ចុះពីលេីរថយន្ត ទៅទិញឥវ៉ាន់ មួយភ្លេតអត់ពន្លត់ម៉ាសុីនរថយន្ត ត្រូវជនសង្ស័យ ឡេីងបេីកចេញទៅបាត់
ភ្នំពេញ៖ បុរសម្នាក់ចុះពីលេីរថយន្តដោយមិនបានពន្លត់ម៉ាសុីនរួចទៅទិញឥវ៉ាន់មួយភ្លេតស្រាប់តែជនសង្ស័យម្នាក់ឡេីងបេីកចេញទៅបាត់ ខណៈនោះម្ចាស់ឃេីញទាន់ក៍ស្រែកថាចោរៗបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋយ៉ាងហេតុការណ៍នេះកេីតឡេីងពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅចំណុចស្តុបអិនថឺខន តាមបណ្តោយផ្លូវមុនីរ៉េត សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ហេីយព្យាយាមបេីករត់រហូតទៅដល់ផ្លូវ៣១៥ កែងផ្លូវ ៥៩៨ ស្ថិតក្នុងសង្កាត់បឹកកក់២ ខណ្ឌទួលគោក ទេីបជនសង្ស័យឈប់រថយន្តហេីយចុះរត់គេចខ្លួនបាត់។
តាមប្រភពព័ត៌មានពីម្ចាស់រថយន្តបានឲ្យដឹងថា មុនពេលកេីតហេតុរូបគាត់បានបេីករថយន្តម៉ាកម៉ាស្តារពណ៌ស្ក ពាក់ស្លាកលេខរដ្ឋ13. 2-2688 មកទិញតុការតាឲ្យកូន នៅចំណុចខាងកេីតស្តុបអិនថឺខន ខណះចុះពីលេីរថយន្តទៅទិញតុការតាតែមិនបានពន្លត់ម៉ាស៊ិននោះទេ ស្រាប់តែមានជនសង្ស័យម្នាក់មកឡេីងបេីករថយន្តចេញទៅ ភ្លាមនោះម្ចាស់ឃេីញទាន់ក៏ស្រែកថាចោរៗបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋដេញរហូតទៅដល់ផ្លូវ៥៩៨កែងផ្លូវលេខ៣១៥ ដែលជាកន្លែងភ្លេីងស្តុបនិងកកស្ទះចរាចរណ៍ផងនោះទេីបជនសង្ស័យចុះពីលេីរថយន្តហេីយរត់គេចខ្លួនបាត់បន្សល់ទុកនៅកន្លែងកេីតហេតុ។ដោយ:សហការី