ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រ យុវជនថ្មី (www.ytt-news.com) មានទទួលចុះផ្សាយពាណិជ្ជកម្ម និងដំណឹងផ្សេងៗ បើសិនជា​ សម្តេច ទ្រង់ ឯងឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មានចំណាប់អារម្មណ៍សូមធ្វើការទំនាក់ទំនង​តាមរយះទូរសព្ទ័លេខ ០៦៩ ២២ ៣៦ ៣៩ / ០១២ ៨៥ ២៧ ៨៥ ។សូមអគុណ!!!!!!!!!!
ម៉ូតូ២គ្រឿង​​ បុកគ្នាពេញទំហឹង​ បណ្តាលឲ្យមនុស្ស​១នាក់ស្លាប់ និង១​នាក់​របួសធ្ងន់ នៅស្រុកម​ង្គលបូរី
Thu,10 June 2021 (Time 04:18 PM)
ដោយ ៖ យុវជនថ្មី (ចំនួនអ្នកអាន: 8នាក់)


ខេត្តបន្ទាយមានជ័យ៖បុរស​១​នាក់​បានស្លាប់ ​និង​១នាក់ទៀត​រងរបួស​ធ្ងន់​ ក្នុងហេតុការណ៍​គ្រោះ​ថ្នាក់ចរាចរណ៍រវាង​ម៉ូតូ២គ្រឿង​បុកគ្នាលាន់ដូចរន្ទះកាលពី​វេលាម៉ោង៧យប់ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ នៅលើផ្លូវក្រា​លកៅស៊ូពីចំណោមទៅភ្នំតូច ស្ថិតក្នុងភូមិតាសល់ ឃុំចំណោម ស្រុកមង្គល​បូរី ខេត្តបន្ទាយមានជ័យ។

នគរបាលស្រុកមង្គលបូរី បានឲ្យឲ្យដឹងថា ជនរងគ្រោះដែលបាត់បង់ជីវិតនោះមានឈ្មោះ ស្ងួន ប៊ុន ហួត ភេទប្រុស អាយុ៦០ឆ្នាំ រស់​នៅភូមិតាសល់ ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និង​អ្នករងរបួសធ្ងន់ មានឈ្មោះ សូ ទិត្យ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិគោកសំរោង ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ទាំង២នាក់សុទ្ធតែអត់បា​នពាក់មួកសុវត្ថិភាពដូចគ្នា។

នគរបាលបានបញ្ជាក់ថា នៅមុនពេលកើតហេតុនោះ ឈ្មោះ សូ ទិត្យ បានបើកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ1T.6196 ក្នុងទិស​ដៅពីលិច​ទៅកើតពេលបើ​កមកដល់កន្លែង​កើតហេតុ ស្រាប់តែរេចង្កូតទៅបុ​កនិងម៉ូតូម៉ាកហុងដា​ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័​យ1U6748 អ្នក​បើកម៉ូតូនោះ មានឈ្មោះ ស្ងួន ប៊ុនហួត ពេញទំហឹ​ងបណ្តាលឲ្យ ឈ្មោះស្ងួន ប៊ុនហួត បាន​ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាៗផ​ងដែរ ចំណែកឯ ឈ្មោះ សូ ទិត្យ ត្រូវរងរបួសធ្ងន់ នៅក្នុង​គ្រោះថ្នា​ក់ចរាចរណ៍នេះ ក្រោយពីកើតហេតុរួចអ្នករងរបួសត្រូវ​បានដឹកទៅ​សង្រ្គោះនៅ​មន្ទីរពេ​ទ្យបង្អែ​កខេត្តមិត្តភាព កម្ពុជ ជប៉ុន នៅស្រុកមង្គលបូរី ។

នគរបាលបាន​បញ្ជាក់ទៀតថា មូលហេតុបង្កឲ្យគ្រោះថ្នាក់បណ្តាល​មកពីអ្នកបើកម៉ូតូ ឈ្មោះ សូ ទិត្យ មិន​ប្រកាន់ស្តាំ។ចំណែកឯសព ជនរងគ្រោះ​ត្រូវបានប្រគល់​ជូនក្រុមគ្រួសា​រយកទៅ​ចាត់ចែង​ធ្វើបុណ្យតាមប្រពៃណី ចំណែកឯម៉ូតូទាំង២គ្រឿង សមត្ថកិច្ចបានយក​មករក្សាទុក​នៅអធិការដ្ឋាន​នគរបាលស្រុកមង្គលបូរី ដើម្បីរង​ចាំធ្វើការដោះស្រាយ​គ្នានៅពេលក្រោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាស់​ជរា ជនពិការ​ និងប្រជាព​លរដ្ឋដែ​លមានជីវភា​ពខ្វះខាត ដោយសារវិបត្តិកូវីដ​១៩ ក្នុង​សង្កា​ត់អូរ​តាវ៉ៅ​៣៥គ្រួសារ ទទួលស្បៀង​អា​ហារ ពីសា​ខាកា​កបា​ទ​ក្រហមក​ម្ពុជា​ខេត្តប៉ៃលិន (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្លងចរន្ត​ឆេះ​ខ្សែ​ទូរស័ព្ទ ខ្សែអិន​ធឺណែត​ និងខ្សែភ្លើង​អ​តិថិជន នៅមុ​ខសាលា​គរុកោសល្យខេត្ត ក្នុង ក្រុង​សិរីសោ​ភ័ណ សំណាងល្អពន្លត់​ទាន់ពេ​ល (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំង​យោធា ចាប់​ឃាត់ខ្លួន​ពលករខ្មែប្រុស ស្រីចំនួន​៤៥នាក់ បញ្ជូន​ទៅ​ធ្វើចត្តា​ឡីស័ក បន្ទាប់ពី​បម្រុង​ឆ្លងដែ​នខុសច្បាប់​ទៅប្រទេសថៃ (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កសិករភ្ជូរដីចម្ការ ប្រទះឃើញវត្តុសិល្បៈបុរាណ ជាច្រើនមុខប្រគល់ជូនអាជ្ញាធរនិងជំនាញវប្បធម៌ រក្សាទុកនៅសារៈមន្ទីរស្វាយចេក (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមប្រឹក្សា​ខេត្តកំពត បើក​កិច្ចប្រជុំ​សាមញ្ញលើកទី២​៥ អាណត្តិទី៣ (យុវជនថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6495 នាក់
ម្សិលមិញ :
2214 នាក់
សប្តាហ៍នេះ :
26838 នាក់
ខែនេះ :
98955 នាក់
3 ខែនេះ :
275420 នាក់
សរុប :
3051242 នាក់