ព័ត៌មានជាតិ

ស្លាកយីហោស្រាបៀរអាន់ឆ័រ (ANCHOR) យ៉ាងធំនៅលើដំបូលផ្សារសហគមន៍ដីសម្បទាន នៅស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវ​បាន​ដកចេញ​ហើយ

ក្រចេះ៖ កាលពីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ប្រជាពលរដ្ឋរស់នៅភូមិដីសម្បទានកាកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ បានឃើញ​ក្រុម​ការងារ​មួយក្រុមបាន​មក​ដកស្លាក​យីហោ​ស្រាបៀរអាន់ឆ័រ (ANCHOR) ដក​ចេញ​ពីលើដំបូលផ្សារសហគមន៍ដីសម្បទាន ពួក​គាត់មាន​រំភើប​ចិត្តយ៉ាងខ្លាំងចំពោះ​ចំណាត់​ការ​របស់​អាជ្ញាធរពាក់ព័ន្ធ។ គួររំលឹកផងដែរថា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ អង្គភាព​សារព័ត៌មានយើង​ខ្ញុំ​បាន​ដាក់ចុះផ្សាយ​ពីស្លាក​យីហោស្រាបៀរ​អាន់ឆ័រ​នេះ ​(ANCHOR)  នៅលើដំបូល​ផ្សារដីសម្បទាន​ ខេត្តក្រចេះ ម្តងរួចមកហើយ ទើប​តែ​នៅ​ថ្ងៃទី១៤ ខែ​មិថុនា ឆ្នាំ២០២៤ ស្លាក​យីហោ​នេះ​ត្រូវ​បាន​ដក​ចេញ​ពី​លើដំបូល​ផ្សារ​សហគមន៍ដីសម្បទាន ស្ថិតនៅភូមិដីសម្បទានកាកុត ឃុំសំបុក ស្រុក​ចិត្របុរី ខេត្តក្រចេះ ដោយជោគជ័យហើយ។ ប្រភព​ពី​ប្រជា​ពលរដ្ឋ​បាន​ប្រាប់​មកអង្គភាព​សារព័ត៌មាន​យើង​ខ្ញុំថា ពួក​គាត់​ពិត​ជា​រំភើប​ និង​ត្រេក​អរ​ក្រៃលែង​ ដោយ​អាជ្ញាធរមានសមត្ថកិច្ច​ បាន​ចាត់​វិធានការ​ដកស្លាក​យីហោ​ស្រាបៀរ​ អាន់ឆ័រ (ANCHOR) ​នេះ​ចេញ​ពី​លើ​ដំបូល​ផ្សារដីសម្បទាន​នេះខ្លាំងណាស់ ដោយ​កន្លងមកពួកគាត់មិនចង់ឱ្យ​ដាក់តាំងស្លាកស្រាបៀរនៅលើដំបូលផ្សារនេះទេ ព្រោះគឺជាកន្លែងដែល​មិន​ស័ក្តិសម​នឹង​ដាក់​សា្លកយីហោស្របៀរនោះទេ។ ប្រភព​បន្តថា តំបន់​ផ្សារ​សហគមន៍​ដី​សម្បទាននេះ​គឺ​ស្ថិត​នៅ​ជិត​សាលា​បឋមសិក្សា និងស្ថិតនៅ​ជិត​វត្តទៀត ពេល​ដែល​កូនសិស្សចេញ​ពីសាលារៀន អ្វី​ដែល​ពួក​គេ​ឃើញ​មុន​គេ​នោះគឺ ស្លាកយីហោស្របៀរអាន់ឆ័រ តើកូនៗរបស់ពួកគាត់នឹងក្មេងដទៃទៀត​នោះ ​នឹងមានភ្នត់គំនិតយ៉ាងមិចដែរបើឃើញដូច្នេះ? សាលាឋមសិក្សាគឺ​ថ្នាលដំបូងដែលអប់រំធនធានជំនាន់ក្រោយ​ឱ្យ​ដឹង​ពី​អ្វី​ត្រូវ និងអ្វីដែលមិនត្រឹមត្រូវ ពួកគេនៅក្មេងកំពង់រៀនសូត្រមេរៀនល្អៗ និងទង្វើល្អៗ តែបើ​ដាក់​ស្លាកយីហោធំយ៉ាងនេះនៅក្បែរសាលារៀនរបស់​ពួកគេហើយ តើអនាគតពួកគេនឹង​ទៅ​ជា​យ៉ាងណា? ហើយស្លាកនេះក៏នៅចំពីមុខវត្តថែមទៀត។ […]

ព័ត៌មានជាតិ

ព្រៃសហគមន៍ ភ្នំ​សេះ កំពង់រងការកាប់ទន្ទ្រាន​ពី​សំណាក់​អ្នកមានលុយ​ដោយ​បានឲ្យ​ប្រជា​ពលរដ្ឋក្រីក្រមិនចេះអក្សរ​កាប់រានយកដី​ជាថ្នូរនឹងការចែកដីឲ្យខ្លះ

  ក្រចេះ៖ ព្រៃសហគមន៍ ភ្នំសេះ មាន​ទី​តាំង​ស្ថិតនៅឃុំអូរកណ្តៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ កំពង់រងការកាប់ទន្ទ្រានរាប់រយហិកតាពីសំណាក់​អ្នក​ដែល​មាន​លុយ​បាន​ប្រើ​មធ្យោ​បាយ​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ និងមិនចេះ​អក្សរ​កាប់​រាន​យកដី​ជា​ច្រើន​ហិកតា ខ្លះ​ជាប្រាក់កម្រៃស៊ីឈ្នួល និងខ្លះជាថ្នូរ​នឹងការ​ចែក​ដី​ឲ្យ​។ អង្គភាព​សារព័ត៌មាន​យើង​ខ្ញុំ​បានចុះ​ទៅ​ដល់​ទីតាំង​ផ្ទាល់ និងបានសាកសួរ​ទៅ​ប្រជាពលរដ្ឋ​អំពី​ករណី​កាប់​រាន​យក​ដី​ព្រៃ​សហគមន៍ ភ្នំសេះ ពួក​គាត់​បាន​ប្រាប់​មក​អ្នកសារព័ត៌មានថា ការ​កាប់​រាន​យក​ដី​នេះមើលទៅដូចប្រទាក់ក្រឡារកមេក្លោងមិនឃើញនោះទេ ហើយពួកទាំងនោះពេលសមត្ថកិច្ចចុះមក​ ក៏ផ្អាកពេលសមត្ថកិច្ចចេញវិញ ពួកគេកាប់រានលើសមុនទៀត។ ប្រភព​បាន​បន្តថា ក្នុងនោះមានឈ្មោះ   មាន ណារិន ហៅ មហាម៉ាត់ ណូវ៉ាន់ និងប្រពន្ធឈ្មោះ យាយឡី   គាត់គឺជាជនជើងចាស់មិនងាយអ្នកណាធ្វើអ្វីបាននោះទេ ម្យ៉ាងទៀតបទពិសោធន៍​របស់ពួកនេះគឺប្រើមធ្យោបាយខ្ចីដៃមនុស្សដែលមិនចេះអក្សមកប្រើដោយឲ្យឈ្មោះ ភក្រ័ កាប់រានដីព្រៃទៅគាត់នឹងឲ្យ៥ហិកតា តែផ្ទុយទៅវិញលទ្ធផល តា ណូវាន់ យកដីលក់ឲ្យឈ្មោះ សលីហីន ដោយឲ្យឈ្មោះ ភក្រ័ ជាអ្នកផ្តិតមេដៃជាថ្នូរនិងបានលុយតែ៧០ម៉ឺនរៀលប៉ុណ្ណោះ នេះតាមកាបញ្ជាក់ពីឈ្មោះ ភក្រ័។ ប្រភព​បាន​បន្ថែមថា ឈ្មោះ ណោណាន ហៅតាវែនតា ដែលសមត្ថកិច្ចចាប់មិនជាប់ពោលគឺចាប់បានហើយរបូតទៅវិញរហូត បើយើងមើលទៅដីព្រៃល្វឹងល្វើយដាច់កន្ទុយភ្នែកត្រូវគេកាប់ឆ្ការឡើងវាលបោះតង់ជារោងតង់ស្នាក់នៅថ្មីៗឈូសឆាយបណ្តើរបាញ់ថ្នាំដាំកៅស៊ូជាស្រេចជាបណ្តើរហើយ ដោយគេប្រើយុទ្ធសាស្ត្រកាប់ព្រៃបណ្តើរដាំបណ្តើរធ្វើឲ្យអង្ករក្លាយជាបាយជាកាស្រេច។ ករណីខាងលើនេះ​អង្គភាព​យើង​ខ្ញុំ​បាន​ធ្វើការ​សាកសួរទៅលោក ហ៊ា សំអឿន ប្រធានសហគមន៍ភ្នំសេះលោកប្រាប់ថា ព្រៃនៅមិនដល់១ពាន់ហិកតានោះទេ ក្នុងទំហំសរុបរួម៣០៨១ហិកតា […]

ព័ត៌មានជាតិ

ខ្នង លោក ឆាយ ធំប៉ុណ្ណាទើបហ៊ានល្មើសដឹកឈើម៉ៅផ្តាច់មុខរាប់ខែមកហើយ  ដឹកចេញពីតំបន់មេម៉ង់មកទុកនៅក្រុងសែនមនោរម្យដោយសុវត្ថិភាព

មណ្ឌលគិរី៖ រូបភាពវីដេអូររថយន្ត lexus 470 បានដឹកឈើចេញពីតំបន់មេម៉ង់មកទម្លាក់នៅក្រុងសែនមនោរម្យ ត្រូវបានចែកចាយបន្តពេញក្នុងបណ្តាញសង្គម ធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះបញ្ហាមហន្តរាយព្រៃឈើ នៃដែនជម្រកសត្វនៅក្នុងខេត្តមណ្ឌលគិរី។ ប្រភពបានរាយការណ៍ថា រថយន្ត Lexus 470 នោះ បានដឹកឈើតាំងពីមុនចូលឆ្នាំខ្មែរ រហូតដល់ពេលបច្ចុប្បន្ននេះ ដោយមិនអាជ្ញាធរពាក់ព័ន្ធណាមួយធ្វើអីលោកនោះទេ ព្រោះអាងអំណាចមន្ត្រីធំនៅខេត្តមណ្ឌលគិរី ទើបគ្មាននរណាហ៊ានប៉ះពាល់។ អភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន បានដឹងអំពីមហន្តរាយព្រៃឈើដែលពួកឈ្មួញ កំពុងធ្វើសកម្មភាពដឹកជញ្ជូនរាល់ថ្ងៃចេញ ពីតំបន់អភិរក្សមេម៉ង់នោះដែរឬទេ? សកម្មភាពនៃការដឹកជញ្ជូនឈើរបស់ឈ្មួញម្នាក់នេះ ត្រូវគេអះអាងថា គ្មាននរណាហ៊ានក្បែរនោះឡើយ។ពីព្រោះលោកមានអំណាចនិងខ្សែរយៈធំខ្លាំងណាស់។ បុរសដែលមានឥទ្ធិពល និងអំណាចខ្លាំង ដឹកឈើជាន់ផ្អៀង ខេត្តមណ្ឌលគិរីសព្វថ្ងៃនេះមានឈ្មោះហៅក្រៅថា បង ឆាយ ហើយ គាត់​ជាអតីតជាមន្ត្រីបម្រើការងារ នៅអគ្គិសនីខេត្តមណ្ឌលគិរី ដែលត្រូវគេបណ្ដេញ បើតាមប្រភពប្រាប់ថា បើទោះបីជាគាត់ដឹកឈើទាំងថ្ងៃ ក៏គ្មាននរណាហ៊ានសួរនាំ ឬហ៊ានដើរក្បែររថយន្ត Lexus 470 នោះដែរ។ ប្រភពព័ត៌មានបានរាយការណ៍ឲ្យដឹងថា រថយន្តម៉ាក lexus 470 ពាក់ផ្លាកលេខភ្នំពេញ2AB -4126 ដែលមានភិនភាគដូចរូបភាពខាងលើ គេកត់សម្គាល់ឃើញបើកឆ្លងកាត់តាមផ្លូវពូត្រុំ មួយ​ថ្ងៃ២ជើង និងពេលខ្លះរហូត […]