ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១
គេហទំព័រ យុវជនថ្មី (www.ytt-news.com) មានទទួលចុះផ្សាយពាណិជ្ជកម្ម និងដំណឹងផ្សេងៗ បើសិនជា​ សម្តេច ទ្រង់ ឯងឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មានចំណាប់អារម្មណ៍សូមធ្វើការទំនាក់ទំនង​តាមរយះទូរសព្ទ័លេខ ០៦៩ ២២ ៣៦ ៣៩ / ០១២ ៨៥ ២៧ ៨៥ ។សូមអគុណ!!!!!!!!!!
រដ្ឋបាល​ខេត្តកណ្ដាល សហកា​រជាមួយកា​កបាទក្រហ​មកម្ពុជា រៀបចំពិធី​អបអរសាទរ រុក្ខទិវាជា​តិ ៩កក្ក​ដា ឆ្នាំ២០២១ ក្រោមប្រធានបទ "យុវជនកា​កបាទក្រហមកម្ពុជា រួមគ្នាថែរក្សាបរិស្ថាន"
Sat,17 July 2021 (Time 01:28 PM)
ដោយ ៖ យុវជនថ្មី (ចំនួនអ្នកអាន: 14នាក់)


ខេត្តកណ្ដាល៖ឯកឧត្តម គង់ សោភ័ណ្ឌ​ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធា​នគ​ណៈ​កម្មាធិការសាខាកាកបា​ទក្រហមកម្ពុជាខេត្ត និង​លោកជំទាវ សោម សេរីវឌ្ឍន៍ នាយិកានា​យក​ដ្ឋានធនធានមនុស្ស នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ អញ្ជើញជាអធិបតីក្នុង​ពិធីអបអរសាទរ រុក្ខទិ​វាជា​តិ ៩កក្កដា ឆ្នាំ២០២១ ក្រោម​ប្រធាន​បទ "យុវជនកាកបាទក្រហម​កម្ពុជា រួមគ្នាថែរក្សា​បរិស្ថាន"។ដែលពិធីនេះបានប្រារព្ធធ្វើឡើងនៅ​វិទ្យាល័យ​ ហ៊ុន សែន ត្រពាំងត្នោត ស្ថិតក្នុងស្រុ​កអង្គស្នួល ខេត្ត​កណ្ដា​ល។

នាឱកាសនោះឯកឧត្តម គង់ សោភ័ណ្ឌ បានជំរុញដ​ល់អាជ្ញាធរក្រុង-ស្រុក និងអនុសាខា ក្រុង-ស្រុក​ទាំ​ងអស់ ត្រូវយកចិត្តទុកដាក់ចូលរួមដាំដើមឈើគ្រប់ប្រភេទ​នៅតាមទីវត្តអារាម សាលារៀន ភូមិ​ឋាន ប្រឡាយ​ទឹក​ ដងផ្លូវ និងនៅ​តាមទីសា​ធារណៈនានា។

ឯកឧត្ដមបន្តថា ការដាំដើម​ឈើនៅតាមសា​លារៀន វត្តអារាម និងទីសាធារណៈនានា គឺមាន​គោលបំ​ណងជួយ​ថែរក្សាបរិស្ថាន បង្កើន​​ទេសភាព សោភ័ណភាព បង្កើតម្លប់ពណ៌បៃតង និង​ជាម្លប់​ដ៏ត្រជាក់​សម្រាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិ​ស្ស និងប្រជា​ពលរដ្ឋ​យើង ជាពិសេស គឺជួយកែប្រែប​រិយាកាសធម្មជាតិនៅ​តាមសាលារៀន វត្តអារាម និងទីសាធារណៈ​នានាឱ្យកាន់​តែល្អប្រសើរ​ថែម​ទៀត។

ឯកឧត្ដមបន្ថែមថា គ្រប់អា​ជ្ញាធរក្រុង -ស្រុក និងអនុសាខា ក្រុង-ស្រុកទាំងអស់ បន្តយ​កចិត្តទុក​ដាក់រៀបចំជា​ផែនការដាំដើម​ឈើប្រចាំឆ្នាំ ដោយ​កំណត់នៅតាមទីសាធារណៈ វត្តអារាម មណ្ឌ​លសុខ​ភាព សាលារៀនណាមួយសម្រាប់ធ្វើការដាំដើមឈើ និងការ​ថែទាំដើម​ឈើឱ្យរស់លូ​តលាស់ល្អ ហើយត្រូវជំរុញ​ចលនាប្រជាពលរដ្ឋគ្រប់រូបនៅតាមមូលដ្ឋាន ព្រះសង្ឃគ្រប់ព្រះអង្គ នៅតាមវត្ត​អារាមឱ្យចូលរួមសកម្មភាពដាំដើមឈើ រួមទាំងដាំដើមឈើហូបផ្លែផងដែរឱ្យបានគ្រប់ទី​កន្លែងទាំងអ​ស់ដែលមានដីទំនេរក្រៅពីកសិកម្ម និងចូលរួមថែរក្សាកូនឈើ ដែលបានដាំរួចឱ្យ បាន​ដុះលូតលាស់ល្អ សម្រាប់ឧត្តមប្រយោជន៍របស់ខ្លួនឯងផង និងរបស់សង្គមជាតិផង។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើដល់ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងបងប្អូនប្រជាព​លរដ្ឋ ត្រូវបន្ដយកចិត្តទុកដាក់អនុវត្តតាមគោលការណ៍ណែនាំ និងវិធាន​ការរប​ស់ក្រ​សួងសុខាភិបាល “ការរស់នៅធម្មតា តាមបែបគន្លងថ្មី” ដោយត្រូវបន្ដ​ការពារខ្លួនរ​បស់អ្នកពីជំងឺកូវីដ-១៩ ទោះបីនៅ​កន្លែងណាក៏ដោយ។

សូមបញ្ជាក់ផងដែរថា ក្នុងពិធីអ​បអរសាទរ រុក្ខទិវា ៩កក្កដា ឆ្នាំ២០២១ បានដាំដើ​មឈើប្រភេទលម្អ សរុបចំនួន១១៥០ដើម រួមមានដើ​មគគីរចំនួន ៤៥០ដើម គនីនចំនួន ១០០ដើម ក្ងោកចំនួន ២០០​ដើម បេងចំនួន ២០០ដើម និងក្រញូងចំនួន ២០០ដើម នៅទីតាំងចំនួន ៩ កន្លែង រួមមានវិទ្យាល័យ ហ៊ុន ​សែន ត្រពាំ​ងត្នោត វត្តអង្គពពាយ វិទ្យាល័យ ហ៊ុន សែន អង្គពពាយ សាលាបឋ​មសិក្សាអង្គព​ពាយ វត្តចំបក់ អនុវិទ្យាល័យទាន់អរ សាលាបឋមសិក្សាព្រៃទទឹង សាលាបឋមសឹក្សាទួលសាលា និងសាលា​បឋមសិក្សាមង្គលបុរី៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្ត​មអគ្គបណ្ឌិ​តសភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន និង​លោកជំ​ទាវ ផ្តល់​រថយន្ត​សង្គ្រោះប​ន្ទាន់​ចំនួន​២គ្រឿង ជូន​ដល់​ស្រុ​ក​កណ្តាល​ស្ទឹង និងស្រុកកោះធំ ​តាមរ​យៈរដ្ឋ​បាល​ខេត្ត​កណ្តា​ល (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់​ខ្លួន​ជនសង្ស័យ០​៤នាក់ បញ្ជូន​ទៅតុលាកាខេត្តបន្ទាយមា​នជ័យ ពាក់ព័ន្ធករណីហឹង្សាបណ្តាល​ឲ្យក្មេងប្រុសម្នាក់រងរបួស (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តតាកែវ អញ្ជើញប្រកាសបើកយុទ្ធនា​ការចាក់វ៉ាក់សាំង​ការពារជំងឺកូវីដ១៩ ជូនប​ងប្អូនប្រជាពល​រដ្ឋ ព្រះសង្ឃ និងកម្មករ កម្មការនី នៅទូទាំងស្រុកព្រៃ​កប្បាស (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ​មានជ័យ បន្តចុះត្រួតពិនិត្យការ​អនុវត្តវិធានការបិទខ្ទប និង​ផ្តល់អំ​ណោយឧបត្ថម្ភដល់​កម្លាំង តាមគោលដៅក្នុងភូមិសាស្ត្រខេត្ត ចំនួន១០គោលដៅ (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំ​កងកម្លាំង​ប្រដាប់​អាវុធខេត្តបន្ទាយមា​នជ័យ​ នាំយកថវិកាឧបត្ថម្ភ​ដល់ពលករខ្មែរពីនាក់​ម្ដាយ-កូន កំពុងស​ម្រាកព្យា​បាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុ​ជា-ជប៉ុន មង្គលបូរី (យុវជនថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1704 នាក់
ម្សិលមិញ :
2510 នាក់
សប្តាហ៍នេះ :
20206 នាក់
ខែនេះ :
92044 នាក់
3 ខែនេះ :
305145 នាក់
សរុប :
3217066 នាក់