
បាត់ដំបង៖ទឹកស្ទឹងសង្កែកំពុងហក់ឡើងខ្លាំងបណ្តាលអោយលិចភូមិនិងផ្លូវមួយចំនួនក្នុងស្រុកបាណន់ ស្រុកសង្កែ ស្រុកឯកភ្នំ និង ក្រុងបាត់ដំបង។
ដោយផ្អែកលើស្ថានភាពកម្រិតកម្ពស់ទឹក គិតត្រឹមវេលាម៉ោង៩និង០៦នាទី ព្រឹក ថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ២០២៤ នេះ មានកម្ពស់១៣.៦៨ ម៉ែត្រ។
ចំណែកអាជ្ញាធរ និង សមត្ថកិច្ច កំពុងត្រៀមកម្លាំង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាននៅតំបន់ទំទាប និង រស់នៅតាមដងស្ទឹងសង្កែ បែកខាងក្រោម ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ សូមបង ប្អូន ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន អោយបានខ្ពស់ ជៀសវាងកុំអោយមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ៕




