ក្រចេះ៖ បើគិតត្រឹមព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ បានហក់ឡើងជាបន្តបន្ទាប់ គឺមានកម្ពស់ ១៥.៣១ម៉ែត្រ ខណៈដែលស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់រៀងរាល់ថ្ងៃនៅតាមបណ្តាស្រុក ក្រុងទាំង៧ នៅទូទាំងខេត្តក្រចេះ និងបណ្ដាលឲ្យស្រុកមួយចំនួនមានការជន់លិចផ្លូវលំ និងស្ពានមួយចំនួនផងដែរ ។ ជាក់ស្ដែងនៅថ្ងៃទី១៧ ខែកក្កដានេះ ស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់ស្រោចស្រព ក្នុងភូមិសាស្ត្រនៃខេត្តក្រចេះ ដែលបណ្ដាលឱ្យទឹកអូរ ព្រែក មួយចំនួន មានការជន់ឡើង បង្កឱ្យមានការលិចផ្លូវលំ ឬស្ពានមួយចំនួន តែទោះជាយ៉ាងណាអាជ្ញាធរថា មិនទាន់មានការប៉ះពាល់ធ្ងន់ធ្ងរនៅឡើយនោះទេ។ ដោយឡែកនៅស្រុកអូរគ្រៀងសែនជ័យ លោក ឈា ផល្លី អភិបាលស្រុកបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែកក្កដានេះ លោកបានដឹកនាំក្រុមការងារស្រុកចុះពិនិត្យមើលជាក់ស្ដែងអំពីស្ថានភាពរស់នៅបងប្អូនប្រជាពលរដ្ឋ ស្ថានភាពជំនន់ទឹកភ្លៀង និងផលប៉ះពាល់ផ្សេងៗ ដោយសារជំនន់ទឹកភ្លៀង និងដើម្បីត្រៀមបង្កា អន្តរាគមន៍ជួយសង្គ្រោះ ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ លោកបានបន្តថា ជំនន់ទឹកភ្លៀងធ្វើបានប៉ះពាល់ដល់ផ្លូវចំនួន២ខ្សែ ទី១-ផ្លូវលំបំបែកតភ្ជាប់ពីចំណុចមណ្ឌលសុខភាពក្បាលដំរីទៅស្រុកសំបូរ កសាងឡើងដោយក្រសួងអភិវឌ្ឍន៍ជនបទ នៅម្តុំស្ពានអូរតាណឹង ទឹកហូរកាត់ និងច្រោះផ្លូវអស់ប្រវែង១៥០ម៉ែត្រ និងទី២-ផ្លូវលំ កសាងឡើងដោយឃុំ នៅម្តុំស្ពានអូតាណឹងដែរ ទឹកហូរកាត់ និងច្រោះផ្លូវប្រវែង ប្រហែល៥០០ម៉ែត្រ និងទំនប់ ១កន្លែង […]
Author: ytt
បញ្ជូនជនជាតិវៀតណាមម្នាក់ និងជនជាតិចិនម្នាក់ ទៅសាលាដំបូងពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន
បន្ទាយមានជ័យ៖ ដោយទទួលបានព័ត៌មានពីសន្តិសុខថា មានករណីលក់គ្រឿងញៀននៅចំណុចកាស៊ីណូនាគទិព្ធ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត នៅវេលាម៉ោង០០និង៣០នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះដល់ចំណុចខាងលើ ហើយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១-ឈ្មោះ ធី អ៊ុកលឺម ហៅ រិ ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបរអ្នកបកប្រែ បច្ចុប្បន្នស្នាក់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត(ជួញដូរ និងប្រើប្រាស់)។ ២-ឈ្មោះ ឈិន ជូជូ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត(ជួញដូរ រក្សាទុក និងប្រើប្រាស់)។ ក្នុងប្រតិបត្តិការនោះកម្លាំងសមត្ថកិច្ចបានដកហូតយកវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទម្ស៉ៅម៉ត់ពណ៌ស (កេតាមីន) ចំនួន០៨ថង់កិប ស្មើនឹងទម្ងន់១៦៨,១០ក្រាម, កញ្ចប់ម្ស៉ៅរូបតុក្កតាឆ្មារពណ៌ផ្ទៃមេឃ (អ៊ិចស្តាស៊ី) ចំនួន១កញ្ចប់ ទម្ងន់ ៧០៨,៨០ក្រាម, […]
វគ្គបណ្តុះបណ្តាល រំលឹកឡើងវិញស្តីពី បែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយរាជធានីខេត្ត
ក្រចេះ៖ កាលព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលខេត្តក្រចេះ សហការណ៍ជាមួយអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានរៀបចំវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពី បែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយរាជធានីខេត្ត ជូនថ្នាក់ដឹកនាំ និងបុគ្គលិកពាក់ព័ន្ធរបស់អង្គភាពច្រកចេញចូលតែមួយ ក្រោមអធិបតីភាព ឯកឧត្តម បួន ហេង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងលោក ស្រេង សុភាព អភិបាលរងខេត្តក្រចេះ ។ លោក ស្រេង សុភាព អភិបាលរងខេត្តក្រចេះ មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល០៣ថ្ងៃ រៀបចំឡើងដោយនាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក្នុងគោលបំណងបង្កើនចំណេះដឹង និងបទពិសោធន៍លើការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅអង្គភាពច្រកចេញចូលតែមួយ ជូនថ្នាក់ដឹកនាំខេត្ត មន្ទីរ និងបុគ្គលិកពាក់ព័ន្ធ ពិសេសមន្ត្រីអង្គភាពច្រកចេញចូលតែមួយខេត្ត ដែលបានផ្លាស់ប្ដូរថ្មី រួមទាំងមន្ត្រីបុគ្គលិកដែលមិនធ្លាប់ទទួលបានការបណ្តុះបណ្តាលនាពេលកន្លងមក។ ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះដែរ ឯកឧត្តម បួន ហេង បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះយកទៅអនុវត្ដឱ្យបានជោគជ័យ […]
ឈ្មួញឈើឈ្មោះ ដេវីត និងឈ្មោះ តាសារឿន កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ចេញពីព្រៃបរិស្ថានស្រែឈូកកាត់តាមផ្លូវផ្សារ១១៥ គ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ យ៉ាងសកម្មតែគេពុំទាន់ឃើញកម្លាំងប៉េអឹមស្នាក់ការលេខ៧០៩ ចុះបង្ក្រាប
ខេត្តក្រចេះ៖ ឈ្មួញឈើឈ្មោះដេវីត កាលពីពេលថ្មីៗនេះប្រជាពលរដ្ឋបាននិយាយថា ឈ្មួញឈើរូបនេះបាននឹងកំពុងបង្កើនការដឹកជញ្ជូនឈើគ្មានច្បាប់អនុញ្ញាតចេញពីព្រៃការពារបរិស្ថានចំណុចស្រែឈូកស្រុកកែវសីមាខេត្តមណ្ឌលគិរី ដឹកឆ្លងតាមផ្លូវផ្សារ១១៥ ឃុំគ្រញូងសែនជ័យស្នួលខេត្តក្រចេះ យ៉ាងសកម្ម តែបើកម្លាំងប៉េអឹមស្នាក់ការសន្តិសុខ៧០៩ វិញបានរក្សាភាពស្ងៀមស្ងាត់។ ពលរដ្ឋបាននិយាយទៀតថា បន្ទាប់ពីមានការដឹកជញ្ជូនឈើតាមរយៈរថយន្តសាំយ៉ុង និងគោរយន្តកែឆ្នៃដឹកឈើរបស់លោក តាសារឿន ដឹកអុសសង្ស័យមានបង្កប់ឈើប្រណិត ឆ្លងដែនទៅលក់នៅប្រទេសវៀតណាម តាមច្រកប៉ុស្តិ៍ព្រំដែនជ័យឃ្លាំង យ៉ាងគគ្រឹក គគ្រេងយ៉ាងនេះហើយ កម្លាំងអាវុធហត្ថស្នាក់ការ៧០៩ ត្រូវគេឃើញគ្មានចំណាត់ការទៅលើឈ្មួញឈើទាំងនេះឡើង។ ជាក់ស្តែង នៅរាត្រីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋបានឃើញសមត្ថកិច្ចស៊ីវិលមួយចំនួនបានឃាត់សួរនាំឈ្មួញឈើឈរូបនេះមួយចំអិនកំពឹស ក៍ត្រូវគេឃើញប្រលាញឱ្យរថយន្តដឹកឈើពណ៍ខៀវពាក់ស្លាកលេខ ភ្នំពេញ2AH.0814 បន្តដំណើរទៅមុខទៀតដោយរលូន។ យ៉ាងណាក៍ដោយ ករណីដឹកជញ្ជូនបទល្មើសព្រៃឈើចេញពីស្រែឈូកកាត់តាមផ្លូវផ្សារ១១៥ ស្ថិតនៅចំណុចភូមិគ្រញូងសែនជ័យឃុំគ្រញូងសែនស្រុកស្នួលខេត្តក្រចេះខាងលើនេះ ពលរដ្ឋស្នើរសុំឱ្យលោកប្រធានស្នាក់ការប៉េអឹម(PM)៧០៩ ចុះធ្វើការបង្ក្រាបបទល្មើសព្រៃឈើទាំងនេះអោយទាន់ពេលវេលាផង កុំឱ្យប្រជាពលរដ្ឋរិះគន់៕
ប្រសិនបើគ្មានអ្វីប្រែប្រួលទេ ឯកឧត្តមគួច ចំរើន នឹងត្រូវចូលកាន់តំណែងជាអភិបាលនៃគណៈអភិបាលខេត្តកណ្តាលជាផ្លូវការ នៅព្រឹកថ្ងៃទី០១ខែកក្កដាឆ្នាំ២០២៤ស្អែកនេះ ជំនួសឯកឧត្តម គង់ សោភ័ណដែលត្រូវឡើងទៅជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
ឯកឧត្តម គួច ចំរើន មានឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ១ដែលមុននេះមានមុខតំណែងជាមន្ត្រីកងទព័ ជាអភិបាលរងខណ្ឌចំការមន ជាអភិបាលខណ្ឌមានជយ័ ជាអភិបាលខណ្ឌដូនពេញ ជាអគ្គនាយករងរដ្ឋបាលក្រសួងមហាផ្ទៃ ជាអភិបាលខេត្តកំពង់ចាម និង ជាអភិបាលខេត្តព្រះសីហនុត្រូវបានព្រះរាជក្រឹត្យចុះថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២៤ត្រាស់បង្គាប់អោយធ្វើជាអភិបាលនៃគណៈអភិបាលខេត្តកណ្តាល។ ឯកឧត្តម គួច ចំរើន ( Kuoch Chamroeun ) កើតនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ១៩៧២ សញ្ជាតិខ្មែរ នៅភូមិតាពរ័លើ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ។ បច្ចុប្បន្នមានអាសយ័ដ្ឋានអចិន្ត្រៃយ៍នៅរាជធានីភ្នំពេញ។ ក្រោយថ្ងៃរំដោះថ្ងៃ៧មករាឆ្នាំ១៩៧៩ ឯកឧត្តម គួច ចំរើន ដែលស្ថិតនៅក្នុង វយ័កុមារនៅឡើយ បានចូលរៀនថ្នាក់ដំបូងក្រោមផ្ទះមួយនៅក្នុងភូមិត្រាចថ្មី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ចូលដល់ថ្នាក់ទី២ បានទៅរៀននៅសាលាគំរូកំពង់ក្តី បន្ទាប់មកបានបន្តការសិក្សារហូតដល់ចប់ចំណេះដឹងទូទៅនៅសាលា១០មករាសៀមរាបនៅថ្ងៃទី១៨ខែមិថុនាឆ្នាំ១៩៨៩។ នៅឆ្នាំ១៩៩០ ឯកឧត្តម គួច ចំរើន បានចូលរៀននៅមហាវិទ្យាលយ័បច្ចេកទេសកងទព័ ប្រទេសវៀតណាម ក្រោយមកនៅថ្ងៃ២៨ខែមីនាឆ្នាំ១៩៩៣ បានសិក្សាបន្តនៅមហាវិទ្យាលយ័និតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលបញ្ចប់នៅថ្ងៃទី២២ខែកក្កដាឆ្នាំ១៩៩៧ ដោយទទួលបានបរិញ្ញាបត្រ័វិទ្យាសាស្ត្រសេដ្ឋកិច្ច ។ នៅថ្ងៃទី០១ខែតុលាឆ្នាំ២០០៤ […]
ស្លាកយីហោស្រាបៀរអាន់ឆ័រ (ANCHOR) យ៉ាងធំនៅលើដំបូលផ្សារសហគមន៍ដីសម្បទាន នៅស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវបានដកចេញហើយ
ក្រចេះ៖ កាលពីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ប្រជាពលរដ្ឋរស់នៅភូមិដីសម្បទានកាកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ បានឃើញក្រុមការងារមួយក្រុមបានមកដកស្លាកយីហោស្រាបៀរអាន់ឆ័រ (ANCHOR) ដកចេញពីលើដំបូលផ្សារសហគមន៍ដីសម្បទាន ពួកគាត់មានរំភើបចិត្តយ៉ាងខ្លាំងចំពោះចំណាត់ការរបស់អាជ្ញាធរពាក់ព័ន្ធ។ គួររំលឹកផងដែរថា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ អង្គភាពសារព័ត៌មានយើងខ្ញុំបានដាក់ចុះផ្សាយពីស្លាកយីហោស្រាបៀរអាន់ឆ័រនេះ (ANCHOR) នៅលើដំបូលផ្សារដីសម្បទាន ខេត្តក្រចេះ ម្តងរួចមកហើយ ទើបតែនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ស្លាកយីហោនេះត្រូវបានដកចេញពីលើដំបូលផ្សារសហគមន៍ដីសម្បទាន ស្ថិតនៅភូមិដីសម្បទានកាកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដោយជោគជ័យហើយ។ ប្រភពពីប្រជាពលរដ្ឋបានប្រាប់មកអង្គភាពសារព័ត៌មានយើងខ្ញុំថា ពួកគាត់ពិតជារំភើប និងត្រេកអរក្រៃលែង ដោយអាជ្ញាធរមានសមត្ថកិច្ច បានចាត់វិធានការដកស្លាកយីហោស្រាបៀរ អាន់ឆ័រ (ANCHOR) នេះចេញពីលើដំបូលផ្សារដីសម្បទាននេះខ្លាំងណាស់ ដោយកន្លងមកពួកគាត់មិនចង់ឱ្យដាក់តាំងស្លាកស្រាបៀរនៅលើដំបូលផ្សារនេះទេ ព្រោះគឺជាកន្លែងដែលមិនស័ក្តិសមនឹងដាក់សា្លកយីហោស្របៀរនោះទេ។ ប្រភពបន្តថា តំបន់ផ្សារសហគមន៍ដីសម្បទាននេះគឺស្ថិតនៅជិតសាលាបឋមសិក្សា និងស្ថិតនៅជិតវត្តទៀត ពេលដែលកូនសិស្សចេញពីសាលារៀន អ្វីដែលពួកគេឃើញមុនគេនោះគឺ ស្លាកយីហោស្របៀរអាន់ឆ័រ តើកូនៗរបស់ពួកគាត់នឹងក្មេងដទៃទៀតនោះ នឹងមានភ្នត់គំនិតយ៉ាងមិចដែរបើឃើញដូច្នេះ? សាលាឋមសិក្សាគឺថ្នាលដំបូងដែលអប់រំធនធានជំនាន់ក្រោយឱ្យដឹងពីអ្វីត្រូវ និងអ្វីដែលមិនត្រឹមត្រូវ ពួកគេនៅក្មេងកំពង់រៀនសូត្រមេរៀនល្អៗ និងទង្វើល្អៗ តែបើដាក់ស្លាកយីហោធំយ៉ាងនេះនៅក្បែរសាលារៀនរបស់ពួកគេហើយ តើអនាគតពួកគេនឹងទៅជាយ៉ាងណា? ហើយស្លាកនេះក៏នៅចំពីមុខវត្តថែមទៀត។ […]
ព្រៃសហគមន៍ ភ្នំសេះ កំពង់រងការកាប់ទន្ទ្រានពីសំណាក់អ្នកមានលុយដោយបានឲ្យប្រជាពលរដ្ឋក្រីក្រមិនចេះអក្សរកាប់រានយកដីជាថ្នូរនឹងការចែកដីឲ្យខ្លះ
ក្រចេះ៖ ព្រៃសហគមន៍ ភ្នំសេះ មានទីតាំងស្ថិតនៅឃុំអូរកណ្តៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ កំពង់រងការកាប់ទន្ទ្រានរាប់រយហិកតាពីសំណាក់អ្នកដែលមានលុយបានប្រើមធ្យោបាយឲ្យប្រជាពលរដ្ឋក្រីក្រ និងមិនចេះអក្សរកាប់រានយកដីជាច្រើនហិកតា ខ្លះជាប្រាក់កម្រៃស៊ីឈ្នួល និងខ្លះជាថ្នូរនឹងការចែកដីឲ្យ។ អង្គភាពសារព័ត៌មានយើងខ្ញុំបានចុះទៅដល់ទីតាំងផ្ទាល់ និងបានសាកសួរទៅប្រជាពលរដ្ឋអំពីករណីកាប់រានយកដីព្រៃសហគមន៍ ភ្នំសេះ ពួកគាត់បានប្រាប់មកអ្នកសារព័ត៌មានថា ការកាប់រានយកដីនេះមើលទៅដូចប្រទាក់ក្រឡារកមេក្លោងមិនឃើញនោះទេ ហើយពួកទាំងនោះពេលសមត្ថកិច្ចចុះមក ក៏ផ្អាកពេលសមត្ថកិច្ចចេញវិញ ពួកគេកាប់រានលើសមុនទៀត។ ប្រភពបានបន្តថា ក្នុងនោះមានឈ្មោះ មាន ណារិន ហៅ មហាម៉ាត់ ណូវ៉ាន់ និងប្រពន្ធឈ្មោះ យាយឡី គាត់គឺជាជនជើងចាស់មិនងាយអ្នកណាធ្វើអ្វីបាននោះទេ ម្យ៉ាងទៀតបទពិសោធន៍របស់ពួកនេះគឺប្រើមធ្យោបាយខ្ចីដៃមនុស្សដែលមិនចេះអក្សមកប្រើដោយឲ្យឈ្មោះ ភក្រ័ កាប់រានដីព្រៃទៅគាត់នឹងឲ្យ៥ហិកតា តែផ្ទុយទៅវិញលទ្ធផល តា ណូវាន់ យកដីលក់ឲ្យឈ្មោះ សលីហីន ដោយឲ្យឈ្មោះ ភក្រ័ ជាអ្នកផ្តិតមេដៃជាថ្នូរនិងបានលុយតែ៧០ម៉ឺនរៀលប៉ុណ្ណោះ នេះតាមកាបញ្ជាក់ពីឈ្មោះ ភក្រ័។ ប្រភពបានបន្ថែមថា ឈ្មោះ ណោណាន ហៅតាវែនតា ដែលសមត្ថកិច្ចចាប់មិនជាប់ពោលគឺចាប់បានហើយរបូតទៅវិញរហូត បើយើងមើលទៅដីព្រៃល្វឹងល្វើយដាច់កន្ទុយភ្នែកត្រូវគេកាប់ឆ្ការឡើងវាលបោះតង់ជារោងតង់ស្នាក់នៅថ្មីៗឈូសឆាយបណ្តើរបាញ់ថ្នាំដាំកៅស៊ូជាស្រេចជាបណ្តើរហើយ ដោយគេប្រើយុទ្ធសាស្ត្រកាប់ព្រៃបណ្តើរដាំបណ្តើរធ្វើឲ្យអង្ករក្លាយជាបាយជាកាស្រេច។ ករណីខាងលើនេះអង្គភាពយើងខ្ញុំបានធ្វើការសាកសួរទៅលោក ហ៊ា សំអឿន ប្រធានសហគមន៍ភ្នំសេះលោកប្រាប់ថា ព្រៃនៅមិនដល់១ពាន់ហិកតានោះទេ ក្នុងទំហំសរុបរួម៣០៨១ហិកតា […]
ខ្នង លោក ឆាយ ធំប៉ុណ្ណាទើបហ៊ានល្មើសដឹកឈើម៉ៅផ្តាច់មុខរាប់ខែមកហើយ ដឹកចេញពីតំបន់មេម៉ង់មកទុកនៅក្រុងសែនមនោរម្យដោយសុវត្ថិភាព
មណ្ឌលគិរី៖ រូបភាពវីដេអូររថយន្ត lexus 470 បានដឹកឈើចេញពីតំបន់មេម៉ង់មកទម្លាក់នៅក្រុងសែនមនោរម្យ ត្រូវបានចែកចាយបន្តពេញក្នុងបណ្តាញសង្គម ធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះបញ្ហាមហន្តរាយព្រៃឈើ នៃដែនជម្រកសត្វនៅក្នុងខេត្តមណ្ឌលគិរី។ ប្រភពបានរាយការណ៍ថា រថយន្ត Lexus 470 នោះ បានដឹកឈើតាំងពីមុនចូលឆ្នាំខ្មែរ រហូតដល់ពេលបច្ចុប្បន្ននេះ ដោយមិនអាជ្ញាធរពាក់ព័ន្ធណាមួយធ្វើអីលោកនោះទេ ព្រោះអាងអំណាចមន្ត្រីធំនៅខេត្តមណ្ឌលគិរី ទើបគ្មាននរណាហ៊ានប៉ះពាល់។ អភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន បានដឹងអំពីមហន្តរាយព្រៃឈើដែលពួកឈ្មួញ កំពុងធ្វើសកម្មភាពដឹកជញ្ជូនរាល់ថ្ងៃចេញ ពីតំបន់អភិរក្សមេម៉ង់នោះដែរឬទេ? សកម្មភាពនៃការដឹកជញ្ជូនឈើរបស់ឈ្មួញម្នាក់នេះ ត្រូវគេអះអាងថា គ្មាននរណាហ៊ានក្បែរនោះឡើយ។ពីព្រោះលោកមានអំណាចនិងខ្សែរយៈធំខ្លាំងណាស់។ បុរសដែលមានឥទ្ធិពល និងអំណាចខ្លាំង ដឹកឈើជាន់ផ្អៀង ខេត្តមណ្ឌលគិរីសព្វថ្ងៃនេះមានឈ្មោះហៅក្រៅថា បង ឆាយ ហើយ គាត់ជាអតីតជាមន្ត្រីបម្រើការងារ នៅអគ្គិសនីខេត្តមណ្ឌលគិរី ដែលត្រូវគេបណ្ដេញ បើតាមប្រភពប្រាប់ថា បើទោះបីជាគាត់ដឹកឈើទាំងថ្ងៃ ក៏គ្មាននរណាហ៊ានសួរនាំ ឬហ៊ានដើរក្បែររថយន្ត Lexus 470 នោះដែរ។ ប្រភពព័ត៌មានបានរាយការណ៍ឲ្យដឹងថា រថយន្តម៉ាក lexus 470 ពាក់ផ្លាកលេខភ្នំពេញ2AB -4126 ដែលមានភិនភាគដូចរូបភាពខាងលើ គេកត់សម្គាល់ឃើញបើកឆ្លងកាត់តាមផ្លូវពូត្រុំ មួយថ្ងៃ២ជើង និងពេលខ្លះរហូត […]
មេឈ្មួញចាស់វស្សាឈ្មោះ ចែស្រី មានអំណាចធំប៉ុនណា? បានជារំដោះរថយន្តដឹកឈើចេញពីដៃសមត្ថកិច្ចជាច្រើនស្ថាប័នយ៉ាងរលូន
ក្រចេះ៖ នៅព្រឹកថ្ងៃទី១៦ ឧសភា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថស្នាក់ការ៧០៨ ដោយមានកិច្ចសហការជាមួយកម្លាំងកងអាវុធហត្ថលើផ្ទៃប្រទេសបានចុះទៅឃាត់រថយន្តដឹកបទល្មើសព្រៃឈើមួយគ្រឿងម៉ាកសាំយ៉ុងស្ថិតនៅចំណុចភូមិអូរពោធិ៍ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ មួយសន្ទុះក្រោយមកគេឃើញក្រុមឈ្មួញបានឡាំប៉ាយ៉ាងខ្លាំង រួចហើយក៏បានរំដោះយករថយន្តដឹកឈើនោះចេញបាត់ដោយសុវត្ថិភាព ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុខាងលើបានឱ្យដឹងថា រថយន្តសាំយ៉ុងដឹកឈើពេញប្រៀបមួយគ្រឿងនេះម្ចាស់ឈ្មោះចែស្រី ផ្ទះនៅភូមិរកាកណ្ដល បានយកមកលាក់ទុកនៅចំណុចភូមិអូរពោធិ៍ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ នៅព្រឹកថ្ងៃ១៦ ខែឧសភា ឆ្នាំ២០២៤ ខាងលើដោយមិនដឹងមូលហេតុ។ ឃើញដូច្នេះ ប្រជាពលរដ្ឋនៅក្បែរនោះ បានរាយការណ៍ទៅកម្លាំងកងរាជអាវុធហត្ថស្នាក់ការ៧០៨ ឱ្យចុះមកត្រួតពិនិត្យភ្លាមៗ គេឃើញមានកម្លាំងកងរាជអាវុធហត្ថស្នាក់ការ៧០៨ និងមានកងរាជអាវុធហត្ថលើផ្ទៃប្រទេសចុះមកដល់ទីតាំងខាងលើ ប៉ុន្តែមិនដឹងជាមានរឿងអ្វីកើតឡើងទេ យមកគេឃើញក្រុមឈ្មួញបានរំដោះយករថយន្តដឹកឈើនោះចេញបាត់ ដោយសុវត្ថិភាព ឯកម្លាំងជំនាញដែលចុះទៅបង្រ្កាបនោះ បានត្រឹមឈរសម្លឹងមើលមុខគ្នាឡេងឡង់ៗរៀងៗខ្លួនតែប៉ុណ្ណោះ។ ប្រជាពលរដ្ឋដែលនៅនឹងកន្លែងកើតហេតុសម្ដែងការហួសចិត្តជាខ្លាំង ព្រោះក្នុងនាមជាអាជ្ញាធរដែលទទួលបានការចាត់តាំងពីមន្ត្រីថ្នាក់លើឱ្យចុះមកបង្រ្កាប និងការពារទប់ស្កាត់បទល្មើសធនធានធម្មជាតិព្រៃឈើ តែបែរជាបណ្តោយឱ្យក្រុមជនល្មើសរំដោះរថយន្តប្រព្រឹត្តបទល្មើសចេញពីដៃរបស់ខ្លួនបានយ៉ាងងាយស្រួលបែបនេះទៅវិញ។ ប្រភពបានបន្តទៀតថា មេឈ្មួញឈើចាស់វស្សាម្នាក់នេះឈ្មោះ ចែស្រី ដែលគេស្គាល់ថា ជាមេឈ្មួញប្រចាំខេត្តក្រចេះ តែងធ្វើសកម្មភាពដឹកឈើជាប្រចាំ ចេញពីឃុំរលួស កាត់មុខស្នាក់ការរដ្ឋបាលព្រៃឈើ ឃុំរលួស ស្រុកអូរឃៀងសែនជ័យ ដែលជាភូមិសាស្ត្ររបស់លោក រុន តូនី គ្រប់គ្រង និងបានឆ្លងកាត់ក្រុងក្រចេះយ៉ាងរលូន។ តើមេឈ្មួញជួញឈើចាស់វស្សាម្នាក់នេះមានខ្នងបង្អែក ជាមន្ត្រីខិលខូចមួយចំនួនដូចមជ្ឈដ្ឋានចោទប្រកាន់មែនឬ? ដោយបានលាភសក្ការៈជាកញ្ចប់ រាប់ចាប់ពីមន្ត្រីជំនាញពាក់ព័ន្ធ […]
យើងខ្ញុំទាំងអស់គ្នាសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសពផង
ខ្ញុំបាទ ចាងហ្វាងគេហទំព័រយុវជនថ្មី ព្រមទាំងបុគ្គលិកទាំងអស់សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះការបាត់បង់យោធិនចំនួន២០នាក់ ក្នុងពេលបំពេញបេសកកម្មដើម្បីបុព្វហេតុការពារបម្រើជាតិមាតុភូមិយើង។ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធយោធិនទាំងអស់ ទៅកាន់សុគតិភព ដោយស្ងប់ស្ងាត់កុំបីឃ្លៀងឃ្លាតឡើយ យើងខ្ញុំទាំងអស់គ្នាសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសពផងដែរ៕