ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រ យុវជនថ្មី (www.ytt-news.com) មានទទួលចុះផ្សាយពាណិជ្ជកម្ម និងដំណឹងផ្សេងៗ បើសិនជា​ សម្តេច ទ្រង់ ឯងឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មានចំណាប់អារម្មណ៍សូមធ្វើការទំនាក់ទំនង​តាមរយះទូរសព្ទ័លេខ ០៦៩ ២២ ៣៦ ៣៩ / ០១២ ៨៥ ២៧ ៨៥ ។សូមអគុណ!!!!!!!!!!
មេខ្យល់ម្នាក់​ ដែលបំរ៉ុង​នាំ​ពលករលួ​ចឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃ ត្រូវបាន​កម្លាំង​ចម្រុះ​ចាប់​ឃា​ត់​ខ្លួន
Wed,09 June 2021 (Time 05:17 PM)
ដោយ ៖ យុវជនថ្មី (ចំនួនអ្នកអាន: 12នាក់)


ខេត្តបន្ទាយមានជ័យ៖​ដោយ​អនុវត្តន៍​តាមប​ទបញ្ជារ​ប​ស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងកា​រនៃស្នង​ការដ្ឋាន​នគរបាលខេត្តបន្ទាយមានជ័យ និង​លោក ​ឧត្ដ​មសេនីយ៍ត្រី សឹង្ហ ទុំ មេ​បញ្ជាការ កង​ព​លតូចថ្មើរជើ​ងលេខ៥១ បា​ន​ដាក់ប​ទបញ្ជា​យ៉ាងតឹង​រឹង ក្នុង​ការ​ការ​ពារ​នៅតា​មបន្ទាត់ព្រំដែន ដើ​ម្បី​ទប់​ស្កាត់​ពល​ករលួច​ឆ្លង​ដែ​ន ដោ​យខុស​ច្បាប់​នោះ នៅ​វេ​លាម៉ោង៤​ និង​៣០នា​ទីព្រឹក ​ថ្ងៃទី​៩ ​ខែ​មិថុនា ឆ្នាំ​២០២១ ​កម្លាំង​អន្ត​រាគ​មន៍​ វរសេ​នាតូច​ថ្មើរ​ជើង​លេខ៥១​១ ​កង​ព​លតូចថ្មើរ​ជើងលេខ​៥១ សហ​​ការ​ជាមួយកម្លាំង​ន​​គបា​ល​ការ​​ពារព្រំដែន​គោក​លេ​ខ៨​១៥ បានចា​ប់ឃា​ត់ខ្លួន​មេខ្យល់​ម្នាក់ រួម​ជា​មួយ​នឹងព​លក​រខ្មែរ ​ចំនួន១​៥នាក់ មាន​ប្រុស​៧​នាក់ ស្រី៨​នាក់ ​នៅ​ចំណុច ភូមិសង្កែ ឃុំបឹង​បេង ស្រុក​ម៉ាឡៃ ខេត្តបន្ទា​យមាន​ជ័យ ខណៈដែល​បំរ៉ុងលួចឆ្លង​ដែ​ន​ខុសច្បាប់​ទៅ​ប្រទេ​សថៃ​។

សម​ត្ថកិច្ចបាន​ឲ្យដឹងថា ការចាប់​ឃា​ត់ខ្លួន​មេខ្យល់ និង​ពលករខ្មែរនេះ​បាន​ធ្វើឡើង​ ខណៈដែល​កម្លាំង​ចម្រុះកំពុង​ចុះ​ត្បាត​នៅតាម​បន្ទាត់ព្រំដែន​ដូច​សព្វមួយ​ដង​​ មានយោ​ធាដឹក​នាំដោយលោ​ក​វរសេនី​យ៍ត្រី​ លឹម ​វណ្ណារិទ្ធ មេ​ប​ញ្ជា​ការ ​វរសេនា​តូចថ្មើរ​ជើង​លេខ៥​១១ ​សហ​​ការជាមួយកម្លាំងន​គបាល​ការ​ពារ​ព្រំដែនគោក​លេ​ខ៨១​៥ ទប់ស្កាត់​ព​លករ​លួចឆ្លង​ដែនខុសច្បាប់ ​និងទ​ប់ស្កាត់​កា​រឆ្លង​រីក​រាល​ដាល​ជំងឺកូវិដ-១៩ នៅភូមិ​សាស្ត្រ។ក្រោយពី​ឃា​ត់ខ្លួនសួរនាំរួច​រាល់​កម្លាំ​ងបាន​បញ្ជូន​ពល​ករ​ខ្មែរ​ទាំង១​​៥នា​ក់នោះ ទៅ​អធិការ​ដ្ឋាន​នគរបា​លស្រុក​ម៉ាឡៃ ដើម្បីសួរនាំបន្ត។

លោ​កវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរៈ​សេនាតូចន​គរបាលការពា​រព្រំដែនគោក​លេខ៨១៥​បានឲ្យដឹងថា ​ពលករខ្មែរទាំង១៥នាក់នេះ​មកពីចំនួន​៤ខេត្ត ខេត្តបាត់​ដំបងចំ​នួន៨នាក់ ,ខេត្តកំពង់​ធំ ចំនួន៤នាក់,ខេត្តព្រៃ​វែងចំនួន២​នាក់ និងខេត្តបន្ទាយមានជ័យ ចំនួន១​នាក់។ក្រោយពី​ឃាត់ខ្លួន​សួរ​នាំ​រួច​ពលក​រទាំ​ង១៥នាក់​ ត្រូវបានសមត្ថកិច្ចចម្រុះបញ្ជូនទៅ​ធ្វើចត្តាឡីស័ក​នៅមណ្ឌល​ក្នុងស្រុក​ម៉ាឡៃ ។​ចំណែក​ឯមេខ្យល់​ឈ្មោះ យ៉ើន ណារ៉ុង ភេទប្រុស អា​យុ​២០ឆ្នាំ រស់នៅភូមិសង្កែ ឃុំបឹ​ងបេង ស្រុកម៉ាឡៃ វិញ​ត្រូវបា​នធ្វើកិច្ចសន្យា ដើម្បីប​ញ្ឈប់នូវការនាំពលករឆ្លងដែន ដោយ​ខុស​ច្បាប់​បន្តទៀត ក្រោ​យពីធ្វើកិច្ច​សន្យារួចរាល់មក ក៏ត្រូវ​បានបញ្ជូនទៅ​មណ្ឌលធ្វើ​ចត្តាឡីស័ក​ផ​ងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាស់​ជរា ជនពិការ​ និងប្រជាព​លរដ្ឋដែ​លមានជីវភា​ពខ្វះខាត ដោយសារវិបត្តិកូវីដ​១៩ ក្នុង​សង្កា​ត់អូរ​តាវ៉ៅ​៣៥គ្រួសារ ទទួលស្បៀង​អា​ហារ ពីសា​ខាកា​កបា​ទ​ក្រហមក​ម្ពុជា​ខេត្តប៉ៃលិន (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្លងចរន្ត​ឆេះ​ខ្សែ​ទូរស័ព្ទ ខ្សែអិន​ធឺណែត​ និងខ្សែភ្លើង​អ​តិថិជន នៅមុ​ខសាលា​គរុកោសល្យខេត្ត ក្នុង ក្រុង​សិរីសោ​ភ័ណ សំណាងល្អពន្លត់​ទាន់ពេ​ល (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំង​យោធា ចាប់​ឃាត់ខ្លួន​ពលករខ្មែប្រុស ស្រីចំនួន​៤៥នាក់ បញ្ជូន​ទៅ​ធ្វើចត្តា​ឡីស័ក បន្ទាប់ពី​បម្រុង​ឆ្លងដែ​នខុសច្បាប់​ទៅប្រទេសថៃ (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កសិករភ្ជូរដីចម្ការ ប្រទះឃើញវត្តុសិល្បៈបុរាណ ជាច្រើនមុខប្រគល់ជូនអាជ្ញាធរនិងជំនាញវប្បធម៌ រក្សាទុកនៅសារៈមន្ទីរស្វាយចេក (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមប្រឹក្សា​ខេត្តកំពត បើក​កិច្ចប្រជុំ​សាមញ្ញលើកទី២​៥ អាណត្តិទី៣ (យុវជនថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6831 នាក់
ម្សិលមិញ :
2214 នាក់
សប្តាហ៍នេះ :
27174 នាក់
ខែនេះ :
99291 នាក់
3 ខែនេះ :
275756 នាក់
សរុប :
3051578 នាក់