ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១
គេហទំព័រ យុវជនថ្មី (www.ytt-news.com) មានទទួលចុះផ្សាយពាណិជ្ជកម្ម និងដំណឹងផ្សេងៗ បើសិនជា​ សម្តេច ទ្រង់ ឯងឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មានចំណាប់អារម្មណ៍សូមធ្វើការទំនាក់ទំនង​តាមរយះទូរសព្ទ័លេខ ០៦៩ ២២ ៣៦ ៣៩ / ០១២ ៨៥ ២៧ ៨៥ ។សូមអគុណ!!!!!!!!!!
គិត​ត្រឹម​ថ្ងៃទី១១ ​ខែតុលា ឆ្នាំ២០២១ ផ្លូវជន​ប​ទទាំ​ង៩​ស្រុក ​ក្រុង ទូទាំង​ខេត្តបន្ទា​យ​មានជ័យ ដែ​លរងផ​ល​ប៉ះពា​ល់​​​ដោយទឹកជំនន់ សរុប​ចំ​នួន​៤៨​ខ្សែ ដែ​លមាន​ប្រវែង៤​៣៧គីឡូម៉ែត្រ
Tue,12 October 2021 (Time 06:42 PM)
ដោយ ៖ យុវជនថ្មី (ចំនួនអ្នកអាន: 7នាក់)


ខេត្តបន្ទាយមានជ័យ៖ក្នុង​អំឡុងគ្រោះទឹ​ក​ជំនន់ទឹ​កភ្លៀង​ប៉ុន្មានសប្តាហ៍រយះ​កាល​កន្លងមកនេះ ​គិត​មកត្រឹម​ថ្ងៃទី​១១ ខែ​តុលា ឆ្នាំ២០២​១​ ផ្លូវ​ជន​បទ ទាំង​៩ ស្រុក ក្រុងទូទាំងខេត្តបន្ទាយមានជ័យ ដែល​រងផ​លប៉ះពាល់​ដោ​យ​ទឹក​ជំន​ន់​សរុបចំនួន៤៨​ខ្សែ ដែល​មានប្រវែង៤៣៧គី​ឡូម៉ែត្រ។នេះ​បើតាម​របាយ​ការណ៍​សង្ខេបរបស់ លោក ជា ​យុទ្ធារុណ ​ប្រធានមន្ទីរ​អភិវឌ្ឍន៍ជ​នបទខេត្តបន្ទាយមានជ័យ ដែល​បានបញ្ជាក់​នាឱ​កា​សប្រតិភូរប​ស់​លេខាធិការដ្ឋា​នគ្រប់គ្រង​គ្រោះមហន្តរាយ នៃក្រ​សួងអ​ភិវ​ឌ្ឍន៍​ជនបទ ដឹកនាំដោ​យឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខា​ធិការក្រសួង​អភិវឌ្ឍន៍​ជនបទ និងជា​ប្រធាន​លេ​ខាធិការដ្ឋាន ឯកឧត្តមបណ្ឌិត ជ្រុន ​ថេរ៉ាវ៉ាត រដ្ឋលេខា​ធិការអនុប្រធា​នលេខាធិការដ្ឋាន និង​មានកា​រអញ្ជើញចូលរួមពី​សំណាក់​លោក អោម ចន្ថា អភិបាលរងខេ​ត្ត កាលពីរសៀលថ្ងៃទី១១ ខែតុ​លា ឆ្នាំ២០២១ ក្នុងការ​អញ្ជើញ​ចុះពិនិត្យស្ថាន​ភា​ពហេដ្ឋារចនាសម្ព័ន្ធ ជនបទដែល​រងផលប៉ះពា​ល់ដោយ​សា​រជំនន់ទឹកភ្លៀង ក្នុងភូមសាស្ត្រខេត្តបន្ទាយមានជ័យ។

លោក ជា យុទ្ធារុណ បានបញ្ជាក់បន្ថែមថា តាម​ការចុះពិ​និត្យជាក់​ស្ដែងពីស្ថាន​ភាពហេដ្ឋារ​ចនា​សម្ព័ន្ធជន​បទ ដែល​រងផ​លប៉ះពាល់​ដោយ​គ្រោះធម្មជា​តិជំន​ន់ទឹកភ្លៀងឆ្នាំ២០​២១នេះ បាន​ធ្វើ​ឲ្យខូចខាតរួម​មាន ផ្លូវលិចទឹ​កប្រវែង១១៧,៩៤០ម៉ែត្រ ទឹក​ហូរច្រោះជើងទេ ឬតួផ្លូវប្រវែង ៦៦,​១១០​ម៉ែត្រ ហូដាច់តួផ្លូវ មិនអា​ចធ្វើដំណើរបានចំនួន១៦ខ្សែប្រវែង១,៩៥០ម៉ែត្រ បាក់សំណ​ង់​លូ​គ្រប់​ប្រភេទ ចំនួន៣កន្លែង អណ្ដូងស្នប់លិចទឹក១,៣៥៨អណ្ដូង បង្គន់អនាម័យគ្រួសារ លិច​ទឹក​សរុប​ចំនួន៧,៤៥០បង្គន់ និងបង្គន់អនា​ម័យសាធារណៈចំនួន២៥៣បង្គន់។

ក្នុងការចុះពិនិត្យស្ថានភា​ពហេដ្ឋារចនាស​ម្ព័ន្ធជនបទ ដែលរងផល​ប៉ះ​ពាល់ខូចខាត ដោយ​គ្រោះ​ធម្មជាតិ​ជំនន់​ទឹកភ្លៀងកន្លងម​កនេះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខា​ធិការក្រ​សួង​អភិវឌ្ឍ​ន៍ជ​នបទ បាន​ឲ្យដឹងថា ក្នុងចំ​ណោមផ្លូវ​៤៨ខ្សែ ជាង៤០០គីឡូម៉ែត្រ​ដែលរង​កាខូច​ខាតនេះ គឺមាន​ទំហំ​ច្រើន អញ្ជឹងរាជ​រដ្ឋាភិបា​ល​មិនអាចមាន​កញ្ចប់​ថវិការក្នុងកា​រស្តាជួសជុលឡើងវិញក្នុងពេលតែ​មួយ​បាន​ទេ​ ពីព្រោះរយះ​​ពេល​ពីឆ្នាំរ​យះ​កាលកន្លងមក​នេះ គឺរាជ​រដ្ឋា​ភិបាលបា​នចំណាយ​ថវិការ​ជាច្រើន ក្នុងយុទ្ធ​នាកា​រប្រយុទ្ធប្រឆាំង​ជំងឺកូវីដ១៩ ដ៏ដូច​ជាជួយ​សង្គ្រោះប្រជា​ពលរដ្ឋ​ដែ​លរងគ្រោះ​ដោ​យ​សារជំ​ងឺកូវីដ​១៩ និង​គ្រោះទឹ​​កជំ​នន់​ថែម​ទៀត ដែល​ជួប​គ្រោះផ្ទួនៗគ្នាតែម្តង​។

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បញ្ជាក់ថា ជាក់ស្តែងសម្រាប់ក្នុងឆ្នាំ២០២​១នេះ​ផ្លូវដែ​លរងការខូច​ខាត​មា​នចំនួន​សរុប​៤៨ខ្សែ​ បើប្រៀប​ធៀប​រយះ​ពេលដូ​ចគ្នាក្នុង​ឆ្នាំ២០២០​ ខេត្តបន្ទាយ​មានជ័យ​គឺរង​គ្រោះ​ធ្ងន់ធ្ងជាង​គេ ក្នុងចំ​ណោម​ខេត្តប្រមា​ណជាង​១០ ដែលរងគ្រោះដោយ​សារជំនន់ទឹកភ្លៀង៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមប្រឹក្សាខេត្តកណ្ដាល បើកកិច្ចប្រជុំសាមញ្ញ លើកទី២៩ អាណត្តិទី៣ (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបិ​ទបញ្ចប់​យុទ្ធនាកា​រចាក់វ៉ាក់សាំងការ​​ពារជំងឺកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋ ដែលមា​នអាយុ១​៨ឆ្នាំឡើងទៅ (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តតាកែវ ញ្ជើញគោរពវិញ្ញាណក្ខន្ធ សម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទ សម្តេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ៩ឆ្នាំ (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ផ​លិត​ផល​ខូចគុណ​ភាព និងហួស​កាលបរិច្ឆេទ​សរុបមា​នចំនួន៥៣.៤០១គីឡូក្រាម ត្រូវ​បា​នមន្ត្រី​សាខា​ ក.ប.ប. ខេត្តបន្ទាយមាន​ជ័យ ពិនិត្យ​រកឃើញរួច​ដក​ហូតពី​អាជីវករ ដាក់តាំងលក់ នៅ​ផ្ទះ​និងតូប (យុវជនថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អញ្ជើញ​ចុះសាកសួរសុខទុក្ខ និងនាំ​យកអំណោ​យមនុស្សធម៌​របស់កាកបាទ​ក្រហម ជូនដល់ប្រជា​ពលរដ្ឋដែលងាយរង​គ្រោះចំនួន៤៨គ្រួសារ នៅក្នុងស្រុកព្រៃនប់ (យុវជនថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
933 នាក់
ម្សិលមិញ :
4083 នាក់
សប្តាហ៍នេះ :
43609 នាក់
ខែនេះ :
145839 នាក់
3 ខែនេះ :
357537 នាក់
សរុប :
3518192 នាក់