ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រ យុវជនថ្មី (www.ytt-news.com) មានទទួលចុះផ្សាយពាណិជ្ជកម្ម និងដំណឹងផ្សេងៗ បើសិនជា​ សម្តេច ទ្រង់ ឯងឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មានចំណាប់អារម្មណ៍សូមធ្វើការទំនាក់ទំនង​តាមរយះទូរសព្ទ័លេខ ០៦៩ ២២ ៣៦ ៣៩ / ០១២ ៨៥ ២៧ ៨៥ ។សូមអគុណ!!!!!!!!!!
ឯកឧត្ត​មអគ្គបណ្ឌិ​តសភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន និង​លោកជំ​ទាវ ផ្តល់​រថយន្ត​សង្គ្រោះប​ន្ទាន់​ចំនួន​២គ្រឿង ជូន​ដល់​ស្រុ​ក​កណ្តាល​ស្ទឹង និងស្រុកកោះធំ ​តាមរ​យៈរដ្ឋ​បាល​ខេត្ត​កណ្តា​ល
Thu,05 August 2021 (Time 05:22 PM)
ដោយ ៖ យុវជនថ្មី (ចំនួនអ្នកអាន: 48នាក់)


ខេត្តកណ្តាល៖​ស្រុកចំនួន​២ មានស្រុក​កណ្តាល​ស្ទឹង និងស្រុកកោះធំ ក្នុងខេត្តក​ណ្តាល​ទទួលបា​នរថយន្តសង្គ្រោះបន្ទាន់ ដែល​ជា​អំណោយ​ដ៏ថ្លៃថ្លារប​ស់ឯកឧត្តមអគ្គបណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនី​រ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋ​កិច្ច និងហិរញ្ញវត្ថុ និង​លោកជំទាវ តាម​រយៈ​រដ្ឋបាល​ខេត្តក​ណ្តាល នៅព្រឹកថ្ងៃទី៤ ខែសី​ហា ឆ្នាំ២០២១នេះ ដើម្បីទុ​កប្រើប្រាស់​ជាប្រយោជន៍ ក្នុងការ​ជួយស​ង្គ្រោះអ្នកជំងឺទូទៅ​ដែលត្រូវការចាំបាច់។

ឯកឧត្តម គង់ សោភ័ណ្ឌ បានគូសបញ្ជាក់ឲ្យដឹងថា ដោយពិនិត្យមើ​លឃើញពីការលំបាក់ និងតម្រូវ​ជា​ក់ស្តែងកន្លងមក នៅមូលដ្ឋាន ទើប​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសម្រេច​ប្រគ​ល់រថយន្តទាំង០២គ្រឿងនេះ មកឲ្យរដ្ឋបាលខេត្តកណ្តាល ដើម្បីចាត់ចែង​ប្រគល់បន្ត​ទៅឲ្យ​ក្រុង-ស្រុក គោល​ដៅដែលកំពុងតែមានតំរូវការចាំបាច់បំផុត ក្នុងការពិនិត្យ​ព្យាបាល​ជំងឺដល់​ប្រជាពលរដ្ឋទូទៅ ប្រើប្រាស់ក្នុង​ការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេស ចំពោះប្រជាពល​រដ្ឋក្រីក្រតែម្តង។

ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា រថយន្តសង្គ្រោះទាំងនេះ គឺជាមធ្យោបាយដ៏ប្រសើរ សម្រាប់ប​ម្រើ​ការងារលើផ្នែកសុខាភិបាល ឲ្យកាន់តែមានលទ្ធផលល្អ ប្រសិទ្ធភាព និងពង្រឹង គុណភាព នៃកា​រ​ផ្តល់សេ​វាសុខាភិបាលថែមទៀត ជាពិ​សេសជាមធ្យោបាយជួយ​ក្នុងការសង្គ្រោះអ្នកជំងឺ និងការងា​រកិច្ចប្រតិ​បត្តិការ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានទាន់​ពេលវេលា និងមានប្រសិទ្ធភាព។

នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់មូលដ្ឋាន ស្រុកកណ្តាលស្ទឹង និងស្រុក​កោះធំ ត្រូវខិ​តខំផ្តល់សេវាសុខាភិបាល ដល់ប្រជាពល​រដ្ឋឲ្យបានល្អប្រសើរថែមទៀត ត្រូវប្រើប្រាស់​រថយន្ត​សង្គ្រោះដែលទើបតែទទួលបា​ននេះ ឲ្យចំគោលដៅ ស្រមតាមគោលការណ៍​ណែនាំរប​ស់ក្រសួងសុខាភិបាល និងត្រូវចេះ​ថែទាំប្រើប្រាស់ឲ្យបានយូរអង្វែង ត្រូវបន្តផ្សព្វផ្សាយ និងណែនាំ​ប្រជា​ពលរដ្ឋទាំងអស់ ឲ្យនាំគ្នាអ​នុវត្តតាម ការណែនាំ​របស់ក្រសួងសុខាភិបាល និងអនុវត្តន៍ តា​មវិធា​នការការពាររបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃកម្ពុជាគឺ ៣កុំ និង៣ការពារ ដើម្បីរួច​ផុតពីកា​រឆ្លងរីករា​យដានៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្ដម អ៊ុន ចាន់ដា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ ១៩ ក្នុងខេត្តកំពង់ចាម ដើម្បីរកដំណោះស្រាយ និងគ្រប់គ្រងស្ថានការណ៍ ឲ្យប្រសើរឡើងវិញ (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពីការវិភាគភាពសមស្រប ទីតាំងចាក់សំរាម និងរៀបចំដំណើរការគម្រោងកែលម្អសំណល់រឹង និងសំណល់ប្លាស្ទិក របស់ធនាគារពិភពលោក តាមប្រព័ន្ធអនឡាញ (Zoom) (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីប្រកាស សេចក្ដីសម្រេចស្ដីពីការចាត់តាំង លោក លី ធុជ ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អ៊ុំ រាត្រី ដឹកនាំក្រុមការងា​រនាំយកទេយ្យវត្ថុ ប្រគេនដ​ល់ព្រះ​សង្ឃចំនួន ២៥៦​វត្ត ទូទាំងខេត្តបន្ទាយ​មានជ័យ (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អ្នកតំណាងរាស្ត្រ ​មេបញ្ជាការយោ​ធភូមិភាគទី​៥ អញ្ជើ​ញ​ដាំដើមឈើប្រណិត បង្កើន​ធម្មជាតិបៃតង (យុវជនថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3987 នាក់
ម្សិលមិញ :
25754 នាក់
សប្តាហ៍នេះ :
44988 នាក់
ខែនេះ :
123984 នាក់
3 ខែនេះ :
334940 នាក់
សរុប :
3433477 នាក់