ព័ត៌មានសុខភាពនិងសម្រស់

ពិតជារស់មិនបានយូរទេ! ​បើជើងមាន់​ខូចគុណភាព និង​គ្មាន​ឯកសារ​នាំចូលមកកម្ពុជា​ចំនួន ១០២,៦​តោន ត្រូវ​បានសមត្ថកិច្ច​ចម្រុះ​បង្ក្រាបបាន​កាលពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២៤

​ស្វាយរៀង​៖​ កាលពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២៤ សមត្ថកិច្ច​ចម្រុះ​បានចាប់​បាន​ជើងមាន់ខូចគុណភាព​ និងគ្មានឯកសារនាំចូលចំនួន ១០២,៦តោន នៅចំណុច​ភូមិ​អក​នាគ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយរៀង និងបាន​ដុត​កម្ទេចចោល​ជើងមាន់​ខូចគុណភាពនេះ នៅថ្ងៃអាទិត្យ ​ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២៤​ ក្រោម​អធិបតីភាព​របស់​ឯកឧត្ដម ប៉េង ពោធិ៍​សា អភិបាលនៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង។

​ពិធី​ដុត​កម្ទេចចោល​ជើងមាន់​ខូចគុណភាព និង​គ្មាន​ឯកសារ​នាំចូល​នេះ រៀបចំ​នៅ​ទីលាន​ចាក់សំរាម​ក្រុង​ស្វាយរៀង ដោយមាន​កា​អញ្ជើញ​ចូលរួម​ពី​លោក​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) ឯកឧត្ដម​អភិបាលរង​ខេត្ត  ឯកឧត្ដម​ព្រះរាជអាជ្ញា នៃ​អយ្យការ​អ​អម​សាលាដំបូង​ខេត្ត លោក​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត លោក​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត លោក​ប្រធាន​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​ខេត្តស្វាយរៀង លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត លោក​អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត លោក​អភិបាលក្រុង​ស្វាយរៀង តំណាង​សាខាគយ និង​រដ្ឋាករ​ខេត្ត ព្រមទាំង​អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។

សូមបញ្ជាក់ថា យោងតាម​របាយការណ៍​ពី​សាខា​ការពារ​អ្នកប្រើប្រាស់កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ សាខា ក​.​ប​.​ប ខេត្តស្វាយរៀង​បាន​ឱ្យដឹងថា នៅ​ថ្ងៃទី​៣១ ខែមករា វេលា​ម៉ោង ២១:២០​នាទី មន្ត្រី​សាខា ក​.​ប​.​ប ខេត្តស្វាយរៀង សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ ក្រោម​ការសម្របសម្រួល​ពី​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង បាន​ឃាត់​កុង​ទី​ន័​រ​ចំនួន​៤​គ្រឿង ដើម្បី​ត្រួតពិនិត្យ​។ ក្រោយ​ការត្រួតពិនិត្យ​បាន​រក​ឃើញថា រថយន្ត​កុងតឺន័រ​ទាំង​៤​គ្រឿង​នេះ ផ្ទុក​ជើងមាន់ខូចគុណភាព​ទាំងអស់​។​

​ប្រភព​ពី​អ្នកបើកបរ​រថយន្តកុងតឺន័រ​បានបញ្ជាក់ថា ទំនិញ​ទាំងអស់នេះ​គឺ​បាន​នាំចូល​ពី​ប្រទេស​វៀតណាម ហើយ​ផ្ទេរ​ទូរ​កុងតឺន័រ​នៅ​ចំណុចសូន្យ​ចូលមក​កម្ពុជា​តាម​មាត់​ច្រក​អន្តរជាតិ​បាវិត ហើយ​ដឹក​ទៅ​ច្រក​ដូង​នៅ​ស្រុក​រមាសហែក រួច​នាំ​ចូលទៅ​វៀតណាម​វិញ​។ ទំនិញ​ទាំងនេះ​ជា​របស់​ក្រុមហ៊ុន SBL ដែលមាន​ទីតាំងនៅក្នុង​ក្រុង​បាវិត​។

លោក ពេញ សារ៉េត (​ម្ចាស់​ឡាន​កុងតឺន័រ​) បាន​បញ្ជាក់ថា គាត់​ជា​អ្នកគ្រប់គ្រង​ឡាន​កុងតឺន័រ​ទាំង​៤​គ្រឿង​នេះ ហើយ​មិនបាន​ដាក់​ឯកសារ (​ដឹកទំនិញ​) មកជា​មួយ​តាម​ឡាន​ទេ ហើយ​ទំនិញ​ទាំងនេះ​មាន​ទិសដៅ​ទៅ​ច្រក​ដូង ស្រុក​រមាសហែក ហើយ​គ្រោង​នាំ​ចូលទៅ​វៀតណាម​វិញ​៕

 

ytt

Leave a Reply

Your email address will not be published. Required fields are marked *