ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រ យុវជនថ្មី (www.ytt-news.com) មានទទួលចុះផ្សាយពាណិជ្ជកម្ម និងដំណឹងផ្សេងៗ បើសិនជា​ សម្តេច ទ្រង់ ឯងឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មានចំណាប់អារម្មណ៍សូមធ្វើការទំនាក់ទំនង​តាមរយះទូរសព្ទ័លេខ ០៦៩ ២២ ៣៦ ៣៩ / ០១២ ៨៥ ២៧ ៨៥ ។សូមអគុណ!!!!!!!!!!
ក្រុមគ្រូ​ពេទ្យថៃ អំពា​វនាវ​​ឲ្យ​អាជីវ​ករខ្មែរ​លក់ដូរនៅផ្សា​រោងក្លឿ ​ទៅ​ពិនិត្យរក​អង្គទីគ័រ ដើ​ម្បី​ឈាន​ទៅ​រក​ការ​បញ្ចប់​នៃកា​របិ​តខ្ទប់ និង​បើក​ឲ្យដំ​ណើរការលក់ដូរធម្មតាឡើងវិញ
Fri,10 September 2021 (Time 03:29 PM)
ដោយ ៖ យុវជនថ្មី (ចំនួនអ្នកអាន: 17នាក់)


ខេត្តបន្ទាយមានជ័យ៖ដោ​យមើលឃើញ​ពី​ស្ថានភា​ពនៃការឆ្លង​ជំងឺកូវីដ១៩ មាន​ការធូស្រា​លបន្តិច​ អាជ្ញាធរ និងក្រុមគ្រូពេទ្យ​ថៃ បានអញ្ជើ​ញចុះ​ពិនិត្យ​ទៅ​លើ​ប្រជាព​លរដ្ឋខ្មែរ ដែល​ជា​អា​ជីវក​រលក់ដូរ​នៅផ្សារ​រោង​ក្លឿ ប្រទេ​សថៃ ដែល​នៅជា​ប់ព្រំដែន​កម្ពុជា ឈ​មនឹ​ងច្រកទ្វា​អន្តរ​ជា​តិ​ប៉ោយ​ប៉ែត ដើម្បី​ស្វែង​រក​អង្គទីគ័រ​ ខ្ពស់​ពោលគឺ​ចំនួនមនុស្ស​ទៅពិនិត្យ​ដែល​ភាគរ​យ​ខ្ពស់ អាចឈា​ន​ទៅ​រក​កា​រប​ញ្ចប់​ នៃកា​រ​បិតខ្ទប់ ​និង​​បើផ្សារ​ឲ្យ​ល​ក់ដូរ ​នៅក្នុង​ភូមិ​សាស្ត្រ​ផ្សារ​រោងក្លឿឡើង​វិញផងដែរ។

បើតាម​សេចក្តីរា​យការ​ណ៍បាន​ឲ្យដឹង​ថា ក្រុម​គ្រូ​ពេ​ទ្យ​ស្រុក​អារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ​ ចុះពិ​និ​ត្យ​ទៅ​លើ​ជា​ជី​វក​រខ្មែរ​ ដើម្បី​ស្វែង​រក​អង្គទីគ័រ​នេះ បា​នធ្វើឡើង​ចាប់តាំង​ពីថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ២០២១ លើផ្សារចំនួន​៦ ក្នុងភូមិសាស្ត្រផ្សារ​រោងក្លឿ រួមមានៈផ្សារថ្មី ,ផ្សារចាស់ ,រតនៈថាំ ,បេនចាវ៉ាន់ ,ឥណ្ឌូ​ជី​ន ​និងដេតថៃ។

ដោយឡែក​សម្រាប់​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១រសៀល ក្រុមគ្រូពេទ្យ​ស្រុក​អារញ្ញ បន្ត​ចុះពិនិត្យនៅផ្សារ​ចាស់(អ ប ច ឫកងអំនួយការ)។ដូច្នេះសូម​អំពាវនាវ​ដល់ប្រជាព​លរដ្ឋខ្មែរ ដែលជា​អាជីវក​រលក់ដូរ​នៅផ្សាររោងក្លឿ រួមគ្នា​ទប់ស្កាត់​​ការរីក​រាលដាល​នៃជំងឺកូវីដ១៩ ដោយ​អញ្ជើញ​ទៅ​ពិនិត្យរក​អង្គទីគ័រទាំងអស់គ្នា ទាំងអ្នក​កើតហើ​យព្យាបាលខ្លួនឯង ឫអ្នកចា​ក់វ៉ាសាំង​ហើយ​ក៏អាច​មកត្រួតបា​នដែរ លើកលែង​តែ​បងប្អូន ដែល​ចេញពីស្តា​ប្លាសា មិនបាច់មកទេ ដើម្បី​ឈា​ន​ទៅរ​ក​កា​របញ្ចប់​ នៃការ​បិតខ្ទប់ ​និង​ធ្វើ​កា​របើ​ផ្សារឲ្យដំ​ណើ​រការ​ល​ក់ដូរឡើង​វិញ។

​គួររម្លឹកផងដែរថា នៅក្នុងភូមិសាស្ត្រផ្សាររោងក្លឿ ប្រទេសថៃទាំងមូល ត្រូវបានអាជ្ញាធរថៃធ្វើកា​របិតខ្ទប់ផ្សារមិន​អនុញ្ញាតឲ្យមាន​ការចេញចូល​ឡើយ ពោលគឺជាតំ​បន់​ក្រហមចាប់តាំងពីថ្ងៃទី​០៥ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីផ្ទុះនូវជំងឺកូវីដ១៩។ក្នុងអំឡុងដ៏តានតឹងនោះមានសប្បុរសជននានា​ពិសេសលោក ហ៊ឹម សុវណ្ណ ដែលជាអាជីវករដូចគ្នា ដ៏ដូចជាដំណាងឲ្យអាជីករក្នុងផ្សារ បានខិតខំ​ស្វះស្វែងរកជំនួយទាំងសម្ភារៈប្រើប្រាស់គ្រឿងឧបភោគ បរិភោគ ទឹកបរិសុទ្ធ និងពិសេសស​ហការជាមួយក្រុមគ្រូពេទ្យថៃ ដើម្បីជួយ​សង្គ្រោះ ប្រជាពលរដ្ឋខ្មែរទាំងយប់ ទាំងថ្ងៃនៅពេលដែល​អាជីវករខ្មែរ ត្រូវកា​រក្នុងអំឡុងនៃការផ្ទុះឡើងនៃជំងឺ ដ៏សាហាវជំងឺកូវីដ១៩នេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្ដម អ៊ុន ចាន់ដា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ ១៩ ក្នុងខេត្តកំពង់ចាម ដើម្បីរកដំណោះស្រាយ និងគ្រប់គ្រងស្ថានការណ៍ ឲ្យប្រសើរឡើងវិញ (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពីការវិភាគភាពសមស្រប ទីតាំងចាក់សំរាម និងរៀបចំដំណើរការគម្រោងកែលម្អសំណល់រឹង និងសំណល់ប្លាស្ទិក របស់ធនាគារពិភពលោក តាមប្រព័ន្ធអនឡាញ (Zoom) (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីប្រកាស សេចក្ដីសម្រេចស្ដីពីការចាត់តាំង លោក លី ធុជ ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អ៊ុំ រាត្រី ដឹកនាំក្រុមការងា​រនាំយកទេយ្យវត្ថុ ប្រគេនដ​ល់ព្រះ​សង្ឃចំនួន ២៥៦​វត្ត ទូទាំងខេត្តបន្ទាយ​មានជ័យ (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អ្នកតំណាងរាស្ត្រ ​មេបញ្ជាការយោ​ធភូមិភាគទី​៥ អញ្ជើ​ញ​ដាំដើមឈើប្រណិត បង្កើន​ធម្មជាតិបៃតង (យុវជនថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4434 នាក់
ម្សិលមិញ :
25754 នាក់
សប្តាហ៍នេះ :
45435 នាក់
ខែនេះ :
124431 នាក់
3 ខែនេះ :
335387 នាក់
សរុប :
3433924 នាក់