ព្យុងយ៉ាង៖ ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានឲ្យដឹង នៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ Haeil-5-23 របស់ខ្លួនដែលមានសមត្ថភាពវាយប្រហារក្រោមទឹកជាការឆ្លើយតបទៅនឹងសមយុទ្ធរួមគ្នាដ៏សំខាន់រវាងសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង។ KCNA បន្ថែមថា សមយុទ្ធដែនសមុទ្ររួមគ្នាត្រូវបានធ្វើឡើងម្តងទៀតនៅក្នុងដែនទឹកនៃកោះ Jeju រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ១៥ ខែមករាដោយមានការចូលរួមពីនាវាផ្ទុកនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក Carl Vinson និង Aegis cruiser Princeton និងនាវាចម្បាំងនៃដែនសមុទ្រជប៉ុន ពោលគឺកងកម្លាំងការពារខ្លួនឯង និងកងទ័ពជើងទឹកកូរ៉េខាងត្បូង។ ភ្នាក់ងារដដែល បន្តថា ជាការឆ្លើយតប វិទ្យាស្ថានប្រព័ន្ធអាវុធក្រោមទឹក ក្រោមបណ្ឌិត្យសភាវិទ្យាសាស្ត្រការពារជាតិកូរ៉េខាងជើង បានធ្វើការសាកល្បងដ៏សំខាន់មួយនៃប្រព័ន្ធអាវុធនុយក្លេអ៊ែរក្រោមទឹករបស់ខ្លួន Haeil-5-23 ដែលកំពុងអភិវឌ្ឍនៅសមុទ្រខាងកើត (សមុទ្រជប៉ុន) ។ របាយការណ៍ពីទីភ្នាក់ងារដដែល បញ្ជាក់ថា សកម្មភាពបាញ់នុយក្លេអ៊ែរក្រោមទឹករបស់កូរ៉េខាងជើងនេះ គឺជាការឆ្លើយតបតាមដែនសមុទ្រ និងក្រោមទឹករារាំងសមយុទ្ធយោធាអរិភាពរបស់កងទ័ពជើងទឹកអាមេរិក និងសម្ព័ន្ធមិត្ត៕
Author: ytt
ផ្លូវលេខ៣៧៧ភ្ជាប់ពីរង្វង់មូលព្រាបសទៅទីរួមស្រុកសំបូរ ខេត្តក្រចេះ សម្រេចការសាងសង់បាន២២%ហើយគិតត្រឹមខែមករានេះ
ក្រចេះ៖ ផ្លូវមួយខ្សែក្នុងខេត្តក្រចេះមានប្រវែង៣៥,៥គីឡូម៉ែត្រ ជាផ្លូវខេត្តលេខ៣៧៧ ពីរង្វង់មូលព្រាបសទៅទីរួមស្រុកសំបូរ ផ្លូវនេះតាំងពីសង្គមចាស់ត្រូវបានស្ថាបនាឡើងសារជាថ្មី ហើយបានអនុវត្តសាងសង់កាលពីខែមិថុនា ឆ្នាំ២០២៣ មកដល់ត្រឹមខែមករា ឆ្នាំ២០២៤ សាងសង់សម្រេចបានលទ្ធផល២២%ហើយ នេះយោងតាមការលើកឡើងរបស់រដ្ឋបាលខេត្តក្រចេះ។ សូមបញ្ជាក់ថា ផ្លូវមួយខ្សែនេះគឺជាប់តាមបណ្ដោយមាត់ទន្លេមេគង្គដែលអមទៅដោយដើមឈើធំៗ និងផ្ទះប្រជាពលរដ្ឋជាច្រើនថែមទៀត ហើយផ្លូវនេះគឺជាផ្នែកមួយនៃការធ្វើដំណើរលើវិស័យទេសចរណ៍របស់ខេត្តក្រចេះ ផ្លូវមួយខ្សែនេះអាចធ្វើដំណើរទៅរមណីយដ្ឋានជាច្រើន តាមដងទន្លេមេគង្គនៃត្រើយខាងកើតមានដូចជា តំបន់ទេសចរណ៍អន្លង់ផ្សោតកាំពីរ រមណីយដ្ឋានទឹកជួរកាំពី ទៅទស្សនាវិហារសសរ១០០ និងតំបន់ទេសចរណ៍ផ្សេងៗជាច្រើនទៀត។ រដ្ឋបាលខេត្តបានបញ្ជាក់ថា ផ្លូវនេះបាននិងកំពុងកសាងពង្រីកផ្លូវថ្នល់ស្ថិតក្រោមគម្រោង RCIP បានអនុវត្តសាងសង់ក្នុងខែមិថុនា ឆ្នាំ២០២៣ រួមមាន ផ្លូវខេត្តលេខ៣៧៧ (ពីរង្វង់មូលព្រាបសទៅទីរួមស្រុកសំបូរ) ដែលមានប្រវែង ៣៥,៥គីឡូម៉ែត្រ ដែលមានស្ពាន ៩កន្លែង ប្រវែងសរុប៤១៣ម៉ែត្រ សម្រេចបានលទ្ធផល២២% គិតត្រឹមខែមករា ឆ្នាំ២០២៤ ដែលអនុវត្តដោយក្រុមហ៊ុន POLY Chanda Engineering Co.,Ltd ។ តាមការឱ្យដឹងពីលោក សង ប៊ុនថេន ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ ថា កំណាត់ផ្លូវខេត្តលេខ ៣៧៧ គិតចាប់ពីភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ទៅដល់វត្តវិហារសសរ១០០ […]
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានទទួលស្វាគមន៍ លោកវរសេនីយ៍ឯក បិយវឌ្ឍន៍ កៀតកង អនុព័ន្ធនគរបាលភូមិន្ទថៃ ប្រចាំស្ថានទូតថៃ ចូលមកជួបសំណេះសំណាល និងជូនពរ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤
នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលស្វាគមន៍ លោកវរសេនីយ៍ឯក បិយវឌ្ឍន៍ កៀតកង អនុព័ន្ធនគរបាលភូមិន្ទថៃ ប្រចាំស្ថានទូតថៃ ចូលមកជួបសំណេះសំណាល និងជូនពរ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ។
ក្រុមក្មេងដែលប្រើហិង្សាលើក្មេងស្រីសិស្សសាលាម្នាក់នោះ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានចំនួន ៤នាក់ហើយ
ភ្នំពេញ៖ សមត្ថកិច្ចបានតាមឃាត់ខ្លួនក្រុមដែលប្រើហិង្សាលើក្មេងស្រីសិស្សសាលាបានចំនួន ៤នាក់ នៅរង្វង់មូលវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រួចបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៤ ខែ មករា ឆ្នាំ២០២៤ ដែលនគរបាលខណ្ឌកំបូលបានអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានទៅឃាត់ខ្លួនក្រុមក្មេងដែលបានប្រើអំពើហិង្សាលើក្មេងស្រីម្នាក់នៅខណ្ឌកំបូល ត្រង់ចំណុចរង្វង់មូលវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មកកាន់អធិការដ្ឋាននគរបាលខណ្ឌកំបូលដើម្បីយកមកអនុវត្តតាមនីតិវិធី។ សូមបញ្ជាក់ថាក្រុមក្មេងស្រីបង្កហិង្សា ទាំងនេះបានជិះម៉ូតូគេចខ្លួនដល់ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បន្ទាប់ពីបានធ្វើសកម្មភាពវាយក្មេងស្រីម្នាក់ ហើយបានបង្ហោះវីដេអូហិង្សានេះ តាមបណ្តាញាសង្គមនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤៕
លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ខេត្តរតនគិរី ច្រានចោលលុយជាង៧លានរៀលដែលពួកគាត់បានចូលរួមអង្គាសគ្នាដើម្បីជួសជុលផ្លូវខូច តែលោកបែជាបំភ្លឺថាជាលុយរបស់មន្ទីរអភិវឌ្ឍន៍ទៅវិញ!
រតនគិរី ៖ ពលរដ្ឋនៅស្រុកអូរជុំជាង៣០០គ្រួសារ បានប្រតិកម្មជាខ្លាំងទៅលើលោក អៀម អឿនប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី ដែលបានច្រានចោលលុយពួកគាត់ជាង៧លានរៀលមកធ្វើជួសជុលផ្លូវប្រវែង៧០ម៉ែត្រនៅឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី តែលោក អៀម អឿន បែជាថាលុយរបស់គណៈកម្មាការអភិវឌ្ឍន៍ភូមិទៅវិញ។ ប្រភពពីពលរដ្ឋដែលចូលរួមធ្វើផ្លូវបេតុងនៅស្រុកអូរជុំ បានប្រតិកម្មទៅលើខ្លឹមសារបំភ្លឺ របស់លោកអៀម អឿន ប្រធាមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី បានច្រានចោលសាច់ប្រាក់ជាង៧លានរៀលបានមកពីពលរដ្ឋរ៉ៃគ្នាយកទៅធ្វើផ្លូវបេតុងប្រវែង៧០ម៉ែត្រនៅស្រុកអូរជុំ លោកបានបំភ្លឺទៅកាន់អ្នកសារព័ត៌មានថា ជាលុយរបស់គណៈកម្មាកាអភិវឌ្ឍន៍ភូមិទៅវិញ ទាំងដែលប្រជាពលរដ្ឋបានសហការគ្នាប្រមូលលុយ និងកម្លាំងពលកម្មជួយគ្នាជួយជុលផ្លូវកន្លែងណាដែលពិបាក ពួកគាត់ជួយគ្នាជួសជុលដោយខ្លួនឯង។ ប្រភពបានបន្តថា ប្រសិនបើជាលុយរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ហេតុអីបានជាមិនជួលគេជួសជុលទៅ ម្តេចបានមានតែប្រជាពលរដ្ឋសហការគ្នាចាក់បេតុងខ្លួនឯងទាំងអស់ចឹង? គួរបញ្ជាក់ថា កាលពីថ្ងៃទ២៨ ខែធ្នូ ឆ្នាំ២០២៣លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី បានចេញសេចក្ដីស្រាយបំភ្លឺថា តាមពិតលុយដែលធ្វើផ្លូវបេតុងប្រវែង៧០ម៉ែត្រនៅស្រុកអូរជុំនោះគឺជាលុយរបស់គណ:កម្មាធិកាអភិវឌ្ឍន៍ភូមិទេគេឱ្យយកទៅសាងសង់ផ្លូវដើម្បីសម្រួលការធ្វើចរាចរណ៍ជាបណ្ដោះអាសន្ន។ តបនឹងការបំភ្លឺខាងលើនេះ អ្នកស្រី វីន សុត មេភូមិចាអ៊ុងកៅ និងជាប្រធានគណ:កម្មាធិការអភិវឌ្ឍន៍ភូមិបានបញ្ជាក់ថា កាច្រានចោលរបស់លោកអៀម អឿន នោះពុំត្រឹមត្រូវឡើយព្រោះថា គណ:កម្មាធិការអភិវឌ្ឍន៍ភូមិ មានតែឈ្មោះពុំមានលុយសម្រាប់ចូលរួមធ្វើផ្លូវបេតុងនោះទេ អ្នកស្រីបានបញ្ជាក់បន្ថែមថា លុយដែលធ្វើផ្លូវបេតុងនោះផ្ដើមចេញពីតំណាងប្រជាពលរដ្ឋសុទ្ធសាធ ហើយពួកគេក៏មិនមែនជាសមាជិករបស់គណ:កម្មាធិការរអភិវឌ្ឍន៍ភូមិឡើយ ចំពោះការរ៉ៃលុយនេះមេភូមិ និងមេឃុំអត់បានចូលរួមទេ ដោយសារតែផ្លូវនោះបានខូចជាយូឆ្នាំហើយពុំមានអ្នកជួសជុល ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពួកគេទើបពលរដ្ឋស្រាក់លុយនាំគ្នាធ្វើទៅ។ […]