ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ត្រូវបានចៅក្រមស៊ើបសួរចេញដីកាសម្រេចឱ្យឃុំខ្លួនហើយ

កំពង់ស្ពឺ៖ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ លោក សេង រិទ្ធី ចៅក្រុមស៊ើបសួរអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺបានចេញដីកាបង្គាប់ឱ្យឃុំខ្លួនលោកឧត្តមសេនីយ៍ត្រី ង៉ាម រី ជាបណ្តោះអាសន្នលេខ១១២៥ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។ លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ត្រូវបានដាក់ឱ្យស្ថិតក្រោមកាពិនិត្យពីបទ ទ្វេពន្ឋភាព ដែល​បាន​ប្រព្រឹត្តនៅភូមិស្រែថ្នល សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌមានចែងនិងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤ និងមាត្រា ៩ នៃច្បាប់ឯកពន្ឋភាព។ សូមរំលឹកថា លោកឧត្តមសេនីយ៍ត្រី ង៉ាម រី មានឈ្មោះដើម ឃុត វឌ្ឃនា ភេទប្រុស អាយុ៥២ឆ្នាំ មានស្រុកកំណើតភូមិខ្ទរ ឃុំព្រែកលាប ស្រុកមុខកំពូល ខេត្តកណ្តាល បច្ចុប្បន្នរស់នៅភូមិសែនសុខ៣ សង្កាត់ខ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយលោកជាស្នងការងទទួលផែនការពារនិងអន្តរគម៍នៃស្នងរដ្ឋាននគរបាលខេត្តកំពង់ស្ពឺផងដែរ៕

ព័ត៌មានជាតិ

ពលរដ្ឋទ្រាំលែងបានចំពោះទីលានចាក់សំរាមនៅស្រុកពញាឮ ដែលកំពុងតែជះក្លិនស្អុយសាយភាយបំពុលបរិស្ថានយ៉ាងខ្លាំង!

  កណ្ដាល៖ ប្រជាពលរដ្ឋនៅក្នុងស្រុកពញាឮបានសម្ដែងការខមិនពេញចិត្តខ្លាំងទៅលើក្រុមហ៊ុនម៉ៅការប្រមូលសំរាមមានឈ្មោះ “បរិស្ថានភូមិយើង” រួមនិងអាជ្ញាធរស្រុកពញាឮ ខេត្តកណ្ដាល ដែលបន្ត​ចាក់សំរាមស្អុយរលួយនៅក្បែរលំនៅឋានរបស់ពួកគាត់បណ្ដាលឱ្យជះក្លិនស្អុយប៉ះពាល់ដល់ការ​រស់នៅ​របស់ពួកគាត់ និងបរិស្ថានជុំវិញតំបន់នោះផងដែរ មិនត្រឹមតែប៉ុណ្ណោះទេ ខាងក្រុមហ៊ុនប្រមូលសំរាមមួយនេះតែងតែដុតសំរាម​ជាប្រចាំបង្កជាផ្សែងខ្មៅហុយទ្រលោមធុំខ្លិនឈ្ងៀមផង ស្អុយផង ប៉ះពាល់សុខភាពជាខ្លាំង។ ជាក់ស្ដែង លោក គៀត ពិសិដ្ឋ ជាពលរដ្ឋដែលមានផ្ទះនៅជិតគំនរសំរាម ស្ថិតនៅភូមិសង្វរ ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល បានប្រាប់សារព័ត៌មានខ្មែរឦសាន​យើងថា រាល់ថ្ងៃនេះពួកគាត់​កំពុងរស់នៅទាំងលំបាក ដោយត្រូវទ្រាំនិងក្លិនស្អុយរលួយចេញពីគំនរសំរាមផង និងត្រូវទ្រាំចំពោះផ្សែងខ្មៅធុំខ្លិនឈ្ងៀម ដែលហុយចេញពីការដុតសំរាមទាំងថ្ងៃទាំងយប់ផង រហូតអ្នកខ្លះសឹងតែលែងនៅផ្ទះ និងងអ្នកខ្លះទៀតត្រូវបង្ខំចិត្តបិទអាជីវកម្មរបស់ខ្លួនទៀតផង។ លោក គៀត ពិសិដ្ឋ បន្តថា ដោយបរិស្ថានមិនល្អជះខ្លិនស្អុយជាប្រចាំនិងធុំក្លិនឈ្ងៀមបែបនេះហើយទើបលោកត្រូវបង្ខំចិត្តបិទអាហារដ្ឋានយីហោ «អនុសាវរីយ៍ព្រែកជ្រៅ» ដែលជាអាជីវកម្មប្រចាំគ្រួសាររបស់លោក នេះបើតាមការរៀបរាប់​របស់លោក គៀត ពិសិដ្ឋ ទាក់ទិនបញ្ហាខាងលើកន្លងមក។ ប្រជា​ពលរដ្ឋជាច្រើនគ្រួសារក៏បានប្ដឹងតវ៉ាឈប់ឱ្យក្រុមហ៊ុន​បន្តចាក់សំរាមនៅទីនេះទៀតដែរ ដោយប្រជាពលរដ្ឋតម្រូវឱ្យក្រុមហ៊ុន “បរិស្ថានភូមិយើង” ដឹកសំរាមទៅចាក់នៅទីលានសំរាមដែលមានស្រាប់ទំហំ៥៣ហិកតា ស្ថិតនៅភូមិចុងកោះ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល ជំនួសវិញ ប៉ុន្តែពេលនោះអាជ្ញាធរស្រុកពញាឮបានសុំពេលមួយរយៈសិនដើម្បីធ្វើការដោះដូរទីតាំងចាក់សំរាមនេះ។ ពោលគឺអាជ្ញាធរសន្យាជាមួយពលរដ្ឋថា នឹងប្ដូរទីតាំងចាក់សំរាមត្រង់ចំណុចភូមិសង្វរ ឃុំកំពង់ហ្លួង ទៅចាក់នៅភូមិចុងកោះ ឃុំកោះចិន ស្រុកពញាឮ […]

ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

ប៉ូលីស​សឹង្ហ​បុរី​-​ម៉ា​ទ្បេ​ស៊ី​បង្ក្រាប​ក្រុម​ឆបោក​តាម​ប្រព​ន្ធ័​ទូរ​សព្ទ័​ដោយ​ប្រើ​ទំនាក់ទំនង ‘​មិត្ត​ក្លែងក្លាយ​’

រុម​ឆបោក​ដែល​ត្រូវបាន​គេ​ចោទថា​ជាប់​ពាក់ព័ន្ធ​នឹង​ការហៅ​ទូរ​សព្ទ័ ‘​មិត្ត​ក្លែងក្លាយ​’ ត្រូវបាន​ចាប់ខ្លួន​ក្នុង​ប្រតិបត្តិការ​រវាង​ប៉ូលិស​សិង្ហ​បុរី​-​ម៉ាឡេស៊ី​។ បុរស​ជនជាតិ​ម៉ាឡេស៊ី ៥ នាក់​ត្រូវបាន​ចាប់ខ្លួន និង​ធ្វើ​បត្យាប័ន​ទៅ​ប្រទេស​សិង្ហ​បុរី​សម្រាប់​ការសង្ស័យថា ​ពួកគេ​ជាប់​ពាក់ព័ន្ធ​ក្នុងការ​បោកប្រាស់​ការហៅ​ទូរស័ព្ទ “​មិត្ត​ក្លែងក្លាយ​” សំដៅ​ទៅលើ​ប្រជាជន​សិង្ហ​បុរី​។ ជនសង្ស័យ​នឹងត្រូវ​ចោទប្រកាន់​ពីបទ​សមគំនិត​ក្លែងបន្លំ​នៅ​ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២៤​។ សូមជម្រាបថា កងកម្លាំង​ប៉ូលីស​សិង្ហ​បុរី (SPF) និង​ប៉ូលីស​ម៉ា​ទ្បេ​ស៊ី បាន​សហការ​បង្ក្រាប​ក្រុម​មួយ​ដែល​ត្រូវបាន​គេ​ជឿថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការបោកប្រាស់​ហៅ​ទូរស័ព្ទ​ថា “​មិត្ត​ក្លែងក្លាយ​” ដែល​ផ្តោតលើ​ប្រជាជន​សិង្ហ​បុរី​។​ SPF បាន​និយាយ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃ​អង្គារ ទី២៣ ខែមករា​ថា ប៉ូលីស​ម៉ាឡេស៊ី​បាន​ឆ្មក់​ចូល​ផ្ទះល្វែង​ពីរ​នៅ Johor កាលពី​ថ្ងៃទី១៦ ខែមករា ហើយ​បាន​ចាប់ខ្លួន​បុរស​ជនជាតិ​ម៉ាឡេស៊ីចំនួន៥នាក់ ​ដែលមាន​អាយុ​ចន្លោះ​ពី១៩ ទៅ ៣៦ ឆ្នាំ​។​ ការស៊ើបអង្កេត​បឋម​បាន​បង្ហាញថា ​ក្រុម​នេះ​បានចាប់ផ្តើម​ប្រតិបត្តិការ​ឆបោក​របស់​ពួកគេ​កាលពី​ខែមិថុនា​ឆ្នាំមុន ហើយ​ត្រូវបាន​គេ​ជឿថា​ទទួលខុសត្រូវ​ចំពោះ​របា​យ​ការណ៍​របស់​ប៉ូលីស​ជាង ៥០០ ដែល​បាន​ធ្វើឡើង​ជាមួយនឹង​ការខាតបង់​លុយ​សរុប​ជាង ១.៤ លាន​ដុល្លារ​សិង្ហ​បុរី (១​លាន​ដុល្លារ​អាមេរិក​)​។​ បុរស​ទាំង​ប្រាំ​នាក់​នេះ​ត្រូវបានធ្វើ​បត្យាប័ន​ទៅកាន់​ប្រទេស​សិង្ហ​បុរី​កាលពី​ថ្ងៃ​អង្គារ ហើយនឹង​ត្រូវបាន​ចោទប្រកាន់​ពីបទ​សមគំនិត​ក្នុងការ​បន្លំ​នៅ​ថ្ងៃ​ពុធ​។ បើ​រកឃើញថា​មាន​កំហុស អាច​ជាប់ពន្ធនាគា​ររ​ហូត​ដល់ ១០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ថែមទៀត​។​ ចាប់ពី​ខែមករា​ដល់​ខែវិច្ឆិកា​ឆ្នាំ ២០២៣ មនុស្ស​ជាង ៦,៣០០ នាក់​បាន​រងគ្រោះ​ទៅក្នុង​ការបោកប្រាស់​ការ​ហៅ​ទូរស័ព្ទ […]

ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល​ប្រកាសថា ទាហានចំនួន២១នាក់​ទៀត​ បាន​ស្លាប់​នៅក្នុងការ​បំផ្ទុះ​នៅ​តំបន់​ហ្កា​ហ្សា​ស្ទ្រី​ប

ប្រធានាធិបតី​អ៊ីស្រាអែល លោក Isaac Herzog បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​អង្គា​រថា វា​ជា​រឿងដែល​យើង​ពិបាក​ទ្រាំសម្រាប់​ពួកគេ ដោយសារតែ​ការសម្លាប់​ទាហាន​អ៊ីស្រាអែល២១នាក់​នៅ​តំបន់ Gaza Strip​។ នាយករដ្ឋមន្ត្រី​លោក Netanyahu ក៏បាន​ពណ៌នា​ពី​ការសម្លាប់​ទាហាន​អ៊ីស្រាអែល​ចំនួន២១ នាក់​ដូចគ្នា​ថា ជាគ្រោះមហន្តរាយ​ដ៏​ធំ​សម្រាប់​យើង ហើយ​យើង​ក៏​ពិបាក​ទ្រាំ​ណាស់ដែល​មិន​សងសឹក​ពួកគេ​វិញ​នោះ​។​ អ្នកនាំពាក្យ​កងទ័ព​អ៊ីស្រាអែលលោក Daniel Hagari បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ក្នុងអំឡុង​សន្និសីទ​សារព័ត៌មាន​ថា រថក្រោះ​ដែលជា​កម្មសិទ្ធិ​របស់​ក​ង​កម្លាំង​អ៊ីស្រាអែល​ត្រូវបាន​គេ​កំណត់​គោលដៅ​ដោយ​គ្រាប់​រ៉ុក្កែត​នៅក្នុង​តំបន់​មួយ​នៅ​ជិត​ព្រំដែន​អ៊ីស្រាអែល​នៅ​ភាគ​កណ្តាល​នៃ​ហ្គា​ហ្សា​ស្ទ្រី​ប​។​ លោក Hagari បាន​ថ្លែងថា ការផ្ទុះ​បានកើត​ឡើង​នៅក្នុង​អគារ​ពីរ​នៅក្នុង​តំបន់​នៃ​ការវាយប្រហារ ហើយ​អគារ​ទាំង​នោះត្រូវបាន​ដួលរលំ​។​ លោកបាន​បន្ថែមថា កងកម្លាំង​អ៊ីស្រាអែលស្ថិតនៅ​ខាងក្នុងនិង​ក្បែរ​អគារ​ពីរ​ដែល​បាន​ដួលរលំនៅពេល​នៃ​ការវាយប្រហារ ដោយ​បង្ហាញថា​ទាហាន ២១ នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​នោះ ហើយ​រហូតមក​ដល់ពេលនេះ ឈ្មោះ ១០ នាក់​ក៏ត្រូវ​បាន​បញ្ចេញ​ផងដែរ​។​ លោក Hagari បាន​អះអាងថា ការផ្ទុះ​នៅក្នុង​អគារ​ដែល​បាន​កើតឡើង​គឺ​បណ្តាលមកពី​គ្រឿងផ្ទុះ​ដែល​ដាក់​លើ​កងកម្លាំង​អ៊ីស្រាអែល​ដោយ​ចេតនា​តែម្តង​។​ ទោះបីជា​កងទ័ព​អ៊ីស្រាអែល មិនទាន់​បានធ្វើ​បច្ចុប្បន្នភាព​តួលេខ​នៅឡើយ ប៉ុន្តែ​ចំនួន​ទាហាន​អ៊ីស្រាអែល​ដែល​ត្រូវបាន​សម្លាប់​ក្នុង​ជម្លោះ​នៅ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ការវាយប្រហារ​លើដី​កាល​ពីថ្ងៃ​ទី ២៧ ខែតុលា បាន​កើន​ឡើងដល់ ២២១ នាក់​ហើយ​។​ ចំណែក​ចំនួន​ទាហាន​អ៊ីស្រាអែល​សរុប​ដែល​ត្រូវបាន​សម្លាប់ រួមទាំង​ជម្លោះ​នៅ​ព្រំដែន​លី​បង់ និង​តំបន់​វេស​ប៊ែ​ង ចាប់តាំងពី​ថ្ងៃទី ៧ ខែតុលា បាន​កើន​ដល់ ៥៥៦ […]

ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

ទីក្រុងប៉េកាំងកំណត់គោលដៅកំណើនឆ្នាំ ២០២៤ខ្ពស់ជាងមុន ទោះបីជាសេដ្ឋកិច្ចធ្លាក់ចុះក៏ដោយ

ប៉េកាំង៖ ទីក្រុងប៉េកាំងរបស់ប្រទេសចិនបានកំណត់ទិសដៅកំណើនប្រហែល5ភាគរយ សម្រាប់ឆ្នាំ 2024 ដែលលើសពីគោលដៅកាលពីឆ្នាំមុនដែលមានលើសពី4.5ភាគរយ បើទោះបីជាការរំពឹងទុកនៃកំណើនសេដ្ឋកិច្ចជាតិកាន់តែយឺតក៏ដោយ។ សេដ្ឋកិច្ចនៃទីក្រុងបានកើនឡើង 5.2 ភាគរយនៅឆ្នាំ 2023 ស្របតាមសេដ្ឋកិច្ចជាតិដែលរហូតមក ដល់​ពេលនេះបានបង្ហាញ ពីកំណើនក្រោយជំងឺរាតត្បាតខ្សោយ ចំពេលមានវិបត្តិអចលនទ្រព្យកាន់​តែស៊ីជម្រៅការកើនឡើងបំណុលរបស់រដ្ឋាភិបាលក្នុងតំបន់ និងហានិភ័យបរិត្តផរណាជាប់លាប់។ ទីក្រុងប៉េកាំងមានគោលបំណងគ្រប់គ្រងអត្រាគ្មានការងារធ្វើនៅតាមទីក្រុងដែលផ្អែកលើការស្ទង់មតិរបស់ខ្លួនឱ្យទាបជាង 5ភាគរយនៅឆ្នាំនេះ កំណើនសេដ្ឋកិច្ចឆ្នាំ 2023 របស់ប្រទេសចិនដែលនាំមុខបន្តិចនៃគោលដៅប្រចាំឆ្នាំប្រហែល 5 ភាគរយ ត្រូវបានជួយមួយផ្នែកដោយឥទ្ធិពលមូលដ្ឋានទាបកាលពីឆ្នាំមុនចំពេលមានការបិទខ្ទប់ ដោយ​សារកូវីដ៕  

ព័ត៌មានស៊ើបអង្កេត

សម្ដេចតេជោ ហ៊ុន សែន៖ «ចង់បញ្ជូនចំណុចទាំងនេះទៅកាន់បងប្អូនទាំងគាំទ្រទាំងប្រឆាំង ពិចារណានាចុងសប្តាហ៍»

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤នេះ បានបង្ហោះសារនៅលើបណ្ដាញសង្គមថា៖ «រឿងគួរឱ្យអស់សំណើចមួយ ! ថ្ងៃមុនខ្ញុំបានមើលនូវបទសម្ភាសមួយដែលមានទាំងបណ្ឌិត សេង សារី ចូលរួមផង។ បុរសម្នាក់ដែលតាំងខ្លួនជាអ្នកចេះជាងគេ ដែលខ្ញុំធ្លាប់ប្រើក្បាលឱ្យជួយកែរដ្ឋធម្មនុញ្ញពី២/៣ មក ៥០បូក១ នៅឆ្នាំ២០០៦ បាននិយាយថា ហ៊ុន ម៉ាណែត អត់ចេះអីទេ អ្វីៗឪពុកនៅបញ្ជាដឹកនាំទាំងអស់ ប៉ុន្តែជីវិតមនុស្សគ្មានអ្វីអមតៈទេ អត់ពី ហ៊ុន សែន ទៅ ហ៊ុន ម៉ាណែត និងចប់ដែរ ឯឱកាសរបស់អ្នកប្រឆាំងក៏មកដល់ដែរ Sic! (សង្ខេបចំណុចដែលគេចង់និយាយ)។ ខ្ញុំមិនចង់ឆ្លើយតបជាមួយសមត្ថភាព ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីនោះទេ ព្រោះប្រជាជនកម្ពុជាបានស្គាល់រួចមកហើយ តែខ្ញុំចង់សួរទៅជនដែលតែងនិយាយ ជាន់កែងខ្លួនឯងនេះនូវសំនួរពីរដូចខាងក្រោម៖ ១. អំណាច ហ៊ុន ម៉ាណែត ផ្អែកលើអំណាចរបស់ ហ៊ុន សែន បើ ហ៊ុន សែន ស្លាប់ […]

ព័ត៌មានសុខភាពនិងសម្រស់

តើអ្នកដឹងទេថាការមិនទទួលទានអារហារពេលព្រឹកនឹងមានហានិភ័យយ៉ាងណាខ្លះ? ទាំងនេះគឺជាហានិភ័យទាំង៩យ៉ាងដែលគ្រប់គ្នាគួរតែដឹង

សុខភាព៖ អ្នកណាខ្លះដែលតែងតែរំលងនូវអាហារពេលព្រឹក ដោយគិតថាវាមិនសូវ មានសារសំខាន់តែការគិតនេះគឺផ្ទុយនោះទេអាហារពេលព្រឹកអាចជួយដល់សុខភាពយើងជាច្រើន លើសពីនោះបើយើងតែងតែមិនទទួលទានអាហារពេលព្រឹកជាញឹកញយនោះនឹងអាចប្រឈមហានិភ័យជាច្រើននេះបើយោងតាមផេកវេជ្ជបណ្ឌិតកម្ពុជាដោយក្នុងនោះរួមមាន៖ ធ្វើឱ្យប៉ះពាល់ដល់បេះដូង : យោងតាមការសិក្សាដែលបានចុះផ្សាយនៅJAMAបានឱ្យដឹងថាអ្នកដែលមិនទទួលទានអាហារពេលព្រឹកអាចប្រឈមមុខនឹងហានិភ័យនៃការគាំងបេះដូងច្រើនជាងអ្នកដែលទទួលទានអាហារពេលព្រឹកជាប្រចាំរហូតទៅដល់២៧%។អ្នកដែលមិនទទួលទានអាហារពេលព្រឹកក៏ងាយប្រឈមមុខទៅនឹងជំងឺលើសឈាមដែលជាហេតុនាំអោយមានការកកស្ទះសរសៃឈាម។ ប្រឈមមុខទៅនឹងហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២ : សាលាសុខភាពសារធារណៈនៃសកលវិទ្យាល័យ Harvard បានធ្វើការសិក្សាផ្តោតសំខាន់ទៅលើការជាប់ទាក់ទងទៅនឹងទម្លាប់នៃការបរិភោគនិងសុខភាពបានធ្វេីការបង្ហាញថាស្រ្តីដែលមានទម្លាប់មិនទទួលទានអាហារពេលព្រឹកគឺមានហានិភ័យខ្ពស់ក្នុងការវិត្តន៍ទៅជាជំងឺទឹកនោមផ្អែមប្រភេទទី២បើប្រៀបទៅនឹងស្រ្តីដែលទទួលទានអាហារពេលព្រឹកជាប្រចាំ។ ធ្វើឱ្យឡើងទម្ងន់: យោងតាមការសិក្សាដែលទាក់ទងទៅនឹងផលប៉ះពាល់នៃការមិនទទួលទានអាហារពេលព្រឹកបានបញ្ចាក់ថាការមិនទទួលទានអាហារពេលព្រឹកអាចធ្វើឱ្យចំណង់អាហារដែលមានជាតិខ្លាញ់និងជាតិស្ករកើនឡើង។ ហើយម៉្យាងវិញទៀតនៅពេលដែលមិនទទួលទានអាហារពេលព្រឹកនោះចំណង់អាហារនឹងកើនឡើងកាន់តែខ្លាំងហើយនៅពេលនោះអ្នកនឹងបរិភោគអាហារកាន់តែច្រើន។ ហេតុនេះហើយការមិនទទួលទានអាហារពេលព្រឹកជាប្រចាំអាចបណ្តាល់អោយឡើងទម្ងន់។ ផលប៉ះពាល់ទៅលើថាមពលនិងអារម្មណ៍: យោងតាមការសិក្សានៃទិនានុប្បវត្តិដែលមានឈ្មោះថាឥរិយាបថសរីរវិទ្យាក្នុងឆ្នាំ១៩៩៩បានបញ្ចាក់ថាការមិនទទួលទានអាហារពេលព្រឹកនាំអោយមានការជះឥទ្ធិពលទៅលើអារម្មណ៍និងថាមពលជាខ្លាំង។ វាធ្វើឱ្យការចងចាំចុះខ្សោយនិងឆាប់អស់កម្លាំង។ ហានិភ័យនៃជំងឺមហារីក: ការរំលងអាហារពេលព្រឹកអាចធ្វើឱ្យអ្នកទទួលទានអាហារដែលខូចសុខភាពកាន់តែច្រើនដែលអាចបណ្តាលឱ្យមានការឡើងទម្ងន់ នេះបើយោងតាមការស្រាវជ្រាវមួយបានឱ្យដឹងថាអ្នកដែលឡើងងទម្ងន់ហួសប្រមាណងាយនឹងប្រឈមមុខទៅនឹងហានិភ័យនៃជំងឺមហារីក។ ធ្វើឱ្យប៉ះពាល់ដល់ការដំណើរការនៃខួរក្បាល: ការចាប់ផ្តើមថ្ងៃថ្មីមួយទៀតជាមួយអាហារពេលព្រឹកអាចជួយបង្កើននូវមុខងារនៃប្រព័ន្ធខួរក្បាល។ ការស្រាវជ្រាវបានបញ្ចាក់ថាអ្នកដែលទទួលទានអាហារពេលព្រឹកជាប្រចាំក៏អាចជួយឱ្យភ្នែកដំណើរការបានល្អផងដែរ។ អាចបណ្តាលអោយឈឹក្បាល: ការមិនទទួលទានអាហារទៀងទាត់គឺអាចបណ្តាលអោយមានការធ្លាក់ចុះយ៉ាងខ្លាំងនៃកម្រិតជាតិស្ករ។ ដែលជាហេតុនាំអោយមានការបញ្ចេញអ័រម៉ូនដើម្បីសងទៅដល់កម្រិតជាតិស្ករដែលត្រូវបានបាត់បង់។ម៉្យាងវិញទៀតវាក៏បង្កើននូវកម្រិតនៃសម្ពាធឈាមដែលអាចបង្កអោយឈឺក្បាល។ បណ្តាលអោយជ្រុះសក់: ការទទួលទានអាហារដែលមានកម្រិតប្រូតេអ៊ីនទាបជាមូលហេតុដែលអាចប៉ះពាល់ទៅដល់កម្រិតនៃ Keratin ដែលអាចប៉ះពាល់ទៅដល់ការលូតលាស់នៃគល់សក់និងបណ្តាលអោយជ្រុះសក់។ ហើយអាហារពេលព្រឹកដែលត្រូវបានគិតថាជាអាហារដែលមិនចាំបាច់នោះគឺមានតួនាទីយ៉ាងសំខាន់ក្នុងការជួយជម្រុញទៅដល់ការលូតលាស់នៃឫសសក់។ អាចប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ: វាប្រៀបបានទៅនឹងរថយន្តមួយដែរ។បើគ្មានសាំងរថយន្តនោះក៏មិនអាចដំណើរការបានដែរ។ មនុស្សក៏ត្រូវការអាហារពេលព្រឹកដើម្បីជួយអោយប្រព័ន្ធរំលាយអាហារចាប់ផ្តើមធ្វើការ។ យោងតាមការស្រាវជ្រាវជាច្រើនដែលទាក់ទងទៅនឹងសារៈសំខាន់នៃការទទួលទានអាហារពេលព្រឹកបានបង្ហាញថាអ្នកដែលទទួលទានអាហារពេលព្រឹកជាប្រចាំនឹងមានកម្រិតនៃការរំលាយអាហារខ្ពស់ជាងអ្នកដែលមិនទទួលទានអាហារពេលព្រឹក៕  

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធី បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធី “បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន”។ នៅក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា​៖ «សារព័ត៌មាន គឺជាអំណាចទី៤ និងជាស្ពានភ្ជាប់ដំណឹងទៅមករវាងរាជរដ្ឋាភិបាលជាមួយនឹងប្រជាជន។ ចាប់តាំងពីមុនរហូតបច្ចុប្បន្នរាជរដ្ឋាភិបាលនៅតែបានចាត់ទុកវិស័យព័ត៌មានជាចំណុចអាទិភាពមួយដ៏សំខាន់ និងមិនអាចខ្វះបាន។» សម្ដេចធិបតី បានបញ្ជាក់ថា កម្ពុជាប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស ជាមូលដ្ឋានផ្តល់ការការពារលំហសិទ្ធិសេរីភាពគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានទូទៅ ដោយផ្អែកលើមូលដ្ឋានច្បាប់។ មូលដ្ឋានច្បាប់ដែលធានាដល់ភាពសុខដុមរមនាក្នុងសង្គមជាតិ និងឱកាសប្រកបដោយនិរន្តរភាពនៃការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យទាំងផ្នែកនយោបាយ សន្តិសុខ សង្គម និងសេដ្ឋកិច្ច៕

ព័ត៌មានសន្តិសុខសង្គម

តុលាការចោទប្រកាន់ឈ្មោះ នាង សំអូន ជនបង្កគ្រោះថ្នាក់ចរាចរណ៍បើកបរក្នុងស្ថានភាពស្រវឹង និងបណ្តាលឲ្យមនុស្សស្លាប់-របួស

តាម​សេចក្ដីប្រកាស​ពត៌មានរ​បស់​អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ចា​ក់ថា ក្រោយពី​ការ​ស៊ើប​អ​ង្គេ​ត​ស្រាវជ្រាវ និង ពិនិត្យ​ក្នុង​ភ័ស្ដុតាង​សំណុំរឿង អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​បើក​ការ​ស៊ើបសួរ​លើ​ជនសង្ស័យ​ឈ្មោះ នាង សំ​អូន ពីបទ​បើក​ដោយ​ធ្វេសប្រហែសខ្ជីខ្ជាមិន​ប្រុងប្រយ័ត្ន ឫមិន​គោរព​កាតព្វកិច្ច​ដែល​បទ​ប​ប្បញ្ញត្តិ​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​តម្រូវ​បណ្ដាល​ឱ្យ​របួស និង ស្លាប់​អ្នកដទៃ​(​បើកបរ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ដោយមាន​អត្រា​ជាតិ​អាកុល​0,44mg/l​ និង​របួស​ស្លាប់​មនុស្ស​ច្រើន​នាក់​)​ ប្រព្រឹត្ត​នៅ​ចំណុច​ស្ពាន​ឫស្សីកែវ ប្រសព្វ​ផ្លូវជាតិ​លេខ​៥ លើ​ស្ពាន​ឫស្សីកែវ ភូមិ​មិត្តភាព សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១០ ខែ មករា ឆ្នាំ​២០២៤ ដែលមាន​បញ្ញត្តិ​ឲ្យ​ផ្ដន្ទាទោស​តាម​មាត្រា ៨៣ កថា​​ខ័​ណ្ឌ​២ ចំណុច ខ​,​គ និង មាត្រា​៨៥ កថា​ខ័​ណ្ឌ​២ ចំណុច ខ​,​គ នៃ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​៕  

ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ដែលមាន​សមត្ថភាព​វាយប្រហារ​ក្រោម​ទឹក ប្រឆាំងនឹង​សមយុទ្ធ​នៅ​កោះ Jeju

 ព្យុងយ៉ាង​៖ ទីភ្នាក់ងារ​ព័ត៌មាន​កណ្តាល​កូរ៉េ (KCNA) បាន​ឲ្យ​ដឹង នៅ​ថ្ងៃ​សុក្រ​នេះ​ថា ប្រទេស​កូរ៉េខាងជើង បាន​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ Haeil-5-23 របស់ខ្លួន​ដែលមាន​សមត្ថភាព​វាយប្រហារ​ក្រោម​ទឹកជា​ការឆ្លើយតប​ទៅនឹង​សមយុទ្ធ​រួមគ្នា​ដ៏​សំខាន់​រវាង​សហរដ្ឋអាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង​។​ KCNA បន្ថែមថា សមយុទ្ធ​ដែនសមុទ្រ​រួមគ្នា​ត្រូវបាន​ធ្វើឡើង​ម្តងទៀត​នៅក្នុង​ដែនទឹក​នៃ​កោះ Jeju រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី ១៥ ខែមករា​ដោយមាន​ការចូលរួម​ពី​នាវា​ផ្ទុក​នុយក្លេអ៊ែរ​របស់​ស​ហ​រដ្ឋ​អាមេរិក Carl Vinson និង Aegis cruiser Princeton និង​នាវាចម្បាំង​នៃ​ដែនសមុទ្រ​ជប៉ុន ពោលគឺ​កងកម្លាំង​ការពារ​ខ្លួនឯង និង​កងទ័ពជើងទឹក​កូរ៉េខាងត្បូង​។ ភ្នាក់ងារ​ដដែល បន្តថា ជាការ​ឆ្លើយតប វិទ្យាស្ថាន​ប្រព័ន្ធ​អាវុធ​ក្រោម​ទឹក ក្រោម​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ការពារជាតិ​កូរ៉េខាងជើង បានធ្វើការ​សាកល្បង​ដ៏​សំខាន់​មួយ​នៃ​ប្រព័ន្ធ​អាវុធ​នុយក្លេអ៊ែរ​ក្រោម​ទឹក​របស់ខ្លួន Haeil-5-23 ដែល​កំពុង​អភិវឌ្ឍ​នៅ​សមុទ្រ​ខាងកើត (​សមុទ្រ​ជប៉ុន​) ។​ របាយការណ៍​ពី​ទីភ្នាក់ងារ​ដដែល បញ្ជាក់ថា សកម្មភាព​បាញ់​នុយក្លេអ៊ែរ​ក្រោម​ទឹក​របស់​កូរ៉េខាងជើង​នេះ គឺជា​ការឆ្លើយតប​តាម​ដែនសមុទ្រ និង​ក្រោម​ទឹក​រារាំង​សមយុទ្ធ​យោធា​អរិភាព​របស់​កងទ័ព​ជើង​ទឹក​អាមេរិក និង​សម្ព័ន្ធមិត្ត​៕