែធ្នូ ឆ្នាំ 2023 លោក Valery […]
អ្នកលក់ផ្លែឈើម្នាក់នៅផ្សារបានលុងបានចោទសន្តិសុខផ្សារថា យកផ្លែឈើគាត់បោះចោលមិនឱ្យដាក់លក់
រតនគិរី៖ អាជីវករម្នាក់លក់ផ្លែឈើនៅខាងមុខផ្សារបានលុងបានស្រែកទ្រហ៊ោយំត្បិតខឹងសន្តិសុខម្នាក់បានយកផ្លែឈើគាត់កំពុងដាក់លក់សុខៗយកទៅគ្រវែងចោលហើយថា អាជីវកររូបនោះដាក់លក់គ្មានសណ្ដាប់ធ្នាប់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង៦ព្រឹកថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២៤ ខណ:ពេលអាជីវកររូបនោះបានដាក់តាំងផ្លែឈើលក់នៅផ្សារបងប្អូនជនជាតិដូចសព្វដង។ អាជីវករឈ្មោះ ណា រ៉ែន ជាអ្នកលក់ផ្លែឈើបានប្រាប់មកអ្នកសារព័ត៌មានយើងទាំងហូរទឹកភ្នែកថាកាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២៤ គាត់ដាក់លក់ផ្លែឈើដូចសព្វមួយដងស្រាប់តែមានសន្ដិសុខឈ្មោះ អេង ហៅ តា៥១ បានចុះទៅចាប់ឡាំងផ្លែឈើគាត់គ្រវែងចោលដោយមិនបាននិយាយហេតុផលអ្វីទាំងអស់។ ស្រ្តីជាអាជីវករបានបញ្ជាក់ថា កន្លងមកគាត់ដាក់លក់ផ្លែឈើនៅកន្លែងនឹងមិនដែលមានបញ្ហាអីនោះទេ តែកាលណោះគាត់បានប៉ះប៉ូវជាលុយប្រមាណ១០ម៉ឺនរៀលឱ្យទៅសន្ដិសុខនោះ តែពេលនេះគាត់លក់មិនសូវដាច់ពុំបានឱ្យលុយថ្លៃកាហ្វេរ គុយទាវ ទៅសន្តិសុខនោះទេ ទើបលោកសន្ដិសុខ មកចាក់ផ្លែឈើគាត់ចោល ហើយដេញគាត់មិនឱ្យលក់បន្ដទៅទៀតរួចបាននិយាយថាស្អប់គាត់ដល់ឆ្អឹងទៀតផង តើខ្ញុំធ្វើអីខុស? ។ ក្រោយពីបានប្រទោសសារ៉ាយគ្នារួចនៅថ្ងៃដដែលនោះប្រធានផ្សារបានលុងលោក ហេង ដារ៉ា បានកោះហៅសន្តិសុខឈ្មោះ អេង ហៅ តា៥១ និង អាជីវករឈ្មោះណា រ៉ែន ឱ្យចូលទៅស្នាក់ផ្សារដើម្បីសួរនាំអំពីមូលហេតុ ភ្លាមៗនោះដែរសន្ដិសុខផ្សារ តា៥១ បានតបថាពុំមែនដូច្នោះឡើយ ពោលគឺមុននិងលោកសម្រេចយកឡាំងផ្លែឈើចេញពីទីកន្លែងនោះ គឺបានណែនាំជាច្រើនដងមកហើយតែគេពុំព្រមស្ដាប់ ហើយនៅចំពោះមុខប្រធានផ្សារលោក អេង ហៅ តា៥១ សន្ដិសុខផ្សារបានលុងរូបនោះ បានទទួលស្គាល់ថា កន្លងមកលោកពិតជាធ្លាប់បានទទួលលុយពីអាជីវករនោះមែន។ លោកហេង ដារ៉ា ប្រធានក្រុមហ៊ុនវិនិយោគផ្សារបានលុង […]
នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង និងបក្ខពួកបើកដៃឱ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ ទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.!
ព្រៃវែង៖ យោងតាមប្រភពរាយការណ៍ពីមន្រ្តីច្រកបានឱ្យដឹងថា លោក អាន សុផល នាយប៉ុស្តិ៍នគរ បាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង និងបក្សពួកបើកដៃឱ្យឈ្មួញតូចធំនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ ចេញពីប្រទេសវៀតណាមចូលតាមច្រកយ៉ាងពេញបន្ទុកទាំងយប់ទាំងថ្ងៃយកមកស្តុកទុកនៅផ្ទះមេឈ្មួញជើងខ្លាំងម្នាក់នៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង រួចដឹកបន្តចែកចាយនៅលើទីផ្សារនានា និងចូលទៅកាន់រាជធានីភ្នំពេញផងដែរ ដោយមិនរំខានដល់មន្ត្រីជំនាញសមត្ថកិច្ចពាក់ពន្ធ័ច្រក និងនៅតាមដងផ្លូវឡើយ។ យោងតាមប្រភពពីឈ្មួញ និងប្រជាពលរដ្ឋបានប្រាប់អង្គភាពសារព័ត៌មានយើងខ្ញុំថា មួយរយៈចុងក្រោយនេះសមត្ថកិច្ចពាក់ពន្ធ័នៅច្រកស្វាយអាង៉ោង កំពុងត្រូវប៉ាន់ប្រមូលសេដ្ឋកិច្ច និងថ្នូរបើកដៃឱ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមកាន់តែច្រើនឡើងៗយ៉ាងគំហុក និងរាល់ការបង់លុយរបស់ពួកគាត់មិនទទួលបានបង្កាន់ដៃបង់ប្រាក់ឬវិក្កយប័ត្រត្រឹមត្រូវឡើយ។ ប្រភពពីក្រុមឈ្មួញ និងអាជីវករដែលរកស៊ីនាំចូលទំនិញពីប្រទេសវៀតណាមតាមច្រកនេះបានបន្ថែមទៀតថា អាជីវកម្មរបស់ពួកគាត់សល់កម្រៃតិចតួចណាស់ពីព្រោះសមត្ថកិច្ចច្រើនជាស្ថាប័ននៅច្រកព្រំដែន និងសមត្ថកិច្ចនៅតាមផ្លូវគាបយកលុយច្រើនៗ។ ពួកគាត់បានបញ្ជាក់ទៀតថា រាល់ការបង់លុយរបស់ពួកគាត់មិនទទួលបានបង្កាន់ដៃបង់ប្រាក់ឬវិក្កយប័ត្រត្រឹមត្រូវឡើយ ហើយគ្មានឈ្មួញណាម្នាក់អាចរំលងលោក អាន សុផល មេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងនោះបានដែរ ជាពិសេសឈ្មួញធំៗដែលរកស៊ីនាំចូលទំនិញពពីប្រទេសវៀតណាមតាមច្រកស្វាយអាង៉ោងស្រុកកំពង់ត្របែក ខេត្តព្រៃវែង គឺជាប្រភពចំណូលដ៏ធំរបស់លោក អាន សុផល នាយប៉ុស្តិ៍នគរបាល ដ៏ល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយប្រចាំច្រកនេះតែម្តង ដោយលោក អាន សុផល នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង ប្រើតួនាទី និងអំណាចប្រព្រឹត្តអំពើពុករលួយ រយៈពេលច្រើនខែឆ្នាំមកហើយ គឺអាងខ្នងបង្អែករឹងមាំក្នុងខេត្តទើបលោកមេប៉ុស្តិ៍ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។ អាជីវករ និងក្រុមឈ្មួញជាច្រើនសុំសំណូមពរដល់លោក ឈឿន ប៊ុនឆន ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង លោក […]
ព្រោះតែទឹកប្តូរនិស្ស័យទើបធ្វើឱ្យលោក សុខ សុវណ្ណារិទ្ធ អភិបាលរងស្រុកអូររាំង និងជាប្រធានលេខាធិការដ្ឋានបង្រ្កាបបទល្មើសហ៊ានដកកាំភ្លើងភ្ជង់អធិការដ្ឋាននគរបាលស្រុក និងមេទាហ៊ានស្រុក!!
មណ្ឌលគិរី ៖ ទឹកប្តូរនិស្ស័យបានប្តូរឬកពារអភិបាលរងស្រុកអូររាំង និងជាប្រធានលេខាធិការដ្ឋាន បង្ត្រាបបទល្មើសស្រវឹងខ្លាំងលែងស្គាល់គ្នីគ្នារហូតដល់ដកកាំភ្លើងប្រុងបាញ់មេទាហានស្រុក និងអធិការនគរបាលស្រុកផ្អើលអស់មនុស្សម្នាទាំងកណ្តាលអាធ្រាត ហេតុការណ៍នេះកើតឡើងតាំងពីយប់ម៉ោង១១ ថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ២០២៤ នៅត្រង់ចំណុចមុខសាលាឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ហើយទើបបែកធ្លាយថ្មីៗនេះ។ មេបញ្ជាការមូលដ្ឋានកងទ័ពស្រុកអូររាំងលោក ខាត់ សាក់ បានឱ្យដឹងថា អភិបាលរងស្រុកឈ្មោះ សុខ សុវណ្ណារិទ្ធ បានបើកឡានដេញតាមគាត់ពីក្រោយ និងបានបញ្ជាឱ្យឈប់រួចដកកាំភ្លើងខ្លីភ្ជង់មកលើរូបគាត់ថែមទាំងប្រើពាក្យប្រមាថផ្សេងៗទៀតផង។ បន្ទាប់ពីមានហេតុការណ៍នេះឡើងលោកអភិបាលស្រុកអូររាំងបានបញ្ជាឱ្យលោកអធិការស្រុកអូររាំង ចុះទៅអន្តរាគមន៍សម្របសម្រួលតែត្រូវលោក សុខ សុវណ្ណារិទ្ធ រេកាណុងកាំភ្លើងភ្ជង់លោកអធិការថែមទៀតផង ធ្វើឱ្យមានការភ្ញាក់ផ្អើលភ័យខ្លាចយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋដែលស្ថិតនៅតំបន់នោះ។ ទាក់ទងបញ្ហាខាងលើលោក សុខ សុវណ្ណារិទ្ធ បានអះអាងប្រាប់អ្នកសែតថា កាលពីរសៀលថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២៤ វាការយល់ច្រឡំទេ តាមពិតពុំមានការបំផ្ទុះអាវុធ ឬក៏ភ្ជង់ស្អីទេ ព្រោះសុទ្ធតែគ្នាឯងទេ ដោយខាងខ្ញុំមានកាំភ្លើងហើយម្ខាងទៀតក៏មានកាំភ្លើង ដូច្នេះខាងប៉ូលីសគេសុំដកយកទៅរក្សាទុកសិន ហើយរឿងនេះក៏បានសម្របសម្រួលគ្នាបញ្ចប់អស់ហើយដែរ។ ក្រោយកើតហេតុបានមួយថ្ងៃពោលគឺនៅថ្ងៃទី១៦ លោក សុខ សុវណ្ណារិទ្ឋ អភិបាលរងស្រុកអូររាំង បានបង្ហោះរូបភាពក្នុងបណ្តាញសង្គមអមជាមួយសំណេរថា « ខ្ញុំនៅផ្ទះធម្មតា ១៦ […]