ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រ យុវជនថ្មី (www.ytt-news.com) មានទទួលចុះផ្សាយពាណិជ្ជកម្ម និងដំណឹងផ្សេងៗ បើសិនជា​ សម្តេច ទ្រង់ ឯងឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មានចំណាប់អារម្មណ៍សូមធ្វើការទំនាក់ទំនង​តាមរយះទូរសព្ទ័លេខ ០៦៩ ២២ ៣៦ ៣៩ / ០១២ ៨៥ ២៧ ៨៥ ។សូមអគុណ!!!!!!!!!!
បុរសម្នាក់ល្ពឹសដៃលួចដែកអ្នកស្រុក ត្រូវកម្លាំងកងរាជអាវុធហត្ថចាប់ឃាត់ខ្លួន បញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យ
Wed,02 June 2021 (Time 06:28 PM)
ដោយ ៖ យុវជនថ្មី (ចំនួនអ្នកអាន: 13នាក់)


ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យម្នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថចាប់ឃាត់ខ្លួន រួចកសាងសុំណុំរឿងបញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យ បន្ទាប់ពីបានធ្វើសកម្មភាពលួចដែកប្រជាពលរដ្ឋ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងពីឈ្មោះ កៅ ពីសិដ្ឋ ភេទប្រុស អាយុ៣៩ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិ/សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ពាក់ព័ន្ធទៅនឹងករណីជនសង្ស័យម្នាក់ឈ្មោះ រឿន សាវង្ស ភេទប្រុស អាយុ២២ឆ្នាំ បច្ចុប្បន្នរស់នៅចំណុចខាងលើបានលួចដែក កាលពីវេលាម៉ោងប្រហែល១៧ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នៅចំណុចខាងលើលោកក៏បានចាត់តាំងកម្លាំងជំនាញចុះដល់កន្លែងកើតហេតុ ហើយធ្វើការសួរនាំ រួចឃាត់ខ្លួនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសាកសួរចម្លើយ។

លោកវរសេនីយ៍ត្រី មេបញ្ជាការអាវុធហត្ថក្រុងបញ្ជាក់ថា តាមការអះអាងរបស់ដើមបណ្តឹងបញ្ជាក់ថា ខណៈខ្លួនកំពុងដើរហាត់ប្រាណនៅមុខការិយាល័យបុរីផ្ទះល្វែង មុទិតា ក៏ស្រាប់តែឃើញមនុស្សប្រុសម្នាក់បានដើរលីដែកចំរឹងរបងមកពីចំណុចផ្ទះល្វែងមុទិតា ដែលខ្លួនគ្រប់គ្រង ឃើញដូច្នេះខ្លួនបានស្ទុះទៅចាប់បុរសរូបនោះសួរនាំ ទើបដឹងថាលួចមកពីផ្ទះលេខ៣០ ក្នុងបុរីមុទិតា ភ្លាមនោះក៏បានឃាត់ខ្លួន ហើយទូរស័ព្ទរាយការណ៍ទៅកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា កន្លងមកខ្លួនគេមានគ្នាច្រើននាក់ តែងតែចូលលួចដែក និងសម្ភារ:ផ្សេងទៀតក្នុងបុរីមុទិតានេះជាញឹកញាប់ ដោយឡែកនៅថ្ងៃ ខែខាងលើ រូបគេមកលួចតែម្នាក់ឯងក៏ត្រូវបានអ្នកមើលការខុសត្រូវនៅទីនោះចាប់បានហើយប្រគល់ឱ្យសមត្ថកិច្ចតែម្ដង។ដោយផ្អែកលើពាក្យបណ្ដឹងរបស់ជនរងគ្រោះនិងតាមការស្ដាប់ចម្លើយរបស់ជនសង្ស័យគឺមានភាពស៊ីសង្វាក់គ្នានៃបទល្មើសខាងលើ ក៏បានកសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ដើម្បីចាត់ការតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាស់​ជរា ជនពិការ​ និងប្រជាព​លរដ្ឋដែ​លមានជីវភា​ពខ្វះខាត ដោយសារវិបត្តិកូវីដ​១៩ ក្នុង​សង្កា​ត់អូរ​តាវ៉ៅ​៣៥គ្រួសារ ទទួលស្បៀង​អា​ហារ ពីសា​ខាកា​កបា​ទ​ក្រហមក​ម្ពុជា​ខេត្តប៉ៃលិន (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្លងចរន្ត​ឆេះ​ខ្សែ​ទូរស័ព្ទ ខ្សែអិន​ធឺណែត​ និងខ្សែភ្លើង​អ​តិថិជន នៅមុ​ខសាលា​គរុកោសល្យខេត្ត ក្នុង ក្រុង​សិរីសោ​ភ័ណ សំណាងល្អពន្លត់​ទាន់ពេ​ល (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំង​យោធា ចាប់​ឃាត់ខ្លួន​ពលករខ្មែប្រុស ស្រីចំនួន​៤៥នាក់ បញ្ជូន​ទៅ​ធ្វើចត្តា​ឡីស័ក បន្ទាប់ពី​បម្រុង​ឆ្លងដែ​នខុសច្បាប់​ទៅប្រទេសថៃ (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កសិករភ្ជូរដីចម្ការ ប្រទះឃើញវត្តុសិល្បៈបុរាណ ជាច្រើនមុខប្រគល់ជូនអាជ្ញាធរនិងជំនាញវប្បធម៌ រក្សាទុកនៅសារៈមន្ទីរស្វាយចេក (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមប្រឹក្សា​ខេត្តកំពត បើក​កិច្ចប្រជុំ​សាមញ្ញលើកទី២​៥ អាណត្តិទី៣ (យុវជនថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6483 នាក់
ម្សិលមិញ :
2214 នាក់
សប្តាហ៍នេះ :
26826 នាក់
ខែនេះ :
98943 នាក់
3 ខែនេះ :
275408 នាក់
សរុប :
3051230 នាក់