ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រ យុវជនថ្មី (www.ytt-news.com) មានទទួលចុះផ្សាយពាណិជ្ជកម្ម និងដំណឹងផ្សេងៗ បើសិនជា​ សម្តេច ទ្រង់ ឯងឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មានចំណាប់អារម្មណ៍សូមធ្វើការទំនាក់ទំនង​តាមរយះទូរសព្ទ័លេខ ០៦៩ ២២ ៣៦ ៣៩ / ០១២ ៨៥ ២៧ ៨៥ ។សូមអគុណ!!!!!!!!!!
ឃាត់ខ្លួនជន​សង្ស័យម្នាក់ ពាក់ព័ន្ធករ​ណីលួចម៉ូតូ ​នៅស្រុកសំរោង
Tue,08 June 2021 (Time 08:53 PM)
ដោយ ៖ យុវជនថ្មី (ចំនួនអ្នកអាន: 23នាក់)


ខេត្តតាកែវ៖កម្លាំងអធិការដ្ឋានន​គរបាលស្រុកសំរោង នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ បានចុះ​បង្ក្រា​ប​ករណីលួច(ម៉ូតូ) មួយករ​ណីកើតឡើងនៅចំ​ណុចភូមិរូង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ដោយ​បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ស៊ុន វៃយុ ហៅម៉ក់ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅ​ភូមិពោធិ៍ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ បានធ្វើសកម្មភាព​លួចម៉ូតូមួយគ្រឿងម៉ាក​ហុងដា scoopy ពណ៌ស ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខតាកែវ 1W-0443 មានម្ចាស់​កម្មសិទ្ធឈ្មោះ សោម ស្រីស្រស់ ភេទ​ស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ។

ករណីនេះ ជនរងគ្រោះធ្វេសប្រ​ហែសដោយ​ទុកម៉ូតូចោល​មិនបានដកសោ នៅមុខតូប​លក់ដូរ​រប​ស់ខ្លួន ត្រូវជ​នសង្ស័យខាងលើ បានលួចដោយបន្ស​ល់ទុកម៉ូតូ០​១គ្រឿងម៉ាក សេ១០០ កូរ៉េ ពណ៌​ក្រហម គ្មានផ្លាកលេខ នៅកន្លែង​កើតហេតុ រួច​បើករត់គេ​ចទៅដល់ចំ​ណុចភូមិខ្នាចខាងជើង ឃុំ​បឹងត្រាញ់ខាងជើង ស្រុកសំរោង ក៏ត្រូវបានក្មួយ​ជនរងគ្រោះ​ឈ្មោះ ឃុំ សុខាវ ជិះម៉ូតូដេញទាន់ និង​បាន​ធាក់ផ្តួល តែ​ជនសង្ស័យក៏បា​នដណ្តើម យកម៉ូតូមួយគ្រឿង​ម៉ាកហុងដា សេ១០០ (ប៉ិច) ពណ៌​ខ្មៅ គ្មានផ្លាកលេខ ជារប​ស់ឈ្មោះ ​ឃុំ សុខាវ រួចបើករត់គេច​ខ្លួនបាត់ ។

ក្រោយទទួលបានព័ត៌មាននេះ ក្រោមការដឹកនាំបង្អុលបង្ហាញដោយផ្ទាល់ របស់លោកឧត្តមសេ​នីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការ​សម្របសម្រួល​ពីសំណាក់ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងអធិការដ្ឋាន​នគរបាល​ស្រុក​សំរោ​ង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធ រួមជា​មួយកម្លាំ​ងអធិការដ្ឋា​ននគរ​បាល​ស្រុកបសេដ្ឋ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានធ្វើការ ល្បាតពួនស្ទាក់គ្រប់ច្រក និងបន្តស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យខាងលើ នៅចំណុចឃុំនិទាន​ ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ និងបាន​ដកហូតម៉ូតូមួយគ្រឿងម៉ាកសេ១០០ (ប៊ិច) ផងដែរ ។

ជនសង្ស័យនេះ ត្រូវកម្លាំ​ងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំ​បូងខេត្តតា​កែវ ចាត់ការតាមនីតិវិធី ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាស់​ជរា ជនពិការ​ និងប្រជាព​លរដ្ឋដែ​លមានជីវភា​ពខ្វះខាត ដោយសារវិបត្តិកូវីដ​១៩ ក្នុង​សង្កា​ត់អូរ​តាវ៉ៅ​៣៥គ្រួសារ ទទួលស្បៀង​អា​ហារ ពីសា​ខាកា​កបា​ទ​ក្រហមក​ម្ពុជា​ខេត្តប៉ៃលិន (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្លងចរន្ត​ឆេះ​ខ្សែ​ទូរស័ព្ទ ខ្សែអិន​ធឺណែត​ និងខ្សែភ្លើង​អ​តិថិជន នៅមុ​ខសាលា​គរុកោសល្យខេត្ត ក្នុង ក្រុង​សិរីសោ​ភ័ណ សំណាងល្អពន្លត់​ទាន់ពេ​ល (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំង​យោធា ចាប់​ឃាត់ខ្លួន​ពលករខ្មែប្រុស ស្រីចំនួន​៤៥នាក់ បញ្ជូន​ទៅ​ធ្វើចត្តា​ឡីស័ក បន្ទាប់ពី​បម្រុង​ឆ្លងដែ​នខុសច្បាប់​ទៅប្រទេសថៃ (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កសិករភ្ជូរដីចម្ការ ប្រទះឃើញវត្តុសិល្បៈបុរាណ ជាច្រើនមុខប្រគល់ជូនអាជ្ញាធរនិងជំនាញវប្បធម៌ រក្សាទុកនៅសារៈមន្ទីរស្វាយចេក (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមប្រឹក្សា​ខេត្តកំពត បើក​កិច្ចប្រជុំ​សាមញ្ញលើកទី២​៥ អាណត្តិទី៣ (យុវជនថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6867 នាក់
ម្សិលមិញ :
2214 នាក់
សប្តាហ៍នេះ :
27210 នាក់
ខែនេះ :
99327 នាក់
3 ខែនេះ :
275792 នាក់
សរុប :
3051614 នាក់