ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រ យុវជនថ្មី (www.ytt-news.com) មានទទួលចុះផ្សាយពាណិជ្ជកម្ម និងដំណឹងផ្សេងៗ បើសិនជា​ សម្តេច ទ្រង់ ឯងឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មានចំណាប់អារម្មណ៍សូមធ្វើការទំនាក់ទំនង​តាមរយះទូរសព្ទ័លេខ ០៦៩ ២២ ៣៦ ៣៩ / ០១២ ៨៥ ២៧ ៨៥ ។សូមអគុណ!!!!!!!!!!
ប​ញ្ជូនខ្លួនបុរស​ម្នាក់ ទៅ​តុលាកា​រខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធទៅនឹងករណីដើរ​ឆបោ​កប្រជា​ពលរដ្ឋ នៅក្រុងប៉ោយប៉ែត
Wed,09 June 2021 (Time 06:13 PM)
ដោយ ៖ យុវជនថ្មី (ចំនួនអ្នកអាន: 8នាក់)


ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យម្នាក់​តាំងខ្លួន​ជាក្រឡា​បញ្ជី និង​ជំនួយ​ការ​ចៅក្រមសា​លាដំបូង​ខេត្ត​បន្ទាយ​មានជ័យ ដើរឆ​បោក​ប្រជា​ពលរដ្ឋយ៉ា​ងសកម្មនៅក្នុងប៉ោយប៉ែត ដោ​យប្រើវិធី ​ជួយរត់​ការប្លង់​ដី,រត់កា​រធ្វើស្លាក​លេខរថយន្ត និងរ​ត់​ការ​រឿង​លែង​លះប្ដី ប្រពន្ធជា​ដើមនោះ ត្រូវបា​នកម្លាំង​កងរា​ជអាវុធ​ហត្ថក្រុងប៉ោយ​ប៉ែត​ចាប់ឃា​ត់ខ្លួន​។​

បើតាមលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ​មូលដ្ឋានក​ងរាជអាវុធ​ហត្ថក្រុង​ប៉ោយប៉ែត​បានបញ្ជាក់ថា ក្រោ​យពីទទួល​បានពាក្យបណ្ដឹងរបស់​ជនរងគ្រោះ​￸ចំនួន០៣នាក់ ១.ឈ្មោះ￸ ស៊ុ ម៉ាលី ភេទស្រី អាយុ២៦ឆ្នាំ ,២.ឈ្មោះ￸ វុទ្ធី វណ្ណថា ភេទប្រុស អាយុ២៩ឆ្នាំ និង៣.ឈ្មោះ￸ សួន ស៊ីម៉ាប់ អាយុ​៤១​ឆ្នាំ លោក​ក៏បានរាយ​ការណ៍ជូនលោកវរសេ​នីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជា​ការរង​ទទួល​ការងារ​យុត្តិ​ធម៌ បន្ទាប់​មកលោ​ក ម៉ែ​ន ភិរម្យ រាយកា​រណ៍ជូន​លោកឧត្តមសេនីយ៍ត្រី វង្ស ធី ​មេបញ្ជាកា​រស្ដី​ទីកង​រា​ជអាវុធហត្ថខេត្ត និង​មា​នការ​ឯក​ភាព​ពី លោក​ កើត ​សុវណ្ណា​រ៉េត ព្រះរា​ជអាជ្ញា​អមសា​លា​ដំបូង​ខេត្ត ដើម្បី​ឃា​ត់ខ្លួន​ជនសង្ស័យ​ឈ្មោះ￸ នី ឆេងឡេង ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិ​ក្បាល​ស្ពាន១ សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះ​￸​តែម្ដង។

￸ក្រោយពីឃាត់ខ្លួនមកសួរនាំរួចមក​ជនសង្ស័យបានឆ្លើយ​សារភាពថា នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២​០២១ រូបគេបានម​កធ្វើការផ្នែក​ជំនួយ​ការចៅក្រមនៅ​សាលាដំបូងខេត្តបន្ទាយមានជ័យ ហើយ​ចាប់​តាំ​ងពីពេលនោះ￸មក រហូតដល់ថ្ងៃទី០៨ ខែឧសភា រូបគេ​បាន​បោក​ប្រាក់អ្នក​នៅក្នុង​ក្រុងប៉ោ​យប៉ែត​ជាបន្តបន្ទាប់ ដោយ​រូបគេអះអា​ងថា គេជាក្រឡាបញ្ជី និង​ជាជំនួយ​ការផ្ទាល់​របស់​លោក​ចៅក្រម អាំង ចិន្ដា ​ទៀតផង ពេល​នោះ￸មានមនុស្ស​ជាច្រើនជឿជាក់លើរូបគេ ហើយបាន​ពឹងពាក់​រូបគេឱ្យជួ​យរត់ការប្លង់ដី ដោយរូបគេ​យកប្រាក់ចំនួន២,៨០០ដុល្លា ,អ្នកខ្លះឱ្យរ​ត់ការធ្វើ​ស្លាកលេ​ខរថយន្ត និង​ដោះ￸ស្រាយ​ម៉ូតូ រូបគេយកប្រា​ក់១,៣០០ដុល្លា និងអ្នកខ្លះ​ទៀតឱ្យរ​ត់ការរឿង​លែងលះ​ប្ដី ប្រពន្ធ រូបគេយក​ប្រាក់បានចំនួន​១,២៥​០ដុល្លា ការរត់ការនេះ￸មិនបា​នលទ្ធផលអ្វីទាំងអស់ ពីព្រោះ​￸រូបគេ​បានប្រា​ក់ទាំងនេះ￸មកទុកខ្លួនឯងទាំងអស់។

ក្រោយពីបានបញ្ចប់ការ​ស៊ើបអង្កេត​បញ្ជាក់ឱ្យ​ឃើញថា ផ្អែកតា​មកំណត់ហេតុបំភ្លឺពីជន​រងគ្រោះ￸ និង​ផ្អែក​លើចម្លើយ​សា​រភាពពីជនសង្ស័យ គឺមានភាពស៊ីសង្វាក់គ្នាយ៉ា​ងជាក់លាក់ បញ្ជាក់ឱ្យឃើញថា​ជនសង្ស័យ​ខាងលើ ពិតជាបានប្រព្រឹត្ត​បទល្មើស ឆបោក ពិតប្រាកដមែន រួចបញ្ជូនខ្លួនទៅ​សា​លាដំ​បូងខេត្ត នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាស់​ជរា ជនពិការ​ និងប្រជាព​លរដ្ឋដែ​លមានជីវភា​ពខ្វះខាត ដោយសារវិបត្តិកូវីដ​១៩ ក្នុង​សង្កា​ត់អូរ​តាវ៉ៅ​៣៥គ្រួសារ ទទួលស្បៀង​អា​ហារ ពីសា​ខាកា​កបា​ទ​ក្រហមក​ម្ពុជា​ខេត្តប៉ៃលិន (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្លងចរន្ត​ឆេះ​ខ្សែ​ទូរស័ព្ទ ខ្សែអិន​ធឺណែត​ និងខ្សែភ្លើង​អ​តិថិជន នៅមុ​ខសាលា​គរុកោសល្យខេត្ត ក្នុង ក្រុង​សិរីសោ​ភ័ណ សំណាងល្អពន្លត់​ទាន់ពេ​ល (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំង​យោធា ចាប់​ឃាត់ខ្លួន​ពលករខ្មែប្រុស ស្រីចំនួន​៤៥នាក់ បញ្ជូន​ទៅ​ធ្វើចត្តា​ឡីស័ក បន្ទាប់ពី​បម្រុង​ឆ្លងដែ​នខុសច្បាប់​ទៅប្រទេសថៃ (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កសិករភ្ជូរដីចម្ការ ប្រទះឃើញវត្តុសិល្បៈបុរាណ ជាច្រើនមុខប្រគល់ជូនអាជ្ញាធរនិងជំនាញវប្បធម៌ រក្សាទុកនៅសារៈមន្ទីរស្វាយចេក (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមប្រឹក្សា​ខេត្តកំពត បើក​កិច្ចប្រជុំ​សាមញ្ញលើកទី២​៥ អាណត្តិទី៣ (យុវជនថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6447 នាក់
ម្សិលមិញ :
2214 នាក់
សប្តាហ៍នេះ :
26790 នាក់
ខែនេះ :
98907 នាក់
3 ខែនេះ :
275372 នាក់
សរុប :
3051194 នាក់