ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រ យុវជនថ្មី (www.ytt-news.com) មានទទួលចុះផ្សាយពាណិជ្ជកម្ម និងដំណឹងផ្សេងៗ បើសិនជា​ សម្តេច ទ្រង់ ឯងឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មានចំណាប់អារម្មណ៍សូមធ្វើការទំនាក់ទំនង​តាមរយះទូរសព្ទ័លេខ ០៦៩ ២២ ៣៦ ៣៩ / ០១២ ៨៥ ២៧ ៨៥ ។សូមអគុណ!!!!!!!!!!
ជំនន់ទឹកភ្លៀងចាប់ផ្ដើមវាយលុក ស្រុកម៉ាឡៃ បណ្តាល​ឲ្យលិចផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារ កម្លាំងសមត្ថកិច្ច​កំពុង​ចុះជួយ​សង្គ្រោះ​ យកទៅដាក់ទីទួល​សុវត្ថិភាព
Sat,11 September 2021 (Time 03:58 PM)
ដោយ ៖ យុវជនថ្មី (ចំនួនអ្នកអាន: 18នាក់)


ខេត្តបន្ទាយមានជ័យ៖សេចក្តីរាយ​ការណ៍​បាន​ឲ្យដឹងថា ផ្ទះប្រជាព​​លរដ្ឋនៅ​តាមអូរព្រំដែន និងនៅ​តំ​បន់​​ទំនាប​ក្នុងភូមិសាស្ត្រស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាច្រើនគ្រួសារ រងការលិ​ច​ដោ​យសារ​ភ្លៀង បង្ក​ជាជំ​នន់និង​ហូរធ្លា​ក់មក​ពីស្រុក​ថៃផង ត្រូវបានកម្លាំងសមត្ថកិច្ច​ទាំង៣​ស្ថាប័ន​កំពុង​ចុះជួយ​សង្គ្រោះ​យក​ទៅ​ដាក់ទីទួលសុវត្ថិភា​ពនៅវេលាម៉ោង៨យប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។

ក្រោយពី​ទឹក​លិចផ្ទះប្រជាពលរដ្ឋជាច្រើន​គ្រួសារនោះ លោកវរសេនីយ៍ត្រី ទាវ ភារម្យ មេបញ្ជាការ ផ្នែកសឹ​ករងស្រុក​ម៉ាឡៃ តំបន់ប្រតិបត្តិ​ការសឹករងបន្ទាយ​​មានជ័យបានដឹម​នាំកម្លាំង១ក្រុម សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ កម្លាំងន​គរបាល និងអាជ្ញាធរ​មូលដ្ឋានចុះជួយ​ជញ្ជូនសម្ភារ:​ប្រជា​ពលរដ្ឋ ដែល​រងគ្រោះរងដោ​យជំនន់ទឹកភ្លៀង ​រក​ទីទួលសុវត្ថិភាព ចំនួន៥​គ្រួសារ នៅភូមិថ្មី ឃុំអូរ​ស្រ​ឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងអង្គភាពទាំង៣ស្ថាប័ន មានយោធា អាវុធហត្ថ និងនគរ​បាលមាន​ភារកិច្ចប​ន្ថែមពី​កា​រ​ងារស្នូល គឺជួយ​ដល់​ការងារ​សង្គម ដូចជាចុះជួយ​សង្គ្រោះប្រជាព​លរដ្ឋរងគ្រោះ​ដោយសារគ្រោះធម្មជាតិផ្សេងៗ មាន​ជំនន់ទឹកភ្លៀង ជាដើម។ទន្ទឹមនិងធ្វើកិច្ចការងារ​ការពារ​សន្តិសុខ និងរក្សាសណ្តា​ប់ធ្នាប់ សុវត្ថិភាពជូនប្រ​ជាពលរដ្ឋ កងកម្លាំងត្រូវធ្វើ​កិច្ចការងារ​សង្គមឲ្យ​បានច្រើនផងដែរ ។
ក្នុងនោះសមត្ថកិច្ច បានអំពាវនាវដល់បងប្អូនប្រជាព​លរដ្ឋទាំងអស់ ពេលមាន​ទឹកជំនន់​សូមបង្កើន​ការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវា​ង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាច​កើតមានឡើង​ដោយយ​ថាហេតុ និងត្រៀមរកទីទួល​សុវត្ថិភាពសម្រាប់​ជម្លៀសប្រជាពលរដ្ឋ ដែលងាយរង​គ្រោះជាដើមផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្ដម អ៊ុន ចាន់ដា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ ១៩ ក្នុងខេត្តកំពង់ចាម ដើម្បីរកដំណោះស្រាយ និងគ្រប់គ្រងស្ថានការណ៍ ឲ្យប្រសើរឡើងវិញ (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពីការវិភាគភាពសមស្រប ទីតាំងចាក់សំរាម និងរៀបចំដំណើរការគម្រោងកែលម្អសំណល់រឹង និងសំណល់ប្លាស្ទិក របស់ធនាគារពិភពលោក តាមប្រព័ន្ធអនឡាញ (Zoom) (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីប្រកាស សេចក្ដីសម្រេចស្ដីពីការចាត់តាំង លោក លី ធុជ ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អ៊ុំ រាត្រី ដឹកនាំក្រុមការងា​រនាំយកទេយ្យវត្ថុ ប្រគេនដ​ល់ព្រះ​សង្ឃចំនួន ២៥៦​វត្ត ទូទាំងខេត្តបន្ទាយ​មានជ័យ (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អ្នកតំណាងរាស្ត្រ ​មេបញ្ជាការយោ​ធភូមិភាគទី​៥ អញ្ជើ​ញ​ដាំដើមឈើប្រណិត បង្កើន​ធម្មជាតិបៃតង (យុវជនថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4410 នាក់
ម្សិលមិញ :
25754 នាក់
សប្តាហ៍នេះ :
45411 នាក់
ខែនេះ :
124407 នាក់
3 ខែនេះ :
335363 នាក់
សរុប :
3433900 នាក់