ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១
គេហទំព័រ យុវជនថ្មី (www.ytt-news.com) មានទទួលចុះផ្សាយពាណិជ្ជកម្ម និងដំណឹងផ្សេងៗ បើសិនជា​ សម្តេច ទ្រង់ ឯងឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មានចំណាប់អារម្មណ៍សូមធ្វើការទំនាក់ទំនង​តាមរយះទូរសព្ទ័លេខ ០៦៩ ២២ ៣៦ ៣៩ / ០១២ ៨៥ ២៧ ៨៥ ។សូមអគុណ!!!!!!!!!!
ឯកឧត្តម អ៊ុំ រាត្រី ដឹកនាំក្រុមការងា​រនាំយកទេយ្យវត្ថុ ប្រគេនដ​ល់ព្រះ​សង្ឃចំនួន ២៥៦​វត្ត ទូទាំងខេត្តបន្ទាយ​មានជ័យ
Sat,25 September 2021 (Time 06:24 PM)
ដោយ ៖ យុវជនថ្មី (ចំនួនអ្នកអាន: 22នាក់)


ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ នៃគណៈ​អភិបាល​ខេត្តបន្ទាយ​មានជ័យ ក្នុងនាមរដ្ឋបា​លខេត្តបន្ទាយមានជ័យ បាននាំយកទេយ្យវត្ថុ និងប​ច្ច័យប្រគេន ព្រះ​វរមុនី វ៉ា ចិន្តា ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណ​ខេត្តគណៈ​ធម្មយុត្តិកនិ​កាយ និងជាព្រះ​ចៅអធិការវត្តសុវណ្ណបព្វតាខ្លាកូនចាស់ ស្ថិតក្នុង​សង្កាត់កំពង់ស្វាយ ក្រុងសិរី​សោភ័ណ ដើម្បីរួ​មចំណែកផ្គត់ផ្គង់ផ្នែក​ចង្ហាន់ព្រះសង្ឃគ្រប់ព្រះអង្គក្នុងឱកាសរដូវភ្ជុំ​នេះ។

ទោះបីជាបុណ្យ​ភ្ជុំបិណ្ឌ និង​កាន់បិណ្ឌត្រូវបានផ្អាក ដើម្បីទប់​ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ តែក្នុង​នាមរដ្ឋបាលខេត្តបន្ទាយ​មានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានដឹកនាំ​ប្រជុំនឹង​រៀបចំផ្ត​ល់ទេយ្យវត្ថុបែងចែក ឲ្យ​យកគ្រឿងបរិក្ខាទេយ្យវត្ថុ និងបច្ច័យទៅ​ប្រគេនគ្រប់ទាំង ២៥៦វត្ត លើ ៦៥​ ឃុំ/សង្កាត់ តាមរយះ​ក្រុម​ការងារចុះ​ពង្រឹងតាមមូលដ្ឋាន មន្ទីរ អង្គភាព អាជ្ញាធរស្រុក/ក្រុង ដើម្បីរួម​ចំណែកផ្គត់ផ្គង់ដល់ចង្ហា​នព្រះសង្ឃគ្រប់អង្គ គ្រប់វត្ត ដោយធានា និងអនុវត្តន៍ទៅតាមវិ​ធានសុខាភិ​បាល និងសេចក្តីសម្រេចរ​បស់ប្រមុខរាជរដ្ឋាភិបាល។

ទេយ្យវត្ថុ និងបច្ច័យដែលយកទៅប្រ​គេនព្រះសង្ឃតាមវត្តក្នុងភូមិសាស្ត្រ​ខេត្ត​រួមមាន អង្ករ ១២០ គីឡូក្រាម មី៥កេស ទឹកស៊ីអ៊ីវ ៥យួរ ទឹកត្រី ៥យួរ ទឹកបរិសុទ្ធ ៥កេស ត្រីខ១កេ​ស ខ្ទិមស​ អំបិល ស្ករស និងថវិកា ៣០០ ដុល្លាផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមប្រឹក្សាខេត្តកណ្ដាល បើកកិច្ចប្រជុំសាមញ្ញ លើកទី២៩ អាណត្តិទី៣ (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបិ​ទបញ្ចប់​យុទ្ធនាកា​រចាក់វ៉ាក់សាំងការ​​ពារជំងឺកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋ ដែលមា​នអាយុ១​៨ឆ្នាំឡើងទៅ (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តតាកែវ ញ្ជើញគោរពវិញ្ញាណក្ខន្ធ សម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទ សម្តេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ៩ឆ្នាំ (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ផ​លិត​ផល​ខូចគុណ​ភាព និងហួស​កាលបរិច្ឆេទ​សរុបមា​នចំនួន៥៣.៤០១គីឡូក្រាម ត្រូវ​បា​នមន្ត្រី​សាខា​ ក.ប.ប. ខេត្តបន្ទាយមាន​ជ័យ ពិនិត្យ​រកឃើញរួច​ដក​ហូតពី​អាជីវករ ដាក់តាំងលក់ នៅ​ផ្ទះ​និងតូប (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អញ្ជើញ​ចុះសាកសួរសុខទុក្ខ និងនាំ​យកអំណោ​យមនុស្សធម៌​របស់កាកបាទ​ក្រហម ជូនដល់ប្រជា​ពលរដ្ឋដែលងាយរង​គ្រោះចំនួន៤៨គ្រួសារ នៅក្នុងស្រុកព្រៃនប់ (យុវជនថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
643 នាក់
ម្សិលមិញ :
4083 នាក់
សប្តាហ៍នេះ :
43319 នាក់
ខែនេះ :
145549 នាក់
3 ខែនេះ :
357247 នាក់
សរុប :
3517902 នាក់