ព័ត៌មានជាតិ

ព្រៃសហគមន៍ ភ្នំ​សេះ កំពង់រងការកាប់ទន្ទ្រាន​ពី​សំណាក់​អ្នកមានលុយ​ដោយ​បានឲ្យ​ប្រជា​ពលរដ្ឋក្រីក្រមិនចេះអក្សរ​កាប់រានយកដី​ជាថ្នូរនឹងការចែកដីឲ្យខ្លះ

 

ក្រចេះ៖ ព្រៃសហគមន៍ ភ្នំសេះ មាន​ទី​តាំង​ស្ថិតនៅឃុំអូរកណ្តៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ កំពង់រងការកាប់ទន្ទ្រានរាប់រយហិកតាពីសំណាក់​អ្នក​ដែល​មាន​លុយ​បាន​ប្រើ​មធ្យោ​បាយ​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ និងមិនចេះ​អក្សរ​កាប់​រាន​យកដី​ជា​ច្រើន​ហិកតា ខ្លះ​ជាប្រាក់កម្រៃស៊ីឈ្នួល និងខ្លះជាថ្នូរ​នឹងការ​ចែក​ដី​ឲ្យ​។

អង្គភាព​សារព័ត៌មាន​យើង​ខ្ញុំ​បានចុះ​ទៅ​ដល់​ទីតាំង​ផ្ទាល់ និងបានសាកសួរ​ទៅ​ប្រជាពលរដ្ឋ​អំពី​ករណី​កាប់​រាន​យក​ដី​ព្រៃ​សហគមន៍ ភ្នំសេះ ពួក​គាត់​បាន​ប្រាប់​មក​អ្នកសារព័ត៌មានថា ការ​កាប់​រាន​យក​ដី​នេះមើលទៅដូចប្រទាក់ក្រឡារកមេក្លោងមិនឃើញនោះទេ ហើយពួកទាំងនោះពេលសមត្ថកិច្ចចុះមក​ ក៏ផ្អាកពេលសមត្ថកិច្ចចេញវិញ ពួកគេកាប់រានលើសមុនទៀត។

ប្រភព​បាន​បន្តថា ក្នុងនោះមានឈ្មោះ   មាន ណារិន ហៅ មហាម៉ាត់ ណូវ៉ាន់ និងប្រពន្ធឈ្មោះ យាយឡី   គាត់គឺជាជនជើងចាស់មិនងាយអ្នកណាធ្វើអ្វីបាននោះទេ ម្យ៉ាងទៀតបទពិសោធន៍​របស់ពួកនេះគឺប្រើមធ្យោបាយខ្ចីដៃមនុស្សដែលមិនចេះអក្សមកប្រើដោយឲ្យឈ្មោះ ភក្រ័ កាប់រានដីព្រៃទៅគាត់នឹងឲ្យ៥ហិកតា តែផ្ទុយទៅវិញលទ្ធផល តា ណូវាន់ យកដីលក់ឲ្យឈ្មោះ
សលីហីន ដោយឲ្យឈ្មោះ ភក្រ័ ជាអ្នកផ្តិតមេដៃជាថ្នូរនិងបានលុយតែ៧០ម៉ឺនរៀលប៉ុណ្ណោះ នេះតាមកាបញ្ជាក់ពីឈ្មោះ ភក្រ័។

ប្រភព​បាន​បន្ថែមថា ឈ្មោះ ណោណាន ហៅតាវែនតា ដែលសមត្ថកិច្ចចាប់មិនជាប់ពោលគឺចាប់បានហើយរបូតទៅវិញរហូត បើយើងមើលទៅដីព្រៃល្វឹងល្វើយដាច់កន្ទុយភ្នែកត្រូវគេកាប់ឆ្ការឡើងវាលបោះតង់ជារោងតង់ស្នាក់នៅថ្មីៗឈូសឆាយបណ្តើរបាញ់ថ្នាំដាំកៅស៊ូជាស្រេចជាបណ្តើរហើយ ដោយគេប្រើយុទ្ធសាស្ត្រកាប់ព្រៃបណ្តើរដាំបណ្តើរធ្វើឲ្យអង្ករក្លាយជាបាយជាកាស្រេច។

ករណីខាងលើនេះ​អង្គភាព​យើង​ខ្ញុំ​បាន​ធ្វើការ​សាកសួរទៅលោក ហ៊ា សំអឿន ប្រធានសហគមន៍ភ្នំសេះលោកប្រាប់ថា ព្រៃនៅមិនដល់១ពាន់ហិកតានោះទេ ក្នុងទំហំសរុបរួម៣០៨១ហិកតា មានទីតាំងស្ថិតក្នុងឃុំអូរកណ្តៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ហើយតំបន់ព្រៃនោះមានប្រយោជន៍ដល់មនុស្សសត្វ មានអូរជាតំបន់ទេសចរណ៍ធម្មជាតិ ជីវចម្រុះគ្រប់ប្រភេទដូចជា ការបោចវ័រ ដកផ្សិតប៉ក់ ជាដើម ជាពិសេសសត្វព្រៃរស់នៅក្នុងនោះឃើញមានដានជើងសត្វខ្ទីង សត្វស្វា…។ល។ ជុំវិញភាពបរាជយ័ក្នុងការទប់ស្កាត់នោះលោកបានប្រាប់ថា ពួកអ្នកមានលុយមិនខ្លាចរូបលោកនោះទេ គាត់ចាប់បញ្ជូនទៅល្ងាចឃើញមកវិញដូចជា តាណូណាន ហៅតាវែនតា នេះជាដើម។

ចំណែកឯលោក ឆាយ ឌួងសាវុធ ប្រធានមន្ទីបរិស្ថានខេត្តក្រចេះលោកប្រាប់ថា និងយកកម្លាំងចុះកម្ទេចចោលតែម្តងហើយលោកបន្តរថា ឈ្មោះ ណោណាន ហៅតាវែនតា ហ្នឹងបញ្ជូនសាវតាទៅតុលាការហើយ តែទោះយ៉ាងណាក៏ដោយកាលពី ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ លោក ឈា ផល្លី អភិបាលស្រុកអូរគ្រៀង លោកមានប្រសាសន៍តាមទូរសព្ទ័ថា តំបន់ព្រៃសហគមន៍បានកាត់ចូលបរិស្ថានតែលោកទទួលយកនិងពិភាក្សារធ្វើការងាហ្នឹងបន្តទៀតបើមិនដូច្នោះទេព្រៃឈើប្រពៃណីដូនតាយើងដែលនៅសេសសល់ប៉ុណ្នឹងអាចនឹងនៅសល់តែឈ្មោះហៅថា ភ្នំសេះ តែគ្មានអី្វទាំងអស់៕

អង្គភាព​ខ្មែរឦសាន​យើង​ខ្ញុំ​នៅ​តែ​រង់ចាំ​ការ​បកស្រាយ​បំភ្លឺ​បន្ថែម​ពី​គ្រប់​ភាគី​ដែល​ពាក់​ព័ន្ធ​គ្រប់​ពេល​និង​ម៉ោង​ធ្វើការ។

អត្ថបទដោយ កង ដារា

ytt

Leave a Reply

Your email address will not be published. Required fields are marked *