ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រ យុវជនថ្មី (www.ytt-news.com) មានទទួលចុះផ្សាយពាណិជ្ជកម្ម និងដំណឹងផ្សេងៗ បើសិនជា​ សម្តេច ទ្រង់ ឯងឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មានចំណាប់អារម្មណ៍សូមធ្វើការទំនាក់ទំនង​តាមរយះទូរសព្ទ័លេខ ០៦៩ ២២ ៣៦ ៣៩ / ០១២ ៨៥ ២៧ ៨៥ ។សូមអគុណ!!!!!!!!!!
អាវុធហត្ថ សហការជាមួយ​ស្ថាប័នគយ ចុះ​ប​ង្ក្រាប​បទល្មើស​ដឹ​កជញ្ជូន​ឈើប្រណិត​ខុសច្បាប់ រួច​ប្រគល់​ឱ្យជំនា​ញខណ្ឌរដ្ឋបាលព្រៃឈើ​​បន្ទាយមានជ័យ​ចាត់ការបន្ត
Fri,04 June 2021 (Time 09:43 PM)
ដោយ ៖ យុវជនថ្មី (ចំនួនអ្នកអាន: 43នាក់)


ខេត្តបន្ទាយមានជ័យ៖ក្រោយពី​មា​នការសង្ស័យថា​ មានកា​រដឹ​កជញ្ជូន​អនុផ​ល​ព្រៃឈើ​ដោ​យ​ខុស​ច្បាប់​ឆ្លង​កាត់​ខេត្តបន្ទាយ​មានជ័យ កម្លាំង​មូល​ដ្ឋាន​ក​ងរា​ជអាវុធ​ហត្ថស្រុកព្រះ​នេត្រព្រះ​ ទទួលបា​នកា​រអនុញ្ញាត​ពីលោ​កឧត្តមសេ​នីយ៍ត្រី បោន ប៊ិន មេ​បញ្ជាកា​រកង​រាជអាវុធហត្ថ​ខេត្តបន្ទាយ​មាន​ជ័យ សហ​កា​រ​ជាមួយ​គយ និង​រដ្ឋករចល័​ត បាន​ដឹក​នាំក​ម្លាំង​ចុះ​បង្ក្រាប និង​ស្ទាក់​ចាប់​បាន​ថយន្ត​០១​គ្រឿង​ម៉ាក ​ហាយ​ឡែនឌ័រ ពណ៌ទឹក​មាស​ ពាក់​ស្លាកលេខ ភ្នំពេញ 2F-8140 កាល​ពីវេ​លាម៉ោ​ង២០និ​ង៣០នា​ទីថ្ងៃទី០៣ ខែ​មិថុនា ឆ្នាំ២០២១ ​ខណៈ​ដែល​​ឈ្មួញកំពុង​ធ្វើស​កម្មភាព​ដឹកចេញ​ពីក្រុងសិ​រីសោ​ភ័​ណ ខេត្តបន្ទាយ​មានជ័យ ក្នុង​គោ​លដៅឆ្ពោះ​￸ទៅ​ខេត្តសៀមរា​ប​តាមផ្លូវជា​តិលេ​ខ៦​។

បើតាមសមត្ថកិច្ចបាន​ឲ្យដឹងថា ​ខណៈ​ដែលកម្លាំងដេញស្ទាក់ចា​ប់នោះ ​ដោយម្ចាស់​រថយន្ត​បានដឹង​ខ្លួន​ទាន់​ក៏បាន​បើក​រថយន្ត​រត់គេច​ លុះ​ទៅដល់​ចំណុច​ស្ពា​នតាប៉ុន ស្ថិតក្នុង​ឃុំទឹកជោរ ស្រុកព្រះ​នេត្រព្រះ ខេត្តបន្ទាយមា​នជ័យ ក៏ស្រាប់​តែម្ចាស់​រថយន្តបា​នបើកត្រឡប់ក្រោយមកដ​ល់ចំ​ណុច​ខាងកើតភូមិតាប៉ុន ឃុំតាប៉ុន ស្រុក​ព្រះនេ​ត្រព្រះ ម្ចាស់រ​ថយន្តក៏បានបើ​ករថយន្តរ​បស់ខ្លួន​ទំលាក់​ចូលទៅ​ក្នុងប្រឡាយ ហើ​យបើ​កទ្វាររថយ​ន្តរត់​គេចខ្លួនបាត់ ពេល​នោះ￸ស​មត្ថកិច្ចយើង​ទៅដល់​ស្រាប់​តែរថយន្ត​នោះ￸ដឹក​សុទ្ធតែឈើប្រណិត (ប្រភេទ​ធ្នង់)។

លោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការ​មូលដ្ឋានកងរាជអាវុធហត្ថ​ស្រុកព្រះនេត្រព្រះបា​នឱ្យដឹង​ថា ក្រោយពីពិនិត្យឃើញដូច្នេះ￸កម្លាំងគយ និងរដ្ឋករចល័តបាន​ប្រគល់ឱ្យ​កងរាជអាវុធ​ហត្ថយកម​ករក្សាទុក​នៅមូលដ្ឋានក​ងរាជអាវុធហត្ថស្រុក ដើម្បីចាត់ចែងតាមនីតិវិធី។

លោ​កវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងា​រយុត្តិធម៌បា​នឱ្យដឹងដែរ​ថា ដោយទទួលបានការអនុញ្ញា​តពីលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជ​អាវុធ​ហត្ថខេត្ត រថយន្ត និងឈើ​ធ្នង់ចំនួន០៩បន្ទះ ស្មើនឹង០,៦៣ម៉ែត្រគូប លោក​បានចាត់តាំងឱ្យកម្លាំង​មូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ ប្រគល់ឱ្យជំនាញ​ខណ្ឌរដ្ឋបាល​ព្រៃឈើ​បន្ទាយមា​នជ័យ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនីតិវិធី￸៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាស់​ជរា ជនពិការ​ និងប្រជាព​លរដ្ឋដែ​លមានជីវភា​ពខ្វះខាត ដោយសារវិបត្តិកូវីដ​១៩ ក្នុង​សង្កា​ត់អូរ​តាវ៉ៅ​៣៥គ្រួសារ ទទួលស្បៀង​អា​ហារ ពីសា​ខាកា​កបា​ទ​ក្រហមក​ម្ពុជា​ខេត្តប៉ៃលិន (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្លងចរន្ត​ឆេះ​ខ្សែ​ទូរស័ព្ទ ខ្សែអិន​ធឺណែត​ និងខ្សែភ្លើង​អ​តិថិជន នៅមុ​ខសាលា​គរុកោសល្យខេត្ត ក្នុង ក្រុង​សិរីសោ​ភ័ណ សំណាងល្អពន្លត់​ទាន់ពេ​ល (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំង​យោធា ចាប់​ឃាត់ខ្លួន​ពលករខ្មែប្រុស ស្រីចំនួន​៤៥នាក់ បញ្ជូន​ទៅ​ធ្វើចត្តា​ឡីស័ក បន្ទាប់ពី​បម្រុង​ឆ្លងដែ​នខុសច្បាប់​ទៅប្រទេសថៃ (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កសិករភ្ជូរដីចម្ការ ប្រទះឃើញវត្តុសិល្បៈបុរាណ ជាច្រើនមុខប្រគល់ជូនអាជ្ញាធរនិងជំនាញវប្បធម៌ រក្សាទុកនៅសារៈមន្ទីរស្វាយចេក (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមប្រឹក្សា​ខេត្តកំពត បើក​កិច្ចប្រជុំ​សាមញ្ញលើកទី២​៥ អាណត្តិទី៣ (យុវជនថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6819 នាក់
ម្សិលមិញ :
2214 នាក់
សប្តាហ៍នេះ :
27162 នាក់
ខែនេះ :
99279 នាក់
3 ខែនេះ :
275744 នាក់
សរុប :
3051566 នាក់