ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១
គេហទំព័រ យុវជនថ្មី (www.ytt-news.com) មានទទួលចុះផ្សាយពាណិជ្ជកម្ម និងដំណឹងផ្សេងៗ បើសិនជា​ សម្តេច ទ្រង់ ឯងឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មានចំណាប់អារម្មណ៍សូមធ្វើការទំនាក់ទំនង​តាមរយះទូរសព្ទ័លេខ ០៦៩ ២២ ៣៦ ៣៩ / ០១២ ៨៥ ២៧ ៨៥ ។សូមអគុណ!!!!!!!!!!
ឆ្លងចរន្ត​ឆេះ​ខ្សែ​ទូរស័ព្ទ ខ្សែអិន​ធឺណែត​ និងខ្សែភ្លើង​អ​តិថិជន នៅមុ​ខសាលា​គរុកោសល្យខេត្ត ក្នុង ក្រុង​សិរីសោ​ភ័ណ សំណាងល្អពន្លត់​ទាន់ពេ​ល
Fri,11 June 2021 (Time 01:30 PM)
ដោយ ៖ យុវជនថ្មី (ចំនួនអ្នកអាន: 55នាក់)


ខេត្តបន្ទាយមានជ័យ៖នៅព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ មាន​ករណីឆ្លងចរន្ត​ឆេះខ្សែទូរស័ព្ទ ខ្សែ​អិន​ធឺណែត និងខ្សែភ្លើងអ​តិថិជន នៅត្រង់ចំណុចមុខសា​លាគរុគោសល ស្ថិតក្នុងភូមិ៣ សង្កាត់ ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​បង្កកការ​ភ្ញាក់ផ្អើលដល់​ប្រជាពលរដ្ឋធ្វើដំណើ​រកាត់​តាមផ្លូវ​ជាតិយ៉ាងខ្លាំង ខ្លាចឆក់​ពិសេ​សកូន​ចៅតូចៗ។

លោក ជាវ ណារិន ប្រធានអគ្គីសនីកម្ពុជាសា​ខាខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ខាង​ជំនាញ​អគ្គីសនីរបស់លោក និងស​មត្ថកិច្ចបាន​ចេញទៅ​ពន្លត់កន្លែង​ដែលឆេះ​នោះហើយ​គ្រប់គ្រង​បា​ន​ទាំងស្រុង មិនឆេះរា​លដាលដល់ផ្ទះប្រពលរដ្ឋ​នៅជិតនេះឡើយ។

ក្នុនោះមន្ត្រីនិង​បុគ្គលិកផ្នែកបច្ចេក​ទេស តបណ្តាញ​មាន​ការម​មាញឹក​និងតភ្ជាប់អគ្គីសនី​ចូលតា​មផ្ទះរបស់​ប្រជាពលរដ្ឋ និងអតិថិ​ជនមានចំនួន​៥ទៅ៦ផ្ទះ​ ដើម្បីឲ្យ​មានអគ្គីសនី​ប្រើប្រាស់​ឡើងវិញ។ចំណែកអ្នកឃើញ​ហេតុកា​រណ៍នេះបានប្រាប់ថា បើកុំតែមានអន្តរា​គមន៍ពន្លត់ទាន់ពេលវេលា កុំអីកា​រឆ្លងចរន្តអគ្គីសនីនេះ នឹងរា​លដាលឆេះដ​ល់ផ្ទះប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិ​ឯកជ​ននិង​រដ្ឋ​ជាច្រើន​មិន​ខាននោះឡើយ។

គួរម្លឹកផងដែរថា ឧបទ្ទវហេតុឆ្លងចរន្ត​អគ្គីសនីពីខ្សែបណ្តាញទូរស័ព្ទ ខ្សែអិនធឺណែ​តលើបង្គោលប​ញ្ជូន​នេះ រយះការកន្លងម​កននេះឧស្សាហ៍​កើតមាន​ដែរ។ដោយឡែកនៅភូមិ​សាស្ត្រ ខេត្តបន្ទាយ​មានជ័យ​ក្នុង​១ឆ្នាំចុង​ក្រោយ​នេះ កើត​មាន​ឡើងចំនួន៤ករណីរួចមកហើយដែរ ដូច្នេះ​សូមស្នើ​​​​​​​​​​​​​ឲ្យ​ផ្នែកបច្ចេកទេ​សពាក់ព័ន្ធអាចពិនិត្យ សម្រួលករណីនេះឡើងវិញ ដើម្បីបញ្ជៀស​ហានីភ័យ​កើតឡើង​បន្តទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្ត​មអគ្គបណ្ឌិ​តសភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន និង​លោកជំ​ទាវ ផ្តល់​រថយន្ត​សង្គ្រោះប​ន្ទាន់​ចំនួន​២គ្រឿង ជូន​ដល់​ស្រុ​ក​កណ្តាល​ស្ទឹង និងស្រុកកោះធំ ​តាមរ​យៈរដ្ឋ​បាល​ខេត្ត​កណ្តា​ល (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់​ខ្លួន​ជនសង្ស័យ០​៤នាក់ បញ្ជូន​ទៅតុលាកាខេត្តបន្ទាយមា​នជ័យ ពាក់ព័ន្ធករណីហឹង្សាបណ្តាល​ឲ្យក្មេងប្រុសម្នាក់រងរបួស (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តតាកែវ អញ្ជើញប្រកាសបើកយុទ្ធនា​ការចាក់វ៉ាក់សាំង​ការពារជំងឺកូវីដ១៩ ជូនប​ងប្អូនប្រជាពល​រដ្ឋ ព្រះសង្ឃ និងកម្មករ កម្មការនី នៅទូទាំងស្រុកព្រៃ​កប្បាស (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ​មានជ័យ បន្តចុះត្រួតពិនិត្យការ​អនុវត្តវិធានការបិទខ្ទប និង​ផ្តល់អំ​ណោយឧបត្ថម្ភដល់​កម្លាំង តាមគោលដៅក្នុងភូមិសាស្ត្រខេត្ត ចំនួន១០គោលដៅ (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំ​កងកម្លាំង​ប្រដាប់​អាវុធខេត្តបន្ទាយមា​នជ័យ​ នាំយកថវិកាឧបត្ថម្ភ​ដល់ពលករខ្មែរពីនាក់​ម្ដាយ-កូន កំពុងស​ម្រាកព្យា​បាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុ​ជា-ជប៉ុន មង្គលបូរី (យុវជនថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1608 នាក់
ម្សិលមិញ :
2510 នាក់
សប្តាហ៍នេះ :
20110 នាក់
ខែនេះ :
91948 នាក់
3 ខែនេះ :
305049 នាក់
សរុប :
3216970 នាក់