ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រ យុវជនថ្មី (www.ytt-news.com) មានទទួលចុះផ្សាយពាណិជ្ជកម្ម និងដំណឹងផ្សេងៗ បើសិនជា​ សម្តេច ទ្រង់ ឯងឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មានចំណាប់អារម្មណ៍សូមធ្វើការទំនាក់ទំនង​តាមរយះទូរសព្ទ័លេខ ០៦៩ ២២ ៣៦ ៣៩ / ០១២ ៨៥ ២៧ ៨៥ ។សូមអគុណ!!!!!!!!!!
គ្រែពេទ្យចំនួន៨០​គិតជាទឹកប្រាក់ ​សរុប២៨.០៣៥ដុល្លា ជាអំណោយរបស់សប្បុរសជនផ្តល់ជូន​អាជ្ញាធរខេត្តបន្ទាយមានជ័យ សម្រាប់យកទៅប្រើប្រាសនៅតាម​មន្ទីរពេទ្យ
Sat,11 September 2021 (Time 05:34 PM)
ដោយ ៖ យុវជនថ្មី (ចំនួនអ្នកអាន: 38នាក់)


ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី១១ ខែ​កញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើ​ញទទួលអំណោយជាគ្រែពេទ្យចំនួន៨០ គិតជាទឹកប្រាក់ ​សរុបចំនួន២៨.០៣៥ដុល្លា ពីលោកឧត្តម​​សេនីយ៍ត្រី ស៊ីវ ​សុជាតិ និង​លោកស្រី ខា អ៊ាង (ម្ចាស់សហ​គ្រា​ស​ទៀ​ណាំហាក់) ​សម្រាប់ប្រើប្រាស់​នៅតាមមន្ទីរពេទ្យ។នេះគឺជាទឹកចិត្តសប្បុរស នឹងជាការ
ចូ​លរួម​ចំណែកជាមួយប្រមុខរាជរដ្ឋាភិ​បាល ក្នុង​ការទប់ទល់ប្រឆាំង​នឹងការឆ្លងជំងឺកូវីដ១៩ នាពេល​នេះ ហើយគ្រែពេទ្យ​ទាំង៨០នេះ ត្រូវបានបែ​ងចែក ទៅមណ្ឌ​លសុខភា​ពអូរបិចំនួន២គ្រែ មន្ទីរ​ពេទ្យប​ង្អែកពួកចំនួន​៥គ្រែ មន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះចំនួន​៣គ្រែ និងមន្ទីរពេ​ទ្យក្រុង​សេរីសុភ័ណ្ឌ​ចំនួន១០គ្រែផងដែរ។

ក្នុងនោះដែរ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានថ្លែង​អគុណដល់លោកឧត្តមសេនីយ៍ត្រី ស៊ីវ សុជាតិ និងលោកស្រី ខាង អ៊ាង និង(ម្ចាស់សហ​គ្រាស ទៀ ណាំហាក់ )ដែលបានធ្វើការឧបត្ថម្ភ គ្រែ​ពេទ្យចំនួន៨០គ្រែ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការទប់​ស្កាត់ជំងឺកូវីដ.១៩ ដែលកំពុង​សំរាកព្យាបា​លនៅមន្ទីរពេទ្យខេត្ត។

ឯកឧត្តមបញ្ជាក់ថា អំណោយទាំងអស់នេះ ឯកឧត្តមនឹងយកទៅប្រើប្រាស់ឲ្យចំទិសដៅ នៅតាម​មន្ទីរបង្អែកក្នុង​ខេត្តបន្ទាយមានជ័យទាំងអស់។ក្នុងនោះម្ចាស់​សហគ្រាស ទៀ ណាំហាក់
ធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ និងអាជ្ញាធរ ពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ក្នុង​ការ​ប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវវីដ.១៩ ជាពិសេសគឺខេត្ត បានគ្រប់គ្រងអ្នកដែលមានការពាក់ព័ន្ធដោយ​ផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និងបានបញ្ជូនឲ្យពួកគាត់មកធ្វើចត្តាឡី​ស័ក និងព្យាបាល បានយ៉ាងល្អប្រសើរផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្ដម អ៊ុន ចាន់ដា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ ១៩ ក្នុងខេត្តកំពង់ចាម ដើម្បីរកដំណោះស្រាយ និងគ្រប់គ្រងស្ថានការណ៍ ឲ្យប្រសើរឡើងវិញ (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពីការវិភាគភាពសមស្រប ទីតាំងចាក់សំរាម និងរៀបចំដំណើរការគម្រោងកែលម្អសំណល់រឹង និងសំណល់ប្លាស្ទិក របស់ធនាគារពិភពលោក តាមប្រព័ន្ធអនឡាញ (Zoom) (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីប្រកាស សេចក្ដីសម្រេចស្ដីពីការចាត់តាំង លោក លី ធុជ ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អ៊ុំ រាត្រី ដឹកនាំក្រុមការងា​រនាំយកទេយ្យវត្ថុ ប្រគេនដ​ល់ព្រះ​សង្ឃចំនួន ២៥៦​វត្ត ទូទាំងខេត្តបន្ទាយ​មានជ័យ (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អ្នកតំណាងរាស្ត្រ ​មេបញ្ជាការយោ​ធភូមិភាគទី​៥ អញ្ជើ​ញ​ដាំដើមឈើប្រណិត បង្កើន​ធម្មជាតិបៃតង (យុវជនថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4289 នាក់
ម្សិលមិញ :
25754 នាក់
សប្តាហ៍នេះ :
45290 នាក់
ខែនេះ :
124286 នាក់
3 ខែនេះ :
335242 នាក់
សរុប :
3433779 នាក់