ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រ យុវជនថ្មី (www.ytt-news.com) មានទទួលចុះផ្សាយពាណិជ្ជកម្ម និងដំណឹងផ្សេងៗ បើសិនជា​ សម្តេច ទ្រង់ ឯងឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មានចំណាប់អារម្មណ៍សូមធ្វើការទំនាក់ទំនង​តាមរយះទូរសព្ទ័លេខ ០៦៩ ២២ ៣៦ ៣៩ / ០១២ ៨៥ ២៧ ៨៥ ។សូមអគុណ!!!!!!!!!!
ឃាត់​ខ្លួន​ជនសង្ស័យ០​៤នាក់ បញ្ជូន​ទៅតុលាកាខេត្តបន្ទាយមា​នជ័យ ពាក់ព័ន្ធករណីហឹង្សាបណ្តាល​ឲ្យក្មេងប្រុសម្នាក់រងរបួស
Thu,05 August 2021 (Time 03:47 PM)
ដោយ ៖ យុវជនថ្មី (ចំនួនអ្នកអាន: 21នាក់)


ខេត្តបន្ទាយមានជ័យ៖​ក្រុមក្មេងស្ទាវ​ចំនួន​៤នាក់​ ត្រូវ​កម្លាំង​មូល​ដ្ឋាន​កងរាជអាវុធហត្ថ​ក្រុងសិ​រីសោ​ភ័ណ​ ចាប់​ឃា​ត់ខ្លួន​ បន្ទាប់​ទទួ​លបាន​ពាក់​បណ្តឹង​ពីម្តា​យ​ជន​រង​​គ្រោះ ពាក់ព័ន្ធ​ទៅនឹង​ករណីបង្ក​ហឹង្សាទៅ​លើកូនរបស់ខ្លួន។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជា​ការមូលក​ងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្នុង​ពាក្យ​បណ្ដឹង​របស់ម្តាយ​ជនរងគ្រោះបាន​រៀប​រាប់ថា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ កូនប្រុស​របស់​គាត់​ឈ្មោះ ចិន តើ បានសុំ​ទៅ​លេង​ផ្ទះមិត្តភ័ក្តិរ​បស់គេ ហើយខ្លួន​ជាម្ដាយ​ក៏យ​ល់ព្រម លុះថ្ងៃទី០១ ខែ​សីហា មិត្តភ័ក្តិកូនប្រុស​របស់គាត់បានទូរស័ព្ទមក​ប្រាប់ថា កូនប្រុស​ត្រូវបាន​ក្មេងស្ទាវ​០១ក្រុម​ដេញ​កាប់​ បណ្ដាលឱ្យរងរបួសដៃខាងស្ដាំ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិ​ត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ភ្លាមនោះម្ដាយក៏​បានទៅមន្ទីរពេទ្យ រហូតដល់ថ្ងៃទី២ ខែសីហា ទើបខ្លួន​មកដាក់​ពាក្យ​បណ្ដឹង។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណបានបន្តទៀតថា ក្រោយទទួលបានពាក្យ​បណ្ដឹងភា្លម លោក​បានដឹកនាំកម្លាំ​ងរបស់លោកចុះធ្វើការស្រាវជ្រាវ រហូតឈាន​ដល់ការឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៤នាក់ នៅវេលាម៉ោង១​២និង៣០នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិ/ស​ង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ព្រមទាំ​ងដកហូ​ត បាន​កាំបិតប៉័ង​តោចំនួន០២ដើម និងឧប​ករណ៍សម្រាប់ប្រើប្រាស់​គ្រឿងញៀនមួយចំនួន ហើយ​បញ្ជូនម​កមូលដ្ឋា​នកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំអំពីរឿងហេតុដែលកើតឡើង ព្រមទាំង​ធ្វើតេស្តទឹ​កនោម ដើម្បីរកសា​រធាតុញៀនឃើញថា វិជ្ជមានទាំងអស់។

ជនសង្ស័យទាំង០៤នាក់១/.ឈ្មោះ វុត តុលា (ហៅអាតុ) ភេទប្រុស អាយុ១៦ឆ្នាំ បច្ចុប្បន្នរ​ស់នៅភូ​មិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
២/.ឈ្មោះ វិន តុងហួរ ភេទប្រុស អាយុ១៧ឆ្នាំ បច្ចុប្បន្នរស់នៅភូ​មិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
៣/.ឈ្មោះ ឡឹម សុធារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ។
៤/.ឈ្មោះ សុខ វិសាល ភេទប្រុស អាយុ១​៥ឆ្នាំ អ្នកទាំង០២ រស់នៅភូមិ/សង្កាត់អូរអំបិល ក្រុងសិរី​សោភ័​ណ ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យទាំង០៤នាក់ ត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរា​ជអាវុធហត្ថក្រុងសិរីសោភ័ណសួរនាំ ហើយបាន​ឆ្លើយសារភាពថា ពួកខ្លួនទាំង០៤​នាក់ ពិតជាបានប្រើហិង្សាទៅ​លើជនរងគ្រោះឈ្មោះ ចិន តើ បណ្ដាល​ឱ្យរងរបួស ដោយរយះដៃខាងស្ដាំពិ​តប្រាកដមែន ហើយពួក​គេក៏បា​នប្រើ​ប្រាស់​គ្រឿងញៀន​ជារៀងរាល់ថ្ងៃផងដែរ ។ដោយផ្អែកលើពាក្យបណ្ដឹង​របស់ម្ដាយជនរងគ្រោះ និងតាមកា​រស្ដាប់ចម្លើយ​របស់ជនសង្ស័យទាំង០៤​នាក់ ព្រមទាំងមានវត្ថុតា​ងផងនោះ ជនសង្ស័យទាំង០៤នាក់ រួមនឹង​វត្ថុតាង ត្រូវបានកម្លាំងជំនាញ​មូលដ្ឋានកងរាជអាវុធ​ហត្ថក្រុង​សិរីសោភ័ណកសាងសំណុំរឿង បញ្ជូនមកបញ្ជាការដ្ឋានកងរាជ​អាវុធហត្ថខេត្តចាត់ការបន្ត ។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកាំ​បិតប៉័ងតោ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី៥​ ខែសីហា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពីការវិភាគភាពសមស្រប ទីតាំងចាក់សំរាម និងរៀបចំដំណើរការគម្រោងកែលម្អសំណល់រឹង និងសំណល់ប្លាស្ទិក របស់ធនាគារពិភពលោក តាមប្រព័ន្ធអនឡាញ (Zoom) (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីប្រកាស សេចក្ដីសម្រេចស្ដីពីការចាត់តាំង លោក លី ធុជ ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អ៊ុំ រាត្រី ដឹកនាំក្រុមការងា​រនាំយកទេយ្យវត្ថុ ប្រគេនដ​ល់ព្រះ​សង្ឃចំនួន ២៥៦​វត្ត ទូទាំងខេត្តបន្ទាយ​មានជ័យ (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អ្នកតំណាងរាស្ត្រ ​មេបញ្ជាការយោ​ធភូមិភាគទី​៥ អញ្ជើ​ញ​ដាំដើមឈើប្រណិត បង្កើន​ធម្មជាតិបៃតង (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តម​សេនី​យ៍ឯក ង៉ែត ​ចាន់ថុន និង​លោ​កឧត្ដម​សេនីយ៍ទោ​ សេង ធារិន អញ្ចើញចុះ​ត្រួត​ពិនិត្យ កង​កម្លាំង​អន្ត​រាគមន៍ របស់កងព​លតូច​ថ្មើរជើ​ងលេខ៥១ តម្លើងរោងតង់ចល័ត សម្រាប់ជួយ​សង្គ្រោះ​ប្រជាពលរ​ដ្ឋ ដែលរង​គ្រោះដោ​យទឹក​ជំនន់ (យុវជនថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3878 នាក់
ម្សិលមិញ :
25754 នាក់
សប្តាហ៍នេះ :
44879 នាក់
ខែនេះ :
123875 នាក់
3 ខែនេះ :
334831 នាក់
សរុប :
3433368 នាក់