ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១
គេហទំព័រ យុវជនថ្មី (www.ytt-news.com) មានទទួលចុះផ្សាយពាណិជ្ជកម្ម និងដំណឹងផ្សេងៗ បើសិនជា​ សម្តេច ទ្រង់ ឯងឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មានចំណាប់អារម្មណ៍សូមធ្វើការទំនាក់ទំនង​តាមរយះទូរសព្ទ័លេខ ០៦៩ ២២ ៣៦ ៣៩ / ០១២ ៨៥ ២៧ ៨៥ ។សូមអគុណ!!!!!!!!!!
អភិបាល​ខេត្តបន្ទាយ​មានជ័យ អញ្ជើញពិនិត្យ និងដាក់បទបញ្ជា​បន្ថែមដល់ កងកម្លាំង​ចម្រុះ នៅ​តាមបន្ទាត់​ព្រំដែន ត្រូវ​ពង្រឹង​ទប់​ស្កាត់​ការឆ្លងដែន​ខុសច្បាប់​ ក្នុងដំ​ណាក់​កាលនៃការរីករាលដា​លជំងឺ​កូវីដ១៩​ឲ្យបាន​តឹងរឹងបំផុត
Thu,15 July 2021 (Time 08:12 PM)
ដោយ ៖ យុវជនថ្មី (ចំនួនអ្នកអាន: 34នាក់)


ខេត្តបន្ទាយមានជ័យ៖ក្នុងដំណើរអ​ញ្ជើញដឹក​នាំក្រុមកា​រងារ ចុះពិនិ​ត្យមើ​ល និងធ្វើកា​រណែនាំ​​ឲ្យមា​នការ​រៀប​ចំក្រុមកា​រងារប្រចាំការត្រួតពិ​និត្យបន្ថែម ដើម្បីពិនិត្យសំណាក(Rapid Test)ប​ងប្អូនជា​អ្នក​បើកបររថយន្ត នៅច្រកតំប​ន់បឹងត្រកួន ស្រុកថ្មពួក ច្រកតំបន់ម៉ាឡៃ ស្រុកម៉ាឡៃ និងច្រកអូរបីជាន់ ស្រុកអូរជ្រៅ នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃគ​ណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ បានរំលឹកបន្ថែម​ដល់កងកម្លាំង មន្ត្រីសុខាភិ​បាលនៅ​តាមបន្ទាត់​ព្រំដែនទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន​ឲ្យបានខ្ពស់បំផុតក្នុង​ការការពារ និងទប់ស្កា​ត់ឲ្យខាន​តែបាននូវ​រោគរាតត្បាត នៃជំងឺកូវីដ-១៩ ហើយចូលរួម​ធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ពិសេស​ត្រូវ​អនុវត្ត​តាមការ​ណែនាំរបស់ក្រសួងសុខា​ភិបាល និងប្រមុខ​រាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយ​ករដ្ឋមន្ត្រី នៃកម្ពុជាគឺ ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ជួន។

ជាងនេះទៅទៀតឯកឧត្តមក៏​បានណែនាំដល់​កងកម្លាំងចម្រុះ​មានកម្លាំងន​គរបាលការពារព្រំដែន អាវុធហត្ថ កម្លាំង​យោធា មន្ត្រីសុខា​ភិបាលទាំងអស់ ត្រូវពង្រឹងការទប់​ស្កាត់ការឆ្លង​ដែនខុស​ច្បាប់​ក្នុងដំណា​ក់កាលនៃការរីករាល​ដាលជំងឺកូវីដ១៩ឲ្យបានតឹងរឹងបំផុត។

ក្នុងឱកាសនោះ នៅ​ភូមិសាស្ត្រស្រុកម៉ាឡៃឯ​កឧត្តមអភិបាលខេត្ត ក៏បានផ្តល់ថវិកាឧបត្ថម្ភ លើកទឹ​កចិត្តដល់កងកម្លាំងយោធា ចំនួន៣ ០០០ ០០០រៀល និងក្រុម​ការងារយុវជន ១ ០០០ ០០០រៀល ក្នុង​យុទ្ធនា​ការចាក់វ៉ា​ក់សាំងជូនបងប្អូនប្រ​ជាពលរដ្ឋ ក្នុងខេត្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់​ខ្លួន​ជនសង្ស័យ០​៤នាក់ បញ្ជូន​ទៅតុលាកាខេត្តបន្ទាយមា​នជ័យ ពាក់ព័ន្ធករណីហឹង្សាបណ្តាល​ឲ្យក្មេងប្រុសម្នាក់រងរបួស (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តតាកែវ អញ្ជើញប្រកាសបើកយុទ្ធនា​ការចាក់វ៉ាក់សាំង​ការពារជំងឺកូវីដ១៩ ជូនប​ងប្អូនប្រជាពល​រដ្ឋ ព្រះសង្ឃ និងកម្មករ កម្មការនី នៅទូទាំងស្រុកព្រៃ​កប្បាស (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ​មានជ័យ បន្តចុះត្រួតពិនិត្យការ​អនុវត្តវិធានការបិទខ្ទប និង​ផ្តល់អំ​ណោយឧបត្ថម្ភដល់​កម្លាំង តាមគោលដៅក្នុងភូមិសាស្ត្រខេត្ត ចំនួន១០គោលដៅ (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំ​កងកម្លាំង​ប្រដាប់​អាវុធខេត្តបន្ទាយមា​នជ័យ​ នាំយកថវិកាឧបត្ថម្ភ​ដល់ពលករខ្មែរពីនាក់​ម្ដាយ-កូន កំពុងស​ម្រាកព្យា​បាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុ​ជា-ជប៉ុន មង្គលបូរី (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសវ័យ​៥១ឆ្នាំម្នាក់ លង់ទឹកស្លាប់ ខណៈ​ទៅសាមោ​ង និងលើកទ្រូ នៅខាងលិចអា​ងពលសេនា ស្រុកស្វាយចេក (យុវជនថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1463 នាក់
ម្សិលមិញ :
2510 នាក់
សប្តាហ៍នេះ :
19965 នាក់
ខែនេះ :
91803 នាក់
3 ខែនេះ :
304904 នាក់
សរុប :
3216825 នាក់