ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រ យុវជនថ្មី (www.ytt-news.com) មានទទួលចុះផ្សាយពាណិជ្ជកម្ម និងដំណឹងផ្សេងៗ បើសិនជា​ សម្តេច ទ្រង់ ឯងឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មានចំណាប់អារម្មណ៍សូមធ្វើការទំនាក់ទំនង​តាមរយះទូរសព្ទ័លេខ ០៦៩ ២២ ៣៦ ៣៩ / ០១២ ៨៥ ២៧ ៨៥ ។សូមអគុណ!!!!!!!!!!
នគរបាលក្រុងសិរីសោភ័ណ បង្រ្កាបមុខសញ្ញា​ជួញដូរ​និងផ្តល់ទីតាំងប្រើ​ប្រាស់គ្រឿងញៀន​ខុស​ច្បាប់ ដោយឃាត់ខ្លួនជនសង្ស័ម០១នាក់ បញ្ជូនទៅស្នងការនគរបាលខេត្ត
Fri,10 September 2021 (Time 05:13 PM)
ដោយ ៖ យុវជនថ្មី (ចំនួនអ្នកអាន: 18នាក់)


ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យ១នាក់​ ជាមុខសញ្ញា​ជួញដូរ​ និងផ្តល់ទីតាំងប្រើ​ប្រាស់គ្រឿងញៀន​ខុស​ច្បាប់ ត្រូវកម្លាំងនគ​របាលក្រុងសិរី​សោភ័ណ ចាប់ឃាត់ខ្លួន​​បញ្ជូន ទៅស្នង​ការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីចាត់កា​របន្តតាមនិតិវិធី។

លោកវរសេនីយ៍ទោ កាន់ សៀង អធិការរង ទទួលផ្នែកប្រ​ឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរ​   បាល​ក្រុងសិរីសោភ័ណ បានឲ្យដឹងថា៖ក្រោយពីទទួលបានព័ត៌មាន​ពីប្រជា​ពលរដ្ឋ និងដោយ​អនុវត្តតាម​បទបញ្ជារបស់​លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាលខេត្ត និង​មានកា​រសម្របសម្រួល​និតិវិធីពីលោក កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអម សាលាដំបូង​ខេត្តបន្ទាយ​មានជ័​យ កម្លាំងនគរបា​លជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគ​របាល ក្រុងសិរីសោភ័ណ ដឹកនាំ​ផ្ទាល់​ដោយ​លោកវរសេនី​យ៍ឯក ស៊ី ឌី អធិកា​រនគរបាលក្រុងសិរី​សោភ័ណ​ចុះទៅដ​ល់រោង​ជាង​ជួសជុល​ម៉ូតូ០១កន្លែង ដែលជាមុខ​សញ្ញា​ជួញដូរ​និងផ្តល់ទីតាំង​ប្រើប្រាស់​នូវសារធាតុញៀន ដោយខុសច្បាប់ នៅភូមិដីឡូត៍ សង្កាត់ទឹកថ្លា ក្រុងសិរិសោភ័ណ និងឃាត់ខ្លួនជន​សង្ស័យ​ចំនួន០២នាក់
១-ឈ្មោះ ឃុំ រតនៈគឹមហុង ហៅថា គឹមហុង ភេទប្រុស អាយុ២៣ឆ្នាំ ជាអ្នកផ្តល់​ទីតាំងប្រើប្រាស់​នូវសារធា​តុញៀន​ដោយខុសច្បាប់។
២-ឈ្មោះតែង ទិត្យចាន់រិទ្ឋឹ ភេទប្រុស អាយុ២៣ឆ្នាំ ជាអ្នកប្រើប្រាស់គ្រឿងញៀន អ្នកទាំង០២នាក់ នៅភូមិ​ដីឡូត៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

លោកអ​ធិការរង បានបញ្ជាក់ថា៖ក្នុងកិចប្រតិបត្តិការនេះ កម្លាំងនគ​របាលយើង​បានធ្វើការឆែ​កឆេររឃើញ វត្ថុតាងមួយចំនួនរួមមាន៖ម្ស៉ៅក្រាមសថ្លាចំនួន០៤កូនថង់តូច, គម្របដបកែច្នៃ​សម្រាប់ជក់​គ្រឿងញៀនចំនួន០៤, ដបកែច្នៃសម្រាប់​ជក់គ្រឿងញៀន ០២ , បំពង់ប៊ឺតមួយចំនួន, ដែក​កេះចំនួន០៥, បំពង់កែវទាម៉ូ​ម៉ែត្រ ០១ , សំបកថង់ថ្មីសម្រាប់ច្រកថ្នាំញៀនមួយចំនួន ,ទូរស័ព្វ​០១គ្រឿង , កាំភ្លើងខ្លីម៉ាករ៉ូឡូចំនួន០១ដើមគ្រប់ចំនួន១៨គ្រាប់(សំបកគ្រាប់ចំនួន០១),បង់កាំភ្លើងខ្លីK៥៩ចំនួន០១, គ្រាប់កាំភ្លើងខ្លីK៥៩ចំនួន០២គ្រាប់(សំបកគ្រាប់ចំនួន០១) ។

លោកវរសេនីយ៍ទោ កាន់ សៀង បានបញ្ជាក់ថា៖ឈ្មោះតែង ទិត្យចាន់រិទ្ឋឹ ត្រូវបានព្រះរាជអាជ្ញា អនុ​ញាតិឲ្យអាណាព្យា​បាលយក​ទៅអប់រំកែប្រែនៅមណ្ឌល​សុខភាពសហគមន៍ តាម​ការស្នើសុំនិងធានា រប​ស់អាណាព្យាបាល។ចំណែក​ឈ្មោះឃុំ រតនៈគឹមហុង ហៅថា គឹមហុង និងវត្ថុតាង ត្រូវបាន​បញ្ជូនទៅ​ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្ដម អ៊ុន ចាន់ដា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ ១៩ ក្នុងខេត្តកំពង់ចាម ដើម្បីរកដំណោះស្រាយ និងគ្រប់គ្រងស្ថានការណ៍ ឲ្យប្រសើរឡើងវិញ (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពីការវិភាគភាពសមស្រប ទីតាំងចាក់សំរាម និងរៀបចំដំណើរការគម្រោងកែលម្អសំណល់រឹង និងសំណល់ប្លាស្ទិក របស់ធនាគារពិភពលោក តាមប្រព័ន្ធអនឡាញ (Zoom) (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីប្រកាស សេចក្ដីសម្រេចស្ដីពីការចាត់តាំង លោក លី ធុជ ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អ៊ុំ រាត្រី ដឹកនាំក្រុមការងា​រនាំយកទេយ្យវត្ថុ ប្រគេនដ​ល់ព្រះ​សង្ឃចំនួន ២៥៦​វត្ត ទូទាំងខេត្តបន្ទាយ​មានជ័យ (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អ្នកតំណាងរាស្ត្រ ​មេបញ្ជាការយោ​ធភូមិភាគទី​៥ អញ្ជើ​ញ​ដាំដើមឈើប្រណិត បង្កើន​ធម្មជាតិបៃតង (យុវជនថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4521 នាក់
ម្សិលមិញ :
25754 នាក់
សប្តាហ៍នេះ :
45522 នាក់
ខែនេះ :
124518 នាក់
3 ខែនេះ :
335474 នាក់
សរុប :
3434011 នាក់