ព័ត៌មានជាតិ

លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ខេត្តរតនគិរី ច្រានចោលលុយជាង៧លានរៀលដែលពួកគាត់បានចូលរួមអង្គាសគ្នាដើម្បីជួសជុលផ្លូវខូច តែលោកបែជាបំភ្លឺថាជាលុយរបស់មន្ទីរអភិវឌ្ឍន៍ទៅវិញ!

រតនគិរី ៖ ពលរដ្ឋនៅស្រុកអូរជុំជាង៣០០គ្រួសារ បានប្រតិកម្មជាខ្លាំងទៅលើលោក អៀម អឿនប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី ដែលបានច្រានចោលលុយពួកគាត់ជាង៧លានរៀលមកធ្វើជួសជុលផ្លូវប្រវែង៧០ម៉ែត្រនៅឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី តែលោក អៀម អឿន បែជាថាលុយរបស់គណៈកម្មាការ​អភិវឌ្ឍន៍ភូមិទៅវិញ។

ប្រភពពីពលរដ្ឋដែលចូលរួមធ្វើផ្លូវបេតុងនៅស្រុកអូរជុំ បានប្រតិកម្មទៅលើខ្លឹមសារបំភ្លឺ របស់លោកអៀម អឿន ប្រធាមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី បានច្រានចោលសាច់ប្រាក់ជាង៧លានរៀលបានមកពីពលរដ្ឋរ៉ៃគ្នាយកទៅធ្វើផ្លូវបេតុងប្រវែង៧០ម៉ែត្រនៅស្រុកអូរជុំ លោកបានបំភ្លឺទៅកាន់​អ្នក​សារព័ត៌មានថា ជាលុយរបស់​គណៈកម្មាកាអភិវឌ្ឍន៍ភូមិទៅវិញ ទាំងដែលប្រ​ជាពលរដ្ឋ​បាន​សហការ​គ្នា​ប្រមូលលុយ និងកម្លាំងពលកម្ម​ជួយគ្នាជួយជុលផ្លូវកន្លែងណាដែលពិបាក ពួកគាត់ជួយគ្នា​ជួសជុលដោយខ្លួនឯង។

ប្រភពបានបន្តថា ប្រសិនបើជាលុយ​របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត​ ហេតុអីបានជាមិនជួលគេជួស​ជុលទៅ ម្តេចបានមានតែប្រជាពលរដ្ឋ​សហការ​គ្នាចាក់បេតុងខ្លួនឯងទាំងអស់ចឹង?

គួរបញ្ជាក់ថា កាលពីថ្ងៃទ២៨ ខែធ្នូ ឆ្នាំ២០២៣លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី បានចេញសេចក្ដីស្រាយបំភ្លឺថា តាមពិតលុយដែលធ្វើផ្លូវបេតុងប្រវែង៧០ម៉ែត្រនៅស្រុកអូរជុំនោះគឺជាលុយរបស់គណ:កម្មាធិកាអភិវឌ្ឍន៍ភូមិទេគេឱ្យយកទៅសាងសង់ផ្លូវដើម្បីសម្រួលការធ្វើចរាចរណ៍ជាបណ្ដោះអាសន្ន។

តប​នឹងការ​បំភ្លឺខាងលើនេះ អ្នកស្រី វីន សុត មេភូមិចាអ៊ុងកៅ និងជាប្រធានគណ:កម្មាធិការអភិវឌ្ឍន៍ភូមិបានបញ្ជាក់ថា កាច្រានចោលរបស់លោកអៀម អឿន នោះពុំត្រឹមត្រូវឡើយព្រោះថា គណ:កម្មាធិការអភិវឌ្ឍន៍ភូមិ មានតែឈ្មោះពុំមានលុយសម្រាប់ចូលរួមធ្វើផ្លូវបេតុងនោះទេ អ្នកស្រីបានបញ្ជាក់បន្ថែមថា លុយដែលធ្វើផ្លូវបេតុងនោះផ្ដើមចេញពីតំណាងប្រជាពលរដ្ឋសុទ្ធសាធ ហើយពួកគេក៏មិនមែនជាសមាជិករបស់គណ:កម្មាធិការរអភិវឌ្ឍន៍ភូមិឡើយ ចំពោះការរ៉ៃលុយនេះមេភូមិ និងមេឃុំអត់បានចូលរួមទេ ដោយ​សារតែ​ផ្លូវនោះបានខូចជាយូឆ្នាំហើយពុំមានអ្នកជួសជុល ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពួកគេទើបពលរដ្ឋស្រាក់លុយនាំគ្នាធ្វើទៅ។

លោក ភួយ វណ្ណា តំណាងពលរដ្ឋបានបញ្ជាក់ដែរថា ពួកគាត់អស់សង្ឃឹមមិនគួរលោក អៀម អឿនច្រានចោលទឹកលុយជាង៧លានរៀលដែលជាញើសឈាមពួកពួកគាត់ខំរកហើយបេះពីមាត់ពីករមិនហ៊ានស៊ីចាយទេ ដើម្បីយកទៅធ្វើផ្លូវឱ្យបានល្អបែរជាលោកប្រធានបដិសេធចោល។

លោកបានបន្ថែមថា ដើម្បីរកឱ្យឃើញការពិតសូមលោក អៀម អឿន បង្ហាញឯកសាររបស់គណ:កម្មាធិការអភិវឌ្ឍន៍ភូមិដែលបានចំណាយលុយធ្វើផ្លូវបេតុងប្រវែង៧០ម៉ែត្រនេះ គឺយកឯកសារមកដាក់នៅលើតុបង្ហាញមហាជនឱ្យបានឃើញទាំងអស់គ្នា។ បើមិនមានឯកសារទេគឺលោក អៀម អឿន កំពុងតែព្យាយាមបកស្រាយកុហក់ថ្នាក់ដឹកនាំ និងមាក់ងាយដល់ជីវភាពប្រជាពលរដ្ឋដែលមានចិត្ដចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការធ្វើផ្លូវនៅមូលដ្ឋានដើម្បីសម្រួលការធ្វើដំណើររបស់បងប្អូននៅទីនោះហើយ។

លោក ភួយ វណ្ណា តំណាងពលរដ្ឋបានបន្តថា រឿងនេះលោក អៀម អឿន ត្រូវតែធ្វើការសុំទោសប្រជាពលរដ្ឋជាង៣០០គ្រួសារជាសាធារណ:បើពុំដូច្នេះទេតំណាងពលរដ្ឋ និងបន្ដរកយុតិធម៌តាមរយ:ឱ្យមេធាវីជួយធ្វើពាក្យបណ្ដឹងដាក់ទៅអាជ្ញាធរពាក់ព័ន្ធដើម្បីដោះស្រាយតាមផ្លូវច្បាប់។

ប្រជា​ពលរដ្ឋជាង៣០០គ្រួសារដែលចំណាយលុយផ្ទាល់ខ្លួន​ដើម្បីធ្វើផ្លូវបេតុងសុំសំណូមពរ​ដល់​ដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឆាយ ឬទ្ធីសែន មេត្តាជួយ​ចាត់មន្ត្រីឱ្យចុះទៅដល់ទីតាំងធ្វើការត្រួតពិនិត្យ ដើម្បី​រកឱ្យ​ឃើញកាពិត តើពលរដ្ឋនិយាយកុហក់ ឬក៍ប្រធានមន្ទីរអភិវឌ្ឍន៍ ជាអ្នកបកស្រាយកុហក់មហាជននិងថ្នាក់លើរបស់នោះ? កាលពីកន្លងមកយើងបាន​សង្កេតឃើញថាលោក អៀម អឿន​ ពុំដែលចុះពិនិត្យ​មើល​ផ្លូវ ឬតំបន់​ណានៅក្រោមការគ្រប់គ្រងរបស់​លោកនោះទេ សូម្បី​តែ​ខលទូរស័ព្ទដើម្បីទំនាក់ទំនងសុំ​ការ​សហការ​ក៏ពិបាកដែរ គឺលោកមិនលើកទូរស័ព្ទ៕

ពាក់ព័ន្ធនិងករណីខាងលើនេះអង្គភាព​ខ្មែរ​ឦសាន​យើង​ខ្ញុំមិន​បាន​ទំនាក់​ទំនង​សុំការ​បំភ្លឺ​ពី​លោក អៀម អឿន​ បាន​ទេ​ព្រោះមិនមានលេខទូរស័ព្ទដើម្បីទំនាក់ទំនង។

តែទោះជាយ៉ាងណា​អង្គភាព​របស់​យើង​ខ្ញុំ​នៅ​តែ​រង់​ចាំ​ការ​បកស្រាយ​ និងបំភ្លឺ​ពីគ្រប់​ភាគីដែល​ពាក់​ព័ន្ធ គ្រប់ពេលនិងម៉ោងធ្វើការ។

ytt

Leave a Reply

Your email address will not be published.