ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រ យុវជនថ្មី (www.ytt-news.com) មានទទួលចុះផ្សាយពាណិជ្ជកម្ម និងដំណឹងផ្សេងៗ បើសិនជា​ សម្តេច ទ្រង់ ឯងឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មានចំណាប់អារម្មណ៍សូមធ្វើការទំនាក់ទំនង​តាមរយះទូរសព្ទ័លេខ ០៦៩ ២២ ៣៦ ៣៩ / ០១២ ៨៥ ២៧ ៨៥ ។សូមអគុណ!!!!!!!!!!
ឯកឧត្តមអភិ​បាលខេត្តកំពត នាំយកអំណោយថ្នាក់ដឹកនាំ និង​អាជីវករ ចែកជូន​រដ្ឋបាលក្រុង ស្រុង មន្ទីរ​សុខាភិបាល មន្ទីរពេទ្យបង្អែកទាំង៥ និងពន្ធនា​គារខេត្ត
Thu,03 June 2021 (Time 04:16 PM)
ដោយ ៖ យុវជនថ្មី (ចំនួនអ្នកអាន: 39នាក់)


ខេត្តកំពត៖ដើម្បីចូលរួមបង្កា​រទប់ស្កាត់នៃការឆ្លងរីករា​លដាលជំងឺកូវីត១៩ក្នុងសហគមន៍ ជាពិសេស​ក្នុងអំឡុងពេ​ល​នៃ​ការផ្ទុះ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ក្នុងខេត្តកំពត​ កាលពីថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២១​ ឯក​ឧត្តម ជាវ ​តាយ អភិបាលនៃគណៈអភិបា​លខេត្ត ព្រមទាំង អភិបាលរងខេត្ត កងកម្លាំងទាំងបី នាយ​ករដ្ឋបា​លសាលាខេត្ត អញ្ជើញនាំ​យកអំណោយ​សប្បុរសធម៌របស់ថ្នាក់ដឹកនាំ និងអាជីវករ ចែកជូន​រដ្ឋបាលក្រុង ស្រុង មន្ទីរសុ​ខាភិបាល មន្ទីរពេ​ទ្យបង្អែកទាំង​៥ និងពន្ធនា​គារខេត្ត។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ មានប្រសា​សន៍ថា នេះ​ជា​អំណោយសប្បុរស​ធម៌រប​ស់ថ្នាក់ដឹក​នាំ និងអាជីវករ ក្នុង​នោះ​មានឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ​ចន្ទមុន្នី, ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន, ឯកឧត្តមកិត្តិសេដ្ឋា បណ្ឌិត ចម ប្រសិទ្ធ រួមនិង​សប្បុរ​សជន ជាអាជី​វករផ្សេង​ទៀត ផ្ដល់ជូនរដ្ឋ​បា​លខេត្តកំព​តសម្រាប់ចែកជូនបន្ត​ទៅរដ្ឋបាលក្រុង ស្រុក មន្ទីរសុខាភិបាល ​មន្ទីរពេទ្យបង្អែកទាំង៥ និងពន្ធនាគារខេត្ត ដែលកំ​ពុងត្រូវការជាចាំបាច់ ដើម្បី​បម្រើសកម្មភាពក្នុងការប្រយុទ្ធ និងបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍។ ជា​ពិសេស​សម្រាប់ជួយដល់ប្រជាព​លរដ្ឋ ដែលកំពុងសម្រាកព្យាបាល នឹងធ្វើចត្តា​ឡីស័កក្នុង​ភូមិសាស្ត្រខេត្តកំពតតែម្តង។

អំណោយដែលត្រូវផ្តល់ជូនមន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែកទាំង៥ រដ្ឋបាលក្រុង ស្រុង និងពន្ធនា​គារខេត្ត រួមមាន៖
១-មន្ទីរសុខាភិបាលខេត្ត៖ ទទួលបានឧបករណ៌ធ្វើតេស្តរហ័ស កូវីដ-១៩ ចំនួន ៣.៤៥០តេស្ត និងថ្នាំ​ពេទ្យ ៥១០ប្រអប់។
២-មន្ទីរពេទ្យបង្អែក​ទាំង៥ ក្នុង១មន្ទីរពេទ្យទទួល​បាន៖អាល់កុល ចំនួន២កាន ស្មើនឹង ១០កា​ន(៣០​០លីត្រ),ជែលលា​ងសម្អាតដៃ ចំនួន១កេស ស្មើនឹង៥កេស (៩០ដប),ម៉ាស់ចំនួន ២កេស ស្មើនឹ​ង១០​កេស (២៥,០០០ម៉ាស់),ទឹកខ្ពុលមាត់ ចំនួន៦០ដប ស្មើនឹង៣០០ដប,​ធុងបាញ់ថ្នាំចំនួន ៣ធុង ស្មើនឹង​១៥ធុង
៣-រដ្ឋបា​លក្រុង ស្រុក ក្នុង១ស្រុក ទទួលបានម៉ាស ​ចំនួន១កេស ស្មើនឹង៨កេស (២០,០០០ម៉ាស់)
៤-​ពន្ធនាគារខេត្ត ទទួលបាន អាល់កុលចំនួន២កាន និងម៉ាស់ចំនួន ២កេស ស្មើនឹង ៥,០០០ម៉ាស់៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាស់​ជរា ជនពិការ​ និងប្រជាព​លរដ្ឋដែ​លមានជីវភា​ពខ្វះខាត ដោយសារវិបត្តិកូវីដ​១៩ ក្នុង​សង្កា​ត់អូរ​តាវ៉ៅ​៣៥គ្រួសារ ទទួលស្បៀង​អា​ហារ ពីសា​ខាកា​កបា​ទ​ក្រហមក​ម្ពុជា​ខេត្តប៉ៃលិន (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្លងចរន្ត​ឆេះ​ខ្សែ​ទូរស័ព្ទ ខ្សែអិន​ធឺណែត​ និងខ្សែភ្លើង​អ​តិថិជន នៅមុ​ខសាលា​គរុកោសល្យខេត្ត ក្នុង ក្រុង​សិរីសោ​ភ័ណ សំណាងល្អពន្លត់​ទាន់ពេ​ល (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំង​យោធា ចាប់​ឃាត់ខ្លួន​ពលករខ្មែប្រុស ស្រីចំនួន​៤៥នាក់ បញ្ជូន​ទៅ​ធ្វើចត្តា​ឡីស័ក បន្ទាប់ពី​បម្រុង​ឆ្លងដែ​នខុសច្បាប់​ទៅប្រទេសថៃ (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កសិករភ្ជូរដីចម្ការ ប្រទះឃើញវត្តុសិល្បៈបុរាណ ជាច្រើនមុខប្រគល់ជូនអាជ្ញាធរនិងជំនាញវប្បធម៌ រក្សាទុកនៅសារៈមន្ទីរស្វាយចេក (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមប្រឹក្សា​ខេត្តកំពត បើក​កិច្ចប្រជុំ​សាមញ្ញលើកទី២​៥ អាណត្តិទី៣ (យុវជនថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6807 នាក់
ម្សិលមិញ :
2214 នាក់
សប្តាហ៍នេះ :
27150 នាក់
ខែនេះ :
99267 នាក់
3 ខែនេះ :
275732 នាក់
សរុប :
3051554 នាក់