រតនគិរី÷ សិស្សសាលាម្នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តនិងម៉ូតូ បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា នៅវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅត្រង់ចំណុចផ្លូវចូលផ្ទះតាមុនី តាមបណ្តោយផ្លូវជាតិលេខ៧៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ(៨៥-៨៦)ស្ថិតក្នុងភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។ យោ ងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា រថយន្តម៉ាកToyota Land Cruiser ឆ្នាំផលិត 2008 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2CE-9868 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត បានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ហើយអ្នកបើកបររថយន្តនៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយរថយន្តបានធ្លាក់ចូលទៅក្នុងគន្លងខាងម៉ូតូ។ ចំណែកឯម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ2018 ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី 1E-3437 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅលិច បានបត់ ហើយបុកចំពីមុខរថយន្តយ៉ាងពេញទំហឹង អ្នកបើកបរម៉ូតូឈ្មោះ ឆែម គង្គារ ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្នភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី រងរបួសធ្ងន់ បច្ចុប្បន្នកំពង់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យប្រទេសវៀតណាម ដោយមានឈាមកកនៅខួរក្បាល […]
ព័ត៌មានសន្តិសុខសង្គម
ករណីឃាតកម្មប្លន់សម្លាប់យកទ្រព្យសម្បត្តិកាលពីថ្ងៃទី១១នោះ សមត្ថកិច្ចចាប់ខ្លួនឃាតករបានហើយ ទើបដឹងថាការសម្លាប់នោះមិនមែនជាអំពើប្លន់នោះទេ
កំពត៖ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១២និង១០នាទី នៅភូមិតាព្រុំ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត មានករណី ឃាតកម្មលើស្ត្រីម្នាក់ឈ្មោះ អឹម ទូច ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិឃុំកើតហេតុ បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណ ហើយស្ត្រីម្នាក់ត្រូវបានឃាតករចាក់បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមនៅក្នុងផ្ទះ បន្ទាប់ពីចាក់សម្លាប់ស្ត្រីរងគ្រោះ ឃាតករបានរត់គេចខ្លួនបាត់។ យោងតាមប្រភពពីប្រជាពលរដ្ឋបានលើកឡើងថា ករណីនេះ គឺជាករណីប្លន់សម្លាប់យកទ្រព្យសម្បត្តិ ហើយសម្ភារៈដែលបាត់បង់រួមមាន ទូរស័ព្ទដៃចំនួន២គ្រឿង, ក្រវិលមាសទម្ងន់១ជី, ចិញ្ចៀនមាសទម្ងន់២ជី, ខ្សែដៃប្លាទីន១តម្លឹង និងខ្សែកប្លាទីន ទម្ងន់៣ជី ប៉ុន្តែសមត្ថកិច្ចបានអះអាងថា មិនមែនជាករណីប្លន់សម្លាប់នោះទេ។ ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការ ជាមួយស្នងការដ្ឋាននគរបាលខេត្តកំពត និងខេត្តតាកែវ បានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ […]
មន្ដ្រីអាវុធហត្ថខេត្តក្រចេះ បានបាញ់រះទៅលើសមាជិកគ្រួសារនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បណ្ដាលឱ្យស្លាប់២នាក់ និងរបួសធ្ងន់៣នាក់ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ
ត្បូងឃ្មុំ៖ មន្ដ្រីអាវុធហត្ថខេត្តក្រចេះម្នាក់ប្រដាប់ដោយអាវុធAK ស្វាយបត់ បានបាញ់ប្រហារទៅលើសមាជិកគ្រួសាររបស់ខ្លួនបណ្ដាលស្លាប់ចំនួន២នាក់ និងរងរបួសធ្ងន់ចំនួន៣នាក់ រួចខ្មាន់កាំភ្លើងបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។ ហេតុការណ៍នេះបានកើតឡើងនៅព្រលប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ យោងតាមរបាយការណ៍បន្ថែមពីសម្ថកិច្ចបានប្រាប់មកកាន់អង្គភាពព័ត៌មានយើងខ្ញុំ កាលពីព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ខ្មាន់កាំភ្លើងឈ្មោះ ហ៊ីង សុវណ្ណារិទ្ធិ អាយុ៤៩ឆ្នាំ ជាមន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ បានបើករថយន្តម៉ាក ISUZU ពណ៌សស្លាកលេខខេមរៈភូមិន្ទ (2-1364) ចូលដល់មុខផ្ទះជនរងគ្រោះរួចក៏ធ្វើសកម្មភាពដកកាំភ្លើងបាញ់រះទៅលើជនរងគ្រោះ បណ្តាលឱ្យមានមនុស្សស្លាប់ និងរងរបួសសរុបចំនួន៦នាក់ទាំងជនបង្កផងដែរ។ ប្រភពបានបន្តថា ជនរងគ្រោះដែលបាត់បង់ជីវិត និងរងរបួសរួមមាន ទី១ ឈ្មោះ ឈឿង ប៊ុនធឿន ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរកសិករ ត្រូវជាឪពុកក្មេក (ស្លាប់កន្លែកើតហេតុ) ទី២ឈ្មោះ អោក ចាន់សាទ ភេទស្រី អាយុ៦៥ឆ្នាំ មុខរបរកសិករ ត្រូវជាម្តាយក្មេក (ស្លាប់កន្លែកើតហេតុ) ទី៣ ឈ្មោះ ប៊ុន រតនា […]
បញ្ជូនជនជាតិវៀតណាមម្នាក់ និងជនជាតិចិនម្នាក់ ទៅសាលាដំបូងពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន
បន្ទាយមានជ័យ៖ ដោយទទួលបានព័ត៌មានពីសន្តិសុខថា មានករណីលក់គ្រឿងញៀននៅចំណុចកាស៊ីណូនាគទិព្ធ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត នៅវេលាម៉ោង០០និង៣០នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះដល់ចំណុចខាងលើ ហើយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១-ឈ្មោះ ធី អ៊ុកលឺម ហៅ រិ ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបរអ្នកបកប្រែ បច្ចុប្បន្នស្នាក់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត(ជួញដូរ និងប្រើប្រាស់)។ ២-ឈ្មោះ ឈិន ជូជូ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត(ជួញដូរ រក្សាទុក និងប្រើប្រាស់)។ ក្នុងប្រតិបត្តិការនោះកម្លាំងសមត្ថកិច្ចបានដកហូតយកវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទម្ស៉ៅម៉ត់ពណ៌ស (កេតាមីន) ចំនួន០៨ថង់កិប ស្មើនឹងទម្ងន់១៦៨,១០ក្រាម, កញ្ចប់ម្ស៉ៅរូបតុក្កតាឆ្មារពណ៌ផ្ទៃមេឃ (អ៊ិចស្តាស៊ី) ចំនួន១កញ្ចប់ ទម្ងន់ ៧០៨,៨០ក្រាម, […]
ស្លាប់មនុស្ស៤នាក់ និងរងរបួស២នាក់ ក្នុងករណីផ្ទះគ្រាប់មីនស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី
មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ លោក ងិន សុវិមាន អភិបាលខេត្តស្តីទី និង លោកស្រី វិន ស៊ីធួន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត មណ្ឌល គិរី រួមទាំងអាជ្ញាធរក្រុងសែនមនោរម្យ មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន សមាជិក សមាជិកាសាខា អនុសាខា និងយុវជនជាច្រើនរូប បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកសម្ភារៈ និងថវិកាមួយចំនួន ចូលរួមរំលែកទុក្ខ និងសោកស្តាយចំពោះគ្រួសារសព ០៤នាក់ ដែលបានស្លាប់ ដោយសារករណីផ្ទុះគ្រាប់មិនទាន់ផ្ទុះ និងរងរបួស ២នាក់ ស្ថិតនៅតំបន់ការពារធនធានធម្មជាតិត្រពាំងទុង ភូមិស្រែអ៉ី សង្កាត់ រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។ លោក ងិន សុវិមាន អភិបាលខេត្តស្តីទី និងលោកស្រី វិន ស៊ីធួន អនុប្រធានគណៈកម្មាធិការសាខាក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន […]
មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅលើផ្លូវព្រះសុរាម្រឹត (មាត់ទន្លេ) ត្រង់ចំណុចមុខសាលាខេត្តក្រចេះ ស្ថិតក្នុងភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ
ក្រុងក្រចេះ ៖ នៅវេលាម៉ោង២២:០០នាទីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅលើផ្លូវព្រះសុរាម្រឹត (មាត់ទន្លេ) ត្រង់ចំណុចមុខសាលាខេត្តក្រចេះ ស្ថិតក្នុងភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ រវាងរថយន្តនិងម៉ូតូ (ច្រាស់ទិសគ្នា)បង្កដោយរថយន្តម៉ាកRX.400h ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2Z.9008 បើកបរដោយឈ្មោះ រុន ចាប ភេទប្រុស អាយុ 31 ឆ្នាំ ទីលំនៅភូមិ ស្រែតាហែន ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ បើកបរក្នុង (ស្ថានភាពស្រវឹង) បើកបរពីទិសខាងត្បូង ទៅទិសខាងជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកនឹងម៉ូតូ០១គ្រឿង ម៉ាកឌ្រីមC.125 ពណ៌ខ្មៅ ពាក់ស្លាកលេខក្រចេះ1F.0706 បើកបរដោយឈ្មោះ សាន សុផល ភេទប្រុស អាយុ៣៥ឆ្នាំ (របួសស្រាល) និងអ្នករួមដំណើរឈ្មោះ ឈឹង ស្រីរ៉ាន់ អាយុ៤២ឆ្នាំ ត្រូវជាប្រពន្ឋ (របួសធ្ងន់) និងឈ្មោះ សាន កក្កដា ភេទស្រី អាយុ […]
២ខែ ដើមឆ្នាំ២០២៤ សមត្ថកិច្ចបង្ក្រាប ល្បែង ខុសច្បាប់៣០០ទីតាំង ឃាត់ខ្លួនមនុស្ស ជិត៥០០នាក់
ភ្នំពេញ ៖ លោក ទូច សុឃៈ (សុខៈ) អ្នកនាំ ពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ថា គិតពី ថ្ងៃទី១ ខែមករា ដល់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបង្ក្រាបល្បែង ស៊ីសងខុសច្បាប់ ចំនួន៣០០ទីតាំង លើ១៩រាជធានីខេត្ត ដោយឃាត់ខ្លួន មនុស្សសរុបចំនួន៤៩៦នាក់។ ក្នុងចំណោម ទាំង៣០០ទីតាំង សមត្ថកិច្ចនគរបាលបាន ចាត់វិធានការច្បាប់ចំនួន៦៩ទីតាំង លើ១៥រាជធានី-ខេត្ត ពោលគឺកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅកាន់តុលាការ ដែលមានជនសង្ស័យ១៩៤នាក់ផងដែរ។ លោក ទូច សុឃៈ អះអាងថា ក្នុងចំណោម៦៩ទីតាំងដែលបញ្ជូនទៅតុលាការនេះ ក៏មាន Game Online ខុសច្បាប់ចំនួន១ទីតាំង និងឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់។ ការលេងល្បែងភ្នាល់តាម Internet ជ្រកក្រោមផ្លាកអាជីវកម្ម ឬអាជ្ញាប័ណ្ណចំនួន៧ទីតាំង ឃាត់ខ្លួនជនសង្ស័យចំនួន៣១នាក់។ ក្រៅពីនេះ មានល្បែងផ្សេងៗដែលកើតតាមមូលដ្ឋានចំនួន៦១ទីតាំង ដោយឃាត់ខ្លួនជនសង្ស័យចំនួន១៥៧នាក់។
សមត្ថកិច្ចឃាត់ខ្លួនជនជាតិកូរ៉េ ២នាក់ប្តីប្រពន្ធ ដែលប៉ុនប៉ងដឹកជញ្ជូនគ្រឿងញៀនពីកម្ពុជាទៅកូរ៉េខាងត្បូង ដោយរឹបអូសបានថ្នាំញៀនជាង ២គីឡូក្រាម
រាជធានីភ្នំពេញ៖ សមត្ថកិច្ចគយ និងរដ្ឋាករ ប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានសហការជាមួយកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលពីឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ឃាត់ខ្លួនអ្នកដំណើរចំនួន ២នាក់ ប៉ុនប៉ងដឹកជញ្ជូនគ្រឿងញៀន តាមជើងយន្តហោះពីកម្ពុជាទៅកាន់ប្រទេសកូរ៉េខាងត្បូង។ ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ដោយឃាត់ខ្លួនជនល្មើស ២នាក់ គឺឈ្មោះ Kim jangeun ភេទប្រុស ជនជាតិកូរ៉េ (ប្ដី) និងឈ្មោះ Lee hyeran ភេទស្រី ជនជាតិកូរ៉េ (ប្រពន្ធ)។ ចំណែកថ្នាំញៀន ដែលឃាត់យកបានរួមមាន៖ សារធាតុញៀនប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់ ១២៩០.៧៩ក្រាម (ប្ដី) និងសារធាតុញៀនប្រភេទ កេតាមីន(Ketamine) ទម្ងន់ ៩៨៧.៤២ក្រាម (ប្រពន្ធ)។ សរុបទម្ងន់ ២២៧៩.២១ក្រាម (២គីឡូក្រាម និង២៧៩,២១ក្រាម)។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕
ព្រោះតែឥទ្ធិពលគ្រឿងញៀនបានធ្វើឱ្យបុរសម្នាក់សុំលុយម្តាយទិញថ្នាំមិនបានបែកថ្នាំដុតផ្ទះម្តាយរបស់ខ្លួនឆេះគ្មានសល់ស្ថិតនៅក្នុងភូមិដីសម្បទានកាកុត ឃុំសំបុក ស្រុកចិត្របូរី ខេត្តក្រចេះ
ក្រចេះ៖ នៅថ្ងៃ២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវេលាម៉ោងប្រហែល ៣ និង៤៥នាទីល្ងាចមានករណីភ្លើងឆេះផ្ទះរបស់ប្រជាពលរដ្ឋដែលបណ្តាលមកពីកូនប្រុសរបស់គាត់បែកថ្នាំដុតផ្ទះឆេះគ្មានសល់ ខណៈពេលដែលម្តាយបានទៅបេះផ្លែចន្ទីនៅចំការក្រោយផ្ទះ។ បើយោងតាមការរៀបរាប់របស់អ្នកស្រី វិត យ៉េ ត្រូវជាម្តាយបុរសដែលបានដុតផ្ទះនោះថា មុនពេលកើតហេតុគាត់បានឮកូនប្រុសរបស់គាត់រអ៊ូតិចៗថា គាត់ចាស់ហើយមិចមិនឆាប់ស្លាប់ឱ្យផុតៗទៅ គាត់ឮដូច្នេះគាត់ខ្ជិលនៅស្តាប់ក៏ចុះទៅបេះផ្លែស្វាយចន្ទីនៅចំការក្រោយផ្ទះទៅ ក្រោយមកក៏មានក្មេងរត់ទៅប្រាប់គាត់ថា ផ្ទះរបស់គាត់ឆេះអស់ហើយ គាត់ក៏រត់មកមើលតែមិនទាន់ភ្លើងបានឆាបឆេះផ្ទះរបស់គាត់គ្មានសល់។ គាត់បានបន្តថា ភ្លើងឆេះគ្មានសល់អីទេគឺសល់តែខោអាវមួយចង្កេះដែលគាត់ពាក់នៅនឹងខ្លួននេះឯង គាត់បានប្រាប់ទាំងទឹកភ្នែកថា ឱ្យគាត់រំពឹងអីទៀតបើរាល់ថ្ងៃនេះគាត់រកព្រឹកខ្វះល្ងាចចិញ្ចឹមកូនប្រុសរបស់គាត់ឈ្មោះ ស៊្រុន បូរ៉ា អាយុ២៦ឆ្នាំ មិនចង់គ្រប់ផងហើយកូនគាត់ញៀនថ្នាំខ្លាំងទៀត ម្យ៉ាងគាត់ជាស្ត្រីម៉េម៉ាយផង។ ប្រភពពីប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្ទះរបស់អ្នកស្រី វិត យ៉េ បានប្រាប់សារព័ត៌មានយើងថា កូនរបស់គាត់ញៀនថ្នាំយូរហើយៗរូបគេតែងតែធ្វើឱ្យអ្នកជិតខាងភិតភ័យជារៀងរាល់ថ្ងៃ។ ប្រភពបានបន្តថា ម្តាយរបស់គាត់បារម្ភដែរតែធ្វើម្តេចបើគាត់គ្មានលទ្ធភាពបញ្ជូនកូនគាត់ទៅមណ្ឌលកែប្រែ ព្រោះគាត់ធ្លាប់ចង់ឱ្យកូនគេចាប់ទៅមណ្ឌលកែប្រែតែគាត់ប្រាប់ថា គេយកក្នុងមួយ១០០ដុល្លារទើបគាត់មិនអាចបញ្ជូនកូនគាត់ទៅបាន។ អ្នកស្រី វិត យ៉េ បានសុំឱ្យមហាជនក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ជាន់ថ្នាក់ និងសប្បុរសជនមេត្តាជួយគាត់ផង ព្រោះរាល់ថ្ងៃនេះគាត់ក្រណាស់ជីវភាពខ្វះខាតរកព្រឹកខ្វះល្ងាច ហើយគាត់សុំសំណូមពរដល់អាជ្ញាធរ និងក្រសួងមានសមត្ថកិច្ចមេត្តាចាត់វិធានការចំពោះកូនប្រុសគាត់ដែលបែកថ្នាំនេះ បើពុំដូច្នោះទេថ្ងៃក្រោយនឹងមានគ្រោះថ្នាក់ខ្លាំងជាងនេះទៀត ពិសេសទៀតនោះគឺរំខានដល់ការរស់នៅរបស់អ្នកជិតខាងដែលរស់នៅជិតគាត់ផងដែរ៕
ក្រោយ ភ្លៀង មេឃស្រលះ !
ដោយមានការសម្របសម្រួលជាបន្តបន្ទាប់ពីសំណាក់ ឯកឧត្ដម គី តិច ទេសរដ្ឋមន្រ្តី និងជា ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ រួមទាំងលោ មេធាវី លាន ចិន្តា លោកមេធាវី ម៉ម ច័ន្ទណែត និងលោកស្រី មេធាវី ម៉ូ លីហ្សា ក្នុងការចរចារសំណងរដ្ឋប្បវេណីករណីគ្រោះថ្នាក់ ចរាចរណ៍ រវាង រថយន្ត Jeep Overland ស្លាក លេខ 2CB-9936 ភ្នំពេញ និងម៉ូតូ Click បណ្ដាលឱ្យជនរងគ្រោះ បើកម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ បានបញ្ចប់ហើយដោយឈ្មោះ ព្រហ្ម វិចិត្រសុភា និងឈ្មោះ សុខ លីណា តំណាងភាគីបង្កបានសងសំណងការខូចខាតទៅឈ្មោះ សៀង ប៊ុនហេង និង ឈ្មោះ គ្រុយ ឈិញលាង តំណាងឱ្យជនរងគ្រោះតាមសំណូមពរ ។ ចំណែកភាគីជនរងគ្រោះក៏បានដកពាក្យបណ្ដឹងចុះថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៣ ផងដែរ ។ ភាគីទាំងពីរបានសម្របសម្រួលគ្នាចប់នៅថ្ងៃទី៣១ ខែមករា […]