ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

ប៉ូលីស​សឹង្ហ​បុរី​-​ម៉ា​ទ្បេ​ស៊ី​បង្ក្រាប​ក្រុម​ឆបោក​តាម​ប្រព​ន្ធ័​ទូរ​សព្ទ័​ដោយ​ប្រើ​ទំនាក់ទំនង ‘​មិត្ត​ក្លែងក្លាយ​’

រុម​ឆបោក​ដែល​ត្រូវបាន​គេ​ចោទថា​ជាប់​ពាក់ព័ន្ធ​នឹង​ការហៅ​ទូរ​សព្ទ័ ‘​មិត្ត​ក្លែងក្លាយ​’ ត្រូវបាន​ចាប់ខ្លួន​ក្នុង​ប្រតិបត្តិការ​រវាង​ប៉ូលិស​សិង្ហ​បុរី​-​ម៉ាឡេស៊ី​។ បុរស​ជនជាតិ​ម៉ាឡេស៊ី ៥ នាក់​ត្រូវបាន​ចាប់ខ្លួន និង​ធ្វើ​បត្យាប័ន​ទៅ​ប្រទេស​សិង្ហ​បុរី​សម្រាប់​ការសង្ស័យថា ​ពួកគេ​ជាប់​ពាក់ព័ន្ធ​ក្នុងការ​បោកប្រាស់​ការហៅ​ទូរស័ព្ទ “​មិត្ត​ក្លែងក្លាយ​” សំដៅ​ទៅលើ​ប្រជាជន​សិង្ហ​បុរី​។ ជនសង្ស័យ​នឹងត្រូវ​ចោទប្រកាន់​ពីបទ​សមគំនិត​ក្លែងបន្លំ​នៅ​ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២៤​។ សូមជម្រាបថា កងកម្លាំង​ប៉ូលីស​សិង្ហ​បុរី (SPF) និង​ប៉ូលីស​ម៉ា​ទ្បេ​ស៊ី បាន​សហការ​បង្ក្រាប​ក្រុម​មួយ​ដែល​ត្រូវបាន​គេ​ជឿថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការបោកប្រាស់​ហៅ​ទូរស័ព្ទ​ថា “​មិត្ត​ក្លែងក្លាយ​” ដែល​ផ្តោតលើ​ប្រជាជន​សិង្ហ​បុរី​។​ SPF បាន​និយាយ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃ​អង្គារ ទី២៣ ខែមករា​ថា ប៉ូលីស​ម៉ាឡេស៊ី​បាន​ឆ្មក់​ចូល​ផ្ទះល្វែង​ពីរ​នៅ Johor កាលពី​ថ្ងៃទី១៦ ខែមករា ហើយ​បាន​ចាប់ខ្លួន​បុរស​ជនជាតិ​ម៉ាឡេស៊ីចំនួន៥នាក់ ​ដែលមាន​អាយុ​ចន្លោះ​ពី១៩ ទៅ ៣៦ ឆ្នាំ​។​ ការស៊ើបអង្កេត​បឋម​បាន​បង្ហាញថា ​ក្រុម​នេះ​បានចាប់ផ្តើម​ប្រតិបត្តិការ​ឆបោក​របស់​ពួកគេ​កាលពី​ខែមិថុនា​ឆ្នាំមុន ហើយ​ត្រូវបាន​គេ​ជឿថា​ទទួលខុសត្រូវ​ចំពោះ​របា​យ​ការណ៍​របស់​ប៉ូលីស​ជាង ៥០០ ដែល​បាន​ធ្វើឡើង​ជាមួយនឹង​ការខាតបង់​លុយ​សរុប​ជាង ១.៤ លាន​ដុល្លារ​សិង្ហ​បុរី (១​លាន​ដុល្លារ​អាមេរិក​)​។​ បុរស​ទាំង​ប្រាំ​នាក់​នេះ​ត្រូវបានធ្វើ​បត្យាប័ន​ទៅកាន់​ប្រទេស​សិង្ហ​បុរី​កាលពី​ថ្ងៃ​អង្គារ ហើយនឹង​ត្រូវបាន​ចោទប្រកាន់​ពីបទ​សមគំនិត​ក្នុងការ​បន្លំ​នៅ​ថ្ងៃ​ពុធ​។ បើ​រកឃើញថា​មាន​កំហុស អាច​ជាប់ពន្ធនាគា​ររ​ហូត​ដល់ ១០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ថែមទៀត​។​ ចាប់ពី​ខែមករា​ដល់​ខែវិច្ឆិកា​ឆ្នាំ ២០២៣ មនុស្ស​ជាង ៦,៣០០ នាក់​បាន​រងគ្រោះ​ទៅក្នុង​ការបោកប្រាស់​ការ​ហៅ​ទូរស័ព្ទ […]

ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

ទីក្រុងប៉េកាំងកំណត់គោលដៅកំណើនឆ្នាំ ២០២៤ខ្ពស់ជាងមុន ទោះបីជាសេដ្ឋកិច្ចធ្លាក់ចុះក៏ដោយ

ប៉េកាំង៖ ទីក្រុងប៉េកាំងរបស់ប្រទេសចិនបានកំណត់ទិសដៅកំណើនប្រហែល5ភាគរយ សម្រាប់ឆ្នាំ 2024 ដែលលើសពីគោលដៅកាលពីឆ្នាំមុនដែលមានលើសពី4.5ភាគរយ បើទោះបីជាការរំពឹងទុកនៃកំណើនសេដ្ឋកិច្ចជាតិកាន់តែយឺតក៏ដោយ។ សេដ្ឋកិច្ចនៃទីក្រុងបានកើនឡើង 5.2 ភាគរយនៅឆ្នាំ 2023 ស្របតាមសេដ្ឋកិច្ចជាតិដែលរហូតមក ដល់​ពេលនេះបានបង្ហាញ ពីកំណើនក្រោយជំងឺរាតត្បាតខ្សោយ ចំពេលមានវិបត្តិអចលនទ្រព្យកាន់​តែស៊ីជម្រៅការកើនឡើងបំណុលរបស់រដ្ឋាភិបាលក្នុងតំបន់ និងហានិភ័យបរិត្តផរណាជាប់លាប់។ ទីក្រុងប៉េកាំងមានគោលបំណងគ្រប់គ្រងអត្រាគ្មានការងារធ្វើនៅតាមទីក្រុងដែលផ្អែកលើការស្ទង់មតិរបស់ខ្លួនឱ្យទាបជាង 5ភាគរយនៅឆ្នាំនេះ កំណើនសេដ្ឋកិច្ចឆ្នាំ 2023 របស់ប្រទេសចិនដែលនាំមុខបន្តិចនៃគោលដៅប្រចាំឆ្នាំប្រហែល 5 ភាគរយ ត្រូវបានជួយមួយផ្នែកដោយឥទ្ធិពលមូលដ្ឋានទាបកាលពីឆ្នាំមុនចំពេលមានការបិទខ្ទប់ ដោយ​សារកូវីដ៕