ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រ យុវជនថ្មី (www.ytt-news.com) មានទទួលចុះផ្សាយពាណិជ្ជកម្ម និងដំណឹងផ្សេងៗ បើសិនជា​ សម្តេច ទ្រង់ ឯងឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មានចំណាប់អារម្មណ៍សូមធ្វើការទំនាក់ទំនង​តាមរយះទូរសព្ទ័លេខ ០៦៩ ២២ ៣៦ ៣៩ / ០១២ ៨៥ ២៧ ៨៥ ។សូមអគុណ!!!!!!!!!!
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ​មានជ័យ បន្តចុះត្រួតពិនិត្យការ​អនុវត្តវិធានការបិទខ្ទប និង​ផ្តល់អំ​ណោយឧបត្ថម្ភដល់​កម្លាំង តាមគោលដៅក្នុងភូមិសាស្ត្រខេត្ត ចំនួន១០គោលដៅ
Wed,04 August 2021 (Time 03:42 PM)
ដោយ ៖ យុវជនថ្មី (ចំនួនអ្នកអាន: 26នាក់)


ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃគណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ ព្រមទាំង​អាជ្ញាធរពាក់ព័ន្ធ បន្តអញ្ជើញចុះ​ត្រួតពិនិត្យកា​រអនុវត្តវិធាន​ការបិទ​ខ្ទប និងផ្តល់​អំណោយរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និង​លោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ ឧបត្ថម្ភដល់កម្លាំង​តាម​គោល​ដៅ​ព្រំប្រទ​ល់ខេត្ត និងខេត្ត​ក្នុងភូមិសា​ស្ត្រខេត្ត​ទាំង១០​គោល​ដៅ ស្មើ១២ក្រុម​។

នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានធ្វើការណែនាំដល់​អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់​ព័ន្ធទាំងអស់ ត្រូវអនុវត្តនូវ​បម្រាមគោរ​ចរពិសេ​សវិធាន​ការរដ្ឋបាល ដែលបានដាក់ចេញ​ដោយរដ្ឋបា​លខេត្ត តាមការណែ​នាំរបស់រាជរដ្ឋាភិបា​លឱ្យបានម៉ឺង​ម៉ាត់បំផុត ហើ​យ ត្រូវណែនាំដល់ប្រ​ជាពល​រដ្ឋឱ្យ​ចូលរួមទាំងអស់គ្នា ធ្វើយ៉ាងណាទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បំលែង​ថ្មីប្រភេទ​ដែលតា DELTA មកក្នុងសហគ​មន៍របស់យើង​។

សូមជំរាបដែរថា តាមការណែនាំរបស់​រាជរដ្ឋាភិបាល រដ្ឋបាលខេត្តបន្ទាយមានជ័យ បាន​ចេញ​សេច​ក្តី​សម្រេចកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការអនុវត្តវិធា​នការរដ្ឋបាល​នៅក្នុងភូមិសា​ស្ត្រខេត្ត ដែលមានរយៈពេល ១៤ថ្ងៃ គឺចាប់​ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដោយក្នុងនោះរួមទាំងហា​មឃាត់ការជួបជុំ ហាមឃាត់ការលក់ដូរគ្រឿងស្រវឹង ព្រមទាំង​ដាក់បំរាម​គោចរចាប់ពីម៉ោង៩យប់ ដល់ម៉ោង ៣ទៀបភ្លឺជាដើម។

អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុម​ការងារថ្នាក់​កណ្តាល​ចុះ​ជួយខេត្តបន្ទាយមានជ័យ និងលោ​កជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ ឧបត្ថម្ភជូនកង​កម្លាំង​ប្រដាប់​អាវុធ​ប្រចាំកា​រតាមគោលដៅនីមួយៗរួមមាន:ស្រុកម៉ាឡៃ ចំនួន២គោល ២ក្រុម ,ស្រុកមង្គលបូរី ចំនួន​២គោល​ដៅ ៣ក្រុម ,ស្រុកព្រះនេត្រព្រះចំនួន១គោ​លដៅ ២ក្រុម, ស្រុកថ្មពួក ចំនួន២​គោល​ដៅ ២ក្រុម ,ស្រុកភ្នំស្រុក​ ចំនួន៣គោលដៅ ៣ក្រុម ក្នុងគោលដៅស្រុកនីមួយៗទទួលបាន អង្ករ,​មី,ទឹកស៊ីអ៊ីវ ,ទឹកត្រី,ត្រីខ,ទឹកបរិសុទ្ធ ,ប៊ីចេង ,ខ្ទឹម និងថវិកាមួយចំនួនផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពីការវិភាគភាពសមស្រប ទីតាំងចាក់សំរាម និងរៀបចំដំណើរការគម្រោងកែលម្អសំណល់រឹង និងសំណល់ប្លាស្ទិក របស់ធនាគារពិភពលោក តាមប្រព័ន្ធអនឡាញ (Zoom) (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីប្រកាស សេចក្ដីសម្រេចស្ដីពីការចាត់តាំង លោក លី ធុជ ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អ៊ុំ រាត្រី ដឹកនាំក្រុមការងា​រនាំយកទេយ្យវត្ថុ ប្រគេនដ​ល់ព្រះ​សង្ឃចំនួន ២៥៦​វត្ត ទូទាំងខេត្តបន្ទាយ​មានជ័យ (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អ្នកតំណាងរាស្ត្រ ​មេបញ្ជាការយោ​ធភូមិភាគទី​៥ អញ្ជើ​ញ​ដាំដើមឈើប្រណិត បង្កើន​ធម្មជាតិបៃតង (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តម​សេនី​យ៍ឯក ង៉ែត ​ចាន់ថុន និង​លោ​កឧត្ដម​សេនីយ៍ទោ​ សេង ធារិន អញ្ចើញចុះ​ត្រួត​ពិនិត្យ កង​កម្លាំង​អន្ត​រាគមន៍ របស់កងព​លតូច​ថ្មើរជើ​ងលេខ៥១ តម្លើងរោងតង់ចល័ត សម្រាប់ជួយ​សង្គ្រោះ​ប្រជាពលរ​ដ្ឋ ដែលរង​គ្រោះដោ​យទឹក​ជំនន់ (យុវជនថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3926 នាក់
ម្សិលមិញ :
25754 នាក់
សប្តាហ៍នេះ :
44927 នាក់
ខែនេះ :
123923 នាក់
3 ខែនេះ :
334879 នាក់
សរុប :
3433416 នាក់