ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជនសង្ស័យ៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន និងវត្ថុតាងទៅតុលាការ

ព្រះវិហារ៖ កម្លាំងអាវុធហត្ថស្រុកគូលែនខេត្តព្រះវិហារបានចាប់ជន​សង្ស័យ​ប្រុស​ស្រី​ជាបន្តបន្ទាប់​ចំនួន៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ហើយបានបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។ មន្ត្រីកងរាជអាវុធហត្ថស្រុកគូលែន បានឱ្យដឹងល្ងាចថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ថា កាលពីរសៀលថ្ងៃទី២៩ ខែមករាកន្លងទៅកម្លាំងជំនាញបានចុះចាប់ក្រុមជនសង្ស័យ ករណីរក្សាទុកជួញដូរគ្រឿងញៀន នៅភូមិភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ស្រុកគូលែន ខេត្តព្រះវិហារ។ ក្នុងប្រតិបត្តិការសមត្ថិច្ចបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៣នាក់ជាមួយវត្ថុតាងគ្រឿងញៀនមួយចំនួន។ ជនសង្ស័យទាំង៣នាក់ ឈ្មោះ រិន សុភាព អាយុ៣១ឆ្នាំ ឈ្មោះ ​ឆិល លីន និងឈ្មោះមឿង កូលាប អាយុ៣៩ឆ្នាំ​២នាក់នេះភេទស្រីជា​កម្មការរីរោងចក្រ បច្ចុប្បន្នស្នាក់នៅភូមិស្រយ៉ង់ ឃុំស្រយ៉ង ស្រុកគូលែន ខេត្តព្រះវិហារ។ ពេលឃាត់ខ្លួនជនសង្ស័យ៣នាក់ កម្លាំងបានឆែកឆេនិងដកហូត វត្ថុតាងមាន​ម្សៅក្រាមពណ៌សថ្លាសង្ស័យគ្រឿងញៀនចំនួន២កញ្ចប់-ទូរសព្ទ៦គ្រឿង-ដាវ​៣ដើម-លុយខ្មែរ១០ម៉ឺនរៀល ក្រោយពីឃាត់ខ្លួននឹងស្តាប់ចម្លើយសារភាពពីជន​សង្ស័យ៣នាក់ រួចមកសមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួន៤នាក់ទៀត។ ក្នុងនោះមានឈ្មោះសាំង លីម៉ុង អាយុ៣៧ឆ្នាំ-ឈ្មោះឆុយ លៀន អាយុ​៣៤ឆ្នាំ​ឈ្មោះយក់ តារាហៅតាំ អាយុ៣៥ឆ្នាំ និងឈ្មោះស្រេង វណ្ណា អាយុ៣៥ឆ្នាំ។ទាំង៤នាក់នេះរស់ភូមិឃុំខាងលើជាមួយគ្នា។ពេលឃាត់ជនសង្ស័យ៤នាក់នេះ កម្លាំងជំនាញបានដកហូតទូរសព្ទ៤គ្រឿងនិងម៉ូតូ២គ្រឿង។បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ និងវត្ថុតាងត្រូវបានកម្លាំងអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូន ទៅតុលាការខេត្តព្រះវិហារ ដើម្បីចាត់ការតាមច្បាប់៕

ព័ត៌មានសន្តិសុខសង្គម

តុលាការចោទប្រកាន់ឈ្មោះ នាង សំអូន ជនបង្កគ្រោះថ្នាក់ចរាចរណ៍បើកបរក្នុងស្ថានភាពស្រវឹង និងបណ្តាលឲ្យមនុស្សស្លាប់-របួស

តាម​សេចក្ដីប្រកាស​ពត៌មានរ​បស់​អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ចា​ក់ថា ក្រោយពី​ការ​ស៊ើប​អ​ង្គេ​ត​ស្រាវជ្រាវ និង ពិនិត្យ​ក្នុង​ភ័ស្ដុតាង​សំណុំរឿង អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​បើក​ការ​ស៊ើបសួរ​លើ​ជនសង្ស័យ​ឈ្មោះ នាង សំ​អូន ពីបទ​បើក​ដោយ​ធ្វេសប្រហែសខ្ជីខ្ជាមិន​ប្រុងប្រយ័ត្ន ឫមិន​គោរព​កាតព្វកិច្ច​ដែល​បទ​ប​ប្បញ្ញត្តិ​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​តម្រូវ​បណ្ដាល​ឱ្យ​របួស និង ស្លាប់​អ្នកដទៃ​(​បើកបរ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ដោយមាន​អត្រា​ជាតិ​អាកុល​0,44mg/l​ និង​របួស​ស្លាប់​មនុស្ស​ច្រើន​នាក់​)​ ប្រព្រឹត្ត​នៅ​ចំណុច​ស្ពាន​ឫស្សីកែវ ប្រសព្វ​ផ្លូវជាតិ​លេខ​៥ លើ​ស្ពាន​ឫស្សីកែវ ភូមិ​មិត្តភាព សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១០ ខែ មករា ឆ្នាំ​២០២៤ ដែលមាន​បញ្ញត្តិ​ឲ្យ​ផ្ដន្ទាទោស​តាម​មាត្រា ៨៣ កថា​​ខ័​ណ្ឌ​២ ចំណុច ខ​,​គ និង មាត្រា​៨៥ កថា​ខ័​ណ្ឌ​២ ចំណុច ខ​,​គ នៃ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​៕  

ព័ត៌មានសន្តិសុខសង្គម

ក្រុមក្មេងដែលប្រើហិង្សាលើក្មេងស្រីសិស្សសាលាម្នាក់នោះ  ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានចំនួន ៤នាក់ហើយ

ភ្នំពេញ៖ សមត្ថកិច្ចបានតាមឃាត់ខ្លួនក្រុមដែលប្រើហិង្សាលើក្មេងស្រីសិស្សសាលាបានចំនួន ៤នាក់ នៅរង្វង់មូលវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រួចបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៤ ខែ មករា ឆ្នាំ២០២៤ ដែលនគរបាលខណ្ឌកំបូលបានអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានទៅឃាត់ខ្លួនក្រុមក្មេងដែលបានប្រើអំពើហិង្សាលើក្មេងស្រីម្នាក់នៅខណ្ឌកំបូល ត្រង់ចំណុចរង្វង់មូលវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មកកាន់អធិការដ្ឋាននគរបាលខណ្ឌកំបូលដើម្បីយកមកអនុវត្តតាមនីតិវិធី។ សូមបញ្ជាក់ថាក្រុមក្មេងស្រីបង្កហិង្សា ទាំងនេះបានជិះម៉ូតូគេចខ្លួនដល់ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បន្ទាប់ពីបានធ្វើសកម្មភាពវាយក្មេងស្រីម្នាក់ ហើយបានបង្ហោះវីដេអូហិង្សានេះ តាមបណ្តាញាសង្គមនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤៕