ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១
គេហទំព័រ យុវជនថ្មី (www.ytt-news.com) មានទទួលចុះផ្សាយពាណិជ្ជកម្ម និងដំណឹងផ្សេងៗ បើសិនជា​ សម្តេច ទ្រង់ ឯងឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មានចំណាប់អារម្មណ៍សូមធ្វើការទំនាក់ទំនង​តាមរយះទូរសព្ទ័លេខ ០៦៩ ២២ ៣៦ ៣៩ / ០១២ ៨៥ ២៧ ៨៥ ។សូមអគុណ!!!!!!!!!!
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អ្នកតំណាងរាស្ត្រ ​មេបញ្ជាការយោ​ធភូមិភាគទី​៥ អញ្ជើ​ញ​ដាំដើមឈើប្រណិត បង្កើន​ធម្មជាតិបៃតង
Sat,25 September 2021 (Time 05:39 PM)
ដោយ ៖ យុវជនថ្មី (ចំនួនអ្នកអាន: 20នាក់)


ខេត្តប៉ៃលិន៖នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ នេះ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបា​លខេត្តប៉ៃលិន ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិ​ភាគទី៥ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំ​ណាងរាស្រ្តមណ្ឌល ប៉ៃលិន ព្រម​ទាំង​មានកា​រចូលរួម​ពីសំណាក់ លោក លោកស្រី ថ្នាក់ដឹក​នាំ​ខេត្ត មន្ត្រីរាជការ កងកម្លាំងប្រ​ដាប់អាវុធ មន្ទីរអង្គភាពជុំវិញខេត្ត យុវជនសហ​ភាពសហ​ព័ន្ធយុវជ​នកម្ពុជា​ខេត្ត ចូលរួមដាំដើមឈើប្រណិតនៅទីបញ្ជាការទិសទី៣ ប៉ៃលន~សំឡូត។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានគូសបញ្ជាក់អោយដឹងថា ការដាំកូនឈើថ្ងៃនេះ ក្នុងគោ​លបំណង បង្កើនឲ្យមានសោភ័ណភាព​បរិស្ថាន សំដៅជំរុញការផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋ សិស្សានុ​សិស្ស ឲ្យយល់ដឹងពីសារះសំខាន់ និងផលប្រយោជន៍ក្នុងការដាំដើមឈើ ។

ទន្ទឹមនឹង​នេះដើមឈើមានសារៈ​សំខាន់ណាស់ចំពោះជីវិត មនុស្ស សត្វ និងជីវៈចម្រុះគ្រប់ ប្រភេទ ។វាផ្តល់សារៈប្រយោជន៏យ៉ាងច្រើនដូចជាផ្តល់មកនូវ ម្លប់ ផ្លែផ្កា អុស សំរាប់ដុតជាឈើសំណង់ ជាជម្រក​សត្វព្រៃ ជម្រកមច្ឆាជាតិ ជារបាំងខ្យល់ របាំងទឹកជំនន់ និងនាំមកនូវ ទឹកភ្លៀង សំរាប់បង្កបង្កើនផលចិញ្ចឹមជីវិតមនុស្សលោក ។

ពេលវេលានេះពិត​ជាមានសារៈសំខាន់ណាស់ គឺដើម្បីបង្កើនធនធានធម្មជាតិឡើងវិញ ការពារធន​ធា​នធម្មជាតិចម្រុះ និងកាត់បន្ថយឥទ្ធិពល អវិជ្ជមាននៃការប្រែប្រួល អាកាស ធាតុ ជាពិសេសនោះ គឺទុកជាសម្បត្តិជាតិ និងជាស​ម្បត្តិស​កល និងដើម្បីកែប្រែ​សោភ័ណ្ឌភាពសហគមន៍ ដើម្បីលើ​កស្ទួយ​មុខមាត់ខេត្តរបស់យើងផងដែរ។

លោកឧត្តមសេនីយ៍ត្រី ទី សុខា មេបញ្ជាការទិសទី៣ ប៉ៃលិន-សំឡូត បានលើកឡើងថា នេះជា​វប្បធម៌ដ៏ឧត្តម​ដែលប្រជាជាតិកម្ពុជា បានចូលរួមយ៉ាងសកម្ម និងធ្វើអោយសកម្មភាពនេះ មាន​ជារៀងរ​ហូតនៅក្នុងសង្គមជាតិយើងដែលធ្វើអោយតំបន់ដីព្រៃ រិចរិលដាំដុះដីព្រៃឈើឡើងវិញ និងចូលរួម​ការពារព្រៃឈើឲ្យគង់វង្ស កាន់តែប្រសើរឡើង ។

ពីមួយឆ្នាំ​ទៅមួយឆ្នាំយើងសង្កេតឃើញថា ការដាំដើមឈើនេះ មានការចូលរួមពីសំ​ណាក់មហាជន​ជាច្រើនជាពិសេសយុវជន ដែលជាសសរទ្រូងប្រទេសជាតិនេះ ក្នុងគោលបំណង ថែរក្សាការពារ និងបណ្តុះ​គំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ ដែលកំពុងតែរង​ការកាប់បំផ្លាញដែ​លនាំឲ្យ​ឈានទៅរកការបាត់បង់បន្តិចម្តងៗ ។

ហេតុដូចនេះហើយយើងទាំងអស់គ្នា ដែលជាអ្នកទទួលប្រយោជន៍ ពីដើមឈើ នោះគប្បីចូល​រួមដាំ​ថែរក្សាការពារ និងស្រឡាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ ឲ្យបានគ្រប់ៗគ្នាដើម្បីជាប្រយោជន៏ ដល់ខ្លូនយើងផ្ទាល់ជីវិតសត្វព្រៃ គ្រប់ប្រភេទ និងប្រពន្ធជីវៈចម្រុះផងដែរ ។

សូមបញ្ជា​ក់ផងដែរថាការដាំកូនឈើនាពេលនេះ មានចំនួន៤០០០ដើម ប្រភេទកូនឈើ​ប្រណិត​ចម្រុះ ដែលទទួលបានការឧបត្ថម្ភពី រដ្ឋបាលខេត្តប៉ៃលិន អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ស្នងកា​រដ្ឋាន​នរគបាលខេត្តប៉ៃលិន ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង យោធភូមិភាគទី៥ កងរាជអាវុ​ធហត្ថខេត្ត រដ្ឋបាលព្រៃឈើ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមប្រឹក្សាខេត្តកណ្ដាល បើកកិច្ចប្រជុំសាមញ្ញ លើកទី២៩ អាណត្តិទី៣ (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបិ​ទបញ្ចប់​យុទ្ធនាកា​រចាក់វ៉ាក់សាំងការ​​ពារជំងឺកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋ ដែលមា​នអាយុ១​៨ឆ្នាំឡើងទៅ (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តតាកែវ ញ្ជើញគោរពវិញ្ញាណក្ខន្ធ សម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទ សម្តេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ៩ឆ្នាំ (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ផ​លិត​ផល​ខូចគុណ​ភាព និងហួស​កាលបរិច្ឆេទ​សរុបមា​នចំនួន៥៣.៤០១គីឡូក្រាម ត្រូវ​បា​នមន្ត្រី​សាខា​ ក.ប.ប. ខេត្តបន្ទាយមាន​ជ័យ ពិនិត្យ​រកឃើញរួច​ដក​ហូតពី​អាជីវករ ដាក់តាំងលក់ នៅ​ផ្ទះ​និងតូប (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អញ្ជើញ​ចុះសាកសួរសុខទុក្ខ និងនាំ​យកអំណោ​យមនុស្សធម៌​របស់កាកបាទ​ក្រហម ជូនដល់ប្រជា​ពលរដ្ឋដែលងាយរង​គ្រោះចំនួន៤៨គ្រួសារ នៅក្នុងស្រុកព្រៃនប់ (យុវជនថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
872 នាក់
ម្សិលមិញ :
4083 នាក់
សប្តាហ៍នេះ :
43548 នាក់
ខែនេះ :
145778 នាក់
3 ខែនេះ :
357476 នាក់
សរុប :
3518131 នាក់