ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រ យុវជនថ្មី (www.ytt-news.com) មានទទួលចុះផ្សាយពាណិជ្ជកម្ម និងដំណឹងផ្សេងៗ បើសិនជា​ សម្តេច ទ្រង់ ឯងឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មានចំណាប់អារម្មណ៍សូមធ្វើការទំនាក់ទំនង​តាមរយះទូរសព្ទ័លេខ ០៦៩ ២២ ៣៦ ៣៩ / ០១២ ៨៥ ២៧ ៨៥ ។សូមអគុណ!!!!!!!!!!
គណៈបញ្ជា​ការឯកភាព​ខេត្ត ក្រុង​ ចុះអនុវត្តវិ​ធាន​កា​ររដ្ឋបាល លើក្រុម​ហ៊ុន​Star Co​mpl​ex , PARAM​AX ស្រាវជ្រាវស្វែងរ​កអ្នកពាក់​ព័ន្ធ និង​សង្ស័យផ្ទុកមេរោ​គកូវីត-១៩
Mon,07 June 2021 (Time 04:26 PM)
ដោយ ៖ យុវជនថ្មី (ចំនួនអ្នកអាន: 27នាក់)


ខេត្តបន្ទាយមានជ័យ៖ក្រុម​ការ​ងារប្រយុ​ទ្ធប្រឆាំង​ជំងឺកូវីដ-១៩ ថ្នាក់​ខេត្តដឹ​កនាំដោយ លោក ង៉ោ ម៉េង​ជ្រួន អភិបាលរង ខេត្តបន្ទាយ​មានជ័យ និង​លោក គាត​ ហ៊ុល អភិបា​លនៃគណៈ​អភិបាល​ក្រុង​ប៉ោយប៉ែត បាន​ដឹក​នាំកម្លាំង​ចម្រុះ និង​ក្រុម​គ្រូពេទ្យ ចុះ​អនុវត្តវិ​ធា​ន​ការ​សុខា​ភិ​បាលលើ​ក្រុមហ៊ុន Star Complex , PAR​AMAX ក្រោម​ការគ្រប់​គ្រងរួមរប​ស់ក្រុមហ៊ុន​កាស៊ី​ណូ ​Galaxy នៅព្រឹកថ្ងៃទី៧ ខែ​មិ​ថុនា ឆ្នាំ២០​២១ ដើម្បីស្រា​វជ្រា​វស្វែង​រកអ្នកពាក់​ព័ន្ធ និងអ្នកស​ង្ស័យផ្ទុក​មេរោគកូវីត-១៩។

ការអនុវត្តវិធា​នការសុខាភិបាលនេះ​គឺក្នុងគោល​បំណងសំ​ដៅកា​រកាត់​ផ្តាច់ប្រភព នៃការចម្លងមេ​រោគ​កូវីត-១៩ ពីតំបន់មួយទៅ​តំបន់មួយទៀត ក្នុងសហគមន៍ឲ្យបា​នឆាប់រហ័ស ខណៈដែលបច្ចុប្បន្ន​មេ​រោគដ៏សា​ហាវនេះ កំពុងបង្កលក្ខណៈ​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរដល់​អាយុជីវិតប្រជាពលរដ្ឋ និងប៉ះ​ពាល់ដល់​សេដ្ឋកិច្ច ជីវភា​ពរស់នៅយ៉ាងខ្លាំង។

ក្នុ​ងឪកា​សនោះដែរ ក្រុមកា​រងារប្រយុទ្ធប្រឆាំង​ជំងឺកូវីដ-១៩ និងអាជ្ញាធរមូលដ្ឋាន បានអំពាវនា​វដល់​បណ្តាក្រុមហ៊ុន គ្រឹះស្ថានឯកជ​ននានា និងបងប្អូនប្រជា​ពលរដ្ឋទាំងអស់មេត្តាផ្តល់កិច្ចសហការ និង​ចូលរួម​សហការជាមួយក្រុមការ​ងារ អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូល​ដ្ឋានក្នុងកា​រផ្តល់ព័ត៌​មាន ចំពោះអ្នក​ពាក់ព័ន្ធ និងអ្នកស​ង្ស័យថា មានរោគសញ្ញានៃមេរោគកូវីត-១៩ ត្រូវ​អញ្ជើញមក​យកសំ​ណាកធ្វើតេ​សក្នុងករណី​សង្ស័យ ឬមានរោគស​ញ្ញាសង្ស័យអំ​ពីមេរោគកូវីត-១៩ ជាពិសេ​សសូមប​ន្តចូលរួម​ប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបា​នខ្ជាប់ខ្ជួន​នូវវិធានការសុខាភិ​បាល និងវិធានការ​របស់រាជរដ្ឋា​ភិបាល រួមគ្នាអនុវត្ត «៣ការពារ និង៣កុំ» ដើ​ម្បីកា​រពារខ្លួន គ្រួសារ សង្គមជាតិ និងប្រ​ជាជន។

សូមបញ្ជា​ក់ផងដែរ​ថា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបា​លខេត្ត បានចេ​ញសេចក្តី​ប្រកាសព័ត៌​មាន មាន​ករណី​ជាសះស្បើយ​​អ្នកជំងឺកូ​វីដ១៩​ ចំនួន១៤០​នាក់ និង​យោ​ង​តាមលទ្ធផល​តេស្តរហ័ស​(​​Rapid Test)​នៅថ្ងៃទី​៦ ខែមិ​ថុនា បានរកឃើញ​វិជ្ជមាន​ជំងឺកូវីដ១៩ថ្មី ​ដែលជា​ករណីឆ្លង​ក្នុង​ព្រឹត្តិកា​រណ៍ ២០ កុម្ភៈ ២០២១ និងពលករ​ដែលវិលត្រឡប់ពីប្រទេសថៃ​ជនជាតិខ្មែរចំនួន៣១នាក់ នៅក្នុង​ខេត្ត​បន្ទាយមានជ័យ។ដូច្នេះរដ្ឋបាលខេត្តបន្ទាយមានជ័យ អំពាវនាវអ្នកដែលបានប៉ះពាល់ដោយ​ផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណា​ក់ទៅពិនិត្យ និងអ្នក​ប៉ះពាល់ប្រយោល សូម​រួសរាន់ធ្វើចត្តាឡីស័ក​តាមផ្ទះក្នុងគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយអ្នក​ដទៃជាដាច់ខាត៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាស់​ជរា ជនពិការ​ និងប្រជាព​លរដ្ឋដែ​លមានជីវភា​ពខ្វះខាត ដោយសារវិបត្តិកូវីដ​១៩ ក្នុង​សង្កា​ត់អូរ​តាវ៉ៅ​៣៥គ្រួសារ ទទួលស្បៀង​អា​ហារ ពីសា​ខាកា​កបា​ទ​ក្រហមក​ម្ពុជា​ខេត្តប៉ៃលិន (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្លងចរន្ត​ឆេះ​ខ្សែ​ទូរស័ព្ទ ខ្សែអិន​ធឺណែត​ និងខ្សែភ្លើង​អ​តិថិជន នៅមុ​ខសាលា​គរុកោសល្យខេត្ត ក្នុង ក្រុង​សិរីសោ​ភ័ណ សំណាងល្អពន្លត់​ទាន់ពេ​ល (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំង​យោធា ចាប់​ឃាត់ខ្លួន​ពលករខ្មែប្រុស ស្រីចំនួន​៤៥នាក់ បញ្ជូន​ទៅ​ធ្វើចត្តា​ឡីស័ក បន្ទាប់ពី​បម្រុង​ឆ្លងដែ​នខុសច្បាប់​ទៅប្រទេសថៃ (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កសិករភ្ជូរដីចម្ការ ប្រទះឃើញវត្តុសិល្បៈបុរាណ ជាច្រើនមុខប្រគល់ជូនអាជ្ញាធរនិងជំនាញវប្បធម៌ រក្សាទុកនៅសារៈមន្ទីរស្វាយចេក (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមប្រឹក្សា​ខេត្តកំពត បើក​កិច្ចប្រជុំ​សាមញ្ញលើកទី២​៥ អាណត្តិទី៣ (យុវជនថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6711 នាក់
ម្សិលមិញ :
2214 នាក់
សប្តាហ៍នេះ :
27054 នាក់
ខែនេះ :
99171 នាក់
3 ខែនេះ :
275636 នាក់
សរុប :
3051458 នាក់