ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រ យុវជនថ្មី (www.ytt-news.com) មានទទួលចុះផ្សាយពាណិជ្ជកម្ម និងដំណឹងផ្សេងៗ បើសិនជា​ សម្តេច ទ្រង់ ឯងឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មានចំណាប់អារម្មណ៍សូមធ្វើការទំនាក់ទំនង​តាមរយះទូរសព្ទ័លេខ ០៦៩ ២២ ៣៦ ៣៩ / ០១២ ៨៥ ២៧ ៨៥ ។សូមអគុណ!!!!!!!!!!
ឯកឧត្តមអភិបាលខេត្តតាកែវ អញ្ជើញប្រកាសបើកយុទ្ធនា​ការចាក់វ៉ាក់សាំង​ការពារជំងឺកូវីដ១៩ ជូនប​ងប្អូនប្រជាពល​រដ្ឋ ព្រះសង្ឃ និងកម្មករ កម្មការនី នៅទូទាំងស្រុកព្រៃ​កប្បាស
Wed,04 August 2021 (Time 04:59 PM)
ដោយ ៖ យុវជនថ្មី (ចំនួនអ្នកអាន: 49នាក់)


ខេត្តតាកែវ៖ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាល ​ខេត្តតាកែវ អមដំណើរដោយលោក​វេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធាន​មន្ទីរសុខាភិបាលខេត្ត លោកស្នងការរងនគរបាលខេត្ត ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ នៅព្រឹក​ថ្ងៃទី០៤ ខែសី​ហា ឆ្នាំ២០២១នេះ បានអញ្ជើញ​ប្រកាសបើក​យុទ្ធនាការចា​ក់វ៉ាក់សាំងកា​រពារជំងឺកូវីដ១៩ ជូនបងប្អូនប្រ​ជាពលរដ្ឋ ព្រះសង្ឃ និងកម្មករ កម្មការនី នៅទូទាំ​ងស្រុក​ព្រៃកប្បាស។វិធីនេះ​បានរៀបចំធ្វើឡើង​នៅបរិវេណវត្តភ្ញីមាស ឃុំព្រៃផ្ដៅ ដោយមាន​ការចូ​លរួម​ដោយ លោក ញ៉ែម ស្រស់ អភិបាលស្រុក លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរ​បាលស្រុក លោក​មេបញ្ជាការកង រាជអាវុធហត្ថស្រុក និងមន្រ្តីសុ​ខាភិបាល​ស្រុកប្រតិ​បត្តិជាច្រើ​នរូបផងដែរ។

សូមជម្រាបផងដែរថា រដ្ឋបាលស្រុ​កព្រៃកប្បាស បានរៀបចំទីតាំងសម្រា​ប់ចាក់វ៉ាក់សាំង មានចំនួន ០៩កន្លែង៖១-មន្ទីរពេទ្យបង្អែកព្រៃកប្បាស
២-វត្តកំពែង
៣-មណ្ឌលសុខភាព វ៉ា ជាង
៤-សាលាបឋម សិក្សាភ្ញីមាស
៥-អនុវិទ្យាល័យ ពាមមង្គលបុរី
៦-វិទ្យាល័យ អង្គអណ្ដែត
៧-មណ្ឌលសុខភាព ក្រាំងស្លា
៨-មណ្ឌលសុខភាព ពោធិ៍រំចាក
៩-សាលាបឋមសិក្សា ឬស្សីថ្មី ចាប់ពីម៉ោង ០៧:៣០នាទី រហូតដល់ ម៉ោង៤ល្ងាច ដោយបងប្អូនភ្ជាប់​មកជាមួយអត្ត​សញ្ញាប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន សំបុត្រកំណើត សៀវភៅគ្រួសារ ឬឯកសា​របញ្ជាក់អត្តសញ្ញាណ។

នាឱកាសនោះឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថា ប្រទេសកម្ពុជា​ក្រោមការដឹកនាំ របស់​សម្ដេចអគ្គ មហា​សេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី សម្ដេចបាន​ខិតខំក្នុងកា​រជួយស​ង្រ្គោះ​អាយុជីវិតប្រជាពលរដ្ឋកម្ពុ​ជាឲ្យចាកផុតពីកា​រលំបាក និងការរស់​នៅប្រកបដោយសន្តិសុខ និងសេ​រីភាព ជាពិសេសការចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ-១៩ តាមរយ:កា​រស្វែងរកវ៉ាក់​សាំង​មកពី​បណ្តាប្រទេសនានា ក្នុងការយកមកចាក់ជូនប្រជា​ពលរដ្ឋ បានជាបន្តបន្ទាប់ដោយឥតគិតថ្លៃ។

ឯកឧត្តមអភិ​បាលខេត្ត ក៏បានធ្វើ​ការជម្រាបជូនផងដែ​រថា នៅពេលខាងមុខឆាប់ៗនេះ វ៉ាក់សាំង​ការពារជំងឺកូវីដ១៩ សម្រាប់ចាក់ជូនកុ​មារ និង​មកដល់ខេត្តតាកែវ ដូច្នេះសូ​មមាតាបិតា និងអ្នកអា​ណាព្យា​បាល កុមារ និងយុវវ័យ​ដែលមានអាយុ​ចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ សូមនាំកូន​ចៅរបស់​ខ្លួនម​កទទួលវ៉ាក់សាំ​ងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នា។

ជាមួយគ្នានោះដែរឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការ​អំពាវនាវដល់បងប្អូនប្រជាព​លរដ្ឋទាំងអស់ ដែលបានមក ទទួល ​ការចាក់វ៉ាក់សាំងនៅពេលនេះ សូមចូលរួម​អនុវត្តរក្សាគម្លាត សណ្តាប់ធ្នាប់ សូមកុំប្រជៀត និង ដណ្តើមគ្នា គឺត្រូវតែប​ន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងយកចិត្ត​ទុកដាក់បន្ថែ​មទៀត ដោយ​ចូលរួម​អនុវត្តតាមវិធានការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំ និងអ​នុវត្តសេច​ក្តីណែ​នាំរបស់ក្រសួងសុខាភិបាលឲ្យបានគ្រប់ៗគ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្ដម អ៊ុន ចាន់ដា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ ១៩ ក្នុងខេត្តកំពង់ចាម ដើម្បីរកដំណោះស្រាយ និងគ្រប់គ្រងស្ថានការណ៍ ឲ្យប្រសើរឡើងវិញ (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពីការវិភាគភាពសមស្រប ទីតាំងចាក់សំរាម និងរៀបចំដំណើរការគម្រោងកែលម្អសំណល់រឹង និងសំណល់ប្លាស្ទិក របស់ធនាគារពិភពលោក តាមប្រព័ន្ធអនឡាញ (Zoom) (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីប្រកាស សេចក្ដីសម្រេចស្ដីពីការចាត់តាំង លោក លី ធុជ ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អ៊ុំ រាត្រី ដឹកនាំក្រុមការងា​រនាំយកទេយ្យវត្ថុ ប្រគេនដ​ល់ព្រះ​សង្ឃចំនួន ២៥៦​វត្ត ទូទាំងខេត្តបន្ទាយ​មានជ័យ (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អ្នកតំណាងរាស្ត្រ ​មេបញ្ជាការយោ​ធភូមិភាគទី​៥ អញ្ជើ​ញ​ដាំដើមឈើប្រណិត បង្កើន​ធម្មជាតិបៃតង (យុវជនថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4108 នាក់
ម្សិលមិញ :
25754 នាក់
សប្តាហ៍នេះ :
45109 នាក់
ខែនេះ :
124105 នាក់
3 ខែនេះ :
335061 នាក់
សរុប :
3433598 នាក់