ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ត្រូវបានចៅក្រមស៊ើបសួរចេញដីកាសម្រេចឱ្យឃុំខ្លួនហើយ

កំពង់ស្ពឺ៖ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ លោក សេង រិទ្ធី ចៅក្រុមស៊ើបសួរអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺបានចេញដីកាបង្គាប់ឱ្យឃុំខ្លួនលោកឧត្តមសេនីយ៍ត្រី ង៉ាម រី ជាបណ្តោះអាសន្នលេខ១១២៥ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។ លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ត្រូវបានដាក់ឱ្យស្ថិតក្រោមកាពិនិត្យពីបទ ទ្វេពន្ឋភាព ដែល​បាន​ប្រព្រឹត្តនៅភូមិស្រែថ្នល សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌមានចែងនិងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤ និងមាត្រា ៩ នៃច្បាប់ឯកពន្ឋភាព។ សូមរំលឹកថា លោកឧត្តមសេនីយ៍ត្រី ង៉ាម រី មានឈ្មោះដើម ឃុត វឌ្ឃនា ភេទប្រុស អាយុ៥២ឆ្នាំ មានស្រុកកំណើតភូមិខ្ទរ ឃុំព្រែកលាប ស្រុកមុខកំពូល ខេត្តកណ្តាល បច្ចុប្បន្នរស់នៅភូមិសែនសុខ៣ សង្កាត់ខ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយលោកជាស្នងការងទទួលផែនការពារនិងអន្តរគម៍នៃស្នងរដ្ឋាននគរបាលខេត្តកំពង់ស្ពឺផងដែរ៕

ព័ត៌មានជាតិ

ពលរដ្ឋទ្រាំលែងបានចំពោះទីលានចាក់សំរាមនៅស្រុកពញាឮ ដែលកំពុងតែជះក្លិនស្អុយសាយភាយបំពុលបរិស្ថានយ៉ាងខ្លាំង!

  កណ្ដាល៖ ប្រជាពលរដ្ឋនៅក្នុងស្រុកពញាឮបានសម្ដែងការខមិនពេញចិត្តខ្លាំងទៅលើក្រុមហ៊ុនម៉ៅការប្រមូលសំរាមមានឈ្មោះ “បរិស្ថានភូមិយើង” រួមនិងអាជ្ញាធរស្រុកពញាឮ ខេត្តកណ្ដាល ដែលបន្ត​ចាក់សំរាមស្អុយរលួយនៅក្បែរលំនៅឋានរបស់ពួកគាត់បណ្ដាលឱ្យជះក្លិនស្អុយប៉ះពាល់ដល់ការ​រស់នៅ​របស់ពួកគាត់ និងបរិស្ថានជុំវិញតំបន់នោះផងដែរ មិនត្រឹមតែប៉ុណ្ណោះទេ ខាងក្រុមហ៊ុនប្រមូលសំរាមមួយនេះតែងតែដុតសំរាម​ជាប្រចាំបង្កជាផ្សែងខ្មៅហុយទ្រលោមធុំខ្លិនឈ្ងៀមផង ស្អុយផង ប៉ះពាល់សុខភាពជាខ្លាំង។ ជាក់ស្ដែង លោក គៀត ពិសិដ្ឋ ជាពលរដ្ឋដែលមានផ្ទះនៅជិតគំនរសំរាម ស្ថិតនៅភូមិសង្វរ ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល បានប្រាប់សារព័ត៌មានខ្មែរឦសាន​យើងថា រាល់ថ្ងៃនេះពួកគាត់​កំពុងរស់នៅទាំងលំបាក ដោយត្រូវទ្រាំនិងក្លិនស្អុយរលួយចេញពីគំនរសំរាមផង និងត្រូវទ្រាំចំពោះផ្សែងខ្មៅធុំខ្លិនឈ្ងៀម ដែលហុយចេញពីការដុតសំរាមទាំងថ្ងៃទាំងយប់ផង រហូតអ្នកខ្លះសឹងតែលែងនៅផ្ទះ និងងអ្នកខ្លះទៀតត្រូវបង្ខំចិត្តបិទអាជីវកម្មរបស់ខ្លួនទៀតផង។ លោក គៀត ពិសិដ្ឋ បន្តថា ដោយបរិស្ថានមិនល្អជះខ្លិនស្អុយជាប្រចាំនិងធុំក្លិនឈ្ងៀមបែបនេះហើយទើបលោកត្រូវបង្ខំចិត្តបិទអាហារដ្ឋានយីហោ «អនុសាវរីយ៍ព្រែកជ្រៅ» ដែលជាអាជីវកម្មប្រចាំគ្រួសាររបស់លោក នេះបើតាមការរៀបរាប់​របស់លោក គៀត ពិសិដ្ឋ ទាក់ទិនបញ្ហាខាងលើកន្លងមក។ ប្រជា​ពលរដ្ឋជាច្រើនគ្រួសារក៏បានប្ដឹងតវ៉ាឈប់ឱ្យក្រុមហ៊ុន​បន្តចាក់សំរាមនៅទីនេះទៀតដែរ ដោយប្រជាពលរដ្ឋតម្រូវឱ្យក្រុមហ៊ុន “បរិស្ថានភូមិយើង” ដឹកសំរាមទៅចាក់នៅទីលានសំរាមដែលមានស្រាប់ទំហំ៥៣ហិកតា ស្ថិតនៅភូមិចុងកោះ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល ជំនួសវិញ ប៉ុន្តែពេលនោះអាជ្ញាធរស្រុកពញាឮបានសុំពេលមួយរយៈសិនដើម្បីធ្វើការដោះដូរទីតាំងចាក់សំរាមនេះ។ ពោលគឺអាជ្ញាធរសន្យាជាមួយពលរដ្ឋថា នឹងប្ដូរទីតាំងចាក់សំរាមត្រង់ចំណុចភូមិសង្វរ ឃុំកំពង់ហ្លួង ទៅចាក់នៅភូមិចុងកោះ ឃុំកោះចិន ស្រុកពញាឮ […]

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធី បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធី “បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន”។ នៅក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា​៖ «សារព័ត៌មាន គឺជាអំណាចទី៤ និងជាស្ពានភ្ជាប់ដំណឹងទៅមករវាងរាជរដ្ឋាភិបាលជាមួយនឹងប្រជាជន។ ចាប់តាំងពីមុនរហូតបច្ចុប្បន្នរាជរដ្ឋាភិបាលនៅតែបានចាត់ទុកវិស័យព័ត៌មានជាចំណុចអាទិភាពមួយដ៏សំខាន់ និងមិនអាចខ្វះបាន។» សម្ដេចធិបតី បានបញ្ជាក់ថា កម្ពុជាប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស ជាមូលដ្ឋានផ្តល់ការការពារលំហសិទ្ធិសេរីភាពគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានទូទៅ ដោយផ្អែកលើមូលដ្ឋានច្បាប់។ មូលដ្ឋានច្បាប់ដែលធានាដល់ភាពសុខដុមរមនាក្នុងសង្គមជាតិ និងឱកាសប្រកបដោយនិរន្តរភាពនៃការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យទាំងផ្នែកនយោបាយ សន្តិសុខ សង្គម និងសេដ្ឋកិច្ច៕

ព័ត៌មានជាតិ

ផ្លូវលេខ៣៧៧ភ្ជាប់ពីរង្វង់មូលព្រាបសទៅទីរួមស្រុកសំបូរ ខេត្តក្រចេះ សម្រេចការសាងសង់បាន២២%ហើយគិតត្រឹមខែមករានេះ

  ក្រចេះ៖ ផ្លូវមួយខ្សែក្នុងខេត្តក្រចេះមានប្រវែង៣៥,៥គីឡូម៉ែត្រ ជាផ្លូវខេត្តលេខ៣៧៧ ពីរង្វង់មូលព្រាបសទៅទីរួមស្រុកសំបូរ ផ្លូវនេះតាំងពីសង្គមចាស់ត្រូវបានស្ថាបនាឡើងសារជាថ្មី ហើយបានអនុវត្តសាងសង់កាលពីខែមិថុនា ឆ្នាំ២០២៣ មកដល់ត្រឹមខែមករា ឆ្នាំ២០២៤ សាងសង់សម្រេចបានលទ្ធផល២២%ហើយ នេះយោងតាមការលើកឡើងរបស់រដ្ឋបាលខេត្តក្រចេះ។ សូមបញ្ជាក់ថា ផ្លូវមួយខ្សែនេះគឺជាប់តាមបណ្ដោយមាត់ទន្លេមេគង្គដែលអមទៅដោយដើមឈើធំៗ និងផ្ទះប្រជាពលរដ្ឋជាច្រើនថែមទៀត ហើយផ្លូវនេះគឺជាផ្នែកមួយនៃការធ្វើដំណើរលើវិស័យទេសចរណ៍របស់ខេត្តក្រចេះ ផ្លូវមួយខ្សែនេះអាចធ្វើដំណើរទៅរមណីយដ្ឋានជាច្រើន តាមដងទន្លេមេគង្គនៃត្រើយខាងកើតមានដូចជា តំបន់ទេសចរណ៍អន្លង់ផ្សោតកាំពីរ រមណីយដ្ឋានទឹកជួរកាំពី ទៅទស្សនាវិហារសសរ១០០ និងតំបន់ទេសចរណ៍ផ្សេងៗជាច្រើនទៀត។ រដ្ឋបាលខេត្តបានបញ្ជាក់ថា ផ្លូវនេះបាននិងកំពុងកសាងពង្រីកផ្លូវថ្នល់ស្ថិតក្រោមគម្រោង RCIP បានអនុវត្តសាងសង់ក្នុងខែមិថុនា ឆ្នាំ២០២៣ រួមមាន ផ្លូវខេត្តលេខ៣៧៧ (ពីរង្វង់មូលព្រាបសទៅទីរួមស្រុកសំបូរ) ដែលមានប្រវែង ៣៥,៥គីឡូម៉ែត្រ ដែលមានស្ពាន ៩កន្លែង ប្រវែងសរុប៤១៣ម៉ែត្រ សម្រេចបានលទ្ធផល២២% គិតត្រឹមខែមករា ឆ្នាំ២០២៤ ដែលអនុវត្តដោយក្រុមហ៊ុន POLY Chanda Engineering Co.,Ltd ។ តាមការឱ្យដឹងពីលោក សង ប៊ុនថេន ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ ថា កំណាត់ផ្លូវខេត្តលេខ ៣៧៧ គិតចាប់ពីភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ទៅដល់វត្តវិហារសសរ១០០ […]

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានទទួលស្វាគមន៍ លោកវរសេនីយ៍ឯក បិយវឌ្ឍន៍ កៀតកង អនុព័ន្ធនគរបាលភូមិន្ទថៃ ប្រចាំស្ថានទូតថៃ ចូលមកជួបសំណេះសំណាល និងជូនពរ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤

នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលស្វាគមន៍ លោកវរសេនីយ៍ឯក បិយវឌ្ឍន៍ កៀតកង អនុព័ន្ធនគរបាលភូមិន្ទថៃ ប្រចាំស្ថានទូតថៃ ចូលមកជួបសំណេះសំណាល និងជូនពរ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ។

ព័ត៌មានជាតិ

លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ខេត្តរតនគិរី ច្រានចោលលុយជាង៧លានរៀលដែលពួកគាត់បានចូលរួមអង្គាសគ្នាដើម្បីជួសជុលផ្លូវខូច តែលោកបែជាបំភ្លឺថាជាលុយរបស់មន្ទីរអភិវឌ្ឍន៍ទៅវិញ!

រតនគិរី ៖ ពលរដ្ឋនៅស្រុកអូរជុំជាង៣០០គ្រួសារ បានប្រតិកម្មជាខ្លាំងទៅលើលោក អៀម អឿនប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី ដែលបានច្រានចោលលុយពួកគាត់ជាង៧លានរៀលមកធ្វើជួសជុលផ្លូវប្រវែង៧០ម៉ែត្រនៅឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី តែលោក អៀម អឿន បែជាថាលុយរបស់គណៈកម្មាការ​អភិវឌ្ឍន៍ភូមិទៅវិញ។ ប្រភពពីពលរដ្ឋដែលចូលរួមធ្វើផ្លូវបេតុងនៅស្រុកអូរជុំ បានប្រតិកម្មទៅលើខ្លឹមសារបំភ្លឺ របស់លោកអៀម អឿន ប្រធាមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី បានច្រានចោលសាច់ប្រាក់ជាង៧លានរៀលបានមកពីពលរដ្ឋរ៉ៃគ្នាយកទៅធ្វើផ្លូវបេតុងប្រវែង៧០ម៉ែត្រនៅស្រុកអូរជុំ លោកបានបំភ្លឺទៅកាន់​អ្នក​សារព័ត៌មានថា ជាលុយរបស់​គណៈកម្មាកាអភិវឌ្ឍន៍ភូមិទៅវិញ ទាំងដែលប្រ​ជាពលរដ្ឋ​បាន​សហការ​គ្នា​ប្រមូលលុយ និងកម្លាំងពលកម្ម​ជួយគ្នាជួយជុលផ្លូវកន្លែងណាដែលពិបាក ពួកគាត់ជួយគ្នា​ជួសជុលដោយខ្លួនឯង។ ប្រភពបានបន្តថា ប្រសិនបើជាលុយ​របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត​ ហេតុអីបានជាមិនជួលគេជួស​ជុលទៅ ម្តេចបានមានតែប្រជាពលរដ្ឋ​សហការ​គ្នាចាក់បេតុងខ្លួនឯងទាំងអស់ចឹង? គួរបញ្ជាក់ថា កាលពីថ្ងៃទ២៨ ខែធ្នូ ឆ្នាំ២០២៣លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី បានចេញសេចក្ដីស្រាយបំភ្លឺថា តាមពិតលុយដែលធ្វើផ្លូវបេតុងប្រវែង៧០ម៉ែត្រនៅស្រុកអូរជុំនោះគឺជាលុយរបស់គណ:កម្មាធិកាអភិវឌ្ឍន៍ភូមិទេគេឱ្យយកទៅសាងសង់ផ្លូវដើម្បីសម្រួលការធ្វើចរាចរណ៍ជាបណ្ដោះអាសន្ន។ តប​នឹងការ​បំភ្លឺខាងលើនេះ អ្នកស្រី វីន សុត មេភូមិចាអ៊ុងកៅ និងជាប្រធានគណ:កម្មាធិការអភិវឌ្ឍន៍ភូមិបានបញ្ជាក់ថា កាច្រានចោលរបស់លោកអៀម អឿន នោះពុំត្រឹមត្រូវឡើយព្រោះថា គណ:កម្មាធិការអភិវឌ្ឍន៍ភូមិ មានតែឈ្មោះពុំមានលុយសម្រាប់ចូលរួមធ្វើផ្លូវបេតុងនោះទេ អ្នកស្រីបានបញ្ជាក់បន្ថែមថា លុយដែលធ្វើផ្លូវបេតុងនោះផ្ដើមចេញពីតំណាងប្រជាពលរដ្ឋសុទ្ធសាធ ហើយពួកគេក៏មិនមែនជាសមាជិករបស់គណ:កម្មាធិការរអភិវឌ្ឍន៍ភូមិឡើយ ចំពោះការរ៉ៃលុយនេះមេភូមិ និងមេឃុំអត់បានចូលរួមទេ ដោយ​សារតែ​ផ្លូវនោះបានខូចជាយូឆ្នាំហើយពុំមានអ្នកជួសជុល ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពួកគេទើបពលរដ្ឋស្រាក់លុយនាំគ្នាធ្វើទៅ។ […]

ព័ត៌មានជាតិ

ចេកល័ក្ខជាដំណាំ អត្តសញ្ញាណមួយសម្រាប់ ប្រជាជននៅលើខ្នងភ្នំគូលែន ខេត្តសៀមរាប

ខេត្តសៀមរាប ៖ ប្រជាជននៅខេត្តសៀមរាបភាគច្រើន ទទួលស្គាល់ថាជាដំណាំចេកល័ក្ខ ជាដំណាំហូបផ្លែមានអត្តសញ្ញាណនៅលើខ្នងភ្នំគូលែន។ ចេកមាន ផ្លែធំៗហើយនៅពេលទុំមានពណ៌ក្រមៅ លាយក្រហមស្រាល និងមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់គួរចង់បរិភោគ។ ទេសចរទាំងឡាយ នៅពេលឡើងទៅកម្សាន្តលើ ភ្នំគូលែន នៃឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ប្រាកដជាស្គាល់ដើមចេកល័ក្ខ។ ផ្លែ របស់វា បានដាក់លក់ជាហូរហែ តាមដងផ្លូវទៅ កាន់តំបន់ខ្នងភ្នំ។ លោក ផាន់ ផុន ប្រធានសហគមន៍ព្រៃធំអន្លង់ធំ ដែលស្ថិត នៅ លើខ្នងភ្នំគូលែននេះបានឱ្យដឹងថា ចេកប្រភេទនេះ គឺជា ប្រភេទ ដំណាំប្រពៃរបស់អ្នកស្រុក ច្រើនតំណមកហើយ។ បច្ចុប្បន្ន ប្រជាពលរដ្ឋលើភ្នំគូលែន និយមដាំចេកល័ក្ខ ព្រោះអាចលក់បាន តម្លៃខ្ពស់។ លោក ផាន់ ផុន បានឱ្យដឹងបន្ថែមថា”ចេកល័ក្ខផ្លែវាពេលទុំ មានរសជាតិផ្អែម និងក្លិនក្រអូប។ គេអាចបរិភោគ វាបានពេលទុំហើយ វាមាន រសជាតិផ្អែមឆ្ងាញ់ខុសពីចេកដទៃ។ តម្លៃចេកល័ក្ខមានតម្លៃថ្លៃជាងចេកផ្សេងទៀត។ នៅតាមផ្លូងឡើងភ្នំគូលែន អ្នកភូមិលក់ចេកល័ក្ខមួយស្ទង ចាប់ពី២៥.០០០ ដល់៣០.០០០រៀល។ បើទិញជាស្និតវិញ តម្លៃមួយស្និត ៤.០០០-៧.០០០ […]

ព័ត៌មានជាតិ

ចិនប្រកាសជួយស្រីលង្កា ខណៈប្រទេសដែនកោះមួយនេះ កំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច ដ៏អាក្រក់

ប៉េកាំង ៖ ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា ប្រធានាធិបតីចិនលោក Xi Jinping បានផ្តល់ការគាំទ្រដល់ប្រធានាធិបតីថ្មីរបស់ប្រទេសស្រីលង្កា ខណៈដែនកោះមហាសមុទ្រឥណ្ឌាកំពុងជួបវិបត្តិសេដ្ឋកិច្ច និងនយោបាយដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។ បើតាមទូរទស្សន៍រដ្ឋចិន CCTV នៅក្នុងសារ របស់លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បាននិយាយថា លោកជឿជាក់ថា ស្រីលង្កា អាចនឹងមានលទ្ធភាពងើបចេញពីវិបត្តិសេដ្ឋកិច្ច និងសង្គម ហើយថា រូបលោកផ្ទាល់ត្រៀមខ្លួនជាស្រេច ដើម្បីផ្ដល់ការគាំទ្រ និងជំនួយតាមដែលអាចធ្វើបានទៅដល់លោក Wickremesinghe និងប្រជាជនស្រីលង្កានៅក្នុង កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ។ បើតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ស្រីលង្កា ត្រូវបានគេរាយការណ៍ថាបានជំពាក់បំណុលចិនជាង ៥ពាន់លានដុល្លារ ជំពាក់ឥណ្ឌា ៣.៨ពាន់លានដុល្លារ ហើយជប៉ុនក៏បានឱ្យខ្ចី ៣.៥ពាន់លានដុល្លារផងដែរ ខណៈជាង ១ពាន់លានដុល្លារទៀតជំពាក់បណ្ដាប្រទេសអ្នកមានមួយចំនួន។ គួរបញ្ជាក់ថា លោក Ranil Wickremesinghe ដែលធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីស្រីលង្កាចំនួន៦លើក បានស្បថចូលកាន់តំណែងជា ប្រធានាធិបតីថ្មីជាផ្លូវការ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ទោះបីជាមានការជំទាស់ពីក្រុមបាតុករ៕

ព័ត៌មានជាតិ

អភិបាលរងខេត្តក្រចេះអញ្ជេីញសំណេះសំណាល និងដោះស្រាយផលប៉ះពាល់ជូន ប្រជាពលរដ្ឋចំនួន១១ គ្រួសារ ក្នុងស្រុកចិត្របុរី

ខេត្តក្រចេះ ៖ ឯកឧត្តម គង់ គឹមនី គណៈអភិបាលរងខេត្តក្រចេះ ជាប្រធានអនុគណៈកម្មការខេត្តក្រចេះ តំណាងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត នៅថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជេីញចុះសំណេះសំណាល សួសុខទុក្ខ និងដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ ក្នុងស្រុកចិត្របុរី ចំនួន១១គ្រួសារ។ ក្នុងកិច្ចការនេះផងដែរ ដោយមានការចូលរួមពីសំណាក់ក្រុមការងារអន្តរក្រសួង ដោះស្រាយផលប៉ះពាល់ និងគម្រោងអភិវឌ្ឍន៍ទីក្រុងរបៀង៤។ ជាមួយគ្នានេះ ឯកឧត្តម គង់ គឹមនី គណៈអភិបាលរងខេត្តក្រចេះ ក៏បានលេីកហេតុផល និងពន្យល់អំពីច្បាប់ខ្លះៗ ស្តីពីផលប៉ះពាល់ និងសិទ្ធិគ្រប់គ្រងដែលមានក្នុងប្រព័ន្ធច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទាំង១១គ្រួសារ ដេីម្បីឱ្យពួកគាត់បានយល់ និងមិនមានការរំលោភបំពានទៅលេីអ្នកដទៃ ពិសេសទៅផលប្រយោជន៍សាធារណៈ ។ ក្នុងឱកាសនោះដែរ ឯកឧត្តម និងក្រុមការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ គម្រោងអភិវឌ្ឍន៍ទីក្រុងរបៀង៤ បានជូនថវិកា ឧបត្ថម្ភតាមកិច្ចសន្យា មួយចំនួនសម្រាប់ប្រជាពលលរដ្ឋ ដែលរងផលប៉ះពាល់ចំនួន១១ គ្រួសារ ដែលស្ថិតនៅទីតាំងចាក់សម្រាម ក្នុងស្រុកចិត្របុរី។  លេីសពីនេះ ឯកឧត្តម គង់ គឹមនី បានក្រេីនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកចិត្របុរី ថែរក្សាសុខភាព […]

ព័ត៌មានជាតិ

ថ្ងៃនេះ កម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២០នាក់ និងជាសះស្បើយ២៦នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញ អ្នកឆ្លងកូវីដ១៩ ចំនួន២០នាក់ និងជាសះស្បើយចំនួន២៦នាក់។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ៖ សរុបចំនួន១៣៦,៥៦៥នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៣,៣៨៩នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕