ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រ យុវជនថ្មី (www.ytt-news.com) មានទទួលចុះផ្សាយពាណិជ្ជកម្ម និងដំណឹងផ្សេងៗ បើសិនជា​ សម្តេច ទ្រង់ ឯងឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មានចំណាប់អារម្មណ៍សូមធ្វើការទំនាក់ទំនង​តាមរយះទូរសព្ទ័លេខ ០៦៩ ២២ ៣៦ ៣៩ / ០១២ ៨៥ ២៧ ៨៥ ។សូមអគុណ!!!!!!!!!!
លោកជំទាវ បាន ស្រីមុំ ដឹកនាំក្រុមការងារ ទៅជម្លៀសពលរដ្ឋ កំពុងធ្វើចត្តាឡីស័ក ​ដែលរងផល​ប៉ះពាល់​ដោ​យជំនន់ទឹកភ្លៀង
Thu,09 September 2021 (Time 02:15 PM)
ដោយ ៖ យុវជនថ្មី (ចំនួនអ្នកអាន: 20នាក់)


ខេត្តប៉ៃលិន៖កាលពីយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១នេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃ​លិន បានដឹកនាំក្រុម​ការងារចុះពិនិត្យ និងជួយជម្លៀសពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក​នៅបណ្ឌល​ចត្តាឡី​ស័ក​ដែលកំពុងរងការលិចដោយសារជំនន់ទឹកភ្លៀង។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធា​នគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំកម្លាំង​ចម្រុះ ចុះអន្តរាគមន៍ជម្លៀស​ពលករចេញទៅកាន់មណ្ឌលផ្សេង បានទាន់ពេល​វេលា ដោយពុំគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយ។

ជាមួយគ្នា​នោះដែរលោ​កជំទាវ អភិបាលខេត្ត បាន​សរសេ​រនៅលើផេក​ហ្វេស​បុករបស់ផ្ទាល់ខ្លួនថា #(សុំទោ​សយប់មិញ​បងប្អូនទាក់ទ​ងខ្ញុំមិន​បាន សួរខ្ញុំ​ទៅណា ? ចម្លើយ ខ្ញុំនៅទីនេះ​ជាមួយពុកម៉ែ​បងប្អូនខ្ញុំ មិន​ថាយប់​ ឬថ្ងៃទីជិត ឬ ឆ្ងាយ ខ្ញុំមិនអាច​ទុកចោល បោះបង់ ពុកម៉ែបងប្អូន​កូនក្មួយណា​ម្នាក់ កំពុងជួបកា​រលំបាក ដោយមិន​បានជួយ​សង្គ្រោះ នោះឡើយ 🙏 ​យើងត្រូវជួយគ្នាក្នុងគ្រា​លំ​បាកប​ញ្ហា​ទាំងឡាយត្រូវបានដោះស្រាយភ្លាមៗ ដោយស្មារតី សហការ កំលាំងសាមគ្គីគ្នា)។

បញ្ជាក់នៅល្ងាចថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២១ ចាប់ពី​ម៉ោង៣៖៣០នាទី ដល់ម៉ោ​ង៦៖០០នាទី មាន​ភ្លៀង​ធ្លាក់មួយ​មេយ៉ាងខ្លាំង បណ្តាលឱ្យទឹក​ជន់លិចមណ្ឌលចត្តាឡីស័ក ១កន្លែង ស្ថិតនៅ​ក្នុងភូមិ​ផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ និងបា​នរំខានដល់ការ ស្នាក់នៅ របស់ពលករកំពុង​ធ្វើចត្តាឡី​ស័ក ចំនួន​ជិត​២០០​នាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្ដម អ៊ុន ចាន់ដា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ ១៩ ក្នុងខេត្តកំពង់ចាម ដើម្បីរកដំណោះស្រាយ និងគ្រប់គ្រងស្ថានការណ៍ ឲ្យប្រសើរឡើងវិញ (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពីការវិភាគភាពសមស្រប ទីតាំងចាក់សំរាម និងរៀបចំដំណើរការគម្រោងកែលម្អសំណល់រឹង និងសំណល់ប្លាស្ទិក របស់ធនាគារពិភពលោក តាមប្រព័ន្ធអនឡាញ (Zoom) (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីប្រកាស សេចក្ដីសម្រេចស្ដីពីការចាត់តាំង លោក លី ធុជ ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អ៊ុំ រាត្រី ដឹកនាំក្រុមការងា​រនាំយកទេយ្យវត្ថុ ប្រគេនដ​ល់ព្រះ​សង្ឃចំនួន ២៥៦​វត្ត ទូទាំងខេត្តបន្ទាយ​មានជ័យ (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អ្នកតំណាងរាស្ត្រ ​មេបញ្ជាការយោ​ធភូមិភាគទី​៥ អញ្ជើ​ញ​ដាំដើមឈើប្រណិត បង្កើន​ធម្មជាតិបៃតង (យុវជនថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4313 នាក់
ម្សិលមិញ :
25754 នាក់
សប្តាហ៍នេះ :
45314 នាក់
ខែនេះ :
124310 នាក់
3 ខែនេះ :
335266 នាក់
សរុប :
3433803 នាក់