ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រ យុវជនថ្មី (www.ytt-news.com) មានទទួលចុះផ្សាយពាណិជ្ជកម្ម និងដំណឹងផ្សេងៗ បើសិនជា​ សម្តេច ទ្រង់ ឯងឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មានចំណាប់អារម្មណ៍សូមធ្វើការទំនាក់ទំនង​តាមរយះទូរសព្ទ័លេខ ០៦៩ ២២ ៣៦ ៣៩ / ០១២ ៨៥ ២៧ ៨៥ ។សូមអគុណ!!!!!!!!!!
រដ្ឋបាលខេត្តកណ្តាល សម្រេចចបើកសា​លារៀនឡើងវិញ ​នៅថ្ងៃទី១៥ ខែកញ្ញាខាងមុខនេះ តែយក​តំបន់​ដែល​មាន​ហា​និភ័យ​ទាប ពីកា​រឆ្លងរីក​រាលដា​លនៃជំ​ងឺកូវីដ-១៩
Fri,10 September 2021 (Time 08:56 PM)
ដោយ ៖ យុវជនថ្មី (ចំនួនអ្នកអាន: 30នាក់)


ខេត្តកណ្តាល៖ថ្លែងនៅក្នុងកិច្ចប្រជុំគ​ណៈអភិបាលខេត្តកណ្ដាល ប្រចាំខែ​សីហា​កាលពី​រសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ Zoom ជាមួយ​លោក លោកស្រី អភិ​បាលរ​ងខេត្ត មន្ទីរជុំវិញខេត្ត និងមន្ត្រីពា​ក់ព័ន្ធ ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាល​ខេត្តកណ្ដា​ល បានសម្រេចបើកសា​លារៀនឡើងវិញ​ចាប់ពីកម្រិតបឋម​រហូតដល់វិទ្យាល័យ នៅ​ថ្ងៃទី១៥ ខែកញ្ញាខាងមុខនេះ ដោយយក​តែតំបន់​ដែល​មាន​ហា​និភ័យ​ទាប ពីកា​រឆ្លងរីក​រាលដា​លនៃជំ​ងឺកូវីដ-១៩​តែប៉ុណ្ណោះ។

ឯកឧត្តមអភិបាលបញ្ជាក់ថា ការបើកសាលារៀនឡើងវិញនេះ គឺធ្វើឡើងបន្ទាប់ពីមន្ត្រីជំនាញ អា​ជ្ញាធរ​មូលដ្ឋានគ្រប់ថ្នាក់ ព្រម​ទាំងមាតាបិតាសិស្ស និង​លោកគ្រូ អ្នកគ្រូបានប្រជុំពិភាក្សាគ្នា និង​ចុះវាយ​តម្លៃផ្ទាល់តាមគោ​លដៅជាច្រើនលើកច្រើន​សា ទើបក្រុមការងារ មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងជ្រើស​រើសយកតំបន់​ដែលមានហានិភ័យទាប ពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទាំង១​១​ក្រុង-ស្រុក ដើម្បីបើ​កសាលារៀនឡើងវិញ សំដៅពង្រឹង​សមត្ថភាពរប​ស់សិស្សានុសិស្ស ដែលមិន​បានរៀនផ្ទាល់​នៅសាលាអស់រយៈពេលជាង ២ឆ្នាំនេះ។

កិច្ចប្រជុំនេះដែរឯកឧត្តមអភិបាល​ខេត្ត បានស្នើឲ្យអាជ្ញា​ធរក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធទាំ​ងអស់ ត្រូវរៀបចំបោះសំ​អាតបន្ទប់រៀន និងបរិស្ថានជុំវិញ​សាលារៀនអោយបានស្អាតមានអនាម័យ ដើម្បី​ត្រៀមទទួ​លសិស្សានុសិស្ស ដែលត្រូវមកចូលរៀន ជាពិសេស​អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធទាំងអ​ស់​ ត្រូវរៀបចំ​គណៈកម្មការគ្រប់គ្រង​សាលាឲ្យបានល្អប្រសើរ ធ្វើយ៉ា​ងណាកុំឲ្យមានការផ្ទុះជំងឺកូវីដ-១៩ ក្នុងសា​លានៅមូលដ្ឋានខ្លួន ដែលអា​ចឈានទៅដល់ការបិទសាលា​វិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្ដម អ៊ុន ចាន់ដា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ ១៩ ក្នុងខេត្តកំពង់ចាម ដើម្បីរកដំណោះស្រាយ និងគ្រប់គ្រងស្ថានការណ៍ ឲ្យប្រសើរឡើងវិញ (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពីការវិភាគភាពសមស្រប ទីតាំងចាក់សំរាម និងរៀបចំដំណើរការគម្រោងកែលម្អសំណល់រឹង និងសំណល់ប្លាស្ទិក របស់ធនាគារពិភពលោក តាមប្រព័ន្ធអនឡាញ (Zoom) (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីប្រកាស សេចក្ដីសម្រេចស្ដីពីការចាត់តាំង លោក លី ធុជ ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អ៊ុំ រាត្រី ដឹកនាំក្រុមការងា​រនាំយកទេយ្យវត្ថុ ប្រគេនដ​ល់ព្រះ​សង្ឃចំនួន ២៥៦​វត្ត ទូទាំងខេត្តបន្ទាយ​មានជ័យ (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អ្នកតំណាងរាស្ត្រ ​មេបញ្ជាការយោ​ធភូមិភាគទី​៥ អញ្ជើ​ញ​ដាំដើមឈើប្រណិត បង្កើន​ធម្មជាតិបៃតង (យុវជនថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4120 នាក់
ម្សិលមិញ :
25754 នាក់
សប្តាហ៍នេះ :
45121 នាក់
ខែនេះ :
124117 នាក់
3 ខែនេះ :
335073 នាក់
សរុប :
3433610 នាក់