ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រ យុវជនថ្មី (www.ytt-news.com) មានទទួលចុះផ្សាយពាណិជ្ជកម្ម និងដំណឹងផ្សេងៗ បើសិនជា​ សម្តេច ទ្រង់ ឯងឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មានចំណាប់អារម្មណ៍សូមធ្វើការទំនាក់ទំនង​តាមរយះទូរសព្ទ័លេខ ០៦៩ ២២ ៣៦ ៣៩ / ០១២ ៨៥ ២៧ ៨៥ ។សូមអគុណ!!!!!!!!!!
ឃាត់ខ្លួន​ជនសង្ស័យ​មួយក្រុម ជិះឡាន​ធ្វើ​សកម្មភាព​ប្លន់​​ម៉ូតូប្រជាពលរដ្ឋ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ បង្ក​ឲ្យ​មានការ​ភ័យខ្លាច
Wed,09 June 2021 (Time 08:09 PM)
ដោយ ៖ យុវជនថ្មី (ចំនួនអ្នកអាន: 20នាក់)


ខេត្តកណ្តាល៖កម្លាំង​អន្តរាគមន៍ស្រុក​មុខកំពូល​ សហកា​រជាមួយកម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាលទាំង​៧ឃុំ និង​កម្លាំង​ប្រជា​ការពារ ឃាត់ខ្លួនយុវជន​មួយក្រុម ដែលតែងតែ​ធ្វើសកម្មភាពស្ទាក់​ចាំ​ប្លន់​ម៉ូតូ​ប្រជាពលរដ្ឋធ្វើដំណើរ​តាមដងផ្លូវ​ជាតិ​លេខ​៦ បង្ក​ឲ្យ​មានការ​ភ័យខ្លាច​​កាលពីវេលា​ម៉ោង៣ទៀបភ្លឺ ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២១ ស្ថិតនៅ​ភូមិ​ឡឥដ្ឋ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្ដាល។​

សមត្ថកិច្ចបាន​ឲ្យ​ដឹងថា ជនសង្ស័យមានឈ្មោះ ផុន សុ​ផានិត អាយុ២៦​ឆ្នាំ , ឈ្មោះ ស៊ឹង ណារ៉ាក់ អាយុ១៨​ឆ្នាំ , ឈ្មោះ ទិ​ត្យ បញ្ញា​ខា​រិ​ន អាយុ១៩​ឆ្នាំ​, យុវជន​សង្ស័យ៣​នាក់​នេះ មានមុខ​របរ មិន​ពិតប្រាកដ និងឈ្មោះ ម៉ាលី រ៉​យ៉ើ ភេទ​ស្រី អាយុ២០​ឆ្នាំ មុខរបរលក់​អីវ៉ាន់តាម​អន​ឡាញ ។

សមត្ថកិច្ចបញ្ជាក់ថា នៅ​វេលា​ម៉ោងខាងលើកម្លាំង​ចេញ​ល្បាតពួនស្ទាក់ រហូតក៏​បាន​ឃើញ​រថ​យន្ត និង​ជនសង្ស័យឈប់​នៅ​ចិញ្ចើមផ្លូវជាតិ​លេខ​៦ ស្ថិតនៅ​ភូមិ​ឡឥដ្ឋ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្ដាល។​ដោយ​សង្ស័យ កម្លាំង​យាមល្បាតឈប់​រថយន្ត​បម្រុង​ចុះ​សួរនាំ ត្រួតពិនិត្យ ភ្លាមនោះ ជន​សង្ស័យ ក៏បាន​នាំគ្នា បើករថ​យន្ត​រត់គេច​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​ ពេលមកដល់​ចំណុច តា​រាង​បាល់នំ​បញ្ចុករបស់​ឈ្មោះ យឹម ប៊ុន​លាង ស្ថិតនៅ​ភូមិ​លើ ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ជន​សង្ស័យ ក៏បាន​ទម្លាក់​ដាវ​ចោល​នៅ​ទីនោះ​។ភ្លាមនោះកម្លាំងក៏បានដេញ​ពីក្រោយ រហូតមកដល់​ចំ​ណុច​មុខ​ឡឥដ្ឋ របស់​ឈ្មោះ ព្រាប កុយ ស្ថិតនៅ​ភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ​ក៏ត្រូវ​កម្លាំងសមត្ថកិច្ច មួយក្រុម​ទៀតស្ទាក់​ចាប់បាន​រថយន្ត​នោះ​ជាប់​ ហើយក៏​បាន​នាំជនសង្ស័យ និង​រថយន្ត​ខាងលើ មក​ធ្វើការ​សួរនាំ ​នៅ​អធិកា​រដ្ឋាន​នគរបាល​ស្រុក។​

នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង៤​នាក់ ឆ្លើយ​សារភាពថាៈ នៅ​យប់ថ្ងៃខែខាងលើក្រុម​ខ្លួន​បានម​ក​ឈប់រថយន្ត​រៀបចំ​ធ្វើ​សកម្មភាព​ប្លន់យក​ម៉ូតូ នៅតាម​បណ្ដោយផ្លូវជាតិ​លេខ​៦ តែ​មិនទាន់​បាន​ធ្វើ​សកម្មភាព ក៏ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​។​កន្លង​មកក្រុម​ខ្លួនធ្លាប់​មក​ធ្វើ​សកម្មភាព ក្នុងស្រុក​មុខ​កំពូល តាម​បណ្ដោយផ្លូវជាតិ​លេខ​៦ ចំនួន៣លើក បានសម្រេច​ចំនួន១​លើក គឺ​ប្លន់​ម៉ូតូ​ពី​ជនរ​ងគ្រោះ ឈ្មោះ យ៉ុ​ន សុ​ផានិត កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង៥និង១០នាទី​ទៀប​ភ្លឺ ចំណុច​ភូមិ​ក្រង់​ស្វាយ ឃុំ​ស្វាយ​អំពារ ស្រុក​មុខកំពូល ខេត្តកណ្ដាល បាន​ម៉ូតូ​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២០ ចំនួន១​គ្រឿង​ក្រោយពី​យកម៉ូតូ​បានក៏​យកទៅលក់នៅ​ម្ដុំ​ឃ្លាំង​រំសេវ រាជ​ធានី​ភ្នំពេញ ក្នុង​មួយគ្រឿង បាន​តម្លៃ៦០០ដុ​លា្ល​រ។​បច្ចុប្បន្នជនសង្ស័យទាំង៤​នាក់ខាងលើ ត្រូវបាន​ឃាត់​ខ្លួនបណ្ដោះអាសន្ននៅ​អធិការដ្ឋាននគរបាល ស្រុក​មុខកំពូល ហើយ​កម្លាំង​ជំនាញ​កំពុង​ក​សាងសំណុំរឿង ដើម្បី​បន្ត​ចាត់ការ តាម​នីតិវិធី​៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាស់​ជរា ជនពិការ​ និងប្រជាព​លរដ្ឋដែ​លមានជីវភា​ពខ្វះខាត ដោយសារវិបត្តិកូវីដ​១៩ ក្នុង​សង្កា​ត់អូរ​តាវ៉ៅ​៣៥គ្រួសារ ទទួលស្បៀង​អា​ហារ ពីសា​ខាកា​កបា​ទ​ក្រហមក​ម្ពុជា​ខេត្តប៉ៃលិន (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្លងចរន្ត​ឆេះ​ខ្សែ​ទូរស័ព្ទ ខ្សែអិន​ធឺណែត​ និងខ្សែភ្លើង​អ​តិថិជន នៅមុ​ខសាលា​គរុកោសល្យខេត្ត ក្នុង ក្រុង​សិរីសោ​ភ័ណ សំណាងល្អពន្លត់​ទាន់ពេ​ល (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំង​យោធា ចាប់​ឃាត់ខ្លួន​ពលករខ្មែប្រុស ស្រីចំនួន​៤៥នាក់ បញ្ជូន​ទៅ​ធ្វើចត្តា​ឡីស័ក បន្ទាប់ពី​បម្រុង​ឆ្លងដែ​នខុសច្បាប់​ទៅប្រទេសថៃ (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កសិករភ្ជូរដីចម្ការ ប្រទះឃើញវត្តុសិល្បៈបុរាណ ជាច្រើនមុខប្រគល់ជូនអាជ្ញាធរនិងជំនាញវប្បធម៌ រក្សាទុកនៅសារៈមន្ទីរស្វាយចេក (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមប្រឹក្សា​ខេត្តកំពត បើក​កិច្ចប្រជុំ​សាមញ្ញលើកទី២​៥ អាណត្តិទី៣ (យុវជនថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6747 នាក់
ម្សិលមិញ :
2214 នាក់
សប្តាហ៍នេះ :
27090 នាក់
ខែនេះ :
99207 នាក់
3 ខែនេះ :
275672 នាក់
សរុប :
3051494 នាក់