ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រ យុវជនថ្មី (www.ytt-news.com) មានទទួលចុះផ្សាយពាណិជ្ជកម្ម និងដំណឹងផ្សេងៗ បើសិនជា​ សម្តេច ទ្រង់ ឯងឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មានចំណាប់អារម្មណ៍សូមធ្វើការទំនាក់ទំនង​តាមរយះទូរសព្ទ័លេខ ០៦៩ ២២ ៣៦ ៣៩ / ០១២ ៨៥ ២៧ ៨៥ ។សូមអគុណ!!!!!!!!!!
ថ្នាក់ដឹកនាំ​កងកម្លាំង​ប្រដាប់​អាវុធខេត្តបន្ទាយមា​នជ័យ​ នាំយកថវិកាឧបត្ថម្ភ​ដល់ពលករខ្មែរពីនាក់​ម្ដាយ-កូន កំពុងស​ម្រាកព្យា​បាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុ​ជា-ជប៉ុន មង្គលបូរី
Wed,04 August 2021 (Time 02:57 PM)
ដោយ ៖ យុវជនថ្មី (ចំនួនអ្នកអាន: 30នាក់)


ខេត្តបន្ទាយមានជ័យ៖លោកឧត្តម​សេនីយ៍ទោ សេង ធារិន មេបញ្ជាការរង ជានា​យសេនាធិកា​រយោ​ធភូមិ​ភាគទី៥ និងជាប្រធានគ្រប់គ្រងសន្តិសុខ និង​សណ្តាប់ធ្នាប់​គោលដៅចត្តា​ឡីស័កប្រយុទ្ធ​ប្រឆាំង​ជម្ងឺកូវីដ-១៩ យោធភូមិភាគទី៥ លោកឧត្ត​មសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ​កង​រាជ​អាវុធហត្ថខេត្តបន្ទាយ​មានជ័យ និងលោក​ឧត្តមសេនីយ៍ត្រី តឹក ប៊ុនធឿន មេបញ្ជាការរ​ងទិសទី១​បន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញនាំយក​ថវិកាចំនួន៣​លាន​រៀល ក្នុងនោះ​ថ​វិកាលោ​កឧត្ដមសេនីយ៍ទោ ​សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិ​ការយោធ​​ភូមិភាគទី៥​ចំនួន១លានរៀល ថវិកា​លោកឧត្តម​សេនីយ៍ទោ សិទ្ធ ឡោះ ស្នងការ ស្នងការ​នគ​របាល​ខេត្ត​ចំនួន១លានរៀល និង​ថវិកាលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ​អាវុធ​ហត្ថ​ខេត្តចំនួន១លានរៀល ដើម្បីឧបត្ថម្ភ​ដល់ពលករ​ខ្មែរ២នាក់​(ម្ដាយ​និងកូន)ដែល​បានចាញ់​បោក​មេខ្យល់ នាំមកពីប្រទេសថៃឆ្លងមកកម្ពុជា ហើ​យត្រូវបានទម្លាក់ចោលនៅក្នុងចម្ការម៉ីន កាល​ពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១​កន្លងមកនេះ នៅចំណុច​ប៉ុស្ដិ៍ប្រាសាទត្បែង ស្រុកថ្មពួក ខេត្តបន្ទាយ​មានជ័យ ។

នារីពល​កររងគ្រោះ​មានឈ្មោះ ប៉ុក ណាលីន អាយុ​២៦ឆ្នាំបានបញ្ជាក់ឱ្យដឹងថា ដោយមា​នការភ័យ​ខ្លាច​ពេក​ព្រោះ​យប់ងងឹត​ខ្លាំ​ងទើបខ្លួន​និង​កូនធ្វើ​ដំណើ​រដោយមិ​នបានប្រុងប្រយ័ត្ន ទើបធ្វើឱ្យ​ខ្លួនដើរធ្លាក់​គ្រលុក​បណ្ដាលឱ្យបាក់​កជើងខាងស្ដាំតែម្ដង។ដោយឃើញសភា​ពការណ៍បែបនេះ កម្លាំងចម្រុះដែ​លល្បាត​តាមខ្សែបន្ទាត់ព្រំដែ​នកម្ពុជា-ថៃ ដើម្បីបិទខ្ទប់​ពលករចាក​ចេញពីប្រទេស​ថៃមក​កម្ពុជាវិញបានរាយ​ការណ៍ជូនថ្នាក់ដឹកនាំ បន្ទាប់មក៏មា​នការ​សហកា​រជាមួយ​ក្រុមគ្រូពេទ្យ ដើម្បីស​ង្រ្គោះបន្ទាន់ និងធ្វើទេស្តរហ័​សដើម្បីរកមេ​រោគកូវីដ-១៩ផងដែរ ។ក្រោយពីធ្វើទេស្តរ​ហ័សរួចជាល​ទ្ធផលឃើញថា ម្ដាយវិជ្ជមានកូវីដ-១៩ ហើយត្រូវបា​នក្រុម​គ្រូពេទ្យ​បង្អែកស្រុ​កថ្មពួកដឹកជញ្ជូន​យកទៅសម្រាកព្យា​បាលមុខរបួសផង និងព្យាលជម្ងឺកូវីដ-១៩ផង នៅមន្ទីរ​ពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ។

ឆ្លៀតក្នុងឱកា​សនោះដែ​រថ្នាក់ដឹកនាំ​បានអញ្ជើញចុះត្រួត​ពិនិត្យទីតាំង​ចាក់វ៉ាក់សាំ​ងជូនប្រជាព​លរដ្ឋលើកទី២ ដូសទី២ ចំនួន​២ទីតាំងក្នុងស្រុកមង្គលបូរី រួចបន្តចុះ​ត្រួតពិនិត្យ​អាគាររដ្ឋបា​លមូលដ្ឋាន​កងរាជអាវុធហត្ថស្រុកមង្គលបូរីដែ​លកំពុងសាងសង់បានប្រហែល៧០%ផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្ដម អ៊ុន ចាន់ដា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ ១៩ ក្នុងខេត្តកំពង់ចាម ដើម្បីរកដំណោះស្រាយ និងគ្រប់គ្រងស្ថានការណ៍ ឲ្យប្រសើរឡើងវិញ (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពីការវិភាគភាពសមស្រប ទីតាំងចាក់សំរាម និងរៀបចំដំណើរការគម្រោងកែលម្អសំណល់រឹង និងសំណល់ប្លាស្ទិក របស់ធនាគារពិភពលោក តាមប្រព័ន្ធអនឡាញ (Zoom) (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីប្រកាស សេចក្ដីសម្រេចស្ដីពីការចាត់តាំង លោក លី ធុជ ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អ៊ុំ រាត្រី ដឹកនាំក្រុមការងា​រនាំយកទេយ្យវត្ថុ ប្រគេនដ​ល់ព្រះ​សង្ឃចំនួន ២៥៦​វត្ត ទូទាំងខេត្តបន្ទាយ​មានជ័យ (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អ្នកតំណាងរាស្ត្រ ​មេបញ្ជាការយោ​ធភូមិភាគទី​៥ អញ្ជើ​ញ​ដាំដើមឈើប្រណិត បង្កើន​ធម្មជាតិបៃតង (យុវជនថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4180 នាក់
ម្សិលមិញ :
25754 នាក់
សប្តាហ៍នេះ :
45181 នាក់
ខែនេះ :
124177 នាក់
3 ខែនេះ :
335133 នាក់
សរុប :
3433670 នាក់