បាត់ដំបង៖ នៅវេលាមោង៧:០០នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល ដឹកនាំកម្លាំងចុះល្បាតត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន គ្រឿងស្រវឹង លើមធ្យោបាយធ្វើដំណើរតាមបណ្តោយដងផ្លូវជាតិលេខ 57B ដែលមានកម្លាំងសរុប ចំនួន៣០នាក់។
នៅវេលាម៉ោង ៩:១៩នាទី យប់ថ្ងៃដដែល កម្លាំងជំនាញបានធ្វើការឆែកឆេរ និងបានឃាត់ខ្លួនជនសង្ស័យម្នាក់បានប្រើប្រាស់កាំភ្លើងខ្លីមួយដើមខុសច្បាប់ ជនសង្ស័យមានឈ្មោះ យើន ថាវ័ន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ ក្នុងភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ជិះម៉ូតូហុងដាឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AT-7163 រកឃើញអាវុធខ្លីមួយដើម ម៉ាក ZORAKI M906 ពណ៌ខ្មៅ បង់ចំនួន១ គ្រាប់ចំនួន៥គ្រាប់ និង លុយបាតចំនួន១២៦០០បាត (មួយម៉ឺនពីរពាន់ប្រាំរយបាត)។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលជំនាញឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ចាត់ការបន្តទៅតាមនីតិវិធី៕