ខេត្តក្រចេះ៖ ឈ្មួញឈើឈ្មោះដេវីត កាលពីពេលថ្មីៗនេះប្រជាពលរដ្ឋបាននិយាយថា ឈ្មួញឈើរូបនេះបាននឹងកំពុងបង្កើនការដឹកជញ្ជូនឈើគ្មានច្បាប់អនុញ្ញាតចេញពីព្រៃការពារបរិស្ថានចំណុចស្រែឈូកស្រុកកែវសីមាខេត្តមណ្ឌលគិរី ដឹកឆ្លងតាមផ្លូវផ្សារ១១៥ ឃុំគ្រញូងសែនជ័យស្នួលខេត្តក្រចេះ យ៉ាងសកម្ម តែបើកម្លាំងប៉េអឹមស្នាក់ការសន្តិសុខ៧០៩ វិញបានរក្សាភាពស្ងៀមស្ងាត់។
ពលរដ្ឋបាននិយាយទៀតថា បន្ទាប់ពីមានការដឹកជញ្ជូនឈើតាមរយៈរថយន្តសាំយ៉ុង និងគោរយន្តកែឆ្នៃដឹកឈើរបស់លោក តាសារឿន ដឹកអុសសង្ស័យមានបង្កប់ឈើប្រណិត ឆ្លងដែនទៅលក់នៅប្រទេសវៀតណាម តាមច្រកប៉ុស្តិ៍ព្រំដែនជ័យឃ្លាំង យ៉ាងគគ្រឹក គគ្រេងយ៉ាងនេះហើយ កម្លាំងអាវុធហត្ថស្នាក់ការ៧០៩ ត្រូវគេឃើញគ្មានចំណាត់ការទៅលើឈ្មួញឈើទាំងនេះឡើង។
ជាក់ស្តែង នៅរាត្រីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋបានឃើញសមត្ថកិច្ចស៊ីវិលមួយចំនួនបានឃាត់សួរនាំឈ្មួញឈើឈរូបនេះមួយចំអិនកំពឹស ក៍ត្រូវគេឃើញប្រលាញឱ្យរថយន្តដឹកឈើពណ៍ខៀវពាក់ស្លាកលេខ ភ្នំពេញ2AH.0814 បន្តដំណើរទៅមុខទៀតដោយរលូន។
យ៉ាងណាក៍ដោយ ករណីដឹកជញ្ជូនបទល្មើសព្រៃឈើចេញពីស្រែឈូកកាត់តាមផ្លូវផ្សារ១១៥ ស្ថិតនៅចំណុចភូមិគ្រញូងសែនជ័យឃុំគ្រញូងសែនស្រុកស្នួលខេត្តក្រចេះខាងលើនេះ ពលរដ្ឋស្នើរសុំឱ្យលោកប្រធានស្នាក់ការប៉េអឹម(PM)៧០៩ ចុះធ្វើការបង្ក្រាបបទល្មើសព្រៃឈើទាំងនេះអោយទាន់ពេលវេលាផង កុំឱ្យប្រជាពលរដ្ឋរិះគន់៕