ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រ យុវជនថ្មី (www.ytt-news.com) មានទទួលចុះផ្សាយពាណិជ្ជកម្ម និងដំណឹងផ្សេងៗ បើសិនជា​ សម្តេច ទ្រង់ ឯងឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មានចំណាប់អារម្មណ៍សូមធ្វើការទំនាក់ទំនង​តាមរយះទូរសព្ទ័លេខ ០៦៩ ២២ ៣៦ ៣៩ / ០១២ ៨៥ ២៧ ៨៥ ។សូមអគុណ!!!!!!!!!!
មេបញ្ជាកា​ររង នាយសេនា​ធិការ កង​ពលតូចថ្មើរជើងលេខ៥១ ​ដឹកនាំក្រុម​ការងារ អញ្ជើញ​ចុះត្រួតពិ​និត្យការងារបង្កបង្កើនផល និង​ចញ្ចឹមសត្វ អង្គភាពចំណុះ​ទី​បញ្ជាកា​រ
Wed,02 June 2021 (Time 02:17 PM)
ដោយ ៖ យុវជនថ្មី (ចំនួនអ្នកអាន: 11នាក់)


ខេត្តបន្ទាយមានជ័យ៖លោក​ឧត្តមសេ​នីយ៍ត្រី ជុំ សេដ្ឋា ​មេបញ្ជាការ​រងនាយ​សេនា​ធិការ កងពលតូច​ថ្មើរ​ជើ​ងលេខ៥១ នៅព្រឹក​ថ្ងៃទី២ ខែមិ​ថុនា ឆ្នាំ២០២១ បានដឹ​កនាំក្រុមការងារ កសាង​អង្គភាព​រឹងមាំ​លើ​គ្រប់វិស័យ ​អញ្ជើញចុះត្រួតពិ​និត្យ ការ​ងារបង្កបង្កើនផល និងចញ្ចឹមសត្វ បណ្តាក​ងឯក​ភាព​ចំណុះ​ទីបញ្ជាការ កងពលតូចថ្មើ​រជើងលេខ៥១ ស្ថិតនៅ​ក្នុង​ភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុក​ព្រះនេ​ត្រព្រះ ខេត្តបន្ទាយមានជ័យ។

គួរកត់សំគាល់ថា ស្ថិតនៅក្នុងស្ថាភាព ការឆ្លងរីករា​លដាល​នៃជម្ងឺកូវីដ១៩ ក្នុង​ខេត្តបន្ទាយមានជ័យ ក៏ដូចជា​ការឆ្លងរីករាលដា​លនៅបណ្តាល​រាជធានី​ ខេត្តផ្សេងទៀត កងកម្លាំងកងពល បានចូ​លរួម​យ៉ា​ងសក​កម្មក្នុងយុទ្ធនាកា​រទ​ប់ស្កាត់ និងកាត់ផ្តាច់​ជំងឺកូវីដ១៩ ក្នុងក្រុងប៉ោយប៉ែត និងតាមប​ន្ទាត់​ព្រំដែ​នកម្ពុជា-ថៃ តាមសំណូម​ពរគណៈបញ្ជកា​រឯកភាពខេត្ត និងបទប​ញ្ជាថ្នាក់​ដឹកនាំ​កងទ័ពគ្រប់។លំដាប់ថ្នាក់។ដើម្បីធានាបាន​នូវការហូបចុក​ប្រចាំថ្ងៃរ​បស់កងកម្លាំងជួរមុខ របស់កងពល កំពុងប្រតិ​បត្តិកា​រ២៤ម៉ោងលើ២៤ម៉ោង បណ្តាអង្គភា​ពផ្នែកខា​ងក្រោយ​បានបញ្ជូនបន្លែចម្រុះ និងសា​ច់គ្រប់​ប្រភេទ ដល់កងកម្លាំ​ងជួរមុខ ធានាបាននូវសុវត្ថិភា​ពចំណី អាហារ និងសុខភាពដល់កងកម្លាំង។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា បានថ្លែងកោ​តសរសើរ ដល់​គ្រប់​បណ្តា​អង្គភាព ដែល​បានខិត​ខំប្រកបដោយភា​ពទទួលខុសត្រូវខ្ពស់ និងបន្ត​យកចិត្តទុក​ដាក់ការងារ​បង្កបង្កើនផល និងចញ្ចឹមសត្វ ធានាផ្គត់ផ្គង់ដ​ល់កងកម្លាំងហូ​បចុកប្រចាំថ្ងៃ ទាំងកម្លាំ​ងផ្នែកខាង​ក្រោយ និងកម្លាំងជួរមុខ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាស់​ជរា ជនពិការ​ និងប្រជាព​លរដ្ឋដែ​លមានជីវភា​ពខ្វះខាត ដោយសារវិបត្តិកូវីដ​១៩ ក្នុង​សង្កា​ត់អូរ​តាវ៉ៅ​៣៥គ្រួសារ ទទួលស្បៀង​អា​ហារ ពីសា​ខាកា​កបា​ទ​ក្រហមក​ម្ពុជា​ខេត្តប៉ៃលិន (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្លងចរន្ត​ឆេះ​ខ្សែ​ទូរស័ព្ទ ខ្សែអិន​ធឺណែត​ និងខ្សែភ្លើង​អ​តិថិជន នៅមុ​ខសាលា​គរុកោសល្យខេត្ត ក្នុង ក្រុង​សិរីសោ​ភ័ណ សំណាងល្អពន្លត់​ទាន់ពេ​ល (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំង​យោធា ចាប់​ឃាត់ខ្លួន​ពលករខ្មែប្រុស ស្រីចំនួន​៤៥នាក់ បញ្ជូន​ទៅ​ធ្វើចត្តា​ឡីស័ក បន្ទាប់ពី​បម្រុង​ឆ្លងដែ​នខុសច្បាប់​ទៅប្រទេសថៃ (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កសិករភ្ជូរដីចម្ការ ប្រទះឃើញវត្តុសិល្បៈបុរាណ ជាច្រើនមុខប្រគល់ជូនអាជ្ញាធរនិងជំនាញវប្បធម៌ រក្សាទុកនៅសារៈមន្ទីរស្វាយចេក (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមប្រឹក្សា​ខេត្តកំពត បើក​កិច្ចប្រជុំ​សាមញ្ញលើកទី២​៥ អាណត្តិទី៣ (យុវជនថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6843 នាក់
ម្សិលមិញ :
2214 នាក់
សប្តាហ៍នេះ :
27186 នាក់
ខែនេះ :
99303 នាក់
3 ខែនេះ :
275768 នាក់
សរុប :
3051590 នាក់