ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី សោ សារឿន ជាមេបញ្ជាការកងរាជអាវុធហត្ថថ្មី  ជំនួសលោកឧត្តម សេនីយ៍ត្រី ថាវ យ៉េន ក្រោមអធិបតីភាពរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញប្រកាសមុខតំណែង មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី

រតនគីរី៖ ពិធីប្រកាសត្រូវបានប្រារព្ធធ្វើឡើងនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី នាព្រឹកថ្ងៃពុធទី២៤ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុម​​ប្រឹក្សាខេត្ត ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ប្រធានអនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត និងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទផងដែរ។ យោងតាមប្រកាសរបស់ក្រសួងការពារជាតិ សម្រេចតែងតាំង លោកឧត្តមសេនីយ៍ត្រី សោ សារឿន ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ជំនួសលោកឧត្តម សេនីយ៍ត្រី ថាវ យ៉េន  ដែលត្រូវទៅទទួលភារកិច្ចថ្មី។ បន្ទាប់ពី ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីមានប្រសាសន៍ស្វាគមន៍ រួចមក ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានឱ្យដឹងថា យោងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល​ស្តីពីកំណែទម្រង់កងកម្លាំងប្រដាប់ អាវុធ និងយុទ្ធសាស្ត្រធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ៥ឆ្នាំ កងរាជអាវុធហត្ថបានសម្រួចការធ្វើកំណែទម្រង់ឆ្ពោះទៅ ប្រមូលផ្តុំ រៀបរយ, ទំនើបកម្ម និងប្រសិទ្ធភាព។ ឯកឧត្តមបន្តថា ការតែងតាំងដំឡើង […]

ព័ត៌មានជាតិ

លោក សៅ សុខា ប្រធានគណៈកម្មការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ​បាន​នាំកម្លាំង​ចុះ​បង្ក្រាបការទន្ទ្រានយកដីរដ្ឋ​នៅខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិបង្រ្កាបបទល្មើសធនធានធម្មជាតិ បានដឹកនាំកម្លាំងចម្រុះ គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធចុះត្រួតពិនិត្យការទន្ទ្រានយកដីរដ្ឋក្នុងទំហំធំមហាសាលលាតសន្ធឹងលើដែនជម្រកសត្វព្រៃភ្នំណាមលៀរ ភូមិសាស្ត្រស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ នៅក្នុងកិច្ចប្រជុំជាមួយកម្លាំងជំនាញពាក់ព័ន្ធនៅសាលាខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃ២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា បានដាក់បទបញ្ជាម៉ឺងមាត់ឲ្យមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ទាំងថ្នាក់ខេត្ត និងថ្នាក់ក្រសួងស្ថាប័នរៀងៗខ្លួន ត្រូវស្រាវជ្រាវវែកមុខរកមេខ្លោង មេខ្យល់ ដែលបំផុសឲ្យមានការកាប់ទន្ទ្រានយកដីរដ្ឋក្នុងទ្រង់ ទ្រាយច្រើនបែបនេះ ហើយប្រសិនរកឃើញថាមានមន្ត្រីរាជការ ឬកងកម្លាំង មានការពាក់ព័ន្ធ ត្រូវមានវិធានផ្លូវច្បាប់ ទោះបីមន្ត្រីរបស់ខេត្តមណ្ឌលគិរី ឬមន្ត្រីនៅរាជធានីភ្នំពេញក៏ដោយ ។ ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា បានបញ្ជាឲ្យកម្លាំងជំនាញទាំងអស់សហការគ្នាកំណត់ទំហំជាក់ស្ដែងនៃការទន្ទ្រានយកដីរបស់រដ្ឋគ្រប់ក្រុងស្រុកក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី ពិសេសគឺនៅដែនជម្រកសត្វព្រៃភ្នំណាមលៀរ ដែលលាតសន្ធឹងលើស្រុកពេជ្រាដា និងស្រុកអូររាំង ។ ឯកឧត្ដមបន្តថា ស្រង់ទិន្និន័យឲ្យបានច្បាស់លាស់ ប្រសិនប៉ះប្រជាពលរដ្ឋដែលគ្មានដីធ្លីពិតប្រាកដមែន នឹងមានការលើកលែង ប៉ុន្តែបើមានមេខ្លោងដោយការប្រើប្រាស់រូបភាព ជនចំណាក់ស្រុកពីខេត្តដទៃមកទន្ទ្រានយកដីនៅមណ្ឌលគិរីគឺត្រូវឃាត់ខ្លួន ។ ឯកឧត្ដមប្រធានគណៈកម្មការជាតិបង្រ្កាបបទល្មើសធនធានធម្មជាតិបញ្ជាក់ថា ឯកឧត្ដមនឹងសុំគោលការណ៍ប្រមុខរាជរដ្ឋាភិបាល ដើម្បីផ្ដល់ជូនដីធ្លីទៅអ្នកក្រលំបាកគ្មានដីពិតប្រាកដ មិនអនុញ្ញាតឲ្យដីធ្លីទាំងនេះធ្លាក់លើដៃមនុស្សមួយក្រុមឡើយ ។ ហើយសូមមន្ត្រីជំនាញ ពិសេសគឺមន្ត្រីបរិស្ថាន និងកសិកម្ម ត្រូវអនុវត្តកិច្ចការងារនេះឲ្យមានប្រសិទ្ធិភាព ដោយមានកម្លាំងអាវុធហត្ថ […]

ព័ត៌មានជាតិ

សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស យាងសោយព្រះទីវង្គត នៅវេលាម៉ោង៥៖៤០នាទីល្ងាច ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ៩៣ព្រះវស្សា

ភ្នំពេញ៖ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស យាងសោយព្រះទីវង្គត នៅវេលាម៉ោង ៥៖៤0នាទីល្ងាច ថ្ងៃច័ន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា ដោយព្រះជរាពាធ នៅមន្ទីរពេទ្យកាលម៉ែត្រ។ ព្រះសពរបស់ព្រះអង្គ បាននឹងកំពុងរៀបចំនៅវត្តវត្តឧណ្ណាលោម រាជធានីភ្នំពេញ៕

ព័ត៌មានជាតិ

សម្តេច​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីបានអញ្ជើញ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥

​ថ្ងៃ​អាទិត្យ ទី២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន​សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ នៅ​​​ការិយាល័យ ៣០០១ មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ ហ៊ុន សែន ខេត្ត​កណ្តាល​។​ ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នេះមាន​គណបក្សនយោបាយ​ចំនួន​៤ បាន​ចូលរួម​ប្រកួតប្រជែង ក្នុងនោះ​រួមមាន​៖ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វ៊ុន​ស៊ីនប៉ិច គណបក្ស​កម្លាំង​ជាតិ និង​គណបក្ស​ឆន្ទៈ​ខ្មែរ​។​ ​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ រួមមាន​៖ សមាជិក​រដ្ឋសភា​ក្នុង​តំណែង​ចំនួន ១២៥​រូប សមាជិក​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់​ក្នុង​តំណែង​ចំនួន ១១,៦២២ សរុប ១១,៧៤៧​រូប ស្រី ២,៥៨៤​រូប​៕

ព័ត៌មានជាតិ

តើមានអាថ៌កំបាំងអ្វីនៅពីក្រោយ? អធិការដ្ឋាននគរបាលស្រុកស្ទឹងហាវបានឃាត់ខ្លួនអ្នកសារព័ត៌មាន៣រូបជិត១០ម៉ោង និងបានឱ្យធ្វើកិច្ចសន្យាមិនផ្សាយវីដេអូដែលបានថត ថែមទាំងវាស់កម្ពស់ពួកគាត់ដោយចោទថារំលោភដែនសមត្ថកិច្ច

ក្រុងព្រះសីហនុ៖ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ អ្នកសារព័ត៌មានចំនួនបីរូបត្រូវបានកងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ ឃាត់ខ្លួនអស់រយៈពេលជិត១០ម៉ោងដោយចោទថាបានរំលោភដែនសមត្ថកិច្ច និងបានឱ្យធ្វើកិច្ចសន្យាមិនឲ្យចុះផ្សាយ ក្រុមអ្នកសារព័ត៌មានទាំងបីនាក់បានចុះខ្ញុំព័ត៌មានពីប្រជាពលរដ្ឋបញ្ហាវិវាទដីធ្លី។ កាលពីនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើបណ្តាញផ្សព្វផ្សាយសង្គមបានផុសរូបវាស់កម្ពស់របស់អ្នកសារព័ត៌មានចំនួន៣រូបដែលមកពីសារព័ត៌មាន សាន ព្រហ្ម គឺរួមមាន ១- លោក ហ៊ុយ ឧត្តម ២- លោក គង់ កាន ៣- លោក ពាត់ ពន្នរិន បង្ហោះនៅក្នុងប្រព័ន្ធតេលេក្រាមធ្វើឱ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម និងបណ្តារអ្នកសារព័ត៌មានទូទាំងប្រទេស។ លោក ហ៊ុយ ឧត្តម បានរៀបរាប់ថា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ នោះលោកនិងក្រុមការងារ បានធ្វើដំណើរទៅក្រុងព្រះសីហនុដើម្បីកម្សាន្តទេ តែទៅដល់ក៏មានប្រជាពលរដ្ឋបានខលមកគាត់ថា បើទៅដល់ទីនោះឈាងចូលមកសម្ភាសន៍ពួកគាត់ផង រួចគាត់បានខលទៅប្រាប់លោក សាន ព្រហ្ម លោកក៏ឱ្យគាត់ចូលយកព័ត៌មាននៅទីនោះទៅ លុះទៅដល់ធ្វើការសម្ភាសន៍ប្រជាពលរដ្ឋរួចហើយបានផ្តិតយករូបភាពខ្លះៗរួច ក៏មានកងកម្លាំងចម្រុះអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវបានចុះមក លោកចូលទៅសាកសួរព័ត៌មានបន្ថែម តែកងកម្លាំងនគរបាលបាននិយាយថា ចាំទៅដល់អធិការដ្ឋានសិនចាំលោកផ្តល់ចម្លើយតែដល់ពេលទៅដល់បែជាមិនផ្តល់បទសម្ភាសន៍ហើយ​បាន​ឃាត់ខ្លួនពួកគាត់អស់ជិត១០ម៉ោង ហើយបានឱ្យធ្វើកិច្ចសន្យាមិនធ្វើវីដេអូផ្សព្វផ្សាយ ដោយអាងថាគាត់ជាអ្នកសារព័ត៌មាននៅភ្នំពេញគ្មានសិទ្ធិមកផ្សាយនៅខេត្តគេផ្សេងទេ។ លោក ហ៊ុយ ឧត្តម បានបន្តថា […]

ព័ត៌មានជាតិ

នគរបាលស្រុកថ្មគោលឃាត់ខ្លួនជនសង្ស័យម្នាក់ប្រើប្រាស់អាវុធខុសច្បាប់ ខណៈកំពុងឆែកឆេរ គ្រឿងញៀន គ្រឿងស្រវឹង អាវុធជាតិផ្ទុះ

បាត់ដំបង៖ នៅវេលាមោង៧:០០នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល ដឹកនាំកម្លាំងចុះល្បាតត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន គ្រឿងស្រវឹង លើមធ្យោបាយធ្វើដំណើរតាមបណ្តោយដងផ្លូវជាតិលេខ 57B ដែលមានកម្លាំងសរុប ចំនួន៣០នាក់។ នៅវេលាម៉ោង ៩:១៩នាទី យប់ថ្ងៃដដែល កម្លាំងជំនាញបានធ្វើការឆែកឆេរ និងបានឃាត់ខ្លួនជនសង្ស័យម្នាក់បានប្រើប្រាស់កាំភ្លើងខ្លីមួយដើមខុសច្បាប់ ជនសង្ស័យមានឈ្មោះ យើន ថាវ័ន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ ក្នុងភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ជិះម៉ូតូហុងដាឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AT-7163 រកឃើញអាវុធខ្លីមួយដើម ម៉ាក ZORAKI  M906 ពណ៌ខ្មៅ បង់ចំនួន១ គ្រាប់ចំនួន៥គ្រាប់ និង លុយបាតចំនួន១២៦០០បាត (មួយម៉ឺនពីរពាន់ប្រាំរយបាត)។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលជំនាញឃុំខ្លួន​ជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ចាត់ការបន្តទៅតាមនីតិវិធី៕

ព័ត៌មានជាតិ

អ្នកលក់ផ្លែឈើម្នាក់នៅផ្សារបានលុងបានចោទសន្តិសុខផ្សារថា យកផ្លែឈើគាត់បោះចោលមិនឱ្យដាក់លក់

  រតនគិរី៖ អាជីវករម្នាក់លក់ផ្លែឈើនៅខាងមុខផ្សារបានលុងបានស្រែកទ្រហ៊ោយំត្បិតខឹងសន្តិសុខម្នាក់បានយកផ្លែឈើគាត់កំពុងដាក់លក់សុខៗយកទៅគ្រវែងចោលហើយថា អាជីវកររូបនោះដាក់លក់គ្មានសណ្ដាប់ធ្នាប់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង៦ព្រឹកថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២៤ ខណ:ពេលអាជីវកររូបនោះបានដាក់តាំងផ្លែឈើលក់នៅផ្សារបងប្អូនជនជាតិដូចសព្វដង។ អាជីវករឈ្មោះ ណា រ៉ែន ជាអ្នកលក់ផ្លែឈើបានប្រាប់មក​អ្នក​សារព័ត៌មាន​យើងទាំងហូរទឹកភ្នែកថាកាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២៤ គាត់ដាក់លក់ផ្លែឈើដូចសព្វមួយដងស្រាប់តែមានសន្ដិសុខឈ្មោះ អេង ហៅ តា៥១ បានចុះទៅចាប់ឡាំងផ្លែឈើគាត់គ្រវែងចោលដោយមិនបាននិយាយហេតុផលអ្វីទាំងអស់។ ស្រ្តីជាអាជីវករបានបញ្ជាក់ថា កន្លងមកគាត់ដាក់លក់ផ្លែឈើនៅកន្លែងនឹងមិនដែលមានបញ្ហាអីនោះទេ តែកាលណោះគាត់បានប៉ះប៉ូវជាលុយប្រមាណ១០ម៉ឺនរៀលឱ្យទៅសន្ដិសុខនោះ តែពេលនេះគាត់លក់មិនសូវដាច់ពុំបានឱ្យលុយថ្លៃកាហ្វេរ គុយទាវ ទៅសន្តិសុខនោះទេ ទើបលោកសន្ដិសុខ មក​ចាក់ផ្លែឈើគាត់ចោល ហើយដេញគាត់មិនឱ្យលក់បន្ដទៅទៀតរួចបាននិយាយថាស្អប់គាត់ដល់ឆ្អឹងទៀតផង តើខ្ញុំធ្វើអីខុស? ។ ក្រោយពីបានប្រទោសសារ៉ាយគ្នារួចនៅថ្ងៃដដែលនោះប្រធានផ្សារបានលុងលោក ហេង ដារ៉ា បានកោះហៅសន្តិសុខឈ្មោះ អេង ហៅ តា៥១ និង អាជីវករឈ្មោះណា រ៉ែន ឱ្យចូលទៅស្នាក់ផ្សារដើម្បីសួរនាំអំពីមូលហេតុ ភ្លាមៗនោះដែរសន្ដិសុខផ្សារ តា៥១ បានតបថាពុំមែនដូច្នោះឡើយ ពោលគឺមុននិងលោកសម្រេចយកឡាំងផ្លែឈើចេញពីទីកន្លែងនោះ គឺបានណែនាំជាច្រើនដងមកហើយតែគេពុំព្រមស្ដាប់ ហើយនៅចំពោះមុខប្រធានផ្សារលោក អេង ហៅ តា៥១ សន្ដិសុខផ្សារបានលុងរូបនោះ បានទទួលស្គាល់ថា កន្លងមកលោកពិតជាធ្លាប់បានទទួលលុយពីអាជីវករនោះមែន។ លោកហេង ដារ៉ា ប្រធានក្រុមហ៊ុនវិនិយោគផ្សារបានលុង […]

ព័ត៌មានជាតិ

នាយប៉ុស្តិ៍​នគរបាលច្រក​ទ្វេភាគីព្រំដែន​ស្វាយ​អា​ង៉ោង និងបក្ខពួកបើកដៃឱ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ ទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.!

ព្រៃវែង​៖ យោងតាមប្រភពរាយការណ៍ពីមន្រ្តីច្រកបានឱ្យដឹងថា លោក អាន សុផល នាយប៉ុស្តិ៍​នគរ បាល​ច្រក​ទ្វេភាគីព្រំដែន​ស្វាយ​អា​ង៉ោង និងបក្សពួកបើកដៃ​ឱ្យឈ្មួញ​តូចធំនាំ​ទំនិញ​គេច​ពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ ចេញពីប្រទេសវៀតណាមចូល​តាម​ច្រក​យ៉ាង​ពេញបន្ទុក​ទាំងយប់​ទាំង​ថ្ងៃយក​មក​ស្តុក​ទុក​នៅ​ផ្ទះ​មេឈ្មួញ​ជើង​ខ្លាំង​ម្នាក់នៅ​ភូមិ​ចាម ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង រួច​ដឹកបន្ត​ចែកចាយនៅលើទីផ្សារនានា និងចូលទៅកាន់រាជធានីភ្នំពេញផងដែរ ដោយមិនរំខាន​ដល់​មន្ត្រី​ជំនាញ​សមត្ថកិច្ច​ពាក់​ពន្ធ័ច្រក និងនៅតាម​ដងផ្លូវឡើយ។ យោង​តាមប្រភព​ពីឈ្មួញ និងប្រជាពលរដ្ឋបានប្រាប់​អង្គភាព​សារព័ត៌មានយើង​ខ្ញុំថា មួយ​រយៈ​ចុង​ក្រោយ​នេះ​សមត្ថកិច្ច​ពាក់​ពន្ធ័​នៅ​ច្រកស្វាយ​អាង៉ោង កំពុងត្រូវប៉ាន់ប្រមូលសេដ្ឋកិច្ច និងថ្នូរបើកដៃ​ឱ្យឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ពី​ប្រទេសវៀតណាម​កាន់​តែ​ច្រើនឡើងៗយ៉ាងគំហុក និងរាល់​ការបង់​លុយ​របស់​ពួកគាត់​មិន​ទទួលបាន​បង្កាន់ដៃ​បង់ប្រាក់ឬ​វិក្ក​យ​ប័ត្រ​ត្រឹមត្រូវ​ឡើយ។ ប្រភពពីក្រុម​ឈ្មួញ និង​អាជីវករ​ដែល​រកស៊ី​នាំចូល​ទំនិញ​ពីប្រទេសវៀតណាមតាម​ច្រកនេះបានបន្ថែមទៀតថា អាជីវកម្ម​របស់​ពួកគាត់សល់​កម្រៃ​តិចតួចណាស់ពីព្រោះសមត្ថកិច្ចច្រើនជា​ស្ថាប័ន​នៅ​ច្រកព្រំដែន និង​សមត្ថកិច្ច​នៅតាម​ផ្លូវ​គាប​យកលុយ​ច្រើនៗ។ ពួកគាត់បានបញ្ជាក់ទៀតថា រាល់​ការបង់​លុយ​របស់​ពួកគាត់​មិន​ទទួលបាន​បង្កាន់ដៃ​បង់ប្រាក់ឬ​វិក្ក​យ​ប័ត្រ​ត្រឹមត្រូវ​ឡើយ ហើយគ្មានឈ្មួញណា​ម្នាក់អាច​រំលង​លោក អាន សុផល មេប៉ុស្តិ៍​នគរបាល​ច្រក​ទ្វេភាគីព្រំដែន​ស្វាយ​អា​ង៉ោងនោះ​បានដែរ ជា​ពិសេស​ឈ្មួញ​ធំៗ​ដែល​រកស៊ី​នាំចូល​ទំនិញ​ពពីប្រទេសវៀតណាមតាម​ច្រកស្វាយ​អា​ង៉ោងស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង គឺជា​ប្រភព​ចំណូល​ដ៏ធំរបស់​លោក អាន សុផល នាយប៉ុស្តិ៍នគរបាល ដ៏ល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយប្រចាំច្រកនេះតែម្តង ដោយលោក អាន សុផល នាយប៉ុស្តិ៍​នគរបាល​ច្រក​ទ្វេភាគីព្រំដែន​ស្វាយ​​អា​ង៉ោង ប្រើតួនាទី និង​អំណាច​ប្រព្រឹត្តអំពើពុករលួយ រយៈពេល​ច្រើន​ខែឆ្នាំ​មកហើយ គឺ​អាង​ខ្នងបង្អែក​រឹងមាំក្នុងខេត្តទើបលោកមេប៉ុស្តិ៍​ច្រក​ទ្វេភាគីព្រំដែនស្វាយអាង៉ោងហ៊ាន​ធ្វើ​អ្វីៗតាមអំពើ​ចិត្ត។ អាជីវករ និងក្រុមឈ្មួញជាច្រើនសុំ​សំណូមពរដល់លោក ឈឿន ប៊ុនឆន ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង លោក […]

ព័ត៌មានជាតិ

ព្រោះតែ​ទឹកប្តូរ​និស្ស័យទើបធ្វើឱ្យ​លោក សុខ សុវណ្ណារិទ្ធ អភិបាលរងស្រុកអូររាំង និងជាប្រធានលេខាធិការដ្ឋានបង្រ្កាបបទល្មើសហ៊ានដកកាំភ្លើងភ្ជង់អធិការដ្ឋាននគរបាលស្រុក និងមេទាហ៊ានស្រុក!!

  មណ្ឌលគិរី ៖ ទឹកប្តូរនិស្ស័យបានប្តូរឬកពារអភិបាលរងស្រុកអូររាំង និងជាប្រធានលេខាធិការដ្ឋាន បង្ត្រាបបទល្មើសស្រវឹងខ្លាំងលែងស្គាល់គ្នីគ្នា​រហូតដល់ដកកាំភ្លើងប្រុងបាញ់មេទាហានស្រុក និងអធិ​ការនគរបាលស្រុកផ្អើលអស់មនុស្សម្នាទាំងកណ្តាលអាធ្រាត  ហេតុការណ៍នេះកើតឡើងតាំងពីយប់ម៉ោង១១ ថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ២០២៤ នៅត្រង់ចំណុចមុខសាលាឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ហើយទើបបែកធ្លាយថ្មីៗនេះ។ មេបញ្ជាការមូលដ្ឋានកងទ័ពស្រុកអូររាំងលោក ខាត់ សាក់ បានឱ្យ​ដឹងថា អភិបាលរងស្រុកឈ្មោះ សុខ សុវណ្ណារិទ្ធ បានបើកឡានដេញតាមគាត់ពីក្រោយ និងបានបញ្ជាឱ្យឈប់រួចដកកាំភ្លើងខ្លីភ្ជង់មកលើរូបគាត់​ថែមទាំងប្រើពាក្យប្រមាថផ្សេងៗទៀតផង។ បន្ទាប់ពីមានហេតុការណ៍នេះឡើងលោកអភិបាលស្រុកអូររាំងបានបញ្ជាឱ្យលោកអធិការស្រុកអូររាំង ចុះទៅអន្តរាគមន៍សម្របសម្រួលតែត្រូវលោក សុខ សុវណ្ណារិទ្ធ រេកាណុងកាំភ្លើងភ្ជង់លោកអធិការថែមទៀតផង ធ្វើឱ្យមានការភ្ញាក់ផ្អើលភ័យខ្លាចយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋដែល​ស្ថិត​នៅ​តំបន់​នោះ។ ទាក់ទងបញ្ហាខាងលើលោក សុខ សុវណ្ណារិទ្ធ បានអះអាងប្រាប់អ្នកសែតថា កាលពីរសៀលថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២៤ វាការយល់ច្រឡំទេ តាមពិតពុំមានការបំផ្ទុះអាវុធ ឬក៏ភ្ជង់ស្អីទេ ព្រោះសុទ្ធតែគ្នាឯងទេ ដោយខាងខ្ញុំមានកាំភ្លើង​ហើយម្ខាងទៀតក៏មានកាំភ្លើង ដូច្នេះខាងប៉ូលីសគេសុំដកយកទៅរក្សាទុកសិន ហើយរឿងនេះក៏បានសម្របសម្រួលគ្នាបញ្ចប់អស់ហើយដែរ។ ក្រោយកើតហេតុបានមួយថ្ងៃពោលគឺនៅថ្ងៃទី១៦ លោក សុខ សុវណ្ណារិទ្ឋ អភិបាលរងស្រុកអូររាំង បានបង្ហោះរូបភាពក្នុងបណ្តាញសង្គមអមជាមួយសំណេរថា « ខ្ញុំនៅផ្ទះធម្មតា ១៦ […]

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ត្រូវបានចៅក្រមស៊ើបសួរចេញដីកាសម្រេចឱ្យឃុំខ្លួនហើយ

កំពង់ស្ពឺ៖ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ លោក សេង រិទ្ធី ចៅក្រុមស៊ើបសួរអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺបានចេញដីកាបង្គាប់ឱ្យឃុំខ្លួនលោកឧត្តមសេនីយ៍ត្រី ង៉ាម រី ជាបណ្តោះអាសន្នលេខ១១២៥ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។ លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ត្រូវបានដាក់ឱ្យស្ថិតក្រោមកាពិនិត្យពីបទ ទ្វេពន្ឋភាព ដែល​បាន​ប្រព្រឹត្តនៅភូមិស្រែថ្នល សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌមានចែងនិងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤ និងមាត្រា ៩ នៃច្បាប់ឯកពន្ឋភាព។ សូមរំលឹកថា លោកឧត្តមសេនីយ៍ត្រី ង៉ាម រី មានឈ្មោះដើម ឃុត វឌ្ឃនា ភេទប្រុស អាយុ៥២ឆ្នាំ មានស្រុកកំណើតភូមិខ្ទរ ឃុំព្រែកលាប ស្រុកមុខកំពូល ខេត្តកណ្តាល បច្ចុប្បន្នរស់នៅភូមិសែនសុខ៣ សង្កាត់ខ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយលោកជាស្នងការងទទួលផែនការពារនិងអន្តរគម៍នៃស្នងរដ្ឋាននគរបាលខេត្តកំពង់ស្ពឺផងដែរ៕